KhmerPronunciationEnglish/Notes#occ
ថ្ងៃស្អែក tŋay sʔaek tomorrow 8/8

Link to overview page
Link to dictionary

Requesting and granting permission 1 — Dialogue 4


សុំចូលរួម
បូរ៉ាកញ្ញា ថាកញ្ញាឯងធ្វើខួបកំណើតថ្ងៃស្អែកអ៎? ខ្ញុំសុំទៅដែរបានអត់?
កញ្ញាអូ បូរ៉ា មានអីបន់ឲ្យតែម៉ោហ្នឹងអីអត់ហ៊ានហៅ ព្រោះឃើញរវល់
បូរ៉ាលើកក្រោយហៅខ្ញុំផង

Saying “A moment, please!” — Additional dialogue


ប្អូនស្រីបង!
បងស្រីអីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រីបងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស
បងស្រីកុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រីថ្ងៃស្អែក
បងស្រីចាំម៉ាភ្លែតសិនណាបងធ្វើការហើយ ចាំបងមើល

Breaking appointments — Dialogue 1


សម្ផស្សអាឡូ សុភ័ក្រ ទំនេរអត់? និយាយតិចបានអេ៎?
សុភ័ក្របានតាស ម៉េចដែរ?
សម្ផស្សថាអញ្ចេក ង៉ៃអាទិត្យហ្នឹងថាទៅញ៉ាំអីជាមួយគ្នាអ៎ លើកទៅថ្ងៃអាទិត្យក្រោយវិញបានអេ៎ សុភ័ក្រ? ខ្ញុំត្រូវទៅសៀមរាបថ្ងៃស្អែករហូតដល់អាទិត្យក្រោយថ្ងៃចន្ទ បានបានមកវិញ
សុភ័ក្រថ្ងៃអាទិត្យក្រោយ ខ្ញុំរវល់ហ្នឹង សម្ផស្សថ្ងៃសៅរ៍បានអេ៎?
សម្ផស្សថ្ងៃសៅរ៍ក៏បានសុំទោសណាសុភ័ក្រ
សុភ័ក្រអត់អីទេអីចឹង សម្រេចថាជួបគ្នាថ្ងៃសៅរ៍វិញ

Making excuses — Additional dialogue


រតនៈលក្ខិណា ជួយតេទៅបងវណ្ណាតិចបានអេ៎? សួររឿងកម្មវិធីថ្ងៃស្អែក
លក្ខិណាចុះរតនៈឯងមិនតេទៅខ្លួនឯង?
រតនៈខ្ញុំមិនសូវស្និទ្ធស្នាលជាមួយគាត់
លក្ខិណាហើយខ្ញុំហ្នឹងស្និទ្ធស្នាលប៉ុណ្ណាទៅ? មានទាក់ទងអីជាមួយរឿងស្និទ្ធស្នាលមិនស្និទ្ធស្នាល? សួររឿងការងារសោះ
រតនៈលក្ខិណាឯងនិយាយតិចទៅខ្ញុំមិនសូវប៉ិននិយាយ
លក្ខិណាលេសគ្រប់សព្វរតនៈឯងរកលេសឲ្យសមតិចទៅតាមពិត ម៉ោពីទើបតែត្រូវបងវណ្ណាស្ដីឲ្យលើកមុនហ្នឹង

Establishing guidelines and deadlines for the completion of actions — Dialogue 1


ដាលីនកណ្ណិកា! ទំនេរអត់អូន?
កណ្ណិកាទំនេរតាសបងម៉េចដែរ?
ដាលីនអត់ទំនេរក៏បងប្រើដែរ ព្រោះប្រញាប់ហើយបងចង់ឲ្យអូនឯងជួយសរុបលទ្ធផលស្រង់មតិឲ្យបង ប្រហែល ១០០ សន្លឹកចង់បានថ្ងៃស្អែកពេលព្រឹក ម៉េចដែរ? បានអេ៎?
កណ្ណិកាប្រហែលជាបានបង
ដាលីនអូនឯងមើលក្នុងហ្នឹងទៅដឹងហើយមានតែសំណួរអេ៎អីចឹងអូនឯងសរុបចម្លើយ យេស ឬក៏ ណូ សម្រាប់សំណួរមួយម៉ោ តែកុំភ្លេចដំបូងសរុបចំនួនមនុស្សឆ្លើយទាំងអស់សិនម៉ោណា
កណ្ណិកាចា៎ស បងខ្ញុំយល់ហើយបើមានឆ្ងល់អី ចាំខ្ញុំតេសួរបង

