KhmerPronunciationEnglish/Notes#occ
ម៉ង mɑɑŋ 1. immediately, at once, right away
2. all of a sudden
3. generally, in general
4. totally
Notes: spoken form of តែម្ដង
41/38

Link to overview page
Link to dictionary

Expressing joy — Dialogue 1


នារីកញ្ញា ម៉េចដែរ? ជិះរ៉ូលើខូសស្ទើមិញ សប្បាយអត់?
កញ្ញាសប្បាយ!
នារីចង់ជិះទៀតអត់?
កញ្ញាចង់!
នារីឆ្លើយឡើងលឿនម៉ងហ្ន៎!

Expressing anger — Dialogue 1


តារាចុម អាណាគេអីក៏ចង្រៃម៉េះ ម៉ោចាក់កង់ឡានឯងឡើងបែក? អត់ការងារធ្វើមែន អាចង្រៃ? ចាំមើលអា៎ តែចាប់បាន ដឹងគ្នាម៉ងអា៎ចង្រៃយក

Expressing sleepiness — Additional dialogue 2


អស់កម្លាំងខ្លាំង
សុផលម៉ោងម៉ានហើយ?
ផានិតម៉ោងម៉ាដណ្ដប់ចេញពីហ្នឹង ទៅណាទៀត?
សុផលទៅទះ! ងុយដេកសឹងប្រកាច់ហើយទៅដល់ទះ ដឹងតែត្រង់ភ្លឹងដល់ព្រឹកម៉ង

Asking “What is this?” — Dialogue 4


ធារីពិសិដ្ឋ! អីគេហ្នឹង?
ពិសិដ្ឋអូ ធារី! ខ្ញុំអត់ដឹងដែរហ្នឹង! មើលទៅដូចកុំព្យូទ័រអីចឹងមានគេពឹងខ្ញុំឲ្យយកទៅឲ្យបងតារា
ធារីអូ! តស់ទៅសួរបងតារាទាំងអស់គ្នាម៉ងអីចឹង!

Expressing anger — Dialogue 4


តារាដូរលុយព្រឹកមិញប៉ះចំលុយក្លែងក្លាយដល់ពេលខ្ញុំយកទៅដូរវិញ គេថាលុយយកទៅបាត់ម្ដងហើយអត់ទទួលខុសត្រូវដូចឆ្កួតអីចឹងឈប់ទៅដូរកន្លែងហ្នឹង ហើយដើរប្រាប់គេកុំឲ្យទៅកន្លែងហ្នឹងម៉ង

Expressing joy — Dialogue 2


នារីកញ្ញា ម្សិលមិញជុំគ្នាសប្បាយអេ៎?
កញ្ញាអ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ
នារីធ្វើអីគេខ្លះ?
កញ្ញាហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎

Expressing likes 1 — Dialogue 1


ធារ៉ាមកលេងផ្ទះណារី
ណារីធារ៉ា ម៉ស់ ញ៉ាំឪឡឹក
ធារ៉ាអូ អរគុណ ណារីចំឪឡឹកដែលខ្ញុំចូលចិត្តម៉ង!
ណារីអូ ធារ៉ាឯងចូលចិត្តឪឡឹកអ៎?
ធារ៉ាហ្នឹងហើយ ខ្ញុំចូលចិត្តឪឡឹក
ណារីញ៉ាំឲ្យច្រើនទៅអីចឹង

Expressing dislikes 2B — Dialogue 3


កញ្ញាណារី ម៉េចអី? អត់សប្បាយចិត្តរឿងអី?
ណារីទើបតែត្រូវប៉ូលិសផាក
កញ្ញាម៉េចចឹង?
ណារីប៉ូលិសហ្នឹងថាខ្ញុំបត់ពេលភ្លើងកំពុងក្រហមតាមពិតខ្ញុំឃើញភ្លើងខៀវសោះហ្នឹងអា៎គួរឲ្យខឹងមែនទែនម៉ងអា៎! អស់ម៉ាម៉ឺនទទេ

Expressing hunger — Dialogue 2


ម្ដាយនិងកូន
កូនម៉ាក់ មានអីញ៉ាំអត់?
ម្ដាយឃ្លានហើយកូន? ម្ហូបកំពុងធ្វើ ចាំតិចសិនណា
កូនមានអីញ៉ាំតិចតួចសិនអត់ម៉ាក់? ហេវខ្លាំងអា៎កូរពោះគ្រូកម៉ង
ម្ដាយទៅមើលក្នុងទូទឹកកកមើល ប្រហែលមានផ្លែឈើខ្លះ

Expressing disappointment at another’s misfortune — Dialogue 1


អំពីការប្រកួតបាល់ទាត់
វីរៈមានមើលបាល់ទាត់អត់យប់មិញ?
តារាថីមិនមើលខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈហ្នឹងហើយស្ដាយដល់ហើយចាញ់ផិនណលធីចុងក្រោយ
តារាហ្នឹងហើយខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអីស៊យវិញ
វុទ្ធីខ្ញុំបិទទូរទស្សន៍ចោលម៉ងខឹងពេក

Expressing anger — Additional dialogue


អ្នកទិញអ៊ី អានេះមួយប៉ុន្មាន?
អ្នកលក់មួយរៀល
អ្នកទិញចុះតិចបានអេ៎?
អ្នកលក់អូនឯងយកប៉ុន្មាន?
អ្នកទិញយកតែមួយទេ
អ្នកលក់យកតែមួយ តម្លៃរៀល ចុះអត់បានអេ៎
អ្នកទិញអត់ទិញទេអីចឹង
អ្នកលក់យី! ម៉ោកៅឆាយឯងទាំងព្រឹកម៉ង

Expressing warmth — Dialogue 1


នៅក្រៅ
នារីង៉ៃហ្នឹង ក្ដៅម៉េះ? ក្ដៅអត់ តារា?
តារាខ្ញុំដូចអត់អីផងម្សិលមិញបានក្ដៅខ្លាំង
នារីអត់ពពកសោះម៉ងនៀក! បើកថ្ងៃឡើងភ្លឺចែស
តារាតស់ ចូលហាងកាហ្វេញ៉ាំអីសិន មានម៉ាស៊ីនត្រជាក់ចាំមេឃស្រទុំតិច ចាំដើរទៀត ម៉េចដែរ?
នារីហ្នឹងហើយ តស់បែកញើសជោកហើយនៀក

Refusing direction — Additional dialogue


ម្ដាយកូន កូនឯងទៅផ្សារទិញបាយ ១០០០ ម៉ោ
កូនទិញធ្វើអីម៉ែ? បាយនៅសល់ក្នុងឆ្នាំងតាស!
ម្ដាយថាឲ្យទៅទិញ ទៅទិញម៉ោ
កូនខ្ញុំទៅម៉េចបានម៉ែ? ខ្ញុំមើលទូរទស្សន៍ចប់សិន
ម្ដាយអាឡែងតែមើលទូរទស្សន៍នៅហ្នឹងហើយប្រើមិនបានម៉ង

Lying — Additional dialogue 1


ខ្ចីប្រាក់
វិច្ឆិកាធារី គិតម៉េចហើយ? រឿងខ្ញុំចង់ខ្ចីលុយធារីយកទៅដោះស្រាយម៉ារយៈនោះ
ធារីខ្ញុំអត់មានលុយអេ៎ឥឡូវទើបតែឲ្យគេខ្ចីដែរ ហើយឥឡូវលុយជាប់នៅគេបាត់ហើយ អត់ទាន់បានម៉ោវិញផង
វិច្ឆិកាអត់អីអេ៎អីចឹងបើធារីនិយាយអីចឹងហើយគិតក្នុងចិត្តវាមិនដែលកុហកស្រស់ម៉ង

Making suggestions in which the speaker is included — Dialogue 1


នៅក្នុងសួនកម្សាន្ត
ផារីវិចិត្រ ខ្ញុំដូចជាឃ្លានហើយនៀក តស់ ទៅរកញ៉ាំអីសិនអេ៎?
វិចិត្រតស់ទៅ! ខ្ញុំក៏ឃ្លានដែរ ហើយហត់ទៀតដើរម៉ាព្រឹកហើយ!
ផារីវិចិត្រ ចង់ញ៉ាំអី?
វិចិត្រអីក៏បានដែរនៅមុខនោះមានគេលក់មីឆាញ៉ាំមីឆាម៉ងទៅ ម៉េចដែរ?
ផារីមានអី តស់ទៅ

Expressing sorrow — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ចរណៃផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិតខ្ញុំនឹកឆ្មាខ្ញុំវាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹងពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូតបើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះទៅ

Expressing dislikes 2B — Dialogue 1


កញ្ញាហ៊ើយ ស្ទះទៀតហើយម៉ោងហ្នឹងដឹងតែស្ទះម៉ងធុញមែនទែន!
ណារីធុញមែនហ្នឹងអា៎ហើយក្ដៅទៀតខ្ញុំអត់ចូលចិត្តជិះទុកទុកអីចឹងអា៎ហុយក៏ហុយ ក្ដៅក៏ក្ដៅ
កញ្ញាមែនហ្នឹង គ្រាន់តែបែកញើស ក៏អស់កម្លាំងដែរដូចគេធ្វើផ្លូវនៅមុខ
ណារីមែនក៏អី? ដឹងថាស្ទះម៉ាម៉ោង ពីរម៉ោងហើយអីចឹងយ៉ាប់មែនទែន!

Talking about the taste of food 2 — Additional dialogue


សុភាគុយទាវគេអីក៏សាបម៉េះ?
ធីតាគេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅណេះ! គ្រឿងថែមអីខ្លះអត់?
សុភាថែមអំបិល ថែមស្ករតិចសិនម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតាបាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹងរឹងកំព្រឹស
សុភាហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង
ធីតាមែនហ្នឹង

Expressing disappointment at another’s misfortune — Dialogue 2


អំពីការប្រឡងចូលសាកលវិទ្យាល័យ
នារីកញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញាប្រឡងលើកមុនធ្លាក់បាត់ហើយអត់បានចូលសាលាល្អបណ្ដោយ
នារីកញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀកហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញាអត់ទាន់ដឹងទេនារី

Expressing fatigue — Dialogue 2


មិត្តភក្តិ
ពិសិដ្ឋដារិន ដូចហត់ខ្លាំងម៉េះ? បែកញើសពេញខ្លួនម៉ងទើបម៉ោពីណា?
ដារិនខ្ញុំទើបតែម៉ោពីហាត់ប្រាណជិះកង់ផងលើកដុំដែកផងហត់អា៎ រកទៅសម្រាកសិន
ពិសិដ្ឋអីចឹង? រកបបួលដារិនឯងទៅញ៉ាំអីទៅអត់?
ដារិនចាំថ្ងៃក្រោយទៅពិសិដ្ឋខ្ញុំរៀងហត់ខ្លាំងអា៎ចង់តែដេកទេនៀក
ពិសិដ្ឋអូខេ សម្រាកទៅអីចឹង