Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អ្នកណា | neak naa | 1. who, which one 2. someone, anyone |
29/24 |
Link to overview page
Link to dictionary
Refusing direction — Dialogue 4
វុទ្ធី៖ ខ្ញុំរវល់អា៎ មើលមេរៀន។
បងប្រុស៖ លេសរហូត។ ទៅ ទៅទទួលតិចមើល។
វុទ្ធី៖ អត់/អត់ចង់។
Receiving/welcoming visitors and paying visits to others — Dialogue 1
សុភាព៖ អូ វណ្ណា! ម៉ោហើយអេ៎? ចូលម៉ោ។
វណ្ណា៖ មានអ្នកណាម៉ោខ្លះនៅ?
សុភាព៖ ម៉ោពីរបីនាក់ហើយ។ យកអីញ៉ាំសិនទៅណា។ ខ្ញុំទៅរៀបចំតិចសិន។
វណ្ណា៖ អត់អីទេ សុភាពរវល់ចុះ។
Expressing dislikes 2B — Cultural note
Saying “Have a good trip!” — Dialogue 1
ស្រីខួច៖ ម៉ោងដប់ព្រឹក។
សុផល៖ បានអ្នកណាជូនទៅ?
ស្រីខួច៖ បងប្រុសជូនទៅ។
សុផល៖ កុំភ្លេចទិញរបស់ផ្ញើផងណា។ និយាយលេងទេ។ ទៅលេងឲ្យបានសប្បាយ។
ស្រីខួច៖ អរគុណ សុផល។ បើឃើញមានអីទំនង ចាំទិញមកផ្ញើ។
Identifying items or people 2 — Dialogue 2
សោភា៖ កា កាឯងថាអ្នកណាច្រៀងពីរោះជាងគេ?
កណ្ណិកា៖ ខ្ញុំថាម្នាក់ឈ្មោះ ពិសី។
សោភា៖ មួយណា?
កណ្ណិកា៖ ម្នាក់ពាក់រ៉ូបពណ៌ស អង្គុយនៅជិតពិធីករនៅជ្រុងនោះ។ ចុះភាឯង ចូលចិត្តមួយណា?
សោភា៖ ខ្ញុំថា ម្នាក់ប្រុសឈ្មោះវិចិត្រ រៀងគ្រាន់បើជាងគេ។ ម្នាក់អង្គុយនៅខាងស្ដាំដៃពិសីហ្នុង។
Consoling someone — Additional dialogue
ស្រីពេជ្រ៖ ត្រូវគេស្ដីឲ្យ សប្បាយចិត្តម៉េចកើត?
កុសល៖ បើយើងធ្វើខុស គេស្ដីឲ្យ យើងទទួលយក ហើយកែទៅ។ មានអ្នកណាដែលថាមិនដែលខុស។ បើខុសហើយ អត់មានអ្នកជួយប្រាប់ អាហ្នឹងបានពិបាក។ តែបើគេស្ដីឲ្យអត់មានហេតុផល យើងស្ដាប់ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាងទៅ។ កុំខ្វល់ ហើយមិនបាច់យកខួរក្បាលទៅគិត ឬទៅឈឺចាប់ជាមួយទេ។
Discouraging someone from pursuing a course of action — Dialogue 2
កូនស្រី៖ ម៉ែ ថ្ងៃសៅរ៍ហ្នឹង ខ្ញុំត្រូវទៅញ៉ាំការពួកម៉ាកនៅពោធិ៍សាត់។
ម្ដាយ៖ ងាប់ ហើយទៅឆ្ងាយម៉េះ? ខែភ្លៀងទៀត។ មិនបាច់ទៅអេ៎ ផ្ញើតែចំណងដៃតាមគេទៅបានហើយ។
កូនស្រី៖ មានទៅស្អីម៉ែ។ ទៅជាមួយគេជាមួយឯងតាស។
ម្ដាយ៖ ជាមួយគេជាមួយឯងក៏ដោយ។ កុំទៅ ម៉ែអត់ឲ្យទៅអេ៎ណា។
កូនស្រី៖ គ្មានអ្នកណាគេដូចម៉ែឯងអីចឹងអេ៎ បារម្ភខុសទំនង។
Saying “I don’t know” — Additional dialogue
តារា៖ មានអ្នកណាគេឃើញសៀវភៅមួយក្បាលលើតុនេះមិញអត់?
