KhmerPronunciationEnglish/Notes#occ
ចាត់ទុក cat tuk 1. to consider
2. to regard (highly)
3/3

Link to overview page
Link to dictionary

Asking “What is he doing?” — Cultural note


ការសួរថាកំពុងធ្វើអីហ្នឹង [ឈ្មោះ/បង/អូន/ម៉ាក់ ជាដើម]?” គឺជាការផ្ដើមការសន្ទនាជាទូទៅ និងបង្ហាញភាពស្និទ្ធស្នាលមួយប៉ុន្តែ ពេលខ្លះ អ្នកអាចនឹងទទួលបានចម្លើយថាមានអី”។ នេះមានន័យថា អ្នកឆ្លើយខ្ជិលមិនចង់ពន្យល់ប្រាប់យើងនោះទេប៉ុន្តែ ចម្លើយបែបនេះមិនចាត់ទុកថាជាការមិនគួរសមអ្វីឡើយ

Expressing thanks 1 — Cultural note


នៅប្រទេសកម្ពុជា កម្រមានការប្រារព្ធពិធីខួបកំណើតណាស់ប្រជាជនមួយចំនួនធំមិនទាំងចងចាំថ្ងៃកំណើតរបស់ខ្លួនឯងផងប៉ុន្តែ សម័យបច្ចុប្បន្ន ថ្ងៃខួបកំណើតត្រូវបានគេចាត់ទុកថាជាថ្ងៃពិសេស និងត្រូវបានប្រារព្ធកាន់តែច្រើនឡើងដូច្នេះ ម្នាក់ត្រូវចងចាំនូវថ្ងៃកំណើតរបស់អ្នកដទៃកាន់តែច្រើនឡើងជនជាតិខ្មែរប្រារព្ធពិធីខួបកំណើត ដោយការជួបជុំមិត្តភក្តិញ៉ាំអាហារពេលល្ងាចនិងមាននំខេក អាចមានការជូនកាដូ ឬក៏ចូលលុយគ្នាទិញនំខេករួចធ្វើឲ្យមានការភ្ញាក់ផ្អើលនៅកន្លែងធ្វើការ (មិនចាំបាច់មានកាដូទេ)។ យោបល់មួយចំនួនលើកឡើងថា នៅថ្ងៃខួបកំណើតរបស់ខ្លួន ជាជាងការទទួលយកអំណោយនិងសប្បាយរីករាយជាមួយមិត្តភក្តិ សាមីខ្លួនគួរតែសម្ដែងនូវសេចក្តីដឹងគុណ និងជូនអំណោយដល់មាតាដែលគាត់បានខិតខំបង្កើតរូបខ្លួននៅថ្ងៃនេះកាលពីប៉ុន្មានឆ្នាំមុន

Alms Round (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធអញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រអញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅអញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន