KhmerPronunciationEnglish/Notes#occ
ពីមុន pii mun 1. previously, formerly
2. in previous times
8/7

Link to overview page
Link to dictionary

Rice (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករដដែលនោះ គាត់បានភ្ជួរស្រែ ដោយប្រើម៉ាស៊ីនភ្ជួរស្រែវិញម្ដង អញ្ចឹង ពីដើម ឬក៏ពីមុន គឺយើងប្រើប្រាស់កម្លាំងសត្វ ដើម្បីអូសទាញនៅក្នុងការភ្ជួរស្រែ ឬក៏នៅក្នុងការរាស់ស្រែ ក៏ប៉ុន្តែឥឡូវ ដើម្បីចំណេញពេល គឺកសិករ គាត់ប្រើម៉ាស៊ីនវិញម្ដង ជាក់ស្ដែងដូចនៅក្នុងរូបភាពទីនេះ គឺយើងឃើញកសិករម្នាក់ ដែលគាត់ពាក់អាវពណ៌ ខោជើងវែងពណ៌ផ្កាឈូក និងមានពាក់មួកស្លឹកត្នោតផងដែរនោះ គឺគាត់កំពុងតែកាន់ចង្កូតម៉ាស៊ីន ដើម្បីបញ្ជាម៉ាស៊ីនក្នុងការភ្ជួរស្រែ អញ្ចឹងការភ្ជួរស្រែដោយប្រើម៉ាស៊ីន គឺមានលក្ខណៈលឿន ហើយរហ័សនិងងាយស្រួល ដោយសារតែមិនប្រើប្រាស់កម្លាំងអូសទាញនៃសត្វនោះទេ អញ្ចឹងវាលឿន ហើយងាយស្រួលក្នុងការធ្វើស្រែ អញ្ចឹងគឺចំណេញពេលវេលាដល់កសិករ ដូច្នេះនៅក្នុងសម័យឥឡូវ ឬក៏បច្ចុប្បន្ន គឺកសិករ គាត់ភាគច្រើន គឺគាត់ចូលចិត្តប្រើប្រាស់ម៉ាស៊ីន ជាជាងការប្រើប្រាស់កម្លាំងសត្វក្របី អញ្ចឹងនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែភ្ជួរស្រែ ដោយប្រើប្រាស់ម៉ាស៊ីន

Cutting One’s Finger (Sakanan) — 08


ចូលមកដល់រូបភាពទីរូបភាពទីយើងឃើញថាបុរសម្នាក់នោះកាន់សំឡីនៅដៃឆ្វេងរបស់គាត់ បាទ ដៃឆ្វេងរបស់គាត់កាន់សំឡី រីឯដៃស្ដាំរបស់គាត់លើកឡើង បានន័យថាគាត់បានជូតឈាមចេញពីដៃស្ដាំរបស់គាត់អស់ហើយ អញ្ចឹងយើងឃើញថា ដៃស្ដាំរបស់គាត់គឺមានស្នាមមុខរបួសនៅនឹងម្រាមដៃនាង បាទ នៅនឹងម្រាមដៃនាងរបស់គាត់គឺមានស្នាមមុខរបួស ប៉ុន្តែពុំមានឈាមហូរទៀតទេ បាទ ពុំមានឈាមហូរទេ អញ្ចឹងឈាមឈប់ហូរហើយដោយសារតែគាត់ជូតឈាមនោះចេញ ហើយគាត់បានយកសំឡីខ្ទប់ទៅលើមុខរបួសដើម្បីឃាត់ឈាម បន្ទាប់ពីឃាត់ឈាម ឈាមក៏ឈប់ហូរ ពេលនោះ បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ ដោយគាត់ មុខគាត់រៀងញញឹមបន្តិច បាទ ពីមុនគាត់មានមុខជូរ ដោយសារគាត់ឈឺ ហើយមានឈាមហូរ ក៏ប៉ុន្តែបន្ទាប់ពីគាត់ឃាត់ឈាមហើយ គាត់ក៏ប្រែទឹកមុខមកជាញញឹមវិញ ព្រោះថាគាត់សប្បាយចិត្ត ដោយសារតែមុខរបួសរបស់គាត់លែងមានឈាមហូរទៀតហើយ ដូច្នេះវាមិនមានគ្រោះថ្នាក់ខ្លាំងនោះទេទៅដល់គាត់ ព្រោះគាត់បានឃាត់ឈាមបានសម្រេច

Shopping For A T-Shirt (Sakanan) — 01


ដោយយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលគាត់មានវ័យប្រហែលជា ២០ ឆ្នាំ គាត់ពាក់អាវយឺតពណ៌ ដៃខ្លី ហើយនៅក្នុងរូបភាពនេះ យើងឃើញថាគាត់កំពុងតែសម្លឹងមើលអាវរបស់គាត់ ហើយយកដៃទាំងពីរចាប់ទាញអាវរបស់គាត់ ដោយគាត់គិតថាប្រហែលជាអាវនោះតូចពេក ឬក៏ចង្អៀតពេកសម្រាប់គាត់ ដែលឥឡូវគាត់ធំហើយ ដូច្នេះអាវចាស់ពីមុនគឺរាងចង្អៀតសម្រាប់គាត់ ដោយគាត់ពាក់ទៅមិនសូវស្រួលខ្លួន ឬក៏គាត់ពាក់ទៅគឺមើលឃើញខើច ដោយសារតែអាវនោះវាតូចពេក អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញគាត់កំពុងតែគិតទៅដល់អាវថ្មីមួយ អញ្ចឹងគាត់គិតទៅដល់អាវមួយ ដែលជាអាវយឺតដែរ ប៉ុន្តែពណ៌លឿង អញ្ចឹងគាត់ចង់បានអាវយឺតថ្មីមួយសម្រាប់ពាក់ ដោយសារតែអាវយឺតដែលគាត់កំពុងតែពាក់ គឺវាតូចពេក ឬក៏ចង្អៀតខ្លួនគាត់ពេក អញ្ចឹងគាត់គិតចង់ទិញអាវយឺតពណ៌លឿងដៃខ្លីមួយសម្រាប់ពាក់នៅពេលថ្ងៃក្រោយទៀត ដូច្នេះហើយគាត់ក៏សម្លឹងមើលអាវរបស់គាត់យ៉ាងយកចិត្តទុកដាក់ អញ្ចឹងគាត់នឹងទៅទិញអាវថ្មីមួយទៀត

Phone (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីគឺទូរស័ព្ទនេះ គឺយើងឃើញគាត់កំពុងតែចុចលេខកូដ ដើម្បីដោះសោ អញ្ចឹងទូរស័ព្ទស៊េរីទំនើប ដើម្បីកុំឲ្យគេចូលលេងប៉ះពាល់ទូរស័ព្ទរបស់យើងបាន យើងតែងតែចាក់សោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់ អញ្ចឹងជាធម្មតា ទូរស័ព្ទស៊េរីទំនើបខ្លះ គឺគេប្រើប្រាស់លេខកូដសម្ងាត់ រីឯទូរស័ព្ទខ្លះទៀត គេប្រើប្រាស់មុខងារស្គែនក្រយៅដៃ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញមានដៃមួយ ដៃនោះគឺជាដៃខាងស្ដាំ គាត់កំពុងតែកាន់ទូរស័ព្ទ ហើយយកមេដៃរបស់គាត់ចុចទៅលើលេខនៅលើទូរស័ព្ទ នៅលើអេក្រង់ទូរស័ព្ទ ដើម្បីបញ្ចូលលេខសម្ងាត់ អញ្ចឹងគាត់ប្រើប្រាស់លេខសម្ងាត់ដើម្បីចាក់សោទូរស័ព្ទរបស់គាត់ អញ្ចឹងនៅពេលដែលទូរស័ព្ទចាក់សោ បានន័យថាទូរស័ព្ទនោះ យើងអត់អាចប្រើប្រាស់បាននោះទេ បានន័យថាអេក្រង់របស់វា ឬក៏មុខងាររបស់វានៅក្នុងទូរស័ព្ទត្រូវបានគាំងទាំងអស់ លុះត្រាតែយើងដោះសោចេញ អញ្ចឹងពីមុនយើងអត់មានលេខសម្ងាត់នោះទេ ទូរស័ព្ទយើងអត់មានលេខសម្ងាត់ទេ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្ន គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងទូរស័ព្ទ គឺគេប្រើប្រាស់ការចាក់សោដោយប្រើប្រាស់លេខសម្ងាត់ ហើយប្រសិនបើទូរស័ព្ទទំនើបកាន់តែទំនើប គឺយើងមានមុខងារស្គែនក្រយៅដៃ ដូច្នេះទាល់តែអ្នកដែលមានក្រយៅដៃដូចទៅនឹងទូរស័ព្ទនោះទើបអាចស្គែនក្រយៅដៃដោះសោបាន អញ្ចឹងនៅក្នុងរូបភាពទីគឺជាការដោះសោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់

Shopping For A T-Shirt (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ បន្ទាប់ពីគាត់បានទទួលអាវយឺតពណ៌លឿងនោះពីមិត្តស្រីរបស់គាត់ហើយ អញ្ចឹងគាត់បានទទួលពីមិត្តស្រីរបស់គាត់ហើយ បុរសម្នាក់នោះ គាត់ក៏បានចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ម្ដងទៀត ដើម្បីធ្វើការផ្លាស់ខោអាវ ដើម្បីអាវយឺតពណ៌លឿងនោះអញ្ចឹងដូចពីមុនដែរ ដូចពីមុន គឺគាត់ដោះអាវរបស់គាត់ចេញ ហើយគាត់ពាក់អាវយឺតពណ៌លឿងនោះចូល ហើយបន្ទាប់មកគាត់ក៏បានចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកក្រៅ ដើម្បីឆ្លុះកញ្ចក់ម្ដងទៀតអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញអ្នកលក់ គាត់ក៏បានយកកញ្ចក់ ដើម្បីឲ្យបុរសម្នាក់នោះ គាត់ឆ្លុះកញ្ចក់មើលថាតើអាវនោះសមនឹងខ្លួនគាត់ដែរទេ? អញ្ចឹងម្ដងនេះ បុរសម្នាក់នោះ គាត់មានទឹកមុខញញឹម ហើយគាត់ពេញចិត្តនឹងអាវនោះខ្លាំងណាស់ ដោយអាវដែលមិត្តស្រីគាត់រកឲ្យគាត់នោះគឺល្មមនឹងខ្លួនគាត់តែម្ដង គឺមិនធំពេក ហើយក៏មិនតូចពេកដែរអញ្ចឹងបុរសម្នាក់នោះឆ្លុះកញ្ចក់បណ្ដើរ ទាញសាច់អាវបណ្ដើរ ហើយគាត់ ទឹកមុខគាត់ញញឹម ឬក៏សើចសប្បាយ ព្រោះគាត់អាចរកអាវដែលល្មមនឹងគាត់ ហើយជាពិសេស គឺពណ៌អាវដែលគាត់ចូលចិត្តទៀតផងអញ្ចឹងបុរសម្នាក់នោះគាត់ញញឹម ដូច្នេះនៅពេលដែលឃើញអតិថិជនញញឹម អ្នកលក់ក៏ញញឹមផងដែរ ព្រោះអតិថិជនស្រឡាញ់អាវគាត់ និងចូលចិត្តអាវគាត់ អញ្ចឹងអតិថិជននឹងទិញអាវរបស់គាត់ដូច្នេះអ្នកលក់ក៏សប្បាយចិត្តផងដែរ ហើយបុរសម្នាក់នោះ គាត់សប្បាយចិត្ត ដោយសារតែគាត់អាចរកអាវដែលល្មមនឹងខ្លួនគាត់បាន

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព

Personal Hygiene (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់លាបឡេនៅលើខ្លួនរបស់គាត់ហើយ គាត់ក៏បានស្លៀកពាក់និងផ្លាស់ខោអាវថ្មី អញ្ចឹងដើម្បីរក្សាអនាម័យលើខ្លួនប្រាណ យើងអត់ត្រូវស្លៀកពាក់ខោអាវដដែលនោះទេ អញ្ចឹងពេលខ្លះ ព្រោះថាពេលខ្លះ ប្រសិនបើយើងស្លៀកពាក់ខោអាវមួយកំប្លេចេញទៅខាងក្រៅ មេរោគ ឬក៏ស្នាមប្រឡាក់នឹងជាប់នៅលើខោអាវនោះ អញ្ចឹងបន្ទាប់ពីយើងងូតទឹក ដុសខ្លួន ដុសសម្អាតខ្លួនរួចរាល់ហើយ ហើយយើងស្លៀកពាក់ខោអាវដដែល វាអាចធ្វើឲ្យមេរោគដែលជាប់នឹងខោអាវមកតោងនឹងខ្លួនយើងដដែល អញ្ចឹងយើងអត់ស្អាតនោះទេ ដូច្នេះដើម្បីរក្សាអនាម័យខ្លួនប្រាណរបស់យើងឲ្យបានស្អាត និងប្រាកដថាស្អាត គឺយើងត្រូវតែងូតទឹកដុសសាប៊ូ ហើយផ្លាស់ខោអាវថ្មីចេញ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែផ្លាស់ខោអាវគាត់ គាត់បានផ្លាស់ខោអាវគាត់ ដែលគាត់ពីមុនពាក់អាវពណ៌ស្វាយដៃខ្លី បន្ទាប់មក បន្ទាប់ពីគាត់ងូតទឹករួច បន្ទាប់ពីគាត់លាបឡេរួច គាត់ក៏បានពាក់អាវពណ៌បៃតងដៃខ្លីវិញ អញ្ចឹងគាត់បានពាក់អាវយឺតពណ៌បៃតងដៃខ្លី ក៏ប៉ុន្តែក្មេងប្រុសម្នាក់នោះ គឺគាត់អត់ទាន់ចេញពីក្នុងបន្ទប់ទឹកទេ គឺគាត់នៅតែក្នុងបន្ទប់ទឹកដដែល ហើយក្មេងប្រុសម្នាក់នោះបានយកតម្បារត្បារត្រចៀកយកមកត្បារត្រចៀករបស់គាត់ អញ្ចឹងរូបភាពនេះ គឺគាត់កំពុងតែសម្អាតត្រចៀក ដោយសារតែត្រចៀករបស់គាត់ យើងត្រូវសម្អាតពីរទៅបីដងក្នុងមួយសប្តាហ៍ដូចគ្នា ដើម្បីសម្អាតដី ឬក៏សម្អាតក្អែលចេញពីត្រចៀក ព្រោះថាប្រសិនបើយើងអត់ធ្វើអនាម័យត្រចៀក វាអាចធ្វើឲ្យយើងស្ដាប់មិនសូវ ព្រោះថាដី និងកំណកក្អែលនៅក្នុងត្រចៀកកាន់តែក្រាស់ ដូច្នេះវាអាចធ្វើឲ្យយើងស្ដាប់អត់សូវ វាបាំងសំឡេង អញ្ចឹងយើងត្រូវតែយកតម្បារត្បារត្រចៀក ដើម្បីដុសសម្អាតក្អែលចេញសិន ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែកាន់តម្បារត្បារត្រចៀក ហើយយកទៅត្បារនៅក្នុងរន្ធត្រចៀករបស់គាត់ដើម្បីឲ្យបានស្អាត គឺគាត់យកទៅរមួលចុះឡើងទៅឆ្វេងទៅស្ដាំ ពីឆ្វេងទៅស្ដាំ ស្ដាំទៅឆ្វេង ដើម្បីដុសសម្អាតក្អែលចេញពីត្រចៀករបស់គាត់ អញ្ចឹងគាត់សម្អាតត្រចៀករបស់គាត់ទាំងសងខាង ដើម្បីឲ្យប្រាកដថាត្រចៀករបស់គាត់ស្អាត និងគ្មានមេរោគក្នុងត្រចៀករបស់គាត់ ក៏ដូចជាគ្មានក្អែល និងដីនៅក្នុងត្រចៀករបស់គាត់នោះទេ