កញ្ញា៖ ខ្ញុំអត់ដឹងផងបង។
វុទ្ធី៖ វចនានុក្រមមែនបង? ខ្ញុំយកទៅទុកលើធ្នើរបាត់ហើយ។
តារា៖ ហ្នឹងហើយ វចនានុក្រម។ បងយកវាចុះមកមើលហ្នឹងណា តែរវល់ពេក អត់ទាន់បានមើលផង។
វុទ្ធី៖ អូ សុំទោសបង។ ខ្ញុំអត់ដឹងថាបងទុកមើល។ ស្មានតែអ្នកណាគេភ្លេចទុកវិញ។ ចាំខ្ញុំយកឲ្យវិញបង។
Identifying items or people 2 — Additional dialogue
កណ្ណិកា៖ អត់បានជួបផង តែបានប្រគល់ឯកសារទុកនៅអ្នកនៅហ្នុងហើយ គាត់ថាចាំគាត់ប្រគល់ឲ្យបងសុគន្ធ។
សោភា៖ ជួបអ្នកណាគេ?
កណ្ណិកា៖ ខ្ញុំអត់បានសួរឈ្មោះផង។ គាត់ពាក់វ៉ែនតា រាងខ្ពស់។
សោភា៖ ពាក់វ៉ែនតា ... អូ មានតែបងវាសនាហើយមើលទៅ។ គាត់ប្រុសត្រូវអេ៎?
កណ្ណិកា៖ ហ្នឹងហើយ។ និយាយស្ដីឡើងសុភាព។
សោភា៖ ហ្នឹងហើយបងវាសនា។ សុភាពបុរសស្មោះ។
Introducing oneself to others — Dialogue
បញ្ញា៖ ជម្រាបសួរ ខ្ញុំឈ្មោះ បញ្ញា។
វុទ្ធី៖ ជម្រាបសួរ។ រកអ្នកណាគេមែន?
បញ្ញា៖ អត់ទេ ខ្ញុំបុគ្គលិកថ្មី ទើបតែចូលធ្វើការថ្ងៃហ្នឹង។ ខ្ញុំនៅផ្នែកទីផ្សារ។
វុទ្ធី៖ អូ ខ្ញុំឈ្មោះ វុទ្ធី។ ខ្ញុំនៅផ្នែកទីផ្សារដែរទេតើ! នេះ ធារី នៅផ្នែកគណនេយ្យ។
ធារី៖ រីករាយដែលបានស្គាល់។ អង្គុយលេងសិនទៅ។ តិចទៀត បងសុខុម (ប្រធានផ្នែកទីផ្សារ) មកហើយ។
បញ្ញា៖ បាទ អរគុណបង។
Admonishing someone / saying “Don’t do this!” — Additional dialogue
ប្រធានកម្មករ៖ អេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎។ ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎។ កុំមើលងាយ។
កម្មករ៖ បាទ បង។
ប្រធានកម្មករ៖ លើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណា។ កុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុន។ ឥឡូវប្រាប់ឲ្យហើយ។ បើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎។ ត្រូវចេះប្រយ័ត្នខ្លួនឯង។
Expressing sorrow — Dialogue 2
កញ្ញា៖ ចរណៃឯងនៅគិតពីគេទៀតមែន?
