KhmerPronunciationEnglish/Notes#occ
ជាង cieŋ 1. (more) ... than, in excess of, exceeding, to a greater extent than
2. marks the comparative degree of an adjective {ល្អជាង = better}
3. craftsman, artisan, skilled worker, smith {ជាងថត = camera man}
135/86

Link to overview page
Link to dictionary

Expressing dislikes 2A — Cultural note


ជនជាតិជប៉ុនតែងតែនិយាយពាក្យថា សុំទោស ជាញឹកញាប់ប៉ុន្តែ ជនជាតិខ្មែរមិនចូលចិត្តនិយាយថា សុំទោស នោះទេ ជាពិសេសពេលត្រូវនិយាយទៅកាន់អ្នកដែលក្មេងជាងឋានៈតូចជាងនេះជាទម្លាប់អាក្រក់មួយរបស់ជនជាតិខ្មែរ

Comparing or contrasting things 1 — Cultural note


នៅភ្នំពេញ តូបលក់ខោអាវមួយចំនួននៅក្នុងផ្សារ មិនមានកន្លែងសម្រាប់ខោអាវនោះទេ ប៉ុន្តែ អ្នកលក់អនុញ្ញាតឲ្យអ្នកទិញយកទៅនៅផ្ទះ ហើយយកមកដូរទំហំទៅជាធំជាងតូចជាងវិញបាន ប្រសិនបើស្លៀកទៅមិនត្រូវនឹងខ្លួន

Expressing likes 1 — Additional dialogue


ធារីតស់ នាំគ្នាទៅដើរលេងពេលចូលឆ្នាំនេះអី?
កញ្ញាខ្ញុំចង់ទៅលេងភ្នំបូកគោ ព្រោះខ្ញុំចូលចិត្តមើលទេសភាពពីកំពូលភ្នំ
ធារីខ្ញុំចូលចិត្តទៅលេងសមុទ្រជាងណារី ចង់ទៅមួយណា?
ណារីខ្ញុំដូចអត់ចូលចិត្តដើរលេងផងចូលចិត្តនៅផ្ទះ

Comparing or contrasting things 1 — Dialogue 1


នៅហាងលក់វត្ថុអនុស្សាវរីយ៍
ភ្ញៀវផ្កានេះស្អាតដែរ តែទាស់ត្រង់ទងវារៀងខ្លីតិច មានអាវែងជាងហ្នឹងតិចអេ៎?
អ្នកលក់នេះបង មួយនេះទងវាវែងជាងអាមុនតិច
ភ្ញៀវតែផ្កាវាធំពេកដាក់តាំងទៅមិនសូវស្អាតដូចអានោះអេ៎

Comparing or contrasting things 2 — Additional dialogue


មីងសានម្សិលមិញ ជួបអន្ទិតកូនលោកបងសំឥឡូវ ធំជាងមុនច្រើនណាស់ ហើយចេះដឹងខុសត្រូវជាងមុន
មីងផលហ្នឹងអ៎? ចេះដឹងខុសត្រូវជាងមុនម៉េចទៅ?
មីងសានចេះជម្រាបសួរ ចេះយកទឹកមកទទួលភ្ញៀវ ហើយនិយាយសាច់ការ អត់និយាយច្រើនតែពីសតែពាសដូចមុនអេ៎

Comparing or contrasting things 1 — Dialogue 2


នៅហាងលក់ខោអាវ
នារីកញ្ញា ជួយមើលអាវពីរនេះតិចមើលម៉េចដែរ?
កញ្ញាទំហំដូចគ្នា តែអាវនេះដូចរៀងវែងជាងតិចនារីឯងពាក់អាវខ្លីទៅ ប្រហែលជាសមជាង
នារីតែអាវនេះពណ៌ដិតដល់ហើយ ហើយជិតជាងមួយនេះសង្ស័យតែពិបាកពាក់ជាង

Comparing or contrasting things 2 — Cultural note


អតិថិជនតែងគិតថាទំនិញដែលថ្លៃជាង ភាគច្រើនមានគុណភាពល្អជាងប៉ុន្តែ នៅខ្មែរ មានពាក្យថាស៊ីប្រេនគឺមានន័យថា ទំនិញនោះមានគុណភាពប្រហាក់ប្រហែលនឹងទំនិញផ្សេងទៀតដែរ តែដោយសារទំនិញនោះមានម៉ាកប្រេនដែលគេស្គាល់ច្រើន ទើបធ្វើឲ្យវាត្រូវលក់ក្នុងតម្លៃថ្លៃជាងទំនិញម៉ាកធម្មតា

Comparing or contrasting things 2 — Dialogue 2


ហាងលក់ទំនិញ
អតិថិជនរកថ្នាំដុសធ្មេញ
អ្នកលក់មានតាសបងបងប្រើម៉ាកអីដែរ? បើម៉ាកនេះ ឥឡូវកំពុងតែប្រូម៉ូសិនទិញមួយថែមមួយបើបងយកម៉ាកនេះ ចំណេញជាង
អតិថិជនល្អប្រើអត់?
អ្នកលក់ល្អប្រើដូចគ្នាតាសបងឥឡូវគេប្រើម៉ាកហ្នឹងច្រើនជាងម៉ាកបងរក

Refusing direction — Cultural note


គេប្រើពាក្យថាប្រើបានសំដៅលើក្មេងមនុស្សអាយុតិចជាងដែលងាយបង្គាប់ឲ្យធ្វើអ្វីផ្សេងៗ។ ពាក្យផ្ទុយពីនោះ គឺប្រើមិនបាន”។ ក្នុងន័យដូចគ្នា ពាក្យគួរសមនៅពេលសំដៅលើមនុស្សធំចាស់ជាងណា ដែលចូលចិត្តជួយអ្នកដទៃនៅពេលមានការពឹងពាក់ គឺពាក្យថាពឹងបាន”។

Apologizing — Cultural note


ប្រពៃណីខ្មែរតម្រូវឲ្យលើកដៃសំពះផងដែរ នៅពេលនិយាយពាក្យសុំទោសគឺដូចគ្នានឹងពេលជម្រាបសួរ” “ជម្រាបលានិងអរគុណដែរប៉ុន្តែ ជាក់ស្ដែង មានតែពេលនិយាយសុំទោសទៅកាន់មនុស្សមានអាយុច្រើនជាងឆ្ងាយ និងមិនសូវជិតស្និទ្ធប៉ុណ្ណោះទេ ដែលគេលើកដៃសំពះចំពោះមនុស្សស្របាលគ្នា មនុស្សជិតស្និទ្ធ ជាទូទៅមិនមានការលើកដៃសំពះទេ

Consoling someone — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ស្រីពេជ្រកុសល ម៉េចហ្នឹង? ដូចស្រងូតស្រងាត់ម៉េះ?
កុសលឆ្មាខ្ញុំ តាំងពីប៉ុន្មានថ្ងៃមុន ឈឺស៊ីអត់បាន ហើយចេះតែថ្ងូរដល់ព្រឹកមិញក្រោកឡើង វាងាប់បាត់
ស្រីពេជ្រសត្វវាអីចឹងហើយ កុសលអាយុវាខ្លីជាងមនុស្ស អីចឹងវាត្រូវតែទៅមុនហើយកុំពិបាកចិត្តអី កាត់ចិត្តទៅវាក៏ឆាប់បានទៅចាប់ជាតិថ្មីដែរ

Getting someone’s attention — Cultural note


ស្របពេលដែលមានការប្រើប្រាស់ទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) កាន់តែច្រើនឡើង ការសន្ទនាផ្ទាល់មាត់ កាន់តែតិចទៅៗ។ មនុស្សជាច្រើនប្រើពេលសម្លឹងមើលទូរស័ព្ទ ច្រើនជាងការចាប់អារម្មណ៍ទៅលើមនុស្សជុំវិញខ្លួននៅប្រទេសកម្ពុជា ការហៅដោយការប៉ះស្មាដៃតិចគឺជាការធម្មតាពេលខ្លះ ក៏មានការពញ្ញាក់ពីក្រោយ ចាក់ក្រឡេកត្រង់ចង្កេះចំពោះមនុស្សជិតស្និទ្ធ

Requesting and granting permission 1 — Cultural note


នៅប្រទេសខ្មែរ វាមានលក្ខណៈងាយស្រួលជាងនៅប្រទេសជប៉ុន នៅពេលចង់និយាយទៅកាន់អ្នកដែលមិនស្គាល់គ្នា ដើម្បីសុំការអនុញ្ញាតសួរអ្វីមួយនៅប្រទេសជប៉ុន មានទម្លាប់រអែងមិនហ៊ានហៅនិយាយទៅកាន់អ្នកមិនស្គាល់នោះទេនៅខ្មែរ សូមកុំភ្ញាក់ផ្អើលនៅពេលមានអ្នកមិនស្គាល់និយាយមកកាន់អ្នកច្រើន ប៉ុន្តែក៏សុំប្រយ័ត្នចំពោះជនគួរឲ្យសង្ស័យខ្លះ

Identifying items or people 1 — Dialogue 1


នៅក្នុងបណ្ណាគារ
និមលនីតា ជួយមើលសៀវភៅពីរក្បាលនេះមើល មួយណាល្អជាង?
នីតាខ្ញុំឃើញអត់មានខុសគ្នាអីផង មួយណាក៏បានដែរ
និមលក្របខាងក្រៅអា៎ មួយណាស្អាតជាង? មួយរូបផ្កា មួយរូបសត្វឆ្កែ
នីតាអូ ខុសតែក្របខាងក្រៅហ្នឹងយកអាមួយរូបផ្កានេះទៅអីចឹង ពណ៌ស្រស់ មើលទៅស្អាត

Greetings and leave takings 2 — Dialogue 1


ពេលជួបគ្នានិងពេលលាគ្នាជាមួយមនុស្សដែលមានអាយុចាស់ជាង ត្រូវនិយាយបែបណា?

ពេលជួបគ្នា
ក្មួយ៖ (ដើរជ្រួសគ្នា លើកដៃសំពះ) ជម្រាបសួរអ៊ំ សុខសប្បាយទេអ៊ំ?
អ៊ំអឺ អ៊ំសុខសប្បាយធម្មតាទេចុះក្មួយឯង សុខសប្បាយអត់?

ពេលលាគ្នា
ក្មួយអញ្ចឹង ខ្ញុំរកជម្រាបលាលោកអ៊ំសិនហើយសុខសប្បាយលោកអ៊ំ
អ៊ំអឺ ទៅចុះ សុខសប្បាយទាំងអស់គ្នា

Asking “Do you have X?” — Additional dialogue


ហាងលក់ខោអាវ
អ្នកលក់បង ចូលមើលខោអាវសិនអីបង?
ភ្ញៀវកន្លែងអូនឯងមានលក់ខោអាវកូនក្មេងអេ៎?
អ្នកលក់មានតាសបងមានម៉ូតច្រើន បងចង់បានម៉ូតម៉េច? ទំហំប៉ុនណាដែរបង?
ភ្ញៀវម៉ូតនេះស្អាតតាសមានអាទ្រើសជាងហ្នឹងតិចអេ៎? ចង់បានពណ៌ផ្កាឈូក មានអេ៎?
អ្នកលក់មានតាសបងចាំម៉ាភ្លែត ខ្ញុំយកមកឲ្យមើល

Comparing or contrasting things 1 — Additional dialogue


នៅហាងលក់នំបញ្ចុក
អ្នករត់តុបង ត្រូវការកុម្ម៉ង់អីដែរ?
នារីនំបញ្ចុកសម្លអីលក់ដាច់ជាងគេ?
អ្នករត់តុដូចជាលក់ដាច់ស្មើគ្នាហ្នឹងបងតែ ... សម្លការីដូចភ្ញៀវហៅច្រើនជាងគេ បង
នារីអីចឹង យកនំបញ្ចុកសម្លការីម៉ោអីចឹងកញ្ញា ញ៉ាំអីដែរ?
កញ្ញាខ្ញុំយកសម្លប្រហើរ
...
កញ្ញាសម្លប្រហើរនៅហ្នឹងឆ្ងាញ់ជាងប្រហើរនៅកន្លែងមួយទៀត លើកមុនខ្ញុំទៅ

Expressing thanks 2 — Cultural note


នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសផ្សេងដែរ គឺបុរសតែងតែស្ម័គ្រចិត្តចូលទៅជួយ នៅពេលឃើញស្ត្រីកំពុងធ្វើការងារធ្ងន់អ្វីមួយ ពីព្រោះបុរសមានកម្លាំងខ្លាំងជាងស្ត្រីជនជាតិខ្មែរតែងតែចងចាំនិងឲ្យតម្លៃការជួយគ្នាទៅវិញទៅមកបានយូរអង្វែងណាស់ការជូនជាម្ហូបចំណីចំណុកបន្តិចបន្តួចជាញឹកញាប់ទៅអ្នកជិតខាងអ្នកធ្លាប់មានគុណ ទោះជាមិនមែនក្នុងឱកាសអ្វីជាពិសេសដ៏ដោយ គឺជាទម្លាប់របស់ជនជាតិខ្មែរដើម្បីសម្ដែងការអរគុណ

Comparing or contrasting things 2 — Dialogue 1


ហាងលក់ខោអាវ
តារាស្រីរ័ត្ន មើលអាវពីរនោះមើល ម៉េចដែរ? មួយណាស្អាតជាង?
ស្រីរ័ត្នមានអី ម្យ៉ាងម្នាក់អាពណ៌បៃតងអាចពាក់ទៅធ្វើការបាន ព្រោះវាមានកអាវបើអាពណ៌លឿង បានតែពាក់ធម្មតា
តារាមើលតម្លៃតិចសិនអាពណ៌លឿងថ្លៃជាងតិច តែពាក់ទៅដូចឡូយជាងយកអាពណ៌លឿងម៉ងទៅ ម៉េចដែរ?
ស្រីរ័ត្នមានអី តារាឯងស្រឡាញ់អាពណ៌លឿង យកអាពណ៌លឿងទៅឡូយដែរតាស

Saying “I want X” — Dialogue 2


នៅហាងខោអាវ
អ្នកលក់ចូលមើលសិនអីបង? នៅខាងក្នុងមានម៉ូតច្រើនជាងហ្នឹងទៀត
ភ្ញៀវខ្ញុំរកអាវសាច់ក្រណាត់ពាក់ទៅធ្វើការធម្មតាមានអេ៎?
អ្នកលក់មានតាសបងបងចង់បានពណ៌អីដែរ?
ភ្ញៀវចង់បានពណ៌ផ្សេងៗ។ ជួយបង្ហាញតិចមើល មានពណ៌អីខ្លះ
អ្នកលក់ចា៎ស បងអញ្ជើញខាងក្នុងម៉ោបង
ភ្ញៀវហើយចង់បានរ៉ូបស្លៀកទៅញ៉ាំការមួយដែរប៉ុនកូនខ្ញុំ មានអេ៎?
អ្នកលក់មានតាសបង