Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
លើកក្រោយ | lǝǝk kraoy | next time | 10/9 |
Link to overview page
Link to dictionary
Apologizing — Additional dialogue
កញ្ញា៖ តស់ទៅអីចឹង។ លើកក្រោយ អត់ឲ្យយឺតដូចថ្ងៃហ្នឹងទៀតទេណា។ ប្រាប់ឲ្យហើយ។
ធារី៖ ដឹងហើយ។ សុំទោសហើយហើយហ្នឹងអា។ មិនយឺតទៀតទេ!
Requesting and granting permission 1 — Dialogue 4
បូរ៉ា៖ កញ្ញា ឮថាកញ្ញាឯងធ្វើខួបកំណើតថ្ងៃស្អែកអ៎? ខ្ញុំសុំទៅដែរបានអត់?
កញ្ញា៖ អូ បូរ៉ា មានអី។ បន់ឲ្យតែម៉ោហ្នឹងអី។ អត់ហ៊ានហៅ ព្រោះឃើញរវល់។
បូរ៉ា៖ លើកក្រោយហៅខ្ញុំផង។
Making suggestions in which the speaker is included — Dialogue 3
ផារី៖ វិចិត្រ ឆ្លៀតចូលផ្សារទិញអីវ៉ាន់តិចអី?
វិចិត្រ៖ ចង់ចូលឥឡូវហ្នឹង? យប់ហើយហ្នឹង។ ចាំលើកក្រោយទៅអី?
ផារី៖ ចូលតិចទៅអី។
វិចិត្រ៖ អីចឹង ផារីឯងចូលទៅ ខ្ញុំនៅចាំនៅក្រៅ។ ខ្ជិលផ្ញើម៉ូតូ។
ផារី៖ មិនបាច់អេ៎អីចឹង។ នាំពិបាកវិចិត្រឯង។
Talking about the taste of food 1 — Additional dialogue
ពិសី៖ សាកហាងនេះម្ដងមើល អត់ដែលចូលសោះ។
វិបុល៖ ហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង។
ពិសី៖ កុម្ម៉ង់ទៅអីចឹង។
…
ពិសី៖ ម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុល៖ មានអី ឆ្ងាញ់បស់គេដែរតាស។ ចុះពិសីត្រូវមាត់អត់?
ពិសី៖ ខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាស។ ចាំលើកក្រោយមកទៀត។
Consoling someone — Dialogue 2
ម្ដាយ៖ ម៉េចហើយកូន?
កូន៖ ធ្លាក់បាត់ហើយម៉ាក់។
ម្ដាយ៖ មិនអីទេ។ ប្រឡងទៅស្រុកក្រៅ មិនងាយឯណា។ គេធ្លាក់ម៉ាគំនរ។ ចាំប្រឡងលើកក្រោយទៀតទៅ។
កូន៖ ស្ដាយអា៎ម៉ាក់។ ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ។
ម្ដាយ៖ ស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយ។ មិនអីទេ នៅមានឱកាសផ្សេងៗទៀតដែរតាស។
Accepting direction — Additional dialogue
វុទ្ធី៖ ឯណាបង? អូ៎! ឥឡូវបងសាក ...
សុភ័ក្រ៖ មើល ឈប់សិន! ដំបូងចូលកន្លែងនេះ ត្រូវអេ៎? បន្ទាប់មក ចុចអានេះ ហើយ ... អូ៎! បើកបានវិញហើយ។ អរគុណ វុទ្ធី។
វុទ្ធី៖ លើកក្រោយ បងឧស្សាហ៍អាប់ដេតកម្មវិធីហ្នឹងទៅ លែងអីហើយ។
សុភ័ក្រ៖ ហ្នឹងហើយ ចាំបងឧស្សាហ៍អាប់ដេតវា។
Admonishing someone / saying “Don’t do this!” — Additional dialogue
ប្រធានកម្មករ៖ អេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎។ ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎។ កុំមើលងាយ។
កម្មករ៖ បាទ បង។
ប្រធានកម្មករ៖ លើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណា។ កុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុន។ ឥឡូវប្រាប់ឲ្យហើយ។ បើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎។ ត្រូវចេះប្រយ័ត្នខ្លួនឯង។
Complimenting someone — Additional dialogue
តារា៖ នារីបង។ គ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផង។ នុះ នារីអ៎! នារីម៉ោនេះតិច។
នារី៖ ចា៎សបង។
តារា៖ បងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា។
វិបុល៖ ហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត។
នារី៖ អរគុណច្រើនបង។ ម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងៗទៅ។
វិបុល៖ មនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាត។ អីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណា។ នារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ។
នារី៖ អរគុណបង។
Breaking A Bowl (Sakanan) — 10