KhmerPronunciationEnglish/Notes#occ
លេង leeŋ 1. to play
2. to do something for fun or pleasure
3. to joke
133/59

Link to overview page
Link to dictionary

Warning someone — Dialogue 2


ម្ដាយនិងកូនតូច
ម្ដាយកូនអា៎ លេងនៅម្ដុំហ្នឹងបានហើយណា កុំចេញទៅថ្នល់ ម៉ូតូឡានច្រើនអា៎
ម្ដាយនែ ម៉ោវិញ! អត់? កូននេះវៃ

Asking “What is he doing?” — Additional dialogue


ធារីតស់ទៅមើលបងតារាគាត់កំពុងធ្វើអីគេ
ពិសិដ្ឋកុំរំខានគាត់អីមើលទៅគាត់ដូចរវល់ណាស់
ធារីមានទៅអី! តស់ ទៅសួរគាត់លេងមិនទើសទែងអីទេ

Expressing joy — Dialogue 2


នារីកញ្ញា ម្សិលមិញជុំគ្នាសប្បាយអេ៎?
កញ្ញាអ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ
នារីធ្វើអីគេខ្លះ?
កញ្ញាហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎

Expressing likes 1 — Dialogue 1


ធារ៉ាមកលេងផ្ទះណារី
ណារីធារ៉ា ម៉ស់ ញ៉ាំឪឡឹក
ធារ៉ាអូ អរគុណ ណារីចំឪឡឹកដែលខ្ញុំចូលចិត្តម៉ង!
ណារីអូ ធារ៉ាឯងចូលចិត្តឪឡឹកអ៎?
ធារ៉ាហ្នឹងហើយ ខ្ញុំចូលចិត្តឪឡឹក
ណារីញ៉ាំឲ្យច្រើនទៅអីចឹង

Inviting someone to eat together — Additional dialogue


វុទ្ធីចូលឆ្នាំខ្មែរ មានគម្រោងទៅដើរលេងណាអត់ ពីរនាក់?
ធារីអត់ផង!
កញ្ញានាំគ្នាទៅសៀមរាបលេងអី? គេងយប់អីទៅ
វុទ្ធីល្អតាស! ធារីទៅអត់?
ធារីចង់ទៅដែរ! ឲ្យខ្ញុំទៅផង!

Expressing joy — Cultural note


ការដើរលេងទៅរមណីយដ្ឋានមានធម្មជាតិ ហើយបរិភោគអាហារជុំគ្នា និង អង្គុយនិយាយគ្នាលេង គឺជាការកម្សាន្តមួយបែបនៅខ្មែរវាដូចជាពិចនិចដែរ ប៉ុន្តែភាគច្រើនគេមិនយកអាហារខ្លួនឯងទៅទេ គឺបរិភោគអាហារដែលទិញនៅទីនោះតែម្ដងរមណីយដ្ឋាន មានដូចជា កៀនស្វាយ គីរីរម្យ ។ល។

Expressing likes 1 — Additional dialogue


ធារីតស់ នាំគ្នាទៅដើរលេងពេលចូលឆ្នាំនេះអី?
កញ្ញាខ្ញុំចង់ទៅលេងភ្នំបូកគោ ព្រោះខ្ញុំចូលចិត្តមើលទេសភាពពីកំពូលភ្នំ
ធារីខ្ញុំចូលចិត្តទៅលេងសមុទ្រជាងណារី ចង់ទៅមួយណា?
ណារីខ្ញុំដូចអត់ចូលចិត្តដើរលេងផងចូលចិត្តនៅផ្ទះ

Saying “Have a good trip!” — Cultural note


ប្រទេសដែលប្រជាជនខ្មែរឧស្សាហ៍ទៅដើរលេង មានប្រទេសថៃ ចិន ។ល។ ប៉ុន្តែ មិនសូវមានអ្នកទៅលេងប្រទេសជប៉ុនទេ ពីព្រោះថ្លៃធ្វើដំណើរនិងការចាយវាយក្នុងប្រទេសជប៉ុនត្រូវការប្រាក់ច្រើនម្យ៉ាងទៀត ក៏មានអ្នកដែលទៅប្រទេសថៃ ចិន វៀតណាម ជាដើម ដើម្បីព្យាបាលជំងឺ ពីព្រោះនៅប្រទេសកម្ពុជាមិនទាន់មានការរីកចំរើនគ្រប់គ្រាន់ផ្នែកវេជ្ជសាស្ត្រ

