Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ដប់ | dɑp | ten | 7/5 |
Link to overview page
Link to dictionary
Making appointments for meetings — Cultural note
Saying “Have a good trip!” — Dialogue 1
ស្រីខួច៖ ម៉ោងដប់ព្រឹក។
សុផល៖ បានអ្នកណាជូនទៅ?
ស្រីខួច៖ បងប្រុសជូនទៅ។
សុផល៖ កុំភ្លេចទិញរបស់ផ្ញើផងណា។ និយាយលេងទេ។ ទៅលេងឲ្យបានសប្បាយ។
ស្រីខួច៖ អរគុណ សុផល។ បើឃើញមានអីទំនង ចាំទិញមកផ្ញើ។
Receiving/welcoming visitors and paying visits to others — Additional dialogue
សុភាព៖ ទំនេរតាស។ វណ្ណាចង់ម៉ោម៉ោងម៉ាន? ហើយមានរឿងអីអ៎?
វណ្ណា៖ ចាំជួបគ្នាចាំនិយាយ។ ម៉ោងដប់អីខ្ញុំទៅដល់។ ម៉េចដែរ?
សុភាព៖ មានអី បានតាស។ មកដល់ចុចកណ្ដឹងម៉ោណា។
...
វណ្ណា៖ អីចឹង ខ្ញុំគិតរកទៅវិញហើយណា សុភាព។ អរគុណច្រើន។
សុភាព៖ នៅញ៉ាំបាយសិនអីវណ្ណា?
វណ្ណា៖ អត់អីទេ ខ្ញុំមានណាត់បន្ទាប់ពីហ្នឹង។
Expressing hunger — Dialogue 3
ធីតា៖ អ៊ូយ ឃ្លានអា៎។ ចរិយាឃ្លានអត់? ទៅញ៉ាំអីសិនអី?
ចរិយា៖ ញ៉ាំអី? ទៅញ៉ាំភីហ្សាតស់!
ធីតា៖ អឹម ខ្ញុំអត់ចង់ញ៉ាំភីហ្សាអេ៎។ ឃ្លានមីឆា។
ចរិយា៖ មីឆាក៏បាន។ តិចទៀតបានទៅ ឬក៏ទៅឥឡូវ? ទើបតែម៉ោងដប់ហ្នឹង។
ធីតា៖ ទៅឥឡូវទៅ។ ឃ្លានសឹងងាប់ហើយ។
ចរិយា៖ ម៉ោពីធីតាឯងអត់បានញ៉ាំអីពេលព្រឹកហ្នឹងអា៎។ តស់ទៅអីចឹង ខ្ញុំមានអារម្មណ៍ថាឃ្លានតិចៗដែរហ្នឹងអា៎។
...
ចរិយា៖ ធីតាឯង ញ៉ាំយឹតៗមើល។ មើលតែអត់ឃ្លានតាំងពីឆ្នាំណា។
ធីតា៖ លេបដំរីទាំងមូលក៏បានដែរនៀក។
Asking and saying whether something is correct — Talking about basic mathematical operations
3 – 5 = –2 បីដកប្រាំស្មើនឹងដកពីរ
5 – 3 = 2 ប្រាំដកបីស្មើពីរ ឬ ប្រាំដកបីសល់ពីរ
3 x 4 = 12 បីគុណនឹងបួនស្មើនឹងដប់ពីរ ឬ បីបួនដងស្មើនឹងដប់ពីរ
12 : 2 = 6 ដប់ពីរចែកនឹងពីរស្មើនឹងប្រាំមួយ
3^2 = 9 បីស្វ័យគុណពីរស្មើនឹងប្រាំបួន, specifically for squares: បីលើកជាការេ
¾ (as a fraction) បីភាគបួន ឬ បីលើបួន
0.75 សូន្យចុចចិតប្រាំ ឬ សូន្យក្បៀសចិតប្រាំ