KhmerPronunciationEnglish/Notes#occ
ខ្ញុំ kɲom I 428/191

Link to overview page
Link to dictionary

Expressing anger — Dialogue 2


កូនម៉ាក់ឯងមើល ខ្ញុំទុកនំនៅកន្លែងនោះតែមួយភ្លែត កណ្ដោរលួចស៊ីអស់រលីងចង្រៃមែនទែន

Apologizing — Dialogue 1


ការប៉ះទង្គិច
តារាអីយ៉ាស់! សុំទោសបង! មានអីអត់បង?
វុទ្ធីអត់អីទេ
តារាសុំទោសខ្ញុំប្រញាប់ពេក

Expressing hunger — Dialogue 1


និយាយម្នាក់ឯង
ពិសិដ្ឋដូចឃ្លានដល់ហើយនៀកមានអីញ៉ាំអត់ទេ? អត់បានដាំបាយទៀតមីកញ្ចប់ទៀតហើយខ្ញុំ

Refusing direction — Dialogue 2


ចំណានវុទ្ធី ជួយជញ្ជូនអីវ៉ាន់តិចមើល នៅច្រើនអា៎
វុទ្ធីខ្ញុំទៅអត់កើតអេ៎ បងហៅរតនាទៅបង ក្រែងគេទំនេរ

Apologizing — Dialogue 4


ការខកម៉ោងណាត់ជួប
ធារីសុំទោសកញ្ញា! ខ្ញុំមកយឺតហើយ! មកចាំយូរនៅ?
កញ្ញាយូរហើយកន្លះម៉ោងហើយ

Apologizing — Dialogue 3


ការខកម៉ោងណាត់ជួប
ធារីទូរស័ព្ទទៅកញ្ញាសុំទោសកញ្ញា! ខ្ញុំរៀងយឺតបន្តិចហើយ នៅស្ទះចរាចរណ៍
កញ្ញាអត់អីទេធារី តាមសម្រួលប្រយ័ត្នប្រយែង

Apologizing — Dialogue 2


ការប៉ះទង្គិច
តារាអីយ៉ាស់! ខ្ញុំសុំទោសពូ! មានត្រូវត្រង់ណាអត់ពូ?
ពូឯងប្រយ័ត្នប្រយែងតិចមើល
តារាសុំទោសពូខ្ញុំអត់បានមើលមិញ

Asking for help 1 — Dialogue 2


កញ្ញាធារី ពឹងជួយហុចសៀវភៅនោះឲ្យខ្ញុំតិចមើល
ធារីសៀវភៅណា?
កញ្ញាសៀវភៅតូចពណ៌ខ្មៅនោះ
ធារីណេះ!
កញ្ញាអរគុណ!

Offering food or drinks and accepting such an offer — Dialogue 3


បុប្ផាធីតា ណេះទឹក!
ធីតាអូ អរគុណមិនដែលហាត់ប្រាណបែកញើសច្រើនអីចឹងទេទឹកមួយដបប៉ុន្មាន បុប្ផា?
បុប្ផាមិនអីទេ ញ៉ាំទៅខ្ញុំប៉ាវ

Asking “What is this?” — Dialogue 3


ធារីពិសិដ្ឋ! អីហ្នឹង?
ពិសិដ្ឋវចនានុក្រមអេឡិចត្រូនិចហ្នឹងណា!
ធារីអូ! ខ្ញុំស្មានតែអីគេវចនានុក្រមអេឡិចត្រូនិចសោះមើលដំបូង / ពីចម្ងាយអត់ស្គាល់

Asking for help 1 — Dialogue 1


ធីតាបង! បងជួយយកតុក្កតានោះឲ្យខ្ញុំតិចបានអេ?
វិបុលតុក្កតានោះមែន?
ធីតាចាស!
វិបុលអូខេ ចាំម៉ាភ្លែត ចាំបងយកឲ្យ

Offering food or drinks and declining such an offer — Dialogue 3


បុប្ផាធីតា ខ្ញុំទៅក្រៅញ៉ាំអី ចង់ផ្ញើទិញអីអត់?
ធីតាអត់អីអេ៎ បុប្ផាខ្ញុំដូចអត់ចង់ញ៉ាំអីផង
បុប្ផាអូខេ ទៅហើយណាអីចឹង

Saying “I don’t know” — Dialogue 4


នៅផ្ទះ
កូនម៉ាក់! ម៉ាក់ចេះធ្វើ ភីហ្សា អត់? ខ្ញុំចង់ញ៉ាំភីហ្សា
ម៉ាក់ម៉ាក់អត់ចេះទេកូនចាំម៉ាក់សួរគេមើល ក្រែងមានអ្នកចេះធ្វើ

Refusing direction — Dialogue 4


បងប្រុសធី អ្នកណាគេទូរស័ព្ទម៉ោអ៎ ទៅទទួលតិចមើល
វុទ្ធីខ្ញុំរវល់អា៎ មើលមេរៀន
បងប្រុសលេសរហូតទៅ ទៅទទួលតិចមើល
វុទ្ធីអត់/អត់ចង់

Saying “Have a good trip!” — Dialogue 2


ស្រីខួចអីចឹង ខ្ញុំទៅហើយណាបង
បងប្រុសអឺ ប្រយ័ត្នប្រយែងសុខសប្បាយតាមផ្លូវពេលទៅដល់ តេប្រាប់បងផង
ស្រីខួចចា៎ស បងបងពេលទៅវិញ ប្រយ័ត្នប្រយែងផង

Requesting and granting permission 2 — Dialogue 3


នៅហាងលក់សម្លៀកបំពាក់ (= ហាងលក់ខោអាវ)
ស្រីរ័ត្នអូន ខ្ញុំសុំអាវនេះតិចបានអេ៎? ខ្លាចទិញទៅពាក់អត់ត្រូវ
អ្នកលក់ចា៎ស បានបងនោះបន្ទប់ល

Saying “I don’t know” — Dialogue 3


នៅកន្លែងធ្វើការ
កញ្ញាវុទ្ធី! កុំព្យូទ័រខ្ញុំខូចហើយវុទ្ធី ជួយមើលបន្តិចបានទេ?
វុទ្ធីខ្ញុំអត់សូវចេះកុំព្យូទ័រទេ កញ្ញាចាំខ្ញុំហៅបងតារាឲ្យមកជួយមើលណា

Saying “I don’t know” — Dialogue 5


នៅកន្លែងធ្វើការ
វុទ្ធីកញ្ញា! ល្ងាចហ្នឹងកញ្ញាទៅជប់លៀងអត់?
កញ្ញាជប់លៀងអីគេ វុទ្ធី?
វុទ្ធីថ្ងៃនេះ ខួបកំណើតបងតារានោះអី!
កញ្ញាអូ អីចឹង? ខ្ញុំអត់ដឹងសោះ!

Making suggestions in which the speaker is included — Dialogue 2


ជិះរថយន្តតាមផ្លូវ
វិចិត្រពេលដល់ហ្គារ៉ាស់សាំងមុខហ្នឹង ខ្ញុំសុំចូលចាក់សាំងតិចសិនណា
ផារីមានអីស្តុបខាងមុខ ហ្នឹងមែន?
វិចិត្រហ្នឹងហើយចូលតាម៉ាភ្លែតអេ៎

Requesting and granting permission 2 — Dialogue 1


នៅហាងលក់កាបូប
ស្រីរ័ត្នបង ខ្ញុំសុំមើលកាបូបនោះតិចបានអេ៎?
អ្នកលក់មើលបានតាសអូនអាមួយនោះមែន?
ស្រីរ័ត្នចា៎ស
អ្នកលក់ម៉ូតហ្នឹងទើបតែម៉ោថ្មី