KhmerPronunciationEnglish/Notes#occ
ឧទ្ទិស ʔuttɨh 1. to pray for
2. to consecrate, dedicate, devote (something to someone or something)
3. to hallow, sanctify
4. to concentrate on (someone)
5. to be devoted, dedicated (to someone or something)
8/5

Link to overview page
Link to dictionary

Alms Round (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ គឺជារូបភាពរបស់ព្រះសង្ឃដែលកំពុងតែសូត្រធម៌ឲ្យពរអញ្ចឹងបានន័យថាបន្ទាប់ពីគាត់ទទួលបានចង្ហាន់ហើយ ព្រះសង្ឃត្រូវតែសូត្រធម៌ឲ្យពរដល់អ្នកដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ ដើម្បីឧទ្ទិស ឬក៏ដើម្បីជូនពរដល់អ្នកដែលបានដាក់ចង្ហាន់ឲ្យបានសម្រេចនូវបំណងប្រាថ្នាផ្សេងរបស់គេ ដែលបានប៉ងអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញព្រះសង្ឃកំពុងតែកាន់បាត្រ ដៃទាំងពីររបស់ព្រះសង្ឃកំពុងតែកាន់បាត្រ ហើយព្រះសង្ឃកំពុងតែសូត្រធម៌ ដើម្បីឲ្យពរទៅដល់ស្ត្រីចំណាស់ម្នាក់នោះ ជាមួយនឹងចៅស្រីរបស់គាត់ ឲ្យគាត់សម្រេចបំណងប្រាថ្នាផ្សេងទៅតាមការផ្សងរបស់គាត់

Alms Round (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធអញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រអញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅអញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន

Khmer New Year (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគ្រួសារនោះគាត់បានទៅដល់ព្រះវិហាររួចហើយ គាត់បានប្រគេនស្លាដក់ទៅដល់ព្រះសង្ឃ ក៏ដូចជាពូនភ្នំខ្សាច់រួចហើយ ពួកគាត់ទាំងអស់គ្នា ក៏បានដើរចេញមកខាងក្រៅវិញអញ្ចឹងបន្ទាប់ពីយើងប្រគេនស្លាដក់ ឬក៏ប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ព្រះសង្ឃនឹងសូត្រធម៌ ឬក៏ឲ្យពរ ដើម្បីឲ្យយើងបានជួបនូវសេចក្តីសុខ បន្ទាប់មកយើងក៏ឧទ្ទិស បាទ ឧទ្ទិសទៅដល់ដូនតា ឬក៏ជីដូនជីតារបស់យើងដែលបានស្លាប់អញ្ចឹងឧទ្ទិស យើងមានន័យថា ការផ្សង ឬក៏ប៉ង ឬក៏ជូនផល អញ្ចឹងគាត់ជូនផលទៅដល់ជីដូនជីតារបស់គាត់រួចរាល់ហើយ បន្ទាប់មកពួកគាត់ទាំងអស់ ក៏បានចុះពីព្រះវិហារវិញអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគាត់បានចេញពីព្រះវិហារមក ដោយចុះតាមកាំជណ្ដើរ អញ្ចឹងគាត់ចុះតាមកាំជណ្ដើរ ចេញមកខាងក្រៅ ដោយបុរសម្នាក់នោះជាអ្នកចុះមុន ជាអ្នកដើរនៅខាងមុខ បន្ទាប់មកគឺនារីដែលជាប្រពន្ធ គាត់ដើរនៅកណ្ដាល ហើយកូនប្រុសរបស់ពួកគាត់ គឺដើរនៅខាងក្រោយគេអញ្ចឹងពួកគាត់ត្រលប់ចេញពីព្រះវិហារដែលនៅក្នុងវត្តនោះ ហើយពួកគាត់ត្រលប់ទៅផ្ទះវិញ

Alms Round (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគាត់អង្គុយលុតជង្គង់លើកម្រាលរួចរាល់ហើយ ពួកគាត់ទាំងពីរ ក្មេងស្រីម្នាក់នោះ និងចៅ និងយាយរបស់នាង ដែលជាស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានកាន់កញ្ចប់បាយ និងលើកបាយឡើងដើម្បីបួងសួងអញ្ចឹងជាធម្មតាមុនពេលដែលយើងដាក់ចង្ហាន់ ឬក៏ដាក់បាត្រលោក ឬក៏ដាក់ចង្ហាន់ដល់ព្រះសង្ឃ យើងតែងតែបួងសួងសុំសេចក្តីសុខ ឬក៏សុំរកស៊ីមានបាន ហើយនិងឧទ្ទិសចំពោះបាយ ឬក៏ម្ហូបនោះទៅដល់មនុស្សបងប្អូនសាច់ញាតិរបស់យើងដែលបានស្លាប់ទៅដែលជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញស្ត្រីចំណាស់ម្នាក់នោះ ជាមួយនឹងចៅស្រីរបស់គាត់ហ្នឹង គាត់កំពុងតែលើកបាយឡើង ដែលយើងឃើញគាត់កាន់បាយ ដោយដៃទាំងពីររបស់គាត់ ដៃទាំងពីររបស់គាត់ គឺគាត់ទ្រកញ្ចប់បាយ ហើយលើកឡើងកម្ពស់នឹងក្បាលរបស់គាត់ ហើយពួកគាត់ទាំងពីរនាក់កំពុងតែបិទភ្នែក ដើម្បីបួងសួងអញ្ចឹងគាត់អាចសុំបួងសួងឲ្យមានសេចក្តីសុខ ឲ្យមានសុខភាពល្អ ឲ្យមានការរកស៊ីមានបាន ក៏ដូចជាក្មេងស្រីម្នាក់នោះសុំបួងសួងឲ្យគាត់រៀនពូកែជាដើមអញ្ចឹងជាទូទៅការ ការដាក់បាត្រព្រះសង្ឃ មុននឹងយើងដាក់ យើងតែងតែបួងសួងនូវបំណងប្រាថ្នាផ្សេងដែលយើងចង់បាន

Alms Round (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីស្ត្រីចំណាស់និងចៅស្រីរបស់គាត់បានដាក់បាយចូលទៅក្នុងបាត្ររបស់ព្រះសង្ឃរួចរាល់ហើយ ពួកគេទាំងពីរនាក់ក៏បានមកអង្គុយលុតជង្គង់នៅលើកម្រាលដដែលវិញ អញ្ចឹងពួកគេនៅតែលុតជង្គង់ដដែល ព្រោះថាការដាក់ចង្ហាន់លោកគឺមិនទាន់ចប់នោះទេ ដូច្នេះពួកគេត្រូវតែត្រលប់មកអង្គុយលុតជង្គង់នៅលើកម្រាលវិញ ហើយលើកដៃទាំងពីរសំពះឡើង ដើម្បីបួងសួង អញ្ចឹងជាទូទៅរាល់ការដាក់បាត្រហើយ យើងត្រូវតែមកអង្គុយ ដើម្បីសំពះបួងសួង និងទទួលពរពីព្រះសង្ឃ បានន័យថាព្រះសង្ឃនឹងសូត្រធម៌ដើម្បីឲ្យពរដល់យើង ហើយនិងបួងសួងឲ្យយើង ដើម្បីឲ្យការធ្វើបុណ្យរបស់យើងនេះ គឺទទួលបានបុណ្យត្រលប់មកវិញ ឬក៏ដើម្បីឧទ្ទិសទៅដល់អ្នកដែលបានស្លាប់ទៅ អ្នកដែលបានចែកឋានទៅដែលជាបងប្អូន ឬក៏សាច់ញាតិរបស់យើងអញ្ចឹងព្រះសង្ឃតែងតែសូត្រធម៌ឲ្យពរ ដើម្បីឲ្យសេចក្តីសុខទៅដល់អ្នកដែលបានដាក់ចង្ហាន់ ហើយពួកយើងដែលបានដាក់ចង្ហាន់ទៅដល់ព្រះសង្ឃរួចហើយ យើងត្រូវតែលុតជង្គង់ដើម្បីសំពះ ហើយសំពះដើម្បីសុំបួងសួង សុំពរពីព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ ឬក៏ដើម្បីសម្រេចនូវបំណងប្រាថ្នាផ្សេងៗ។ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញស្ត្រីចំណាស់និងចៅស្រីរបស់គាត់នៅតែលុតជង្គង់ ហើយសំពះដៃឡើង លើកដៃសំពះឡើង សំពះព្រះសង្ឃ ហើយព្រះសង្ឃឈរនៅខាងមុខពួកគេទាំងពីរនាក់ ដោយកូនសិស្សរបស់ព្រះសង្ឃ ឬក៏កូនសិស្សលោកគឺឈរនៅខាងក្រោយ