Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ម៉ោពី | mao pii | 1. because of 2. to result from Notes: spoken form of មកពី |
9/6 |
Link to overview page
Link to dictionary
Expressing cold — Dialogue 1
ស្រីពេជ្រ៖ មរកត រងាមែន?
មរកត៖ អឹម រៀងរងា។ ម៉ោពីអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ។ ដំបូងទើបម៉ោពីក្រៅក្ដៅ ចូលមកក្នុងត្រជាក់ស្រួល ដល់យូរៗទៅរងា។
ស្រីពេជ្រ៖ សេរេលេខទៅអីចឹង។
មរកត៖ ដាក់លេខ ២៩ ហើយណា។
Making excuses — Additional dialogue
លក្ខិណា៖ ចុះរតនៈឯងមិនតេទៅខ្លួនឯង?
រតនៈ៖ ខ្ញុំមិនសូវស្និទ្ធស្នាលជាមួយគាត់។
លក្ខិណា៖ ហើយខ្ញុំហ្នឹងស្និទ្ធស្នាលប៉ុណ្ណាទៅ? មានទាក់ទងអីជាមួយរឿងស្និទ្ធស្នាលឬមិនស្និទ្ធស្នាល? សួររឿងការងារសោះ។
រតនៈ៖ លក្ខិណាឯងនិយាយតិចទៅ។ ខ្ញុំមិនសូវប៉ិននិយាយ។
លក្ខិណា៖ លេសគ្រប់សព្វ។ រតនៈឯងរកលេសឲ្យសមតិចទៅ។ តាមពិត ម៉ោពីទើបតែត្រូវបងវណ្ណាស្ដីឲ្យលើកមុនហ្នឹង។
Complimenting someone — Additional dialogue
តារា៖ នារីបង។ គ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផង។ នុះ នារីអ៎! នារីម៉ោនេះតិច។
នារី៖ ចា៎សបង។
តារា៖ បងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា។
វិបុល៖ ហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត។
នារី៖ អរគុណច្រើនបង។ ម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងៗទៅ។
វិបុល៖ មនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាត។ អីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណា។ នារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ។
នារី៖ អរគុណបង។
Expressing hunger — Dialogue 3
ធីតា៖ អ៊ូយ ឃ្លានអា៎។ ចរិយាឃ្លានអត់? ទៅញ៉ាំអីសិនអី?
ចរិយា៖ ញ៉ាំអី? ទៅញ៉ាំភីហ្សាតស់!
ធីតា៖ អឹម ខ្ញុំអត់ចង់ញ៉ាំភីហ្សាអេ៎។ ឃ្លានមីឆា។
ចរិយា៖ មីឆាក៏បាន។ តិចទៀតបានទៅ ឬក៏ទៅឥឡូវ? ទើបតែម៉ោងដប់ហ្នឹង។
ធីតា៖ ទៅឥឡូវទៅ។ ឃ្លានសឹងងាប់ហើយ។
ចរិយា៖ ម៉ោពីធីតាឯងអត់បានញ៉ាំអីពេលព្រឹកហ្នឹងអា៎។ តស់ទៅអីចឹង ខ្ញុំមានអារម្មណ៍ថាឃ្លានតិចៗដែរហ្នឹងអា៎។
...
ចរិយា៖ ធីតាឯង ញ៉ាំយឹតៗមើល។ មើលតែអត់ឃ្លានតាំងពីឆ្នាំណា។
ធីតា៖ លេបដំរីទាំងមូលក៏បានដែរនៀក។
Indicating disagreement — Dialogue 2
ផានិត៖ សិក្ខាសាលាង៉ៃហ្នឹងអត់សូវមានអ្នកម៉ោសោះ។ ម៉ោពីប្រធានបទហ្នឹង គេអត់សូវចាប់អារម្មណ៍មែនហ្ន៎?
សុគន្ធ៖ ខ្ញុំគិតថាមិនមែនម៉ោពីប្រធានបទអេ៎។ ម៉ោពីយើងដាក់ម៉ោងអត់សូវល្អ គេពិបាកម៉ោ។
ផានិត៖ ប៉ុន្តែ ខ្ញុំឃើញសិក្ខាសាលាផ្សេងៗ គេដាក់ម៉ោងហ្នឹងដែរតាស។ ម៉ោពីម៉ោងយើងជាន់ជាមួយម៉ោងគេ ហើយគេទៅសិក្ខាសាលាផ្សេងអស់ទេដឹង។
សុគន្ធ៖ វាមិនដែល។ បើយើងគិតមើលទៅ អ្នកដែលពាក់ព័ន្ធនឹងប្រធានបទង៉ៃហ្នឹងក៏មិនសូវមានច្រើនដែរទេ ហើយអ្នកដែលអត់សូវពាក់ព័ន្ធ ប្រហែលគេគិតថា “អ៊ឹស អត់សូវពាក់ព័ន្ធផង ខ្ជិលទៅម៉ងទៅ”។
ផានិត៖ ហ្នឹងហើយ អាហ្នឹងមិនដូចខ្ញុំនិយាយដែរ? ថាប្រធានបទយើងអត់សូវមានអ្នកចាប់អារម្មណ៍។
Explaining how something works — Additional dialogue
កូន៖ ប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់៖ ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយ។ ចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូល។ ហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើក។ ហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ ។
កូន៖ ឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់៖ ហ្នឹងហើយ។ ហើយដាក់គ្រឿងទៅ។ ស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង។
កូន៖ ម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់៖ ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎។ ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូន៖ ចា៎ស។