Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ខ្លួនឯង | kluən ʔaeŋ | 1. oneself 2. personally, on one's own, by oneself |
58/44 |
Link to overview page
Link to dictionary
Expressing joy — Cultural note
Expressing thanks 2 — Additional dialogue
កញ្ញា៖ ចាស។ ខ្ញុំចង់ឲ្យវិបុលជួយរើទូរទស្សន៍នោះមកដាក់ខាងនេះវិញ។
វិបុល៖ អូខេ។ មានអីទៀតអត់?
កញ្ញា៖ អស់ហើយ វិបុល។ អរគុណច្រើន។ ក្រៅពីហ្នឹងខ្ញុំធ្វើខ្លួនឯងបាន។
Issuing a command — Additional dialogue
ណារី៖ បងមិនទៅយកខ្លួនឯង? ខ្ញុំម៉េចដឹងសៀវភៅមួយណាទៅ?
បងប្រុស៖ សៀវភៅពណ៌បៃតង។ ទៅដល់ឃើញហើយ។ ទៅយកតិចម៉ោ។
ណារី៖ ហ៊ើយ! ធុញបងឯងអា៎។
Expressing disappointment at another’s misfortune — Cultural note
Asking “How do you write this?” — Dialogue 2
វាសនា៖ សរសេរអក្សរ ព សំយោគសញ្ញា ត ម ស្រៈអា និង ន។ អីចឹងមែន? ត្រូវអត់?
ពិសិដ្ឋ៖ ខុសហើយ។ នៅលើ ត មាន របាទមួយទៀត។
វាសនា៖ ហ្នឹង? អត់ដែលដឹងសោះ។
Remembering — Cultural note
Identifying items or people 1 — Cultural note
Expressing frustration — Additional dialogue 2
និមល៖ សេរី ម៉េចហើយ? ទិញបានអេ៎?
សេរី៖ ទិញបានតាស។ នេះ ត្រូវអេ៎?
និមល៖ ប្រាប់ថាឲ្យយកពណ៌បៃតង ទៅយកពណ៌ខៀវ!
សេរី៖ អូ ខ្ញុំច្រឡំពណ៌ខៀវជាមួយពណ៌បៃតង។
និមល៖ យ៉ាប់ម៉ង។ ត្រូវទៅទិញខ្លួនឯងដដែល។ សេរីឯង ប្រើម្ដងណាមិនដែលបានសម្រេចទេ។ ខុសរហូត។
Warning someone — Additional dialogue
បញ្ញា៖ តែ ស្ដាប់គេនិយាយទៅ ទំនងដែរតាស។
សម្បត្តិ៖ បញ្ញាឯងមិនធ្លាប់ឆ្លងកាត់ មិនទាន់ដឹងទេ។ ខ្ញុំគ្រាន់តែប្រាប់មុនទេ។ កុំឲ្យថាខ្ញុំអត់បានប្រាប់។ សម្រេចចិត្តខ្លួនឯងទៅ។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Expressing fear — Dialogue 2
បង៖ ថីហ្នឹង?
ប្អូន៖ កំពុងមើលរឿងខ្មោច។ រឿងហ្នឹងគួរឲ្យខ្លាចមែនទែន។ ហាក បងឯងទៅណា?
បង៖ ទៅបន្ទប់ដេក។
ប្អូន៖ កុំអាល ខ្ញុំទៅដែរ។ អត់ហ៊ាននៅម្នាក់ឯងអេ៎។ ចាំម៉ាភ្លែតណា។
បង៖ ដឹងថាខ្លួនឯងខ្លាចខ្មោចហើយ នៅតែខំមើលរឿងខ្មោចទៀត។
ប្អូន៖ អ៊ូយ! ស្អីគេហ្នឹង? សំឡេងទូរស័ព្ទសោះ ខំតែភ័យ។ ដឹងអីចឹងអត់មើលអេ៎អា៎។
Offering help — Additional dialogue
កញ្ញា៖ ខ្ញុំធ្វើម្ហូបខ្លួនឯងតាស ធីតា។ ទិញស្រាប់ថ្លៃ ហើយខ្លាចអត់សូវស្អាត ញ៉ាំទៅឈឺពោះ។
ធីតា៖ អីចឹង ខ្ញុំទៅជួយធ្វើម្ហូបកញ្ញា ម៉េចដែរ?
ពិសិដ្ឋ៖ ធីតាឯងចេះធ្វើម្ហូបតាំងពីអង្កាល់? តិចទៅៗនាំតែទើសទែង។
កញ្ញា៖ មានណា។ ពិសិដ្ឋចេះតែថាឲ្យធីតា។ ធីតា អរគុណច្រើន។ ចុះធីតាអាចម៉ោម៉ោងម៉ានដែរ?
Explaining how something works — Cultural note
Making suggestions in which the speaker is included — Additional dialogue
វិចិត្រ៖ ផារី តស់ទៅញ៉ាំអីសិន ខ្ញុំឃ្លានហើយ។ នៅមុខនោះមានហាងលក់ភីហ្សាមួយ។
ផារី៖ វិចិត្រឃ្លានហើយអ៎? ខ្ញុំដូចជាអត់ទាន់ឃ្លានផង តែស្រេកទឹក។ វិចិត្រទៅហាងនុងមុនទៅ។ ខ្ញុំទៅទិញទឹកកកឈូសនៅនោះសិន ហើយចាំជុំគ្នាវិញនៅហាងភីហ្សានុងម៉ង។
វិចិត្រ៖ អីចឹងក៏បាន។ ចង់ឲ្យខ្ញុំកុម្ម៉ង់អីញ៉ាំឲ្យហើយអត់?
ផារី៖ មិនបាច់ទេ។ ចាំខ្ញុំទៅដល់ ខ្ញុំកុម្ម៉ង់ខ្លួនឯងក៏បាន។
Making excuses — Additional dialogue
លក្ខិណា៖ ចុះរតនៈឯងមិនតេទៅខ្លួនឯង?
រតនៈ៖ ខ្ញុំមិនសូវស្និទ្ធស្នាលជាមួយគាត់។
លក្ខិណា៖ ហើយខ្ញុំហ្នឹងស្និទ្ធស្នាលប៉ុណ្ណាទៅ? មានទាក់ទងអីជាមួយរឿងស្និទ្ធស្នាលឬមិនស្និទ្ធស្នាល? សួររឿងការងារសោះ។
រតនៈ៖ លក្ខិណាឯងនិយាយតិចទៅ។ ខ្ញុំមិនសូវប៉ិននិយាយ។
លក្ខិណា៖ លេសគ្រប់សព្វ។ រតនៈឯងរកលេសឲ្យសមតិចទៅ។ តាមពិត ម៉ោពីទើបតែត្រូវបងវណ្ណាស្ដីឲ្យលើកមុនហ្នឹង។
Introducing oneself to others — Dialogue
បញ្ញា៖ ជម្រាបសួរ ខ្ញុំឈ្មោះ បញ្ញា។
វុទ្ធី៖ ជម្រាបសួរ។ រកអ្នកណាគេមែន?
បញ្ញា៖ អត់ទេ ខ្ញុំបុគ្គលិកថ្មី ទើបតែចូលធ្វើការថ្ងៃហ្នឹង។ ខ្ញុំនៅផ្នែកទីផ្សារ។
វុទ្ធី៖ អូ ខ្ញុំឈ្មោះ វុទ្ធី។ ខ្ញុំនៅផ្នែកទីផ្សារដែរទេតើ! នេះ ធារី នៅផ្នែកគណនេយ្យ។
ធារី៖ រីករាយដែលបានស្គាល់។ អង្គុយលេងសិនទៅ។ តិចទៀត បងសុខុម (ប្រធានផ្នែកទីផ្សារ) មកហើយ។
បញ្ញា៖ បាទ អរគុណបង។
Admonishing someone / saying “Don’t do this!” — Additional dialogue
ប្រធានកម្មករ៖ អេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎។ ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎។ កុំមើលងាយ។
កម្មករ៖ បាទ បង។
ប្រធានកម្មករ៖ លើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណា។ កុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុន។ ឥឡូវប្រាប់ឲ្យហើយ។ បើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎។ ត្រូវចេះប្រយ័ត្នខ្លួនឯង។
Expressing thanks 2 — Dialogue
កញ្ញា៖ អូ វិបុល ខ្ញុំកំពុងរកចង់ព្យួររូបថតមួយនេះ។ តែខ្ញុំអត់សូវចេះប្រើញញួរទេ។
វិបុល៖ ចាំខ្ញុំជួយអីចឹង! ចង់ព្យួរដាក់ត្រង់ណា?
កញ្ញា៖ ខ្ញុំចង់ដាក់វាត្រង់នេះ។
វិបុល៖ អូខេ។ ជួយទ្រពីក្រោមបន្តិចមកអីចឹង។
កញ្ញា៖ ចាស។ ប្រយ័ត្នវ៉ៃត្រូវដៃខ្លួនឯងណា។
[ប៉ុកៗៗ (សំឡេងញញួរ)]
វិបុល៖ រួចហើយ! ប៉ុណ្ណឹងបានអត់?
កញ្ញា៖ ប៉ុណ្ណឹងបាន / ល្មមហើយ វិបុល។ អរគុណច្រើន!
វិបុល៖ អូខេ / មិនអីទេ។
Expressing sorrow — Additional dialogue
អ្នកជិតខាង៖ កូនបងម៉េចហើយ? ផ្ដាច់គ្រឿងញៀនបាននៅ?
ម្ដាយ៖ ឥឡូវខ្ញុំយកវាទៅដាក់នៅមណ្ឌលឲ្យផ្ដាច់គ្រឿងញៀនឲ្យបាន។ បើវានៅតែផ្ដាច់មិនបាន ខ្ញុំមិនដឹងធ្វើម៉េចទេ។ កូនមានតែមួយ ខ្ញុំស្រឡាញ់ដូចពេជ្រ។ បើវាធ្វើអីខុស ក៏ខ្ញុំលើកលែងឲ្យវាដែរ។ សុំឲ្យតែវាចេះស្រឡាញ់ខ្លួនឯង ចេះគិត កុំខូចខ្លួនជាមួយពួកម៉ាកអត់ល្អ។ ខ្ញុំឃើញវាអីចឹង ខ្ញុំពិបាកចិត្តណាស់។ មិនដឹងអនាគតវានៅឯណាទេ។ តែប៉ុន្មានឆ្នាំទៀត ខ្ញុំទៅបាត់ ខ្ញុំផុតទុក្ខហើយ ប៉ុន្តែ វាជាអ្នកនៅតស៊ូជាមួយជីវិតដែលវាបានសាងម៉ោនៀក។
Expressing thanks 1 — Cultural note