Going To Bed (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ ក្រោយពីគាត់ប្រាស់ខ្លួនគេងបន្តិចមក ប្រហែលជាគាត់ដោយសារតែគាត់អស់កម្លាំង អញ្ចឹងប្រហែលជាគាត់ដោយសារអស់កម្លាំងពេក ដោយគាត់មកពីក្រៅ ឬក៏គាត់ធ្វើការអស់កម្លាំងពេក គាត់គេងបន្តិច ក្រោយមកគាត់ក៏គេងលក់ អញ្ចឹងគាត់ក៏បានគេងលក់ ដោយយើងឃើញខ្យល់កង្ហារកំពុងតែបក់អញ្ចឹងគាត់បើកកង្ហារ ហើយគាត់គេងនៅលើគ្រែ អញ្ចឹងយើងឃើញខ្យល់កង្ហារកំពុងតែបក់មកលើគាត់ ហើយបុរសម្នាក់នោះគាត់ក៏បានគេងលក់ ដែលគាត់គេងឆាប់លក់ដោយសារតែគាត់អស់កម្លាំងអញ្ចឹងអ្នកខ្លះគាត់ពិបាកក្នុងការគេងលក់ ដោយសារតែគាត់ត្រូវគិតច្រើន អញ្ចឹងគាត់អាចប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេង ដោយអ្នកខ្លះគាត់អាចសម្ងំគេងមួយម៉ោង ឬក៏កន្លះម៉ោង មុននឹងគាត់អាចគេងលក់បាន ដោយសារតែគាត់នឹកគិតរឿងផ្សេងដែលគាត់បានធ្វើពីថ្ងៃ ឬក៏គាត់គិតថាតើថ្ងៃស្អែកគាត់នឹងត្រូវធ្វើអ្វីទៀតចំណែកឯក្មេងប្រុសម្នាក់នេះ ដោយសារតែគាត់អស់កម្លាំងខ្លាំងពេក និងដោយសារតែគាត់ងងុយគេងផង ដូច្នេះនៅពេលដែលគាត់គេងបានបន្តិច គឺគាត់បានគេងលក់ គឺគាត់អត់ប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេងដូចគេដទៃទៀតនោះទេអញ្ចឹងនៅក្នុងរូបភាពទី ១៥ គឺក្មេងប្រុសម្នាក់នោះគាត់ក៏បានគេងលក់

Laundry (Sakanan) — 16


បន្ទាប់មកទៀតនៅក្នុងរូបភាពចុងក្រោយ រូបភាពទី ១៦ រូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់បត់ខោអាវរួចរាល់ហើយ បាទ ខោអាវយឺតរបស់គាត់ អាវយឺតខោខោវប៊យ យើងត្រូវបត់ បន្ទាប់ពីគាត់បត់អាវយឺតរួចរាល់ហើយ អាវផ្សេងទៀត ដូចជាអាវឯកសណ្ឋានទៅរៀន ឯកសណ្ឋានទៅសាលា ឬក៏ឯកសណ្ឋានដែលគាត់ពាក់ទៅធ្វើការជាដើម អញ្ចឹងខោអាវទាំងនោះ យើងមិនអាចបត់បានទេ ព្រោះថានៅពេលដែលយើងបត់ វាអាចឲ្យខ្ទេចសាច់ក្រណាត់ អញ្ចឹងយើងពិបាកនៅក្នុងការពាក់ដើម្បីទៅធ្វើការ ដូច្នេះហើយខោអាវឯកសណ្ឋានសាលា ឬក៏ឯកសណ្ឋានដើម្បីទៅធ្វើការ យើងត្រូវព្យួរវាឲ្យមានសណ្ដាប់ធ្នាប់ គឺយើងមិនបត់នោះទេ អញ្ចឹងយើងត្រូវព្យួរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញបុរសនោះ គាត់បានយកខោអាវមួយចំនួន ដែលជាអាវធ្វើការរបស់គាត់ ទៅព្យួរនៅក្នុងទូវិញ ដោយយើងឃើញគាត់បើកទ្វារទូម្ដងទៀត ហើយយកស្មាអាវរបស់គាត់ ស្មាអាវដែលនៅក្នុងទូនោះ មកព្យួរជាមួយនឹងអាវ ដូច្នេះគាត់យកអាវរបស់គាត់ទៅព្យួរនឹងស្មាអាវ រួចហើយយកខោអាវដែលព្យួររួចនោះ ទៅដាក់នៅក្នុងទូ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា មានអាវចំនួនពីរនៅក្នុងទូរបស់គាត់ ដែលគាត់បានព្យួររួចហើយ ដូចជាអាវនោះ ពណ៌ ដូចជាស្វាយ ហើយនិងអាវពណ៌ខៀវ អញ្ចឹងនៅក្នុងដៃរបស់គាត់ គឺមានអាវពណ៌លឿងមួយទៀត ដែលជាអាវដៃវែង អញ្ចឹងគាត់កំពុងតែយកអាវដៃវែងពណ៌លឿងនោះ ទៅព្យួរនៅក្នុងទូមួយទៀត ដើម្បីទុកឲ្យវាមានសណ្ដាប់ធ្នាប់ និងចៀសផុតពីការប្រឡាក់ ហើយគាត់ត្រៀមសម្រាប់ការស្លៀកពាក់ទៅធ្វើការនៅថ្ងៃស្អែកទៀត

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព