KhmerPronunciationEnglish/Notes#occ
ឧទាហរណ៍ ʔuʔtiehɑɑ 1. example
2. for example
11/11

Link to overview page
Link to dictionary

Indicating Agreement — Cultural note


នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃទៀតដែរ គឺមានពាក្យជាគ្រាមភាសាជាច្រើនគ្រាមភាសាក្នុងភាសាអង់គ្លេសអាចរកឃើញក្នុងវចនានុក្រម ប៉ុន្តែ គ្រាមភាសារបស់ខ្មែរភាគច្រើនមិនមានក្នុងវចនានុក្រមនោះទេពាក្យថា យល់ព្រម យល់ស្រប អាចនិយាយជាគ្រាមភាសាក្នុងភាសានិយាយបានថា អឺអើឧទាហរណ៍ អឺអើជាមួយគេ អឺអើហើយ ជាដើម

Establishing guidelines and deadlines for the completion of actions — Cultural note


នៅប្រទេសជប៉ុន នៅពេលគេកំណត់ថ្ងៃផុតកំណត់ផ្សេងដូចជា ការទទួលពាក្យសុំ ការដាក់ការងារឲ្យបំពេញ ជាដើម ភាគច្រើនគេមានទម្លាប់កំណត់ទាំងម៉ោងថែមទៀត ឧទាហរណ៍ត្រឹមថ្ងៃទីខែកញ្ញា ម៉ោង ១២ ថ្ងៃត្រង់។ល។ រីឯនៅប្រទេសកម្ពុជា គេមិនទម្លាប់កំណត់ដល់ម៉ោងនោះទេ គឺត្រឹមថ្ងៃនេះថ្ងៃនោះតែប៉ុណ្ណោះ ឬក៏ថាពេលព្រឹក ពេលល្ងាចជាដើម

Answering the phone — Cultural note


នៅពេលទទួលទូរស័ព្ទ ជាទូទៅ ជនជាតិខ្មែរមិនណែនាំខ្លួនទៅកាន់អ្នកដែលទូរស័ព្ទមកនោះទេ គឺ គ្រាន់តែនិយាយថាអាឡូឬក៏អាឡូ ជម្រាបសួរតែប៉ុណ្ណោះ
ប៉ុន្តែ សម្រាប់ក្រុមហ៊ុនដែលផ្ដល់សេវាកម្មផ្សេងនៅពេលលើកទូរស័ព្ទរបស់អតិថិជន ត្រូវណែនាំឈ្មោះក្រុមហ៊ុន ឧទាហរណ៍អាឡូ ក្រុមហ៊ុន ... ជម្រាបសួរ មានអីឲ្យជួយដែរបង?”។

Identifying items or people 1 — Cultural note


នៅប្រទេសកម្ពុជាមានទំនិញនាំចូលជាច្រើន ដូច្នេះ នៅពេលទិញទំនិញនៅផ្សារ ភាគច្រើនអ្នកទិញសួរអ្នកលក់ថាទំនិញនោះផលិតនៅប្រទេសណាប៉ុន្តែ ពេលខ្លះ អ្នកទិញអាចសម្គាល់ឃើញពីភាពខុសគ្នានិងដឹងពីប្រភពទំនិញដោយខ្លួនឯងឧទាហរណ៍ សម្រាប់សម្លៀកបំពាក់ គេសម្គាល់ទៅលើសាច់ក្រណាត់ រីឯស្បែកជើង គេសម្គាល់ទៅលើម៉ូតនិងសាច់ស្បែកជើង ប៉ុន្តែពេលខ្លះក៏ប៉ះចំទំនិញក្លែងក្លាយផងដែរ

Asking for help 2 — Cultural note


ខ្មែរជាជនជាតិដែលឲ្យតម្លៃនិងចូលចិត្តជួយគ្នានៅពេលមានអាសន្នអន្ធក្រឧទាហរណ៍ដូចជា ជួយប្រាប់ផ្លូវនៅពេលវង្វេងផ្លូវ ជួយរុញឡាននៅពេលជាប់ផុងក្នុងភក់ ជួយឲ្យកន្លែងគេងសម្រាប់អ្នកធ្វើដំណើរឆ្ងាយ ជាដើមប៉ុន្តែ ទីក្រុងនិងជនបទអាចខុសគ្នាបន្តិចនៅទីក្រុង មនុស្សមិនសូវជួយគ្នាច្រើនប៉ុន្មានទេ ព្រោះខ្លាចនាំទុក្ខដល់ខ្លួនដោយសារមានមនុស្សមិនល្អច្រើន

Asking “What is this?” — Dialogue 1


តើជនជាតិខ្មែរនិយាយថា នេះជាអ្វី? មែនទេ នៅពេលសួរអំពីវត្ថុដែលមិនស្គាល់? ឧទាហរណ៍ក្នុងការសន្ទនាខាងក្រោម និយាយអំពី វចនានុក្រមអេឡិចត្រូនិច (មិនមានក្នុងរូបភាព)
ធារីពិសិដ្ឋ! ទៅណាហ្នឹង? ហើយកំពុងកាន់អីហ្នឹង?
ពិសិដ្ឋអូ ធារី! ស្គាល់វចនានុក្រមអេឡិចត្រូនិចអត់? ខ្ញុំផ្ញើគេទិញមកពីជប៉ុន
ធារីអត់ស្គាល់ផងសម្រាប់ធ្វើអីគេអាហ្នឹង?

Inviting someone to eat together — Cultural note


នៅពេលកំពុងញ៉ាំអាហារ ហើយក្រឡេកឃើញអ្នកស្គាល់គ្នា ជនជាតិខ្មែរតែងតែបបួលអ្នកនោះ ឲ្យមកញ៉ាំដែរជាការគួរសម ដោយនិយាយថាញ៉ាំ ... ឈ្មោះ/បង/អូន/លោកពូ!” ឧទាហរណ៍
ញ៉ាំបាយ បង!
ញ៉ាំនំ អូន!
ពិសាបាយ លោកពូ!
អ្នកដែលត្រូវបានគេហៅអាចបដិសេធដោយនិយាយថាអត់អីទេ ញ៉ាំចុះក៏បាន ឬក៏ទទួលយកចំណីបន្តិចបន្តួចក៏បាន

Explaining how something works — Cultural note


តើអ្នកចូលចិត្តឲ្យគេបង្រៀនធ្វើអ្វីមួយថ្មីដែលអ្នកមិនធ្លាប់ចេះដែរទេ? នៅខ្មែរ មានអ្នកឆ្លើយថា ចង់ឲ្យគេបង្រៀន ព្រោះយើងចេះកាន់តែច្រើនឡើង អាចធ្វើអ្វីដោយខ្លួនឯងបាន ប៉ុន្តែ អ្នកនឹងមានអ្នកឆ្លើយថាចេះច្រើន គេប្រើច្រើន”។ ឧទាហរណ៍ បើអ្នកចេះបើកឡាន អ្នកនឹងត្រូវគេឲ្យធ្វើតៃកុងកាន់តែញឹក បើអ្នកចេះជួសជុលកុំព្យូទ័រ នឹងមានមនុស្សកាន់តែច្រើន ដែលហៅអ្នកឲ្យមើលកុំព្យូទ័រដែលខូច

Asking for directions 1 — Dialogue 1


មិត្តភក្តិ
សោភាវណ្ណា! វណ្ណាដឹងថាក្រសួងអប់រំនៅម្ដុំណាអេ៎?
វណ្ណាដឹងតាសនៅតាមផ្លូវនរោត្តមយើងនេះ
សោភាផ្លូវនរោត្តម ... ផ្លូវឈ្មោះស្រដៀងគ្នា មិនដឹងផ្លូវណាទេនៀក ...
វណ្ណាចុះសោភាឯងស្គាល់សាលាចតុមុខអត់? នៅតាមផ្លូវជាមួយគ្នាហ្នុង
សោភាឥឡូវ ឧទាហរណ៍ថាសាលាចតុមុខនៅនេះ ក្រសួងហ្នឹងនៅខាងណាវិញ? ខាងឆ្វេង ឬក៏ខាងស្ដាំ?
វណ្ណានៅទិសសំដៅទៅវិមានឯករាជ្យ
សោភាអូ! យល់ហើយ

Post Office (Sakanan) — 19


បន្ទាប់មកទៀតរូបភាពទី ១៩ រូបភាពទី ១៩ បន្ទាប់ពីថ្លឹងទម្ងន់ហើយ អញ្ចឹងបុរសដែលជាបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ បានសួរទៅក្មេងប្រុសម្នាក់នោះថា តើគាត់ចង់ផ្ញើជាបញ្ញើឆាប់រហ័ស ឬក៏ជាបញ្ញើធម្មតា ព្រោះជាទូទៅសេវាកម្មនៅក្នុងការិយាល័យប្រៃសណីយ៍គឺមានពីរ គឺបញ្ញើឆាប់រហ័ស បញ្ញើឆាប់រហ័សបានន័យថាជាបញ្ញើដែលយើងផ្ញើទៅតាមយន្តហោះ អញ្ចឹងគេអាចផ្ញើអីវ៉ាន់ហ្នឹងទៅតាមយន្តហោះ អញ្ចឹងវាមានរយៈពេលលឿន អាចពេលខ្លះបញ្ញើឆាប់រហ័សគឺចំណាយពេលត្រឹមតែបីថ្ងៃ ឬក៏ពីរថ្ងៃតែប៉ុណ្ណោះទៅកាន់ប្រទេសដែលជិត ជាឧទាហរណ៍ដូចជាប្រសិនបើយើងចង់ផ្ញើអីវ៉ាន់ពីកម្ពុជាទៅកាន់ប្រទេសថៃ អញ្ចឹងប្រសិនបើយើងយកបញ្ញើឆាប់រហ័ស គឺគេចំណាយរយៈពេលតែបីថ្ងៃតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងយកបញ្ញើយឺត បានន័យថាយើងយកបញ្ញើធម្មតាតាមរយៈកប៉ាល់ អញ្ចឹងបញ្ញើធម្មតាគេនឹងផ្ញើអីវ៉ាន់របស់យើងតាមរយៈកប៉ាល់ អញ្ចឹងវាអាចនឹងចំណាយរយៈពេលមួយសប្តាហ៍ទៅពីរសប្តាហ៍ដើម្បីទៅដល់គោលដៅ ដូច្នេះនៅពេលដែលយើងចង់ផ្ញើអីវ៉ាន់ បុគ្គលិកដែលនៅការិយាល័យប្រៃសណីយ៍នឹងសួរយើងថា តើយើងចង់ប្រើបញ្ញើឆាប់រហ័ស ឬក៏យើងចង់ប្រើបញ្ញើធម្មតា អញ្ចឹងបញ្ញើឆាប់រហ័សគឺមានតម្លៃថ្លៃជាងបញ្ញើធម្មតាបន្តិច ព្រោះថាបញ្ញើឆាប់រហ័សគឺគេប្រើប្រាស់យន្តហោះគឺលឿន ប៉ុន្តែបញ្ញើធម្មតាគឺគេប្រើប្រាស់កប៉ាល់ ហើយវាយឺត ដូច្នេះគឺមានតម្លៃថោក អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានប្រាប់ទៅបុគ្គលិកការិយាល័យប្រៃសណីយ៍ថា គាត់ចង់បញ្ញើធម្មតា បានន័យថាគឺផ្ញើតាមកប៉ាល់ ដោយសារតែគាត់អត់សូវមានលុយ ឬក៏គាត់អត់ចង់ចំណាយថវិកាច្រើន ឬក៏អត់ចង់ចំណាយលុយច្រើននៅក្នុងការផ្ញើ ដូច្នេះគាត់ក៏បានផ្ញើតាមកប៉ាល់ គឺជាបញ្ញើធម្មតា ឬក៏បញ្ញើយឺត

Phone (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញទូរស័ព្ទចល័តដដែល ប៉ុន្តែលើកនេះគឺគេបើកកម្មវិធីប្រតិទិន បានន័យថានៅក្នុងទូរស័ព្ទមួយ គឺមានមុខងារច្រើនមែនទែន បានន័យថាយើងអាចប្រើប្រាស់វាបានច្រើនប្រភេទ ដោយយើងអាចលេងហ្គេមផង យើងអាចមើលវីដេអូ យើងអាចស្ដាប់ចម្រៀង យើងអាចទាក់ទងទៅមិត្តភក្តិ ហើយក៏យើងអាចដឹងអំពីថ្ងៃខែ ឬក៏ដឹងអំពីកាលបរិច្ឆេទបាន អញ្ចឹងយើងអាចដឹងអំពីថ្ងៃខែ ឬក៏កាលបរិច្ឆេទបាននៅក្នុងទូរស័ព្ទរបស់យើង ដោយយើងប្រើប្រាស់កម្មវិធីប្រតិទិន អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ឬក៏មិត្តភក្តិរបស់គាត់មានខួបកំណើតនៅក្នុងថ្ងៃណា អញ្ចឹងគាត់អាចបើកទូរស័ព្ទរបស់គាត់ ដើម្បីឆែកមើលប្រតិទិនបាន អញ្ចឹងនៅក្នុងប្រតិទិនគឺយើងអាចឆែកមើលថាថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ហើយក៏យើងអាចសរសេរនៅការចងចាំរបស់យើងមួយចំនួន ឬក៏ការកត់ត្រាមួយចំនួន ថាតើថ្ងៃទីប៉ុន្មាន យើងមានកម្មវិធីអី ដូចជាឧទាហរណ៍ថា នៅក្នុងថ្ងៃទី ១០ ខែ មេសា ឬក៏ថ្ងៃទី ១០ ខែ សីហា គឺគាត់មានកម្មវិធីខួបកំណើតមិត្តភក្តិរបស់គាត់ ដូច្នេះគាត់អាចសរសេរកត់ត្រាទុកនៅលើប្រតិទិនរបស់គាត់ ថានៅថ្ងៃទី ១០ គឺមានខួបកំណើតមិត្តភក្តិ ដូច្នេះនៅពេលដែលថ្ងៃទី ១០ គឺទូរស័ព្ទនឹងរោទ៍ឡើង ដើម្បីរំលឹកយើងថា យើងមានកម្មវិធីនៅក្នុងថ្ងៃនោះ ដូច្នេះវាងាយស្រួលជាងការប្រើប្រាស់ប្រតិទិននៅខាងក្រៅ បានន័យថានៅប្រតិទិនខាងក្រៅគឺយើងត្រូវការកត់ត្រាទុកចាំខ្លួនឯង ហើយយើងត្រូវការរំលឹក ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ គឺងាយស្រួល គឺទូរស័ព្ទនឹងជាអ្នករំលឹកយើងតែម្ដង ថាយើងនៅក្នុងថ្ងៃនេះគឺយើងត្រូវធ្វើអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះ គឺទូរស័ព្ទជាអ្នករំលឹកយើងតែម្ដង ដូច្នេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺគាត់កំពុងតែមើលប្រតិទិនដែលនៅក្នុងទូរស័ព្ទរបស់គាត់