KhmerPronunciationEnglish/Notes#occ
ទំនាក់ទំនង tumneak tumnɔɔŋ 1. relation(ship), liaison
2. correlation
3. appearance
3/3

Link to overview page
Link to dictionary

Expressing fatigue — Cultural note


ពាក្យខ្មែរមួយគឺ ហត់កាយ កុំឲ្យតែហត់ចិត្តហត់កាយ មានន័យថា អស់កម្លាំងខាងផ្លូវកាយ ដោយសារតែមានការងារច្រើនត្រូវទៅកន្លែងនេះកន្លែងនោះធ្វើឲ្យរវល់ខ្លាំងរីឯហត់ចិត្ត មានន័យថា មិនសូវចំណាយកម្លាំងកាយប៉ុន្មានទេ ប៉ុន្តែ ដោយសារមានបញ្ហាខាងទំនាក់ទំនងមនុស្ស ការព្រួយបារម្ភជាច្រើន ធ្វើឲ្យចិត្តមិនអាចសប្បាយរីករាយបានគេប្រើពាក្យនេះនៅពេលគេចង់និយាយថា គេសុខចិត្តរវល់និងប្រើកម្លាំងកាយច្រើន ប៉ុន្តែគេមិនចង់ទទួលការមិនសប្បាយចិត្ត មន្ទិល ការព្រួយបារម្ភអ្វីជាប់ក្នុងចិត្តនោះទេ

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព

Pickpocket (Sakanan) — 01


នៅក្នុងរូបភាពទីយើងឃើញថាមានបុរសម្នាក់ គាត់កំពុងតែឈរនៅក្នុងស្ថានីយរថភ្លើង បាទ បុរសនោះមានអាយុប្រហែលជា ២៥ ឆ្នាំ គាត់ពាក់អាវពណ៌ផ្កាឈូក ដៃខ្លី ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ បុរសនោះពាក់ស្បែកជើងប៉ាតាពណ៌ ហើយដៃម្ខាងរបស់គាត់កំពុងតែច្រត់ទៅក្នុងហោប៉ៅ បាទ ដៃម្ខាងរបស់គាត់ច្រត់ទៅក្នុងហោប៉ៅ ឬក៏យើងអាចហៅម្យ៉ាងទៀតថា លូកទៅក្នុងហោប៉ៅ អញ្ចឹងដៃម្ខាងទៀតរបស់គាត់ កំពុងតែឈរចុចទូរស័ព្ទ បាទ គាត់កំពុងតែលេងទូរស័ព្ទជាមួយមិត្តភក្តិរបស់គាត់ ដូចជាគាត់កំពុងតែលេងសារ ឬក៏គាត់លេងឆាតទៅកាន់មិត្តភក្តិរបស់គាត់នៅក្នុងហ្វេសប៊ុក ឬក៏ប្រព័ន្ធបណ្ដាញសង្គមផ្សេងព្រោះថាបច្ចុប្បន្ននេះ មនុស្សយើងភាគច្រើន ជាពិសេសយុវវ័យ គាត់ចូលចិត្តលេងឆាតនិងលេងបណ្ដាញសង្គមជាមួយមិត្តភក្តិរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយ នៅពេលដែលគាត់កំពុងតែឈរ ឬក៏មានពេលទំនេរបន្តិចបន្តួច គាត់នឹងយកទូរស័ព្ទរបស់គាត់ ដើម្បីទំនាក់ទំនងទៅមិត្តភក្តិរបស់គាត់ជាក់ជាពុំខាន អញ្ចឹងដូចយើងឃើញនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់កំពុងតែចុចទូរស័ព្ទរបស់គាត់ ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ នៅក្បែរបុរសម្នាក់នោះ យើងឃើញមានមនុស្សពីរនាក់ផ្សេងទៀត ដែលមួយនោះគឺជាមនុស្សស្រី ដែលយើងឃើញគាត់ពាក់អាវដៃខ្លីនិងស្លៀកសំពត់ ហើយមានសក់វែង មនុស្សស្រីម្នាក់នោះ គាត់កំពុងតែឈរកាន់កាបូបមួយ បាទ គាត់ឈរនៅក្បែរបុរសនោះ ដើម្បីរង់ចាំរថភ្លើងដូចគ្នា ហើយនៅចំហៀងបុរសនោះមួយទៀត គឺមានបុរសម្នាក់ផ្សេងទៀត ដែលពាក់អាវពណ៌លឿងដៃខ្លី បាទ ពួកគេកំពុងតែឈរចាំរថភ្លើងនៅក្នុងស្ថានីយរថភ្លើងមួយ អញ្ចឹងជាទូទៅនៅក្នុងប្រទេសនីមួយៗតែងតែមានស្ថានីយរថភ្លើង ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជា គឺពុំទាន់ដំណើរការស្រួលបួលនៅឡើយទេ ដូច្នេះនៅប្រទេសកម្ពុជា ឬក៏ប្រទេសខ្មែរ ពុំទាន់មានស្ថានីយរថភ្លើងដែលជាទីពេញនិយមនោះទេ អញ្ចឹងប្រជាជនគាត់អត់ចូលចិត្តធ្វើដំណើរតាមរថភ្លើងនោះទេ ដោយសារតែវាពិបាក យើងពុំទាន់មានផ្លូវរថភ្លើងគ្រប់ទីកន្លែង អញ្ចឹងហើយប្រជាជនចូលចិត្តធ្វើដំណើរតាមរថយន្ត ឬក៏តាមឡាន តាមម៉ូតូជាដើម អញ្ចឹងមធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងនេះ គឺយើងពុំសូវធ្វើដំណើរនោះទេ ប៉ុន្តែការធ្វើដំណើរតាមរថភ្លើងពេញនិយមនៅក្នុងប្រទេសផ្សេងទៀត ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ីជាដើម អញ្ចឹងពួកគេមានស្ថានីយរថភ្លើង ដើម្បីសម្រាប់ឲ្យប្រជាជនរបស់គេធ្វើដំណើរ