Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ស្អែក | sʔaek | tomorrow | 5/4 |
Link to overview page
Link to dictionary
Expressing love — Additional dialogue
តារា៖ បាទ បង ខ្ញុំចង់ជួបនារី។ នៅនេះទូរស័ព្ទអត់សេវា តេអត់ចូលសោះបង។ មិនដឹងនារីបារម្ភខ្ញុំម៉េចទេ។
វិចិត្រ៖ ស្អែកទៅវិញហើយតាស។ ចង់នៅក្បែរគ្នារហូតម៉េចកើត។
Saying “Have a good trip!” — Dialogue 1
ស្រីខួច៖ ម៉ោងដប់ព្រឹក។
សុផល៖ បានអ្នកណាជូនទៅ?
ស្រីខួច៖ បងប្រុសជូនទៅ។
សុផល៖ កុំភ្លេចទិញរបស់ផ្ញើផងណា។ និយាយលេងទេ។ ទៅលេងឲ្យបានសប្បាយ។
ស្រីខួច៖ អរគុណ សុផល។ បើឃើញមានអីទំនង ចាំទិញមកផ្ញើ។
Breaking appointments — Dialogue 2
ប្អូនស្រី៖ ទាល់តែខ្ញុំសួរពួកម៉ាកខ្ញុំសិន។ ចុះបងទំនេរង៉ៃណា?
បងប្រុស៖ បើមិននេះ ទៅង៉ៃស្អែកម៉ងទៅ ម៉េចដែរ?
ប្អូនស្រី៖ ង៉ៃស្អែកខ្ញុំទៅម៉េចបាន? ង៉ៃសៅរ៍បានអត់ចុះ?
បងប្រុស៖ ង៉ៃសៅរ៍បានតាស។
ប្អូនស្រី៖ អូខេ អីចឹងសម្រេចង៉ៃសៅរ៍សិនហើយ។ ខ្ញុំសួរពួកម៉ាកខ្ញុំសិន បើគេទៅអត់បាន ចាំខ្ញុំប្រាប់បងតាមក្រោយ។
Warning someone — Dialogue 3
បង៖ ស្អែកសម្ភាសន៍ការងារមែន? ហើយត្រៀមនៅ?
ប្អូន៖ មានអីត្រូវត្រៀម? មិនដឹងគេសួរអីខ្លះផង។
បង៖ ត្រៀមឆ្លើយសំណួរដែលគេឧស្សាហ៍សួរទៅណា។ បើអត់ត្រៀមឆ្លើយសំណួរធម្មតាៗ ដល់ភ័យទៅ សូម្បីសំណួរអីចឹងៗក៏ឆ្លើយអត់បានល្អដែរ។
ប្អូន៖ ដឹងហើយ។
បង៖ ហើយកុំទៅយឺត។ តែយឺតដឹងតែធ្លាក់ស្វ័យប្រវត្តិម៉ង។
ប្អូន៖ វាមិនដែល។
បង៖ ប្រាប់ឲ្យហើយទេ។ បើមិនជឿ ចាំតែមើលទៅ។