KhmerPronunciationEnglish/Notes#occ
នាំចូល noam coul 1. to bring in, to take in
2. to import
4/4

Link to overview page
Link to dictionary

Identifying items or people 1 — Cultural note


នៅប្រទេសកម្ពុជាមានទំនិញនាំចូលជាច្រើន ដូច្នេះ នៅពេលទិញទំនិញនៅផ្សារ ភាគច្រើនអ្នកទិញសួរអ្នកលក់ថាទំនិញនោះផលិតនៅប្រទេសណាប៉ុន្តែ ពេលខ្លះ អ្នកទិញអាចសម្គាល់ឃើញពីភាពខុសគ្នានិងដឹងពីប្រភពទំនិញដោយខ្លួនឯងឧទាហរណ៍ សម្រាប់សម្លៀកបំពាក់ គេសម្គាល់ទៅលើសាច់ក្រណាត់ រីឯស្បែកជើង គេសម្គាល់ទៅលើម៉ូតនិងសាច់ស្បែកជើង ប៉ុន្តែពេលខ្លះក៏ប៉ះចំទំនិញក្លែងក្លាយផងដែរ

Fruits (Sakanan) — 09 Apple


បន្ទាប់មកទៀតរូបភាពទីដដែល ហើយរូបភាពចុងក្រោយគេគឺជារូបភាពផ្លែប៉ោម អញ្ចឹងវាជាប្រភេទផ្លែឈើមួយប្រភេទ ដែលផ្លែប៉ោមគឺ ជាធម្មតាគឺមានរសជាតិជូរបន្តិច អញ្ចឹងជូរតិចអញ្ចឹងផ្លែប៉ោម មានផ្លែប៉ោមខ្លះពណ៌បៃតង ផ្លែប៉ោមខ្លះពណ៌ក្រហម ហើយផ្លែប៉ោមខ្លះទៀតគឺពណ៌ក្រមៅ អញ្ចឹងក្រហមក្រមៅ ដែលផ្លែប៉ោមទាំងអស់គឺមានរសជាតិជូរតិចលាយផ្អែម ដូច្នេះគឺងាយស្រួលញ៉ាំ ក៏ប៉ុន្តែផ្លែប៉ោមគឺអត់មានដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ដោយសារតែផ្លែប៉ោមមិនអាចដាំនៅក្នុងប្រទេសកម្ពុជាបាន ដោយសារតែអាកាសធាតុប្រទេសកម្ពុជាគឺអត់អំណោយផលក្នុងការដាំផ្លែប៉ោមនោះទេ អញ្ចឹងអត់មាននរណាម្នាក់អាចដាំផ្លែប៉ោមបាននោះទេដោយសារតែអាកាសធាតុមិនអំណោយផល អញ្ចឹងផ្លែប៉ោមនៅក្នុងប្រទេសកម្ពុជាគឺសុទ្ធតែនាំចូលមកពីបរទេស ដោយជាទូទៅយើងឃើញថាផ្លែប៉ោមគឺយើងអាចញ៉ាំបានទាំងសំបកទាំងសាច់របស់វា ដោយយើងគ្រាន់តែកាត់ចេញនូវបណ្ដូលហើយនិងគ្រាប់របស់វាតែប៉ុណ្ណោះ ដោយយើងអត់ញ៉ាំគ្រាប់របស់ផ្លែប៉ោមទេ គឺយើងញ៉ាំតែសាច់និងសំបកវាតែប៉ុណ្ណោះ

Shopping For A T-Shirt (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេបានដើរមកដល់ផ្សាររាត្រីហើយ ពួកគេក៏បានមករកតូបខោអាវអញ្ចឹងយើងឃើញរូបភាពទីនេះ ពួកគេក៏បានចូលមកដល់ហាងលក់ខោអាវមួយកន្លែង ដែលហាងលក់ខោអាវនោះ យើងឃើញមានរបារព្យួរខោអាវចំនួនពីរថ្នាក់ ដែលយើងឃើញមានអាវជាច្រើននៅលើរបារនោះកំពុងតែព្យួរ ដោយបុរសម្នាក់នោះបានចូលទៅជួបជាមួយនឹងអ្នកលក់ អញ្ចឹងអ្នកលក់ក៏បានណែនាំអាវជាច្រើនទៅដល់បុរសម្នាក់នោះដើម្បីអញ្ចឹងយើងឃើញមានអាវ អាវពណ៌ខៀវ អាវពណ៌ អាវពណ៌លឿងជាច្រើន កំពុងតែព្យួរនៅលើរបារដែកដោយគេព្យួរនឹងស្មាអាវ ឬក៏ទំពក់ព្យួរខោអាវដោយយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលមានវ័យ [២៥] ២០ ឆ្នាំនោះ គាត់បានឈរទល់មុខនឹងអ្នកលក់ ដែលអ្នកលក់គឺជាស្រី គឺជាស្ត្រី ដូច្នេះគាត់ពាក់អាវយឺតពណ៌ដៃខ្លី ហើយសក់របស់គាត់ត្រឹមស្មារបស់គាត់ ឬក៏ត្រឹមរបស់គាត់អញ្ចឹងអ្នកលក់គាត់កាត់សក់ខ្លី ហើយគាត់កំពុងតែលើកដៃស្ដាំឡើង ដើម្បីចង្អុលទៅអាវប្រាប់ទៅដល់បុរសម្នាក់នោះអញ្ចឹងបុរសម្នាក់នោះគាត់អាចមើលអាវដែលអ្នកលក់ណែនាំបាន ព្រោះអ្នកលក់ជាអ្នកណែនាំអាវថាអាវប្រភេទណាសាច់ក្រណាត់ល្អ អាវប្រភេទណាទើបតែនាំចូល ដូច្នេះអ្នកលក់នឹងណែនាំទៅដល់អតិថិជនដោយបុរសម្នាក់នោះគាត់អាចមើលតាមអ្នកលក់ ហើយជ្រើសរើសពណ៌អាវទៅតាមតម្រូវការរបស់គាត់ដែលគាត់ចូលចិត្ត

Doing The Dishes (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតចានរបស់គាត់រួចរាល់ហើយ អញ្ចឹងគាត់លាងសម្អាតចាននោះរួចរាល់ហើយ គាត់ក៏បានចាក់ទឹកដែលគាត់លាងរួចនោះចេញចូលទៅក្នុងទឹកលូ អញ្ចឹងគាត់អត់ត្រូវចាក់ពាសវាលពាសកាលទៅលើថ្នល់នោះទេ ដោយសារតែប្រសិនបើគាត់យកទឹកកខ្វក់ ដែលគាត់លាងចានរួចរាល់នោះ គាត់ចាក់ពាសវាលពាសកាលទៅលើថ្នល់ អញ្ចឹងអាចធ្វើឲ្យថ្នល់នោះសើម ហើយនៅពេលដែលថ្នល់សើម គឺវាធ្វើឲ្យគគ្រិច ពិបាកក្នុងការធ្វើដំណើរ ហើយពេលខ្លះប្រសិនបើមានឡានម៉ូតូ គាត់ជិះមកកិនលើទឹកដែលខ្ទាតទៅលើថ្នល់នោះ អាចធ្វើឲ្យខ្ទាតទឹកប្រឡាក់ទៅដល់អ្នកដទៃបាន ដោយសារតែពេលខ្លះថ្នល់គឺមានដី អញ្ចឹងប្រសិនបើមានដី ដីប៉ះទឹក នឹងទៅជាភក់ អញ្ចឹងនៅពេលដែលមានម៉ូតូ ឬក៏ឡានជិះកិន វានឹងខ្ទាតប្រឡាក់ទៅអ្នកដំណើរផ្សេងទៀត ហើយម្យ៉ាងវិញទៀតប្រសិនបើយើងចាក់ទឹកសាប៊ូ ឬក៏ចាក់ទឹកលាងចានទៅលើថ្នល់ វាធ្វើឲ្យថ្នល់នោះរអិល អញ្ចឹងប្រសិនបើយើងជិះម៉ូតូកាត់ ឬក៏ជិះកង់កាត់ទឹករអិល គឺអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ដោយយើងអាចរអិលដួលកង់ ឬក៏រអិលម៉ូតូដួល ហើយអាចធ្វើឲ្យមានគ្រោះថ្នាក់ មានរបួសផ្សេងឬក៏អាចបាត់បង់ជីវិតផងដែរដូច្នេះដើម្បីរក្សាសុវត្ថិភាពឲ្យអតិថិជន ក៏ដូចជារក្សាសុវត្ថិភាពឲ្យអ្នកធ្វើដំណើរផ្សេងគឺយើងអត់ត្រូវលាងចានហើយជះចូលទៅក្នុងថ្នល់នោះទេអញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១៤ ក្មេងប្រុសម្នាក់នេះ បន្ទាប់ពីគាត់លាងចានរួចរាល់ហើយ យើងឃើញគាត់លើកចានដែកពណ៌លឿងរបស់គាត់ចាក់ចូលទៅក្នុងលូ អញ្ចឹងគាត់ចាក់ទឹកដែលនៅក្នុងចានដែកទាំងអស់ចូលទៅក្នុងលូមួយ គាត់ចាក់ចូលទៅក្នុងលូ គឺគាត់អត់ចាក់ទៅលើថ្នល់នោះទេ ព្រោះដើម្បីកុំឲ្យថ្នល់គគ្រិច អញ្ចឹងគាត់ចាក់ចូលទៅក្នុងលូ ដូច្នេះលូនឹងមានប្រព័ន្ធលូហូរនាំចូលទៅកន្លែងស្ដុកទឹកគគ្រិច ឬក៏ស្ដុកទឹកកខ្វក់ទុក អញ្ចឹងនៅពេលដែលគាត់ចាក់ចូលក្នុងលូ ទឹកនោះនឹងហូរចូលទៅកន្លែងស្ដុកទឹកកខ្វក់ ដែលយើងឃើញនៅក្បែរក្មេងប្រុសនោះ គឺមានធុងចានមួយ ដែលចាននោះគឺជាចានលាងរួចរាល់ហើយ អញ្ចឹងចានដែលគាត់បានលាងរួចរាល់ហើយ គាត់គរទុកនៅក្នុងធុងនោះ ហើយគាត់យកទឹកមកចាក់ចូលទៅក្នុងលូ