KhmerPronunciationEnglish/Notes#occ
បង្ការ bɑŋkaa 1. to defend, to protect
2. to prevent {បង្ការកុំឲ្យ ... កើតឡើង = to prevent ... (from happening)/so that ... doesn't happen}
3. to be cautious, to take precautions
3/3

Link to overview page
Link to dictionary

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Breaking A Bowl (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីគាត់យកម៉ាស៊ីនបូមធូលីរបស់គាត់ចេញមកខាងក្រៅហើយ គាត់ក៏បានដើរសំដៅ ឬក៏អូសម៉ាស៊ីននោះ សំដៅទៅកាន់ផ្ទះបាយ ទៅកន្លែងដែលមានចានបែកអម្បាញ់មិញ អញ្ចឹងប្រហែលជាគាត់បោសអត់ស្អាត ឬក៏គាត់គិតថាបោសអត់ស្អាត ដោយសារតែ ពេលខ្លះអំបែងចានគឺតូចអញ្ចឹងយើងអត់អាចមើលឃើញនោះទេ ដោយពេលខ្លះអំបោសគឺបោសប្រមូលបានតែអំបែងណាធំអំបែងធំអញ្ចឹងគាត់បោសប្រមូលតែអំបែងធំតែប៉ុណ្ណោះ ចំណែកឯអំបែងតូចឬក៏កម្ទេចកម្ទីតូចដែលយើងអត់អាចមើលឃើញ គឺយើងអត់អាចបោសប្រមូលបាននោះទេ ដូច្នេះកម្ទេចកម្ទីតូចក៏អាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដែរ ប្រសិនបើយើងជាន់ទៅលើវា អញ្ចឹងដើម្បីការពារ ឬក៏ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ នៅពេលដែលយើងប៉ះពាល់ទៅដល់អំបែងតូចទាំងនោះ គាត់ក៏បានយកម៉ាស៊ីនបូមធូលីទៅបូមកម្ទេចកម្ទីតូចដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ យើងឃើញគាត់កំពុងតែប្រើប្រាស់ម៉ាស៊ីនបូមធូលីអម្បាញ់មិញ ហើយយកមកបូមកម្ទេចកម្ទីអំបែងចានដែលនៅលើកម្រាលឥដ្ឋបន្ថែមទៀត ដែលយើងឃើញកម្ទេចកម្ទីអំបែងចាននៅលើកម្រាលឥដ្ឋ កំពុងតែស្រូបចូលទៅក្នុងម៉ាស៊ីនបូមធូលី តាមរយៈបំពង់ម៉ាស៊ីន អញ្ចឹងបំពង់ម៉ាស៊ីនបូមធូលីគឺប្រើប្រាស់ខ្យល់បឺតចូល ដោយសារតែវាប្រើប្រាស់អគ្គិសនី អញ្ចឹងវាមានម៉ាស៊ីននោះ និងដំណើរការបឺតខ្យល់ចូលទៅខាងក្នុងម៉ាស៊ីន អញ្ចឹងនៅពេលដែលយើងដាក់ជិតកម្ទេចកម្ទី ឬក៏ដាក់នៅជិតសំរាមផ្សេងសំរាម ឬក៏ធូលី ឬក៏កម្ទេចកម្ទីនោះ នឹងបឺតចូលទៅក្នុងម៉ាស៊ីនខ្លួនឯងតាមខ្យល់ អញ្ចឹងដោយសារតែម៉ាស៊ីនគឺមានខ្យល់ខ្លាំងបឺតចូលក្នុង ដូច្នេះវាអាចបឺតចូលនូវកម្ទេចកម្ទី ក៏ដូចជាធូលីនិងអំបែងតូចដែលយើងមើលអត់ឃើញ ដែលយើងបោសអត់ស្អាត ចូលទៅក្នុងម៉ាស៊ីនបានយ៉ាងស្អាត អញ្ចឹងយើង នៅពេលដែលយើងប្រើប្រាស់ម៉ាស៊ីនបូមធូលី គឺយើងអត់ចាំបាច់ភ័យព្រួយថាយើងនៅសល់កម្ទេចកម្ទី ឬក៏អំបែងចានទៀតនោះទេ ដោយសារតែម៉ាស៊ីនបូមធូលីមានខ្យល់ខ្លាំង ដូច្នេះវាអាចបូមកម្ទេចកម្ទីខ្យល់ ឬក៏បូមកម្ទេចកម្ទីអំបែងចានចូលទៅក្នុងម៉ាស៊ីនបាន ដោយយើងមិនចាំបាច់បារម្ភអំពីការមុតជើង ឬក៏មុតដៃទៀតនោះទេ ព្រោះវាអាចសម្អាតបានស្អាតជាងការបោសសម្អាតដោយប្រើអំបោស

Motorcycle Taxi (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេយល់ព្រមគ្នាជិះទៅកាន់គោលដៅផ្សេងមួយទៀតនៅក្នុងតម្លៃមួយហើយ បុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានពាក់មួកការពារ ឬក៏មួកសុវត្ថិភាព អញ្ចឹងយើងឃើញមួកគឺមានច្រើនប្រភេទ ដែលយើង មួកការពារកម្ដៅថ្ងៃ និងមួយទៀតគឺមួកការពារសុវត្ថិភាពអញ្ចឹងមួកការពារសុវត្ថិភាព គឺយើងពាក់នៅពេលដែលយើងជិះម៉ូតូ ដើម្បីការពារគ្រោះថ្នាក់ផ្សេងដែលប៉ះពាល់ដល់ក្បាលអញ្ចឹងពេលខ្លះយើងអាចជិះម៉ូតូលឿន ឬក៏មិនប្រុងប្រយ័ត្នវាអាចដួល អញ្ចឹងវាអាចធ្វើឲ្យយើងប៉ះពាល់ដល់ក្បាលរបស់យើង ដូច្នេះហើយនៅពេលដែលយើងជិះម៉ូតូ យើងត្រូវតែពាក់មួកសុវត្ថិភាពដែលជាក់ស្ដែងបុរសដែលជាម្ចាស់ម៉ូតូនេះ គាត់បានពាក់មួកសុវត្ថិភាពរបស់គាត់ពណ៌លឿង ដោយយើងឃើញមួកសុវត្ថិភាព គឺមានកញ្ចក់មួយសម្រាប់បិទបើកផងដែរ ព្រោះពេលខ្លះដីហុយពេក យើងពិបាកនឹងមើលផ្លូវ ដូច្នេះយើងគ្រាន់តែបិទកញ្ចក់ អញ្ចឹងដីអត់ហុយចូលភ្នែកយើងទេ ដូច្នេះ ប៉ុន្តែនៅពេលដែលផ្លូវស្រឡះ អត់មានដី យើងអាចបើកកញ្ចក់បាន ដើម្បីឲ្យមើលកាន់តែច្បាស់អញ្ចឹងបុរសម្នាក់នោះ គាត់ពាក់មួកការពារខ្លួនឯងផង និងគាត់លើកមួកការពារមួយទៀតទៅឲ្យនារីម្នាក់នោះ ដោយយើងឃើញដៃស្ដាំរបស់គាត់កំពុងតែចង្អុលទៅកាន់មួកការពារ ចំណែកដៃឆ្វេងរបស់គាត់ គឺកាន់មួកការពារនោះលើកឡើង ដើម្បីឲ្យទៅនារីម្នាក់នោះ ឬក៏គាត់ណែនាំប្រាប់ឲ្យនារីម្នាក់នោះពាក់មួកសុវត្ថិភាព ឬក៏ពាក់មួកការពារ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ឬក៏ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែនារីម្នាក់នោះ គាត់បានលើកដៃឡើង ដោយគាត់ថាមិនចង់ពាក់ គាត់អត់ចង់ពាក់មួកការពារនោះទេអញ្ចឹងគាត់បានលើកដៃឆ្វេងរបស់គាត់ឡើង ហើយគាត់បានបិទភ្នែក និងនិយាយប្រាប់ទៅបុរសដែលជាម្ចាស់ម៉ូតូថា គាត់អត់ចង់ពាក់មួកការពារសុវត្ថិភាពនោះទេ ដោយសារតែគាត់គិតថា ផ្លូវនោះគឺជិត និងគាត់គិតថាមិនមានគ្រោះថ្នាក់អ្វីនោះទេ ដូច្នេះគាត់អត់ចង់ពាក់ទេ ក៏ប៉ុន្តែជាទូទៅ ការពាក់មួកសុវត្ថិភាព គឺថែរក្សាសុវត្ថិភាពរបស់យើង ហើយមិនខុសច្បាប់ទៀត ក៏ប៉ុន្តែប្រសិនបើយើងជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាពនោះទេ គឺវាខុសនឹងច្បាប់ចរាចរណ៍ ដូច្នេះប្រសិនបើប៉ូលិសឃើញ ប៉ូលិសអាចផាកពិន័យយើងបានអញ្ចឹងយើងអាចខាតបង់ប្រាក់ ដោយសារតែប៉ូលិសផាកពិន័យ ដោយសារតែយើងមិនអាច មិនបានពាក់មួកសុវត្ថិភាព ហើយយើងអាចមានគ្រោះថ្នាក់ផងដែរ