KhmerPronunciationEnglish/Notes#occ
ស្រដៀង srɑdiǝŋ to be similar to, to resemble 6/5

Link to overview page
Link to dictionary

Expressing likes 1 — Cultural note


មនុស្សជាច្រើនដឹងថាម្ហូបរបស់ជនជាតិថៃភាគច្រើនមានរសជាតិហឹរប្រទេសថៃនិងប្រទេសកម្ពុជាមានវប្បធម៌ស្រដៀងគ្នាមួយចំនួន ប៉ុន្តែ ម្ហូបរបស់ជនជាតិខ្មែរមិនមានរសជាតិហឹរដូចប្រទេសថៃទេម្ហូបខ្មែរមានរសជាតិរៀងផ្អែម ហើយខ្មែរមានបង្អែមជាច្រើនមុខនិងប្លែកពីគ្នា

Identifying items or people 2 — Dialogue 1


មិត្តភក្តិមកលេងផ្ទះ
កណ្ណិកាភា រូបថតគ្រួសារភាឯងមែន?
សោភាហ្នឹងហើយថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ
កណ្ណិកាមួយណាភាឯង? មុខស្រដៀងគ្នាកម្ពស់ប៉ិនគ្នាទៀត
សោភាចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ
កណ្ណិកាមុខកាត់តាមម៉ាក់ទាំងអស់ម៉ង

Asking for directions 1 — Dialogue 1


មិត្តភក្តិ
សោភាវណ្ណា! វណ្ណាដឹងថាក្រសួងអប់រំនៅម្ដុំណាអេ៎?
វណ្ណាដឹងតាសនៅតាមផ្លូវនរោត្តមយើងនេះ
សោភាផ្លូវនរោត្តម ... ផ្លូវឈ្មោះស្រដៀងគ្នា មិនដឹងផ្លូវណាទេនៀក ...
វណ្ណាចុះសោភាឯងស្គាល់សាលាចតុមុខអត់? នៅតាមផ្លូវជាមួយគ្នាហ្នុង
សោភាឥឡូវ ឧទាហរណ៍ថាសាលាចតុមុខនៅនេះ ក្រសួងហ្នឹងនៅខាងណាវិញ? ខាងឆ្វេង ឬក៏ខាងស្ដាំ?
វណ្ណានៅទិសសំដៅទៅវិមានឯករាជ្យ
សោភាអូ! យល់ហើយ

Tuk Tuk (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីពួកគេតថ្លៃរ៉ឺម៉កកង់បីហើយ ពួកគេក៏បានយល់ព្រមជាមួយនឹងតម្លៃដុល្លារ ដើម្បីជិះត្រលប់ទៅផ្ទះ យើងឃើញរ៉ឺម៉កកង់បីមួយនោះ គឺជារ៉ឺម៉កកង់បីដែលមានពណ៌ទឹកក្រូច អញ្ចឹងស្រដៀងគ្នានឹងរ៉ឺម៉កកង់បីទីមួយដែរ ប៉ុន្តែរ៉ឺម៉កកង់បីទីមួយគឺមានពណ៌ផ្កាឈូក ចំណែករ៉ឺម៉កកង់បីទីពីរគឺមានពណ៌ទឹកក្រូច ហើយម្ចាស់រ៉ឺម៉កកង់បីគឺជាមនុស្សមានសុជីវធម៌ ដោយគាត់បានក្រោកឈរនិយាយជាមួយអតិថិជន ហើយគាត់ពុំបានជក់បារីនោះទេ ព្រោះថាគាត់ដឹងថាការជក់បារីធ្វើឲ្យខូចសុខភាព ហើយធ្វើឲ្យមានក្លិនមិនល្អ ដែលបណ្ដាលឲ្យអតិថិជនរបស់គាត់មិនចូលចិត្ត ដូច្នេះគាត់មិនជក់បារីនោះទេ អញ្ចឹងនៅក្នុងរូបភាពនេះគឺអ្នកទាំងបីក៏បានយល់ព្រមជិះរ៉ឺម៉កកង់បីរបស់បុរសម្នាក់នោះ ដោយនៅជិះ យល់ព្រមជិះនៅក្នុងតម្លៃដុល្លារ ដើម្បីត្រលប់ទៅផ្ទះវិញ

Tuk Tuk (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