ចរណៃ៖ មានណា គ្រាន់តែនឹកឃើញពេលខ្លះស្ដាយ មិនគួរឲ្យរឿងបន្តិចបន្តួចមានលទ្ធផលអីចឹងសោះ។ បើអត់ធ្មត់តិចទៅ ប្រហែលគ្មានរឿងអី ហើយពួកខ្ញុំក៏មិនចាំបាច់ចែកផ្លូវគ្នាដែរ។ ស្រឡាញ់គ្នាឡើង ៣ ឆ្នាំហើយ។ កញ្ញាឯងដឹងអត់? ពេលអត់ពីគេ ខ្ញុំមានអារម្មណ៍ថាឯកា ហើយខ្ញុំគិតថាខ្ញុំមិនអាចរកមនុស្សបានដូចគេទៀតអេ៎ ហើយក៏គ្មានអ្នកណាម៉ោស្រឡាញ់ខ្ញុំទៀតដែរ។ ខ្ញុំប្រហែលជាត្រូវរស់នៅម្នាក់ឯងពិបាកចិត្តអីចឹងរហូតហើយ។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Complimenting someone — Additional dialogue
តារា៖ នារីបង។ គ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផង។ នុះ នារីអ៎! នារីម៉ោនេះតិច។
នារី៖ ចា៎សបង។
តារា៖ បងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា។
វិបុល៖ ហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត។
នារី៖ អរគុណច្រើនបង។ ម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងៗទៅ។
វិបុល៖ មនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាត។ អីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណា។ នារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ។
នារី៖ អរគុណបង។
Post Office (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការផ្ញើអីវ៉ាន់តាមប្រៃសណីយ៍ អញ្ចឹងជាទូទៅប្រសិនបើយើងចង់ផ្ញើអីវ៉ាន់ ឬក៏ផ្ញើអ្វីៗមួយទៅឲ្យអ្នកដទៃ ឬក៏ទៅឲ្យអ្នកណាម្នាក់ នៅក្រៅប្រទេស ឬក៏នៅក្នុងស្រុក យើងតែងតែភាគច្រើនយើងផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែពេលខ្លះនៅក្នុងកម្ពុជាគឺ ប្រសិនបើយើងផ្ញើនៅក្នុងស្រុក បានន័យថាបើយើងផ្ញើពីភ្នំពេញទៅខេត្តផ្សេងៗ ឬក៏ពីខេត្តមួយទៅខេត្តមួយ គឺយើងអត់សូវប្រើប្រៃសណីយ៍ប៉ុន្មានទេ គឺភាគច្រើនយើងប្រើតាមរយៈឡាន អញ្ចឹងយើងផ្ញើតាមឡាន តាមស្ថានីយឡានក្រុងជាដើម ក៏ប៉ុន្តែប្រសិនបើយើងផ្ញើទៅក្រៅប្រទេស អញ្ចឹងយើងផ្ញើតាមប្រៃសណីយ៍ ឬក៏ការិយាល័យប្រៃសណីយ៍ ដើម្បីឲ្យគេផ្ញើទៅក្រៅប្រទេស។
Explaining how something works — Dialogue
ម៉ាក់៖ បានតាសកូន។ យកម្ជុលហើយខ្សែអំបោះម៉ោ។ ដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ។
កូន៖ ចូលហើយម៉ាក់។ ហើយម៉េចទៀត?
ម៉ាក់៖ បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញ។ ចេះកួចអត់? ... មិនមែនអីចឹងអេ៎។ ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អ។ ហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរ។ កាន់ឡេវអញ្ចេះ កុំឲ្យជ្រុះ។ ហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ។
កូន៖ រួចហើយម៉ាក់។ ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់៖ មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយ។ យើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញ។ កួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូន៖ បាទ ចេះហើយ។
Alms Round (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃ។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃ។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធ។ អញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រ។ អញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅ។ អញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន។
Going To The ATM (Sakanan) — 07
Phone (Sakanan) — 14
Post Office (Sakanan) — 11