KhmerPronunciationEnglish/Notes#occ
គួរ kuə 1. should, ought to
2. to be worthy of (often marks phrases equivalent to Eng. adjectives in -able/-ible)
3. to be correct, proper, suitable, fitting
9/8

Link to overview page
Link to dictionary

Asking for help 1 — Cultural note


នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយគឺជាសុភាសិតដែលជនជាតិខ្មែរតែងតែនិយាយ
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ

Receiving/welcoming visitors and paying visits to others — Cultural notes


នៅខ្មែរ ការទៅលេងផ្ទះនរណាម្នាក់ដោយមិនប្រាប់មុនមិនមែនជាការខុសឆ្គងអ្វីនោះទេប៉ុន្តែ ដើម្បីកុំឲ្យទៅខក ពិបាកដល់ម្ចាស់ផ្ទះ គេគួរតែទូរស័ព្ទទៅសួរម្ចាស់ផ្ទះជាមុនសិននៅពេលមានភ្ញៀវមកលេង ម្ចាស់ផ្ទះគួរទទួលដោយលើកទឹកភេសជ្ជៈផ្សេងមកជូនភ្ញៀវ ប្រសិនបើចំម៉ោងបាយ គួរហៅភ្ញៀវពិសាបាយជាការគួរសម

Making excuses — Cultural note


មានទម្លាប់អាក្រក់មួយចំនួននៅខ្មែរអ្នកខ្លះអាចនឹងទទួលសន្យាធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើ ប៉ុន្តែតាមពិតមិនចាប់ផ្ដើមធ្វើទាល់តែសោះ ហើយទុកចោលរហូតរហូតដល់ពេលទាក់ទងទៅសួរ ឆ្លើយលេសនេះលេសនោះដូច្នេះ មិនគួរទុកចិត្តលើការសន្យារបស់គេពេកទេ ត្រូវនិយាយគ្នាមុនដោយកំណត់ថ្ងៃឲ្យបានច្បាស់លាស់និងត្រូវទាក់ទងសួរបញ្ជាក់នៅពេលក្រោយ

Expressing pain — Cultural note


ជនជាតិខ្មែរមួយចំនួនជឿថា នៅពេលមុតដៃ ត្រូវយកសំបុកពីងពាងមកបិទនៅនឹងមុខរបួស ទើបអាចឃាត់ឈាមបានលឿនប៉ុន្តែ បើតាមវិជ្ជាពេទ្យ សំបុកពីងពាងកខ្វក់ណាស់ អាចធ្វើឲ្យឆ្លងមេរោគចូលទៅក្នុងមុខរបួសអញ្ចឹងហើយ មិនគួរយកសំបុកពីងពាងមកបិទនៅនឹងមុខរបួសមុតដែលកំពុងចេញឈាមនោះទេគឺត្រូវលាងនឹងទឹកឲ្យស្អាតសិន រួចហើយប្រើអាល់កុលដើម្បីសម្លាប់មេរោគ

Introducing someone else to others — Dialogue


ពេលដែលអ្នកចង់ណែនាំមិត្តភក្តិឲ្យស្គាល់គ្នា ពេលដែលអ្នកត្រូវបានគេណែនាំឲ្យស្គាល់ តើអ្នកគួរនិយាយបែបណា?
បូរ៉ាអេ ធារី! ទៅណាហ្នឹង?
ធារីអូ បងបូរ៉ា! ខ្ញុំទៅញ៉ាំអីជាមួយពួកម៉ាកបន្តិច
ធារីអូ ខ្ញុំណែនាំឲ្យស្គាល់បងបូរ៉ា នេះតារា ពួកម៉ាកខ្ញុំនៅសាលា
តារាជម្រាបសួរបង
បូរ៉ាជម្រាបសួរតារា/អូនខ្ញុំបងប្អូនជីដូនមួយរបស់ធារីរីករាយដែលបានស្គាល់
តារាអរគុណបង/បាទបង រីករាយដែលបានស្គាល់បងដែរ

Saying “I don’t understand” — Cultural note


ជាទូទៅ ការសួរបញ្ជាក់ក្រោយការពន្យល់អ្វីមួយថាតើអ្នកយល់ទេ?” មិនមែនជាការគួរសមប៉ុន្មានទេការគួរសមបំផុត គឺ ក្រោយពេលពន្យល់អ្វីមួយ គួរនៅស្ងៀម និងញញឹមទៅកាន់ដៃគូសន្ទនាពិតប្រាកដណាស់ ការធ្វើបែបនេះ យើងមិនដឹងប្រាកដថា ដៃគូសន្ទនាពិតជាយល់អ្វីដែលយើងបាននិយាយ ពន្យល់នោះឡើយផ្ទុយទៅវិញ ក្នុងករណីដែលមានអ្នកសុំការពន្យល់ (= ចង់ឲ្យយើងពន្យល់) ដូចជាពន្យល់មេរៀន របៀបប្រើអ្វីមួយ ការសួរបញ្ជាក់ច្រើនដងដូចជាត្រង់ហ្នឹង/កន្លែងហ្នឹង យល់អត់?” ជាការធម្មតា

Introducing oneself to others — Cultural note


នៅប្រទេសកម្ពុជា ការណែនាំខ្លួនឯងចំពោះមនុស្សទើបតែជួបគ្នាដំបូង ផ្ដើមឡើងដោយពាក្យថា សួស្ដី (អាយុប្រហែលគ្នា មិនចាំបាច់លើកដៃសំពះទេ) ពាក្យថា ជម្រាបសួរ (អាយុមើលទៅច្រើនជាង គួរលើកដៃសំពះផងដែរ)។ បន្ទាប់មក ភាគច្រើនណែនាំខ្លួនដោយខ្លីបំផុត គឺគ្រាន់តែប្រាប់ឈ្មោះតែប៉ុណ្ណោះ (ករណីណែនាំខ្លួនទៅកាន់មនុស្សតែម្នាក់ តិចនាក់ ហើយពេលវេលាតិច) ឬក៏បន្ថែមដោយស្រុកកំណើត និងមុខរបរសព្វថ្ងៃ គឺថា ខ្ញុំឈ្មោះ ... ស្រុកកំណើតនៅ ... រាល់ថ្ងៃរៀន/ធ្វើការនៅ ... (ករណីណែនាំខ្លួនទៅកាន់មនុស្សច្រើន គេឲ្យពេលវេលាច្រើនសម្រាប់ណែនាំ)។ គឺថាយើងមិនចាំបាច់ត្រូវរៀបរាប់ព័ត៌មានច្រើនអំពីខ្លួនឯងតាំងពីដំបូងឡើយ គឺរង់ចាំឆ្លើយនឹងសំណួររបស់គូសន្ទនា ដូចជា
ផ្ទះនៅណាដែរ?
អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងប្អូន)
ចំណង់ចំណូលចិត្តអីគេ?
ជាដើមចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។

Fried Rice (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺជារូបភាពកែវទឹកកកមួយកែវ ដែលយើងឃើញកែវទឹកកកនោះ គឺយើងឃើញមានទុយោមួយ ឬក៏បំពង់បឺតមួយនៅក្នុងកែវនោះ ហើយមានទឹកកកនៅក្នុងកែវផងដែរ អញ្ចឹងជាទូទៅនៅពេលដែលយើងទៅញ៉ាំហាង នៅ ទៅញ៉ាំអាហារនៅក្នុងហាង ឬក៏នៅក្នុងតូបផ្សេងឬក៏ជាតូបដែលនៅចិញ្ចើមផ្លូវជាដើម នៅក្នុងកែវគឺគេតែងតែដាក់ទឹកកក ព្រោះភាគច្រើន គឺ នៅពេលដែលញ៉ាំហើយ យើងត្រូវការញ៉ាំទឹកដែលត្រជាក់ដូច្នេះនៅពេលដែលយើងដាក់ទឹកកក ហើយយើងលាយជាមួយទឹក ឬក៏លាយជាមួយភេសជ្ជៈផ្សេងគឺវាធ្វើឲ្យទឹក ឬក៏ភេសជ្ជៈនោះត្រជាក់ អញ្ចឹងវាមានរសជាតិកាន់តែឆ្ងាញ់ ដូច្នេះហើយទើបគេដាក់ទឹកកកនៅក្នុងកែវដែលមានបំពង់បឺត ដោយជាទូទៅដោយសារតែកែវ គឺប្រើប្រាស់ដោយមនុស្សច្រើន អញ្ចឹងយើងអត់គួរញ៉ាំផ្ទាល់ទៅនឹងមាត់កែវនោះទេ ដូច្នេះហើយអ្នកលក់គាត់ប្រើប្រាស់បំពង់បឺតឬក៏ទុយោ ព្រោះនៅពេលដែលយើងប្រើបំពង់បឺត ឬក៏ទុយោរួច អ្នកលក់នឹងបោះចោលទុយោនោះ ដូច្នេះនៅពេលដែលយើងញ៉ាំនូវផ្ទាល់មាត់កែវ គឺវាអត់ស្អាត ព្រោះពេលខ្លះកែវនោះគឺប្រើប្រាស់ដោយមនុស្សច្រើន អញ្ចឹងយើងអត់ដឹងថាមានជំងឺអីខ្លះទេនៅមាត់កែវ ដូច្នេះយើងត្រូវប្រើបំពង់បឺត ដើម្បីរក្សាអនាម័យផងដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ គឺអ្នកលក់ គាត់ឲ្យកែវ ដែលមានបំពង់បឺត ទៅដល់នារី ដែលជាអតិថិជនរបស់គាត់