Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ខ្សែ | ksae | string, cord, rope, wire, line | 24/8 |
Link to overview page
Link to dictionary
Phone (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីទូរស័ព្ទដៃ ដោយយើងដឹងហើយថា ទូរស័ព្ទគឺមានពីរប្រភេទ គឺ ទូរស័ព្ទមានខ្សែ ឬក៏ទូរស័ព្ទលើតុ ហើយនិងទូរស័ព្ទមួយប្រភេទទៀត គឺជាទូរស័ព្ទដៃ ឬក៏ទូរស័ព្ទចល័ត ដោយសារតែវាមានរាងតូច ងាយស្រួលយកតាមខ្លួន អញ្ចឹងគេហៅថាទូរស័ព្ទចល័ត ឬក៏ទូរស័ព្ទដៃ ចំណែកឯទូរស័ព្ទលើតុ គឺយើងពិបាកនឹងយកតាមខ្លួន ដោយសារតែវាមានរាងធំ ហើយវាត្រូវការប្រើប្រាស់ភ្លើងអគ្គិសនីដើម្បីដំណើរការ ដូច្នេះគេទុកវាតែនៅលើតុតែប៉ុណ្ណោះ ដោយសារតែវាមានភ្ជាប់ជាមួយនឹងខ្សែ អញ្ចឹងទូរស័ព្ទគឺមានពីរប្រភេទ គឺទូរស័ព្ទដៃនិងទូរស័ព្ទលើតុ ហើយនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីទូរស័ព្ទដៃ។
Explaining how something works — Dialogue
ម៉ាក់៖ បានតាសកូន។ យកម្ជុលហើយខ្សែអំបោះម៉ោ។ ដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ។
កូន៖ ចូលហើយម៉ាក់។ ហើយម៉េចទៀត?
ម៉ាក់៖ បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញ។ ចេះកួចអត់? ... មិនមែនអីចឹងអេ៎។ ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អ។ ហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរ។ កាន់ឡេវអញ្ចេះ កុំឲ្យជ្រុះ។ ហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ។
កូន៖ រួចហើយម៉ាក់។ ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់៖ មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយ។ យើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញ។ កួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូន៖ បាទ ចេះហើយ។
Laundry (Sakanan) — 12
Phone (Sakanan) — 16
Post Office (Sakanan) — 16
Boats (Sakanan) — 11
Breaking A Bowl (Sakanan) — 11
Cold Season (Sakanan) — 01