KhmerPronunciationEnglish/Notes#occ
ម្រាម mriem digit (finger or toe) 13/4

Link to overview page
Link to dictionary

Asking and saying whether something is correct — Dialogue 1


កិច្ចការសាលា
ប្អូនស្រីបង! បងជួយមើលលំហាត់នេះខ្ញុំធ្វើត្រូវអត់?
បងស្រីម៉េចក៏ពីរបូកពីរស្មើប្រាំវិញ? ខុសហើយឥឡូវអូនឯងសាកលើកម្រាមដៃពីរឡើងមើល ហើយថែមម្រាមពីរទៀតរាប់មើល ទៅជាម៉ាន?
ប្អូនស្រីមួយ ពីរ បី បួន
បងស្រីហ្នឹងហើយហើយអូនឯងគិតម៉េចឃើញប្រាំ?
ប្អូនស្រីខ្ញុំច្រឡំ

Cutting One’s Finger (Sakanan) — 04


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសនោះ គាត់នៅតែសម្ដែងភាពឈឺចាប់របស់គាត់ ដោយគាត់បានបើកភ្នែកធំមើលទៅលើដៃស្ដាំរបស់គាត់ ហើយគាត់នៅតែញេញធ្មេញដដែល ព្រោះថាការមុតនឹងកាំបិតគឺមានការឈឺចាប់ខ្លាំងណាស់ ដោយយើងឃើញថា នៅ ដៃស្ដាំរបស់គាត់ ដែលដាក់នៅចំពីមុខគាត់ គាត់បានលើកដៃស្ដាំដាក់នៅចំពីមុខគាត់ ហើយគាត់សម្លឹងមើល យើងឃើញថាដៃស្ដាំរបស់គាត់គឺមានហូរឈាមចេញមកយ៉ាងច្រើន អញ្ចឹងនៅពេលដែលយើងមុត មានគ្រោះថ្នាក់ដោយសារការប៉ះពាល់របស់ស្រួចឬក៏របស់មុតដូចជាកាំបិត នោះឈាមនឹងហូរចេញមកក្រៅយ៉ាងច្រើន ដូច្នេះហើយធ្វើឲ្យយើងមានការឈឺចាប់និងមានរបួស អញ្ចឹងនៅក្នុងរូបភាពនេះ គាត់បានយកដៃឆ្វេងរបស់គាត់ចាប់កាន់ដៃស្ដាំ បាទ ចាប់កាន់កដៃដៃស្ដាំ ហើយលើកដៃនោះឡើង លើកដៃស្ដាំឡើង ហើយគាត់មើល យើងឃើញមានឈាមចេញពីម្រាមដៃនាង អញ្ចឹងម្រាមដៃរបស់យើងគឺមានម្រាមប្រាំ បាទ មានម្រាមមេដៃ ម្រាមចង្អុលដៃ ម្រាមដៃកណ្ដាល ម្រាមដៃនាង និងម្រាមកូនដៃ អញ្ចឹងគាត់មុត ម្រាមដែលគាត់មុតនេះ យើងឃើញថាឈាមបានហូរចេញពីម្រាមដៃនាងដែលនៅក្បែរកូនដៃ អញ្ចឹងម្រាមដៃនាងឈាមហូរចេញមក គឺហូរមកប្រឡាក់នឹងម្រាមដៃនាង ក៏ដូចជាម្រាមកូនដៃផងដែរ ព្រោះម្រាមដៃនាងនិងម្រាមកូនដៃគឺនៅជិតគ្នា បាទ ម្រាមទាំងពីរនេះគឺនៅជិតគ្នា ដូច្នេះហើយ នៅពេលដែលម្រាមដៃនាងមានឈាម វានឹងហូរមកប្រឡាក់ម្រាមដៃកូនដូចគ្នា

Grilled Fish (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានទិញត្រីចំនួនមួយក្បាលហើយ បន្ទាប់មកបុរសម្នាក់នោះ គាត់ក៏បានប្រាប់ទៅអ្នកលក់ គាត់បានលើកដៃជាសញ្ញាឡើងពីរ បានន័យថាគាត់លើកដៃម្រាមពីរឡើង ដៃស្ដាំរបស់គាត់គឺលើកម្រាមពីរ ដើម្បីប្រាប់ទៅអ្នកលក់ថា គាត់ត្រូវការបាយពីរកញ្ចប់ អញ្ចឹងដោយសារតែនៅផ្ទះគាត់មានគ្នាចំនួនពីរនាក់ ប្រហែលជាគាត់មានគ្នាចំនួនពីរនាក់ ដូច្នេះគាត់ទិញបាយដំណើបចំនួនពីរកញ្ចប់ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាជាទូទៅយើងញ៉ាំបាយធម្មតា គឺយើងអត់ញ៉ាំបាយដំណើបទេ ដោយសារតែបាយដំណើបគឺវារៀងស្អិត អញ្ចឹងវាពិបាកញ៉ាំ ដូច្នេះគឺយើងញ៉ាំបាយអង្ករខ្សាយ គេហៅថាអង្ករខ្សាយ អញ្ចឹងជាបាយមួយដែលមានពណ៌ ហើយអត់សូវស្អិតនោះទេ ដូច្នេះនៅកម្ពុជាគឺយើងញ៉ាំបាយអង្ករខ្សាយ គឺយើងអត់ញ៉ាំបាយដំណើបទេអញ្ចឹងបុរសម្នាក់នោះ គាត់បានប្រាប់ទៅអ្នកលក់ដើម្បីទិញបាយចំនួនពីរកញ្ចប់បន្ថែមទៀត បន្ទាប់ពីគាត់ទិញត្រីហើយ ដូច្នេះគាត់បានលើកដៃចំនួនពីរឡើង ដើម្បីប្រាប់ទៅអ្នកលក់ឲ្យអ្នកលក់ខ្ចប់បាយចំនួនពីរកញ្ចប់យកមកឲ្យគាត់ ដែលរូបភាពទីនេះ យើងឃើញអ្នកលក់ គាត់បានកាន់បាយចំនួនពីរកញ្ចប់យកមកឲ្យបុរសម្នាក់នោះ ដែលគាត់លើកបាយចំនួនពីរកញ្ចប់ឡើង ហើយគាត់បានចង្អុលទៅកាន់កញ្ចប់បាយទាំងនោះ ដើម្បីប្រាប់ទៅដល់បុរសម្នាក់នោះទៅតាមតម្រូវការរបស់គាត់ អញ្ចឹងគាត់កាន់បាយពីរកញ្ចប់ ដែលបាយទាំងពីរកញ្ចប់គឺដាក់នៅក្នុងកញ្ចប់មួយគឺ មួយកញ្ចប់មួយ មួយកញ្ចប់មួយ សម្រាប់មនុស្សពីរនាក់ អញ្ចឹងបាយពីរកញ្ចប់សម្រាប់មនុស្សពីរនាក់

Noodle Soup (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់បានគិតទៅដល់មីទឹកស៊ុប ដែលគាត់ចង់ញ៉ាំរួចរាល់ហើយ អញ្ចឹងគាត់ក៏បាននឹកទៅដល់មិត្តភក្តិរបស់គាត់ម្នាក់ទៀត ដោយគាត់គិតចង់បបួលមិត្តភក្តិរបស់គាត់ទៅញ៉ាំមីទឹកស៊ុបទាំងអស់គ្នា ព្រោះជាទូទៅការញ៉ាំអាហារបែបនេះ ប្រសិនបើយើងញ៉ាំម្នាក់ឯងគឺអត់សូវឆ្ងាញ់ទេ អញ្ចឹងយើងញ៉ាំម្នាក់ឯងអត់សូវឆ្ងាញ់ទេ ដូច្នេះទាល់តែមានគ្នាទៅជាមួយទើបញ៉ាំឆ្ងាញ់ ដោយសារតែយើង នៅពេលដែលយើងមានគ្នា គឺយើងអាចនិយាយគ្នាលេង ឬក៏ជជែកគ្នាលេងពីការសិក្សា ឬក៏ជជែកគ្នាពីការងារ អញ្ចឹង[វា]ធ្វើឲ្យយើងមានបរិយាកាសកាន់តែរីករាយ ដូច្នេះគាត់ក៏បានទៅរកមិត្តភក្តិរបស់គាត់ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានទៅរកមិត្តភក្តិរបស់គាត់ ដើម្បីបបួលគ្នាទៅញ៉ាំមីទឹកស៊ុប ដោយយើងឃើញនៅក្នុងរូបភាពទីគឺ យើងឃើញក្មេងប្រុសដែលមានអាយុប្រហែលជា ១៨ ឆ្នាំហ្នឹង គាត់ឈរនៅខាងស្ដាំ ហើយមិត្តភក្តិរបស់គាត់ឈរទល់មុខគាត់អញ្ចឹងគេ ពួកគេទាំងពីរអ្នកឈរទល់មុខគ្នា ដោយយើងឃើញមិត្តភក្តិរបស់គាត់ហ្នឹងក៏ពាក់អាវដៃខ្លីពណ៌ដែរ អញ្ចឹងពួកគេទាំងពីរអ្នកសុទ្ធតែពាក់អាវដៃខ្លីពណ៌ ហើយប៉ុន្តែមិត្តភក្តិរបស់គេគឺមានសក់ខ្លី ប៉ុន្តែសក់របស់គេគឺបះឡើងលើ អញ្ចឹងគាត់ធ្វើម៉ូតសក់បះឡើងលើ ដោយយើងឃើញសក់ខាងមុខរបស់គាត់ គឺសិតបះឡើងលើអញ្ចឹងក្មេងប្រុសទីគឺគាត់មានសក់រាប គាត់សិតរាប ក៏ប៉ុន្តែក្មេងប្រុសទីដែលជាមិត្តភក្តិរបស់គាត់ គឺគាត់សិតសក់បះឡើងលើ ហើយក្មេងប្រុសទីហ្នឹង គាត់ក៏បាននិយាយប្រាប់ទៅមិត្តភក្តិរបស់គាត់ថាគាត់ចង់ញ៉ាំមីទឹកស៊ុប ដោយគាត់យកមេដៃចង្អុលទៅខ្លួនគាត់អញ្ចឹងយើងឃើញដៃស្ដាំរបស់គាត់ក្ដាប់ម្រាមបួន អញ្ចឹងម្រាមបួនរបស់គាត់គឺក្ដាប់ចូលគ្នា ក៏ប៉ុន្តែយកមេដៃមួយដើម្បីចង្អុលមកខ្លួនឯង អញ្ចឹងគាត់កំពុងតែនិយាយទៅប្រាប់មិត្តភក្តិរបស់គាត់ថា គាត់កំពុងតែឃ្លានមីទឹកស៊ុប អញ្ចឹងគាត់អាចសួរទៅមិត្តភក្តិរបស់គាត់ថា ចង់ញ៉ាំមីទឹកស៊ុបដែរទេ? ឬក៏សួរមិត្តភក្តិរបស់គាត់ថា តើចូលចិត្តញ៉ាំមីដែរទេ ឬក៏សួរមិត្តភក្តិរបស់គាត់ថា តើគេឃ្លានដែរទេ? អញ្ចឹងយើងឃើញនៅលើក្មេងប្រុសទីហ្នឹង គឺយើងឃើញមានចានមីទឹកស៊ុបដដែល អញ្ចឹងបានន័យថាក្មេងប្រុសទីគាត់កំពុងតែនិយាយប្រាប់មិត្តភក្តិរបស់គាត់អំពីមីទឹកស៊ុប ដែលគាត់កំពុងតែចង់ញ៉ាំ ដោយសារតែពេលហ្នឹងគឺជាពេលរសៀល អញ្ចឹងគាត់ឃ្លាន ដោយសារតែអត់ទាន់ដល់ម៉ោងបាយពេលល្ងាច ដូច្នេះគាត់ឃ្លាន អញ្ចឹងគាត់ក៏បបួលមិត្តភក្តិរបស់គាត់ដើម្បីទៅញ៉ាំមីទឹកស៊ុបទាំងអស់គ្នា