Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ម៉េចហ្នឹង | məc nɨŋ | as a question: what's wrong? Notes: colloquial |
5/5 |
Link to overview page
Link to dictionary
Consoling someone — Dialogue 1
ស្រីពេជ្រ៖ កុសល ម៉េចហ្នឹង? ដូចស្រងូតស្រងាត់ម៉េះ?
កុសល៖ ឆ្មាខ្ញុំ តាំងពីប៉ុន្មានថ្ងៃមុន ឈឺ។ ស៊ីអត់បាន ហើយចេះតែថ្ងូរ។ ដល់ព្រឹកមិញក្រោកឡើង វាងាប់បាត់។
ស្រីពេជ្រ៖ សត្វវាអីចឹងហើយ កុសល។ អាយុវាខ្លីជាងមនុស្ស អីចឹងវាត្រូវតែទៅមុនហើយ។ កុំពិបាកចិត្តអី កាត់ចិត្តទៅ។ វាក៏ឆាប់បានទៅចាប់ជាតិថ្មីដែរ។
Expressing sorrow — Dialogue 1
ចរណៃ៖ ផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិត៖ ខ្ញុំនឹកឆ្មាខ្ញុំ។ វាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹង។ ពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូត។ បើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេ។ ឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះតទៅ។
Expressing disappointment at another’s misfortune — Dialogue 2
នារី៖ កញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញា៖ ប្រឡងលើកមុនធ្លាក់បាត់ហើយ។ អត់បានចូលសាលាល្អបណ្ដោយ។
នារី៖ កញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេ។ ខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀក។ ហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញា៖ អត់ទាន់ដឹងទេនារី។
Expressing concern for other people's welfare — Dialogue 1
បូរ៉ា៖ អឹម ញ៉ាំបាយហើយស្រាប់តែចុកពោះម៉ង។
សុទ្ធា៖ ញ៉ាំអីខុសអេ៎អី?
បូរ៉ា៖ មានណា។ មិញញ៉ាំតែបាយហ្នឹង ហើយម្ហូបដូចធម្មតា។
សុទ្ធា៖ ប្រហែលបូរ៉ាឯងរលាកក្រពះហើយ។ ញ៉ាំបាយអត់ទៀងអីចឹងហើយ។
បូរ៉ា៖ មានប្រេងកូឡាអត់? សាកលាបប្រេងកូឡាសិន។
សុទ្ធា៖ លាបប្រេងកូឡាម៉េចបាត់? ទៅពេទ្យឬក៏ទៅហ្វាម៉ាស៊ីឲ្យគេផ្សំថ្នាំឲ្យតិចទៅ។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។