Saying “Have a good trip!” — Dialogue 1


សុផលស្រីខួច ស្អែកត្រូវទៅម៉ោងម៉ាន?
ស្រីខួចម៉ោងដប់ព្រឹក
សុផលបានអ្នកណាជូនទៅ?
ស្រីខួចបងប្រុសជូនទៅ
សុផលកុំភ្លេចទិញរបស់ផ្ញើផងណានិយាយលេងទេទៅលេងឲ្យបានសប្បាយ
ស្រីខួចអរគុណ សុផលបើឃើញមានអីទំនង ចាំទិញមកផ្ញើ

Warning someone — Dialogue 1


លេងទូរស័ព្ទតាមផ្លូវ
បញ្ញាសម្បត្តិឯងឧស្សាហ៍លេងទូរស័ព្ទភ្លេចខ្លួនអា៎ពេលឆ្លងថ្នល់អីគ្រោះថ្នាក់អា៎ណា
សម្បត្តិមានទៅស្អីខ្ញុំមើលផ្លូវដែរតាសអីចឹង ខ្ញុំទៅហើយណា ង៉ៃក្រោយជួបគ្នា
សម្បត្តិអ៊ុះ!
បញ្ញាឃើញអត់? ទើបតែនិយាយផុតពីមាត់គង់តែង៉ៃណាមួយទេ សម្បត្តិឯង

Offering help — Cultural note


ដូចវប្បធម៌ផ្សេងដែរ ការជួយអ្នកដទៃពេលឃើញគេកំពុងលំបាកក៏ជាទម្លាប់របស់ខ្មែរដែរ ប៉ុន្តែ ទម្លាប់មួយទៀតនោះគឺ សុំឲ្យគេជួយដោយត្រង់តែម្ដង ជាពិសេសពីមនុស្សអាយុច្រើនទៅកាន់មនុស្សក្មេងៗ។ ប៉ុន្តែ ចំពោះស្ថានភាពដែលត្រូវទទួលរាក់ទាក់ ដូចជាភ្ញៀវមកលេងផ្ទះ គឺគេមិនទម្លាប់ប្រើឲ្យភ្ញៀវធ្វើនេះធ្វើនោះទេ

Excusing oneself — Dialogue 2


កន្និកាធារី ចេញពីធ្វើការ ទៅញ៉ាំអីជុំគ្នាអី? វឌ្ឍនៈទៅដែរតាស
ធារីញ៉ាំអីជុំគ្នាអ៎? អឹម ... ល្ងាចហ្នឹង ខ្ញុំរៀងរវល់នៅផ្ទះតិចចាំង៉ៃក្រោយទៅណា
កន្និកាធារី បបួលម្ដងណាក៏រវល់ដែរ
ធារីបើឆ្លៀតបាន ខ្ញុំចង់ទៅដែរហ្នឹង
កន្និកាមានអី ថាលេងតាស

Receiving/welcoming visitors and paying visits to others — Cultural notes


នៅខ្មែរ ការទៅលេងផ្ទះនរណាម្នាក់ដោយមិនប្រាប់មុនមិនមែនជាការខុសឆ្គងអ្វីនោះទេប៉ុន្តែ ដើម្បីកុំឲ្យទៅខក ពិបាកដល់ម្ចាស់ផ្ទះ គេគួរតែទូរស័ព្ទទៅសួរម្ចាស់ផ្ទះជាមុនសិននៅពេលមានភ្ញៀវមកលេង ម្ចាស់ផ្ទះគួរទទួលដោយលើកទឹកភេសជ្ជៈផ្សេងមកជូនភ្ញៀវ ប្រសិនបើចំម៉ោងបាយ គួរហៅភ្ញៀវពិសាបាយជាការគួរសម

Admonishing someone / saying “Don’t do this!” — Dialogue 1



រតនានែ អាអូន! ម៉េចឯងទៅធាក់ឆ្កែអីចឹង? វាធ្វើអីឯង? វាដើរសុខសោះ
សុវណ្ណខ្ញុំធាក់វាលេងតាស ពូ
រតនាចុះបើមានគេធាក់ឯងវិញ ឈឺអត់? សាកឲ្យគេធាក់មើលអត់ការងារធ្វើមែន? កុំធ្វើអីចឹងទៀតអា៎គង់តែង៉ៃណាមួយ ឆ្កែខាំឲ្យដឹងខ្លួនម្ដង

Expressing thirst — Cultural note


នៅប្រទេសកម្ពុជា មានអាកាសធាតុក្ដៅស្ទើរពេញមួយឆ្នាំ ដូច្នេះមានតូបលក់ភេសជ្ជៈហាងកាហ្វេជាច្រើនទឹកអំពៅមានរសជាតិផ្អែម ជាភេសជ្ជៈពេញនិយមតាំងពីដើមមកភេសជ្ជៈកំប៉ុងដែលជនជាតិខ្មែរស្គាល់ច្រើនជាងគេគឺកូកា ហ្វាន់តា ប៉ិបស៊ី ទឹកផ្លែឈើ ដូចជាទឹកត្រឡាច ទឹកចាហួយ ។ល។ លក្ខណៈពិសេសរបស់ហាងកាហ្វេដែលជនជាតិខ្មែរចូលចិត្តគឺហាងកាហ្វេមានម៉ាស៊ីនត្រជាក់ មានវ៉ាយហ៉្វាយលេងអ៊ីនធឺណិត ហើយអាចអង្គុយបានយូរ

Expressing sorrow — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ចរណៃផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិតខ្ញុំនឹកឆ្មាខ្ញុំវាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹងពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូតបើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះទៅ

Expressing frustration — Cultural note


ដោយសារជនជាតិខ្មែរមិនសូវគោរពពេលវេលានៅពេលណាត់ជួបគ្នា ដូច្នេះពួកគេមិនសូវមានអារម្មណ៍មួម៉ៅទេនៅពេលត្រូវរង់ចាំក្រោម ៣០ នាទីជនជាតិខ្មែរខ្លះមិនសូវអាចទ្រាំរង់ចាំយូរនៅពេលឈប់ភ្លើងស្តុបស្ទះចរាចរណ៍ទេ ហើយអ្នកខ្លះក៏សម្រេចចិត្តបំពានច្បាប់ចរាចរណ៍ជនជាតិខ្មែរមួយចំនួនទម្លាប់ធ្វើការយឺតយ៉ាវ មួយដូចជា ធ្វើការបណ្ដើរ ជជែកគ្នាលេងបណ្ដើរ ដើរយឺតធ្វើឲ្យអ្នករង់ចាំមានអារម្មណ៍មួម៉ៅដោយសារខាតពេលវេលា

Identifying items or people 2 — Dialogue 1


មិត្តភក្តិមកលេងផ្ទះ
កណ្ណិកាភា រូបថតគ្រួសារភាឯងមែន?
សោភាហ្នឹងហើយថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ
កណ្ណិកាមួយណាភាឯង? មុខស្រដៀងគ្នាកម្ពស់ប៉ិនគ្នាទៀត
សោភាចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ
កណ្ណិកាមុខកាត់តាមម៉ាក់ទាំងអស់ម៉ង

Expressing fear — Additional dialogue


ខ្លាចទឹក
កញ្ញាធារី ម៉េចមិនចុះហែលទឹកលេង?
ធារីអត់អីអេ៎កញ្ញា ខ្ញុំខ្លាចទឹក
កញ្ញាម៉េចចឹង?
ធារីខ្ញុំធ្លាប់លង់ទឹកកាលពីក្មេង ហើយឥឡូវក៏អត់ចេះហែលទឹកដែរ
កញ្ញាចាំខ្ញុំបង្រៀន? ម៉ោៗ។
ធារីអត់អេ៎ កញ្ញាខ្ញុំអត់ចូលចិត្តហែលទឹកអេ៎
កញ្ញាម៉ោសាកទៅ លែងខ្លាចហើយ
ធារីអត់ទេ! ប្រាប់ហើយថាខ្ញុំខ្លាចកញ្ញាឯងទៅៗ។ មិនបាច់រវល់ខ្ញុំអេ៎

Receiving/welcoming visitors and paying visits to others — Dialogue 2


មកលេងផ្ទះដោយមិនប្រាប់មុន
សុភាពអូ វណ្ណា! ម៉េចម៉ោអត់ប្រាប់មុនអីចឹង? ចូលម៉ោសិនម៉ោ
វណ្ណាខ្ញុំម៉ោជួបភ្ញៀវនៅជិតហ្នឹង ហើយក៏ឈាងចូលលេងសុភាពឯងទៅសុភាពមានត្រូវទៅណាអត់?
សុភាពង៉ៃនេះខ្ញុំទំនេរតាសអត់មានត្រូវទៅណាផងវណ្ណាឯងសុខសប្បាយអេ៎? ចាំតិច ខ្ញុំទៅយកទឹកម៉ោឲ្យសិនណា
វណ្ណាមិនបាច់ទឹកអីទេសុភាពខ្ញុំអង្គុយតែម៉ាភ្លែតដែរទេ