KhmerPronunciationEnglish/Notes#occ
បងប្អូន bɑɑŋ pʔoun 1. brothers and sisters, siblings
2. relatives
7/7

Link to overview page
Link to dictionary

Asking for help 1 — Cultural note


នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយគឺជាសុភាសិតដែលជនជាតិខ្មែរតែងតែនិយាយ
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ

Issuing a command — Cultural note


នៅប្រទេសជប៉ុន នៅពេលបញ្ជាគេ ហើយគេធ្វើតាម អ្នកបញ្ជានោះតែងតែប្រើពាក្យថា អរគុណ (ដែលគេបានធ្វើតាមការបញ្ជារបស់ខ្លួន)។ ប៉ុន្តែ នៅខ្មែរ បើអ្នកបញ្ជានោះជាមនុស្សស្និទ្ធស្នាល ដូចជាយាយតា ឪពុកម្ដាយ បងប្អូនបង្កើត ជាដើម ភាគច្រើនពួកគាត់មិនប្រើពាក្យថា អរគុណ នោះទេ

Greetings and leave takings 2 — Dialogue 3


តារា៖ (កំពុងញ៉ាំបាយ) ពូសាន! ទៅណាហ្នឹងពូ? មកពិសាបាយសិនអីពូ?
សានអូ តារា! អត់អីទេ ហូបចុះពូមានការប្រញាប់បន្តិច

ពូគិតរកទៅសិនហើយ ថ្ងៃនេះអត់បាននៅនិយាយលេងយូរទេ ត្រូវប្រញាប់ទៅផ្ទះបងប្អូនមានការបន្តិច
តារាបាទ អញ្ជើញចុះពូ សុខសប្បាយណាពូ

Identifying items or people 2 — Dialogue 1


មិត្តភក្តិមកលេងផ្ទះ
កណ្ណិកាភា រូបថតគ្រួសារភាឯងមែន?
សោភាហ្នឹងហើយថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ
កណ្ណិកាមួយណាភាឯង? មុខស្រដៀងគ្នាកម្ពស់ប៉ិនគ្នាទៀត
សោភាចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ
កណ្ណិកាមុខកាត់តាមម៉ាក់ទាំងអស់ម៉ង

Alms Round (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធអញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រអញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅអញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន

Alms Round (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគាត់អង្គុយលុតជង្គង់លើកម្រាលរួចរាល់ហើយ ពួកគាត់ទាំងពីរ ក្មេងស្រីម្នាក់នោះ និងចៅ និងយាយរបស់នាង ដែលជាស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានកាន់កញ្ចប់បាយ និងលើកបាយឡើងដើម្បីបួងសួងអញ្ចឹងជាធម្មតាមុនពេលដែលយើងដាក់ចង្ហាន់ ឬក៏ដាក់បាត្រលោក ឬក៏ដាក់ចង្ហាន់ដល់ព្រះសង្ឃ យើងតែងតែបួងសួងសុំសេចក្តីសុខ ឬក៏សុំរកស៊ីមានបាន ហើយនិងឧទ្ទិសចំពោះបាយ ឬក៏ម្ហូបនោះទៅដល់មនុស្សបងប្អូនសាច់ញាតិរបស់យើងដែលបានស្លាប់ទៅដែលជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញស្ត្រីចំណាស់ម្នាក់នោះ ជាមួយនឹងចៅស្រីរបស់គាត់ហ្នឹង គាត់កំពុងតែលើកបាយឡើង ដែលយើងឃើញគាត់កាន់បាយ ដោយដៃទាំងពីររបស់គាត់ ដៃទាំងពីររបស់គាត់ គឺគាត់ទ្រកញ្ចប់បាយ ហើយលើកឡើងកម្ពស់នឹងក្បាលរបស់គាត់ ហើយពួកគាត់ទាំងពីរនាក់កំពុងតែបិទភ្នែក ដើម្បីបួងសួងអញ្ចឹងគាត់អាចសុំបួងសួងឲ្យមានសេចក្តីសុខ ឲ្យមានសុខភាពល្អ ឲ្យមានការរកស៊ីមានបាន ក៏ដូចជាក្មេងស្រីម្នាក់នោះសុំបួងសួងឲ្យគាត់រៀនពូកែជាដើមអញ្ចឹងជាទូទៅការ ការដាក់បាត្រព្រះសង្ឃ មុននឹងយើងដាក់ យើងតែងតែបួងសួងនូវបំណងប្រាថ្នាផ្សេងដែលយើងចង់បាន

Alms Round (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីស្ត្រីចំណាស់និងចៅស្រីរបស់គាត់បានដាក់បាយចូលទៅក្នុងបាត្ររបស់ព្រះសង្ឃរួចរាល់ហើយ ពួកគេទាំងពីរនាក់ក៏បានមកអង្គុយលុតជង្គង់នៅលើកម្រាលដដែលវិញ អញ្ចឹងពួកគេនៅតែលុតជង្គង់ដដែល ព្រោះថាការដាក់ចង្ហាន់លោកគឺមិនទាន់ចប់នោះទេ ដូច្នេះពួកគេត្រូវតែត្រលប់មកអង្គុយលុតជង្គង់នៅលើកម្រាលវិញ ហើយលើកដៃទាំងពីរសំពះឡើង ដើម្បីបួងសួង អញ្ចឹងជាទូទៅរាល់ការដាក់បាត្រហើយ យើងត្រូវតែមកអង្គុយ ដើម្បីសំពះបួងសួង និងទទួលពរពីព្រះសង្ឃ បានន័យថាព្រះសង្ឃនឹងសូត្រធម៌ដើម្បីឲ្យពរដល់យើង ហើយនិងបួងសួងឲ្យយើង ដើម្បីឲ្យការធ្វើបុណ្យរបស់យើងនេះ គឺទទួលបានបុណ្យត្រលប់មកវិញ ឬក៏ដើម្បីឧទ្ទិសទៅដល់អ្នកដែលបានស្លាប់ទៅ អ្នកដែលបានចែកឋានទៅដែលជាបងប្អូន ឬក៏សាច់ញាតិរបស់យើងអញ្ចឹងព្រះសង្ឃតែងតែសូត្រធម៌ឲ្យពរ ដើម្បីឲ្យសេចក្តីសុខទៅដល់អ្នកដែលបានដាក់ចង្ហាន់ ហើយពួកយើងដែលបានដាក់ចង្ហាន់ទៅដល់ព្រះសង្ឃរួចហើយ យើងត្រូវតែលុតជង្គង់ដើម្បីសំពះ ហើយសំពះដើម្បីសុំបួងសួង សុំពរពីព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ ឬក៏ដើម្បីសម្រេចនូវបំណងប្រាថ្នាផ្សេងៗ។ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញស្ត្រីចំណាស់និងចៅស្រីរបស់គាត់នៅតែលុតជង្គង់ ហើយសំពះដៃឡើង លើកដៃសំពះឡើង សំពះព្រះសង្ឃ ហើយព្រះសង្ឃឈរនៅខាងមុខពួកគេទាំងពីរនាក់ ដោយកូនសិស្សរបស់ព្រះសង្ឃ ឬក៏កូនសិស្សលោកគឺឈរនៅខាងក្រោយ