KhmerPronunciationEnglish/Notes#occ
ឆាប់រហ័ស cʰap rɔhah quickly, promptly, immediately 9/2

Link to overview page
Link to dictionary

Post Office (Sakanan) — 19


បន្ទាប់មកទៀតរូបភាពទី ១៩ រូបភាពទី ១៩ បន្ទាប់ពីថ្លឹងទម្ងន់ហើយ អញ្ចឹងបុរសដែលជាបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ បានសួរទៅក្មេងប្រុសម្នាក់នោះថា តើគាត់ចង់ផ្ញើជាបញ្ញើឆាប់រហ័ស ឬក៏ជាបញ្ញើធម្មតា ព្រោះជាទូទៅសេវាកម្មនៅក្នុងការិយាល័យប្រៃសណីយ៍គឺមានពីរ គឺបញ្ញើឆាប់រហ័ស បញ្ញើឆាប់រហ័សបានន័យថាជាបញ្ញើដែលយើងផ្ញើទៅតាមយន្តហោះ អញ្ចឹងគេអាចផ្ញើអីវ៉ាន់ហ្នឹងទៅតាមយន្តហោះ អញ្ចឹងវាមានរយៈពេលលឿន អាចពេលខ្លះបញ្ញើឆាប់រហ័សគឺចំណាយពេលត្រឹមតែបីថ្ងៃ ឬក៏ពីរថ្ងៃតែប៉ុណ្ណោះទៅកាន់ប្រទេសដែលជិត ជាឧទាហរណ៍ដូចជាប្រសិនបើយើងចង់ផ្ញើអីវ៉ាន់ពីកម្ពុជាទៅកាន់ប្រទេសថៃ អញ្ចឹងប្រសិនបើយើងយកបញ្ញើឆាប់រហ័ស គឺគេចំណាយរយៈពេលតែបីថ្ងៃតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងយកបញ្ញើយឺត បានន័យថាយើងយកបញ្ញើធម្មតាតាមរយៈកប៉ាល់ អញ្ចឹងបញ្ញើធម្មតាគេនឹងផ្ញើអីវ៉ាន់របស់យើងតាមរយៈកប៉ាល់ អញ្ចឹងវាអាចនឹងចំណាយរយៈពេលមួយសប្តាហ៍ទៅពីរសប្តាហ៍ដើម្បីទៅដល់គោលដៅ ដូច្នេះនៅពេលដែលយើងចង់ផ្ញើអីវ៉ាន់ បុគ្គលិកដែលនៅការិយាល័យប្រៃសណីយ៍នឹងសួរយើងថា តើយើងចង់ប្រើបញ្ញើឆាប់រហ័ស ឬក៏យើងចង់ប្រើបញ្ញើធម្មតា អញ្ចឹងបញ្ញើឆាប់រហ័សគឺមានតម្លៃថ្លៃជាងបញ្ញើធម្មតាបន្តិច ព្រោះថាបញ្ញើឆាប់រហ័សគឺគេប្រើប្រាស់យន្តហោះគឺលឿន ប៉ុន្តែបញ្ញើធម្មតាគឺគេប្រើប្រាស់កប៉ាល់ ហើយវាយឺត ដូច្នេះគឺមានតម្លៃថោក អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានប្រាប់ទៅបុគ្គលិកការិយាល័យប្រៃសណីយ៍ថា គាត់ចង់បញ្ញើធម្មតា បានន័យថាគឺផ្ញើតាមកប៉ាល់ ដោយសារតែគាត់អត់សូវមានលុយ ឬក៏គាត់អត់ចង់ចំណាយថវិកាច្រើន ឬក៏អត់ចង់ចំណាយលុយច្រើននៅក្នុងការផ្ញើ ដូច្នេះគាត់ក៏បានផ្ញើតាមកប៉ាល់ គឺជាបញ្ញើធម្មតា ឬក៏បញ្ញើយឺត

Boats (Sakanan) — 15 Container ship


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺជាប្រភេទកប៉ាល់ យើងហៅថាកប៉ាល់ អញ្ចឹងនៅពេលដែល ទូកនៅពេលដែលតូច យើងហៅថាទូក នៅពេលដែលវាលឿន យើងហៅថាកាណូត ប៉ុន្តែនៅពេលដែលទូកនោះធំ យើងហៅថាកប៉ាល់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺមានកប៉ាល់ចំនួនមួយ ដែលជាកប៉ាល់ដឹកទំនិញ ដែលយើងឃើញនៅលើកប៉ាល់នោះ គឺមានយុថ្កាមួយសម្រាប់បោះឲ្យជាប់ទៅនឹងទឹក អញ្ចឹងកប៉ាល់គឺ នៅពេលដែលចតនៅកំពង់ផែ គឺយើងអត់ប្រើប្រាស់ខ្សែពួរ ដើម្បីទាក់ទៅនឹងកំពង់ផែនោះទេ ដោយសារតែកប៉ាល់គឺធំ ដូច្នេះប្រើខ្សែពួរអត់ជាប់ទេ វាអាចនឹងដាច់ខ្សែពួរ អញ្ចឹងដើម្បីចតកប៉ាល់ គេត្រូវប្រើយុថ្កា ដែលយុថ្កាគឺជាច្រវាក់ដែក ដែលចងភ្ជាប់នឹងដែកមួយដុំយ៉ាងធំនិងធ្ងន់ ដែលអាចទប់លំនឹងកប៉ាល់បាន អញ្ចឹងដែក ដុំដែកដែលធំនោះ គឺគេចងភ្ជាប់ទៅនឹងច្រវាក់ចេញពីទូក អញ្ចឹងនៅពេលដែលគេចង់ឈប់ គឺគេត្រូវទម្លាក់ដុំដែកនោះ ចូលទៅក្នុងរហូតដល់ទៅដល់បាតទឹក ឬក៏បាតទន្លេ ឬក៏បាតសមុទ្រ ដើម្បីឲ្យទូកនោះមានលំនឹង អញ្ចឹងជាទូទៅកប៉ាល់ គឺយើងប្រើប្រាស់តែនៅលើផ្ទៃសមុទ្រតែប៉ុណ្ណោះ ព្រោះកប៉ាល់គឺធំ ដូច្នេះសមុទ្រគឺធំដែរ អញ្ចឹងកប៉ាល់ងាយស្រួលក្នុងការបