KhmerPronunciationEnglish/Notes#occ
ជោគជ័យ cook cey 1. victory, success
2. to be successful
5/4

Link to overview page
Link to dictionary

Saying “Have a good trip!” — Additional dialogue


កូនស្រីម៉ាក់ ខ្ញុំទៅហើយណាចាំជួបគ្នាអាទិត្យទៀត
ម្ដាយទៅចុះកូនម៉ាក់ជូនពរកូនឲ្យសុខសប្បាយតាមផ្លូវ សំណាងល្អ ជោគជ័យ ណាកូនបើមានការអី ទាក់ទងមកផ្ទះ ឬក៏ទាក់ទងទៅមិត្តភក្តិនៅហ្នុងឲ្យគេជួយណាកូន
កូនស្រីដឹងហើយ ម៉ាក់ម៉ាក់ឯងសុខសប្បាយដែរណា

Expressing joy at someone’s success — Dialogue 1


តើអ្នកបង្ហាញសេចក្តីរីករាយចំពោះជោគជ័យរបស់អ្នកដទៃដោយរបៀបណា?
រូបភាពទី
វុទ្ធីម៉ាក់! ខ្ញុំប្រឡងគណិតបានពិន្ទុ ១០០។ មានតែខ្ញុំទេបាន ១០០!
ម៉ាក់វុទ្ធីអូ! ពូកែមែនទែនកូនម៉ាក់ឃើញកូនឯងរៀនដល់យប់ណាស់ ប្រយ័ត្នឈឺណា
វុទ្ធីអត់អីទេម៉ាក់ខ្ញុំចូលចិត្តធ្វើលំហាត់គណិតណាស់
ម៉ាក់វុទ្ធីមកញ៉ាំបាយមកកូនហត់ហើយ

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Hospital (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ ដោយសារតែបុរសម្នាក់នោះ គាត់មានអាការៈធ្ងន់ធ្ងរនៅនឹងជើងរបស់គាត់ ដោយសារតែគាត់ប៉ះទង្គិចធ្ងន់ធ្ងរ ដោយសារតែជើងរបស់គាត់ត្រូវប៉ះទង្គិចធ្ងន់ធ្ងរ ដូច្នេះក្រុមគ្រូពេទ្យក៏បានព្យួរសេរ៉ូមថ្នាំសន្លប់ឲ្យគាត់អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានសន្លប់នៅពេលដែលគាត់ត្រូវសេរ៉ូមថ្នាំសន្លប់នោះដូច្នេះហើយក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមធ្វើការវះកាត់ជើងរបស់គាត់ អញ្ចឹងនៅក្នុងរូបភាពទី ១៣ នេះ យើងឃើញបុរសម្នាក់នោះ គាត់ក៏បានសន្លប់ ក៏ប៉ុន្តែដៃរបស់គាត់នៅតែព្យួរសេរ៉ូមដដែល ព្រោះដើម្បីឲ្យប្រាកដថា ការវះកាត់ជោគជ័យ បុរសម្នាក់នោះនៅមិនទាន់ដឹងខ្លួន ដូច្នេះគឺគេត្រូវដាក់ថ្នាំសេរ៉ូមសន្លប់ឲ្យគាត់នៅពេលដែលគេកំពុងតែវះកាត់ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញគ្រូពេទ្យម្នាក់ គាត់កំពុងតែកាន់កាំបិតនិងកន្ត្រៃ ហើយវះកាត់ជើងបុរសម្នាក់នោះកន្លែងដែលមានរបួស អញ្ចឹងមាន ការវះកាត់គឺមានគ្រូពេទ្យចំនួនពីរ ដែលគ្រូពេទ្យមួយទៀតគឺជាជំនួយការ អញ្ចឹងជំនួយការគ្រូពេទ្យតែងតែកាន់ឧបករណ៍នៅក្បែរគ្រូពេទ្យជានិច្ច ដើម្បីយកឧបករណ៍ដែលគ្រូពេទ្យត្រូវការយកមកឲ្យលោកគ្រូពេទ្យធ្វើការវះកាត់ជើង អញ្ចឹងនៅក្នុងនេះ គឺយើងឃើញម៉ូនីទ័រឬក៏អេក្រង់ទូរទស្សន៍នោះ កំពុងតែលោតចង្វាក់បេះដូងរបស់បុរសម្នាក់នោះ ដោយសារតែគេដាក់ថ្នាំសន្លប់ឲ្យគាត់ ដូច្នេះក្រុមគ្រូពេទ្យត្រូវការវាស់ចង្វាក់បេះដូងរបស់បុរសម្នាក់នោះជានិច្ច ដើម្បីឲ្យប្រាកដថាគាត់អាចនៅដឹងខ្លួននៅឡើយ គាត់មិនទាន់បាត់បង់ជីវិត អញ្ចឹងគាត់ធ្វើការវះកាត់ជើងរបស់បុរសម្នាក់នោះ ដើម្បីយកកម្ទេចកម្ទីចេញ ឬក៏ដើម្បីធ្វើការព្យាបាលឆ្អឹងរបស់គាត់ដែលបានបាក់ បន្ទាប់ពីការវះកាត់ហើយ គឺក្រុមគ្រូពេទ្យត្រូវការដេរផ្ចិតមុខរបួសឡើងវិញ អញ្ចឹងដើម្បីកុំឲ្យបុរសម្នាក់នោះមានការឈឺចាប់ នៅពេលដែល ក្នុងការវះកាត់ក៏ដូចជានៅក្នុងពេលដែលដេរមុខរបួសនោះឲ្យជិតវិញ ដូច្នេះបុរសម្នាក់នោះត្រូវបានគេដាក់ថ្នាំសន្លប់នៅក្នុងសេរ៉ូមរបស់គាត់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នោះ គាត់សន្លប់អត់ដឹងខ្លួនទេ បានន័យថាអត់ដឹងថាក្រុមគ្រូពេទ្យកំពុងតែធ្វើការវះកាត់នោះទេ