KhmerPronunciationEnglish/Notes#occ
លេខសម្ងាត់ leek sɑmŋat passcode 12/3

Link to overview page
Link to dictionary

Going To The ATM (Sakanan) — 07


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីយើងប្រើប្រាស់ ឬក៏ដាក់កាតចូលទៅក្នុងម៉ាស៊ីនអេធីអឹមរួចហើយ យើងត្រូវបញ្ចូលលេខសម្ងាត់អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងវ៉ៃ គឺនារីនោះវាយលេខសម្ងាត់បញ្ចូលអញ្ចឹងនៅក្នុងប្រទេសកម្ពុជា ម៉ាស៊ីនអេធីអឹម គឺប្រើប្រាស់ភាសាខ្មែរ ហើយនិងភាសាអង់គ្លេស ឬក៏ភាសាអង់គ្លេសអញ្ចឹងប្រសិនបើយើងជាជនជាតិខ្មែរ យើងត្រូវជ្រើសរើសភាសាខ្មែរ ហើយប្រសិនបើយើងជនជាតិបរទេស ឬក៏មិនចេះប្រើប្រាស់ភាសាខ្មែរនោះទេ យើងត្រូវប្រើប្រាស់ភាសាអង់គ្លេស ព្រោះថានៅលើម៉ាស៊ីនទាំងអស់ គឺមានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេសអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់ប្រើប្រាស់ភាសាអង់គ្លេស បាទ ហើយគាត់បញ្ចូលលេខសម្ងាត់អញ្ចឹងបន្ទាប់ពីជ្រើសរើសភាសាហើយ យើងត្រូវបញ្ចូលលេខសម្ងាត់របស់យើងចូលទៅក្នុងទូអេធីអឹម ដើម្បីសម្គាល់ថា គណនីរបស់អ្នកណាអញ្ចឹងនារីម្នាក់នោះ គាត់បានបញ្ចូលលេខសម្ងាត់ចំនួនខ្ទង់ ទៅក្នុងម៉ាស៊ីនអេធីអឹមសម្រាប់គណនីធនាគាររបស់គាត់ បាទ ហើយនៅលើទូអេធីអឹមនោះ គឺមានបង្ហាញអំពីអេក្រង់មួយ បាទ អេក្រង់មួយ ដើម្បីឲ្យយើងមើលឃើញលំដាប់លំដោយនៃការដកប្រាក់ គឺឲ្យយើងមើលឃើញអំពីការបញ្ចូលលេខសម្ងាត់ ហើយនិងមានប៊ូតុងពីរ បាទ ឬក៏គ្រាប់ចុចចំនួនពីរ ដែលមានមួយពណ៌ក្រហម និងមួយទៀតពណ៌ខៀវ

Phone (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីគឺទូរស័ព្ទនេះ គឺយើងឃើញគាត់កំពុងតែចុចលេខកូដ ដើម្បីដោះសោ អញ្ចឹងទូរស័ព្ទស៊េរីទំនើប ដើម្បីកុំឲ្យគេចូលលេងប៉ះពាល់ទូរស័ព្ទរបស់យើងបាន យើងតែងតែចាក់សោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់ អញ្ចឹងជាធម្មតា ទូរស័ព្ទស៊េរីទំនើបខ្លះ គឺគេប្រើប្រាស់លេខកូដសម្ងាត់ រីឯទូរស័ព្ទខ្លះទៀត គេប្រើប្រាស់មុខងារស្គែនក្រយៅដៃ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញមានដៃមួយ ដៃនោះគឺជាដៃខាងស្ដាំ គាត់កំពុងតែកាន់ទូរស័ព្ទ ហើយយកមេដៃរបស់គាត់ចុចទៅលើលេខនៅលើទូរស័ព្ទ នៅលើអេក្រង់ទូរស័ព្ទ ដើម្បីបញ្ចូលលេខសម្ងាត់ អញ្ចឹងគាត់ប្រើប្រាស់លេខសម្ងាត់ដើម្បីចាក់សោទូរស័ព្ទរបស់គាត់ អញ្ចឹងនៅពេលដែលទូរស័ព្ទចាក់សោ បានន័យថាទូរស័ព្ទនោះ យើងអត់អាចប្រើប្រាស់បាននោះទេ បានន័យថាអេក្រង់របស់វា ឬក៏មុខងាររបស់វានៅក្នុងទូរស័ព្ទត្រូវបានគាំងទាំងអស់ លុះត្រាតែយើងដោះសោចេញ អញ្ចឹងពីមុនយើងអត់មានលេខសម្ងាត់នោះទេ ទូរស័ព្ទយើងអត់មានលេខសម្ងាត់ទេ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្ន គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងទូរស័ព្ទ គឺគេប្រើប្រាស់ការចាក់សោដោយប្រើប្រាស់លេខសម្ងាត់ ហើយប្រសិនបើទូរស័ព្ទទំនើបកាន់តែទំនើប គឺយើងមានមុខងារស្គែនក្រយៅដៃ ដូច្នេះទាល់តែអ្នកដែលមានក្រយៅដៃដូចទៅនឹងទូរស័ព្ទនោះទើបអាចស្គែនក្រយៅដៃដោះសោបាន អញ្ចឹងនៅក្នុងរូបភាពទីគឺជាការដោះសោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់

Going To The ATM (Sakanan) — 08


នៅក្នុងរូបភាពទីបាទ នៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់បានបញ្ចូលលេខសម្ងាត់រួចរាល់ហើយ យើងឃើញថា យើងត្រូវបញ្ចូលចំនួនទឹកប្រាក់ដែលយើងត្រូវការដកអញ្ចឹងនៅក្នុងរូបភាពទីនេះ នារីម្នាក់នោះ គាត់បានវាយបញ្ចូលលេខទឹកប្រាក់ចំនួន ១៥០០ ដុល្លារ អញ្ចឹងគាត់ត្រូវការប្រាក់ចំនួន ១៥០០ ដុល្លារ ហើយនៅលើអេក្រង់ ឬក៏នៅលើស្គ្រីន បាទ យើងហៅថាអេក្រង់ គឺមានបង្ហាញលេខចំនួន ១៥០០ ដុល្លារ តាមតម្រូវការរបស់នារីម្នាក់នោះ ហើយមានអក្សរពីរ គឺអក្សរយល់ព្រម និងអក្សរមិនយល់ព្រម ដែលអក្សរយល់ព្រម គឺនៅគ្រាប់ចុចពណ៌បៃតង រីឯអក្សរមិនយល់ព្រម គឺនៅប៊ូតុង ឬក៏គ្រាប់ចុចពណ៌[បៃតង] ពណ៌ក្រហម អញ្ចឹងនៅលើរូបភាពនេះ យើងឃើញថា មានអក្សរ yes និងអក្សរ cancel អញ្ចឹងអក្សរ yes បានន័យថា យល់ព្រម អក្សរ cancel បានន័យថា មិនយល់ព្រមដូច្នេះម៉ាស៊ីនអេធីអឹមនឹងបញ្ជាក់យើងម្ដងទៀត ថាតើយើងពិតជាយល់ព្រមដកប្រាក់ចំនួន ១៥០០ ដុល្លារនោះដែរទេអញ្ចឹងប្រសិនបើយើងយល់ព្រមដកប្រាក់ ១៥០០ ដុល្លារ យើងគ្រាន់តែចុចលើគ្រាប់ចុច yes ឬក៏គ្រាប់ចុចយល់ព្រម ដើម្បីដកប្រាក់ ឬក៏បើយើងមិនយល់ព្រមទេ យើងគ្រាន់តែចុចលើគ្រាប់ចុចពណ៌ក្រហម ដែលមានន័យថា មិនយល់ព្រមអញ្ចឹងម៉ាស៊ីនអេធីអឹមទាំងអស់ តែងតែសួរបញ្ជាក់ឡើងវិញ បាទ សួរបញ្ជាក់ឡើងវិញថាយើងយល់ព្រមដកប្រាក់ចំនួនដែលយើងត្រូវការនោះដែរទេ