Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អំបិល | ʔɑmbəl | salt | 13/10 |
Link to overview page
Link to dictionary
Expressing hunger — Additional dialogue
កូន៖ ដូចអត់ចង់ញ៉ាំបង្អែមទេម៉ាក់ ឃ្លានអីជូរៗ។
ម្ដាយ៖ បង្អែមអេបណ្ដោយ។ ចង់ញ៉ាំអីជូរៗ ញ៉ាំស្វាយទៅអីចឹង នៅកញ្ច្រែងនោះមានពីរបីផ្លែដែរតាស។
កូន៖ មានស្វាយអ៎ម៉ាក់? ខ្ញុំបុកអំបិលសិន។
Talking about the taste of food 2 — Dialogue 2
រតនា៖ ធីតាឯងដាក់អំបិលប៉ុន្មានស្លាបព្រា?
ធីតា៖ ប្រៃខ្លាំងអ៎?
រតនា៖ ហ្នឹងហើយ! ... និយាយលេងអេ៎។ ប្រៃតិច តែមិនអីទេ ញ៉ាំបាន។ ឆ្ងាញ់តាស មានអី។
ធីតា៖ ត្រឹមតែអាចទទួលយកបានទៅបានហើយ មិនបាច់ឆ្ងាញ់ក៏បានដែរ ណោះ?
រតនា៖ រសជាតិប៉ុណ្ណឹងបានហើយ។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Talking about the taste of food 2 — Dialogue 1
រតនា៖ មានអី ធីតា ឆ្ងាញ់ដែរតាស។
ធីតា៖ សុភា ម៉េចដែរ ត្រូវមាត់អត់?
សុភា៖ ដូចរៀងប្រៃបន្តិច តែមានអី ញ៉ាំបានតាស។
ធីតា៖ ប្រៃអ៎? ប្រហែលខ្ញុំដាក់អំបិលជ្រុលតិចហើយ។ បើញ៉ាំអត់បានកុំញ៉ាំអីណា។ ញ៉ាំអីផ្សេងវិញទៅ។
សុភា៖ មានអី ញ៉ាំបានតាស។ មិនមែនអត់ឆ្ងាញ់ដល់ថ្នាក់ញ៉ាំអត់បានណា៎។
Fruits (Sakanan) — 03
Fruits (Sakanan) — 10 Jackfruit
Fried Rice (Sakanan) — 13
Fruits (Sakanan) — 09 Pineapple
Fried Rice (Sakanan) — 08
Doing The Dishes (Sakanan) — 01