Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ហាក | haak | exclamation expressing surprise | 3/3 |
Link to overview page
Link to dictionary
Making appointments for meetings — Dialogue 2
តារា៖ វិបុល ដឹងថាង៉ៃហ្នឹងគ្នាយើងជុំគ្នាម៉ោងពីរណ្ដប់អត់?
វិបុល៖ ហាក! ក្រែងម៉ោងម៉ាណ្ដប់អេ៎?
តារា៖ ដូរម៉ោងវិញហើយ។ វិបុលម៉ោម៉ោងពីរណ្ដប់បានអត់?
វិបុល៖ មានអី បានតាស។ កន្លែងអត់ដូរណាអី?
តារា៖ កន្លែងដដែល អត់ដូរអេ៎។
Expressing fear — Dialogue 2
បង៖ ថីហ្នឹង?
ប្អូន៖ កំពុងមើលរឿងខ្មោច។ រឿងហ្នឹងគួរឲ្យខ្លាចមែនទែន។ ហាក បងឯងទៅណា?
បង៖ ទៅបន្ទប់ដេក។
ប្អូន៖ កុំអាល ខ្ញុំទៅដែរ។ អត់ហ៊ាននៅម្នាក់ឯងអេ៎។ ចាំម៉ាភ្លែតណា។
បង៖ ដឹងថាខ្លួនឯងខ្លាចខ្មោចហើយ នៅតែខំមើលរឿងខ្មោចទៀត។
ប្អូន៖ អ៊ូយ! ស្អីគេហ្នឹង? សំឡេងទូរស័ព្ទសោះ ខំតែភ័យ។ ដឹងអីចឹងអត់មើលអេ៎អា៎។
Remembering — Dialogue 2
សម្បត្តិ៖ ឃើញលីដាឯងកាន់យកទៅនោះហើយតាសមិញ។
លីដា៖ ដំបូងខ្ញុំកាន់ទៅ តែខ្លាចប្រឡាក់ ខ្ញុំក៏យកម៉ោវិញ ហើយគិតថាទុកហ្នឹងម៉ាភ្លែតហ្នឹងអា៎។
សម្បត្តិ៖ អឹម ... អត់ដឹងទេអីចឹង។ ខ្ញុំទើបតែម៉ោដែរ។ ... នោះមែន លីដា?
លីដា៖ ហ្នឹងហើយ! ហាក ម៉េចទៅនៅហ្នុងវិញ? អូ៎ ... ចាំហើយ! ខ្ញុំទៅកូពីក្រដាស ហើយទុកហ្នុងមួយភ្លែតមិញ។
សម្បត្តិ៖ យ៉ាប់ម៉ង។