KhmerPronunciationEnglish/Notes#occ
បបួល bɑbuəl 1. to invite/appeal/persuade to
2. to ask
3. to arrange (with)
13/9

Link to overview page
Link to dictionary

Making suggestions in which the speaker is included — Cultural note


នៅពេលកំពុងដើរធ្វើការងារអ្វីមួយជាមួយមិត្តភក្តិ ហើយអ្នកចង់ទិញអ្វីមួយញ៉ាំ អ្នកក៏ត្រូវបបួលទិញចំណែកសម្រាប់មិត្តភក្តិរបស់អ្នកផងដែរ ទើបជាការគួរសមនេះប្រហែលជារឿងធម្មតាសម្រាប់វប្បធម៌នៅប្រទេសផ្សេងទៀតផងដែរ មិនមែនតែនៅខ្មែរនោះទេ

Excusing oneself — Dialogue 2


កន្និកាធារី ចេញពីធ្វើការ ទៅញ៉ាំអីជុំគ្នាអី? វឌ្ឍនៈទៅដែរតាស
ធារីញ៉ាំអីជុំគ្នាអ៎? អឹម ... ល្ងាចហ្នឹង ខ្ញុំរៀងរវល់នៅផ្ទះតិចចាំង៉ៃក្រោយទៅណា
កន្និកាធារី បបួលម្ដងណាក៏រវល់ដែរ
ធារីបើឆ្លៀតបាន ខ្ញុំចង់ទៅដែរហ្នឹង
កន្និកាមានអី ថាលេងតាស

Offering food or drinks and declining such an offer — Cultural note


ពាក្យថាហៅគួរសមជាពាក្យដែលខ្មែរចូលចិត្តប្រើក្នុងន័យលេងសើចវាមានន័យថា ការហៅនរណាម្នាក់មកញ៉ាំអ្វីមួយ គឺមិនមែនចង់ឲ្យម្នាក់នោះមកពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្ដែងការគួរសមតែប៉ុណ្ណោះ ព្រោះការដែលឃើញនរណាម្នាក់ពេលខ្លួនកំពុងញ៉ាំអ្វីមួយ គឺគួរតែបបួលគេមកញ៉ាំជាមួយជាការគួរសម ទោះជាដឹងថាអាហារមានតិច មិនអាចចែករំលែកឲ្យគេបានក៏ដោយ

Expressing fatigue — Dialogue 2


មិត្តភក្តិ
ពិសិដ្ឋដារិន ដូចហត់ខ្លាំងម៉េះ? បែកញើសពេញខ្លួនម៉ងទើបម៉ោពីណា?
ដារិនខ្ញុំទើបតែម៉ោពីហាត់ប្រាណជិះកង់ផងលើកដុំដែកផងហត់អា៎ រកទៅសម្រាកសិន
ពិសិដ្ឋអីចឹង? រកបបួលដារិនឯងទៅញ៉ាំអីទៅអត់?
ដារិនចាំថ្ងៃក្រោយទៅពិសិដ្ឋខ្ញុំរៀងហត់ខ្លាំងអា៎ចង់តែដេកទេនៀក
ពិសិដ្ឋអូខេ សម្រាកទៅអីចឹង

Inviting someone to eat together — Cultural note


នៅពេលកំពុងញ៉ាំអាហារ ហើយក្រឡេកឃើញអ្នកស្គាល់គ្នា ជនជាតិខ្មែរតែងតែបបួលអ្នកនោះ ឲ្យមកញ៉ាំដែរជាការគួរសម ដោយនិយាយថាញ៉ាំ ... ឈ្មោះ/បង/អូន/លោកពូ!” ឧទាហរណ៍
ញ៉ាំបាយ បង!
ញ៉ាំនំ អូន!
ពិសាបាយ លោកពូ!
អ្នកដែលត្រូវបានគេហៅអាចបដិសេធដោយនិយាយថាអត់អីទេ ញ៉ាំចុះក៏បាន ឬក៏ទទួលយកចំណីបន្តិចបន្តួចក៏បាន

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Noodle Soup (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេបបួលគ្នាហើយ មិត្តភក្តិរបស់គេក៏យល់ព្រម ដោយសារតែមិត្តភក្តិរបស់គេក៏កំពុងតែឃ្លានដូចគ្នាអញ្ចឹងបន្ទាប់ពីការងារ ឬក៏ការធ្វើការហត់នឿយ ឬក៏បន្ទាប់ពីការសិក្សា អញ្ចឹងយើងតែងតែឃ្លាន ដោយសារតែយើងអស់កម្លាំង អញ្ចឹងនៅពេលដែលយើងអស់កម្លាំង គឺយើងតែងតែឃ្លាន ដូច្នេះនៅពេលដែលយើងឃ្លាន យើងតែងតែរកអាហារសម្រន់ ដើម្បីញ៉ាំមុនពេលអាហារពេលល្ងាចមកដល់អញ្ចឹងជាក់ស្ដែងដូចជានៅក្នុងរូបភាពទីនេះ គឺក្មេងប្រុសទាំងពីរអ្នកក៏បានបបួលគ្នា ហើយយល់ព្រមទៅញ៉ាំគុយទាវទឹកស៊ុប ឬក៏មីទឹកស៊ុបទាំងអស់គ្នា ដោយយើងឃើញក្មេងប្រុសទីគាត់ដើរខាងមុខដែលក្មេងប្រុសទីហ្នឹង គាត់ស្លៀកពាក់អាវពណ៌ដៃខ្លី ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ ចំណែកឯក្មេងប្រុសទីគឺគាត់ពាក់អាវដៃវែង ពាក់អាវដៃខ្លីពណ៌ ហើយស្លៀកខោជើងវែងពណ៌ដែរអញ្ចឹងក្មេងប្រុសទីគឺមានសក់រាប ដោយឡែកក្មេងប្រុសទីគឺមានសក់បះអញ្ចឹងពួកគេដើរទៅរកកន្លែងដែលលក់មីទឹកស៊ុប ឬក៏ហាងលក់មីទឹកស៊ុបទាំងអស់គ្នាដោយក្មេងប្រុសទីអ្នកដើរខាងមុខ រីឯក្មេងប្រុសទីជាអ្នកដើរខាងក្រោយ ហើយក្មេងប្រុសទីគាត់ដើរបណ្ដើរ ងាកក្រោយបណ្ដើរ ដើម្បីនិយាយជាមួយនឹងក្មេងប្រុសទីដែលជាមិត្តភក្តិរបស់គាត់អញ្ចឹងពួកគេទាំងពីរអ្នកកំពុងតែដើរ ហើយក្មេងប្រុសទីហ្នឹង គាត់ងាកមកប្រាប់ក្មេងប្រុសទីថា គេស្គាល់កន្លែងញ៉ាំទឹកស៊ុបមួយកន្លែងដោយយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសទីគាត់បានដើរបណ្ដើរ ងាកក្រោយបណ្ដើរ និងងាកដៃស្ដាំរបស់គាត់គឺចង្អុលទៅមុខអញ្ចឹងគាត់ចង់បញ្ជាក់ប្រាប់មិត្តភក្តិរបស់គាត់ថា ហាងលក់គុយទាវ ឬក៏ហាងលក់មីទឹកស៊ុបហ្នឹង គឺនៅខាងមុខ មិនឆ្ងាយនោះទេ ដោយដើរតែបន្តិចទៅដល់ហើយអញ្ចឹងពួកគេទាំងពីរអ្នក ដើរបណ្ដើរ និយាយគ្នាបណ្ដើរ ដោយនិយាយគ្នាពីហាងទឹកស៊ុបបណ្ដើរ ឬក៏និយាយគ្នាអំពីការលេងកីឡា ឬក៏និយាយគ្នាអំពីការសិក្សាជាដើមអញ្ចឹងប្រសិនបើយើងទៅញ៉ាំអាហារមានគ្នាច្រើន គឺតែងតែសប្បាយរីករាយ ដោយសារតែយើងអាចជជែកគ្នាលេងបាន

Coffee And Soft Drink (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីនៅពេលដែលពួកគេដើរបានបន្តិចក្រោយមក ពួកគេក៏បានដើរមកដល់ហាងកាហ្វេមួយអញ្ចឹងបានន័យថាពួកគេនៅថ្ងៃអាទិត្យ ឬក៏ថ្ងៃឈប់សម្រាកនេះ បុរសម្នាក់នោះ គាត់បានដឹកដៃកូនស្រីរបស់គាត់មកហាងកាហ្វេ ដើម្បីញ៉ាំកាហ្វេអញ្ចឹងយើងឃើញនៅក្នុងរូបភាពទីគឺបុរសម្នាក់នោះ គាត់បានចង្អុលបង្ហាញទៅកាន់កូនស្រីរបស់គាត់នូវហាងកាហ្វេមួយ ដែលយើងឃើញ បុរសដែលពាក់អាវលឿង ពាក់អាវដៃខ្លីពណ៌លឿងនិងស្លៀកខោជើងវែងពណ៌ គាត់បានយកដៃឆ្វេងរបស់គាត់ចង្អុលទៅហាងកាហ្វេមួយកន្លែង ហើយដៃស្ដាំរបស់គាត់កំពុងតែកាន់ដៃកូនស្រីរបស់គាត់ ហើយគាត់បានងាកមកនិយាយជាមួយនឹងកូនស្រីរបស់គាត់ ដោយគាត់ប្រហែលជាបបួលកូនស្រីរបស់គាត់ដើម្បីចូលទៅក្នុងហាង ឬក៏គាត់សួរទៅកូនស្រីរបស់គាត់ថាចង់ចូលទៅញ៉ាំកាហ្វេ ឬក៏ចង់ចូលទៅញ៉ាំភេសជ្ជៈអ្វីដែរទេនៅក្នុងហាង? អញ្ចឹងបន្ទាប់ពីពួកគាត់ដើរមកដល់ហាងកាហ្វេមួយកន្លែងនោះហើយ បុរសម្នាក់ហ្នឹង គាត់ក៏បានចង្អុលទៅហាងកាហ្វេដែលយើងឃើញហាងកាហ្វេនោះ គឺនៅខាងលើ គឺមានផ្លាកសញ្ញា ដែលផ្លាកសញ្ញាគឺសរសេរថា ហាងកាហ្វេអញ្ចឹងអក្សរអង់គ្លេស នៅខាងលើខ្លោងទ្វារគឺជាអក្សរអង់គ្លេស ឬក៏អក្សរអង់គ្លេស អញ្ចឹងដែលមានន័យជាភាសាខ្មែរថា ហាងកាហ្វេអញ្ចឹងយើងឃើញនៅខាងមាត់ទ្វារគឺមានក្រណាត់ជូតជើងមួយ អញ្ចឹងក្រណាត់ជូតជើងនេះទុកសម្រាប់នៅពេលដែលភ្ញៀវចូល គាត់អាចជូតជើងគាត់បាន ព្រោះថាពេលខ្លះស្បែកជើងភ្ញៀវខ្លះ គាត់មានដីច្រើន អញ្ចឹងហាងកាហ្វេគឺជាកន្លែងញ៉ាំ ឬក៏ជាកន្លែងញ៉ាំកាហ្វេ អញ្ចឹងប្រសិនបើមានដីចូលច្រើនគឺអត់ល្អទេ បានន័យថាគគ្រិចហាង ឬក៏បានន័យថាធ្វើឲ្យភ្ញៀវផ្សេងគាត់អត់ពេញចិត្តអញ្ចឹងភ្ញៀវទាំងអស់ នៅពេលដែលចូល គាត់អាចជាន់លើក្រណាត់ជូតជើងដែលនៅមាត់ទ្វារនោះ ដើម្បីសម្អាតស្បែកជើងរបស់គាត់ជាមុនសិន ដើម្បីកុំឲ្យប្រឡាក់ហាង ឬក៏ដើម្បីកុំឲ្យខ្វះអនាម័យហើយនៅក្បែរទ្វារយើងឃើញមានបង្អួចមួយផងដែរ អញ្ចឹងជាទូទៅហាងកាហ្វេតែងតែមានបង្អួច ដើម្បីឲ្យភ្ញៀវនៅខាងក្នុងមើលឃើញទេសភាពនៅខាងក្រៅដែលយើងឃើញ បុរសម្នាក់ហ្នឹង គាត់កំពុងតែចង្អុលប្រាប់កូនស្រីរបស់គាត់អំពីហាងកាហ្វេ ហើយគាត់បានបបួលកូនស្រីរបស់គាត់ចូលទៅញ៉ាំកាហ្វេនៅក្នុងហាងកាហ្វេនោះ

Noodle Soup (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់បានគិតទៅដល់មីទឹកស៊ុប ដែលគាត់ចង់ញ៉ាំរួចរាល់ហើយ អញ្ចឹងគាត់ក៏បាននឹកទៅដល់មិត្តភក្តិរបស់គាត់ម្នាក់ទៀត ដោយគាត់គិតចង់បបួលមិត្តភក្តិរបស់គាត់ទៅញ៉ាំមីទឹកស៊ុបទាំងអស់គ្នា ព្រោះជាទូទៅការញ៉ាំអាហារបែបនេះ ប្រសិនបើយើងញ៉ាំម្នាក់ឯងគឺអត់សូវឆ្ងាញ់ទេ អញ្ចឹងយើងញ៉ាំម្នាក់ឯងអត់សូវឆ្ងាញ់ទេ ដូច្នេះទាល់តែមានគ្នាទៅជាមួយទើបញ៉ាំឆ្ងាញ់ ដោយសារតែយើង នៅពេលដែលយើងមានគ្នា គឺយើងអាចនិយាយគ្នាលេង ឬក៏ជជែកគ្នាលេងពីការសិក្សា ឬក៏ជជែកគ្នាពីការងារ អញ្ចឹង[វា]ធ្វើឲ្យយើងមានបរិយាកាសកាន់តែរីករាយ ដូច្នេះគាត់ក៏បានទៅរកមិត្តភក្តិរបស់គាត់ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានទៅរកមិត្តភក្តិរបស់គាត់ ដើម្បីបបួលគ្នាទៅញ៉ាំមីទឹកស៊ុប ដោយយើងឃើញនៅក្នុងរូបភាពទីគឺ យើងឃើញក្មេងប្រុសដែលមានអាយុប្រហែលជា ១៨ ឆ្នាំហ្នឹង គាត់ឈរនៅខាងស្ដាំ ហើយមិត្តភក្តិរបស់គាត់ឈរទល់មុខគាត់អញ្ចឹងគេ ពួកគេទាំងពីរអ្នកឈរទល់មុខគ្នា ដោយយើងឃើញមិត្តភក្តិរបស់គាត់ហ្នឹងក៏ពាក់អាវដៃខ្លីពណ៌ដែរ អញ្ចឹងពួកគេទាំងពីរអ្នកសុទ្ធតែពាក់អាវដៃខ្លីពណ៌ ហើយប៉ុន្តែមិត្តភក្តិរបស់គេគឺមានសក់ខ្លី ប៉ុន្តែសក់របស់គេគឺបះឡើងលើ អញ្ចឹងគាត់ធ្វើម៉ូតសក់បះឡើងលើ ដោយយើងឃើញសក់ខាងមុខរបស់គាត់ គឺសិតបះឡើងលើអញ្ចឹងក្មេងប្រុសទីគឺគាត់មានសក់រាប គាត់សិតរាប ក៏ប៉ុន្តែក្មេងប្រុសទីដែលជាមិត្តភក្តិរបស់គាត់ គឺគាត់សិតសក់បះឡើងលើ ហើយក្មេងប្រុសទីហ្នឹង គាត់ក៏បាននិយាយប្រាប់ទៅមិត្តភក្តិរបស់គាត់ថាគាត់ចង់ញ៉ាំមីទឹកស៊ុប ដោយគាត់យកមេដៃចង្អុលទៅខ្លួនគាត់អញ្ចឹងយើងឃើញដៃស្ដាំរបស់គាត់ក្ដាប់ម្រាមបួន អញ្ចឹងម្រាមបួនរបស់គាត់គឺក្ដាប់ចូលគ្នា ក៏ប៉ុន្តែយកមេដៃមួយដើម្បីចង្អុលមកខ្លួនឯង អញ្ចឹងគាត់កំពុងតែនិយាយទៅប្រាប់មិត្តភក្តិរបស់គាត់ថា គាត់កំពុងតែឃ្លានមីទឹកស៊ុប អញ្ចឹងគាត់អាចសួរទៅមិត្តភក្តិរបស់គាត់ថា ចង់ញ៉ាំមីទឹកស៊ុបដែរទេ? ឬក៏សួរមិត្តភក្តិរបស់គាត់ថា តើចូលចិត្តញ៉ាំមីដែរទេ ឬក៏សួរមិត្តភក្តិរបស់គាត់ថា តើគេឃ្លានដែរទេ? អញ្ចឹងយើងឃើញនៅលើក្មេងប្រុសទីហ្នឹង គឺយើងឃើញមានចានមីទឹកស៊ុបដដែល អញ្ចឹងបានន័យថាក្មេងប្រុសទីគាត់កំពុងតែនិយាយប្រាប់មិត្តភក្តិរបស់គាត់អំពីមីទឹកស៊ុប ដែលគាត់កំពុងតែចង់ញ៉ាំ ដោយសារតែពេលហ្នឹងគឺជាពេលរសៀល អញ្ចឹងគាត់ឃ្លាន ដោយសារតែអត់ទាន់ដល់ម៉ោងបាយពេលល្ងាច ដូច្នេះគាត់ឃ្លាន អញ្ចឹងគាត់ក៏បបួលមិត្តភក្តិរបស់គាត់ដើម្បីទៅញ៉ាំមីទឹកស៊ុបទាំងអស់គ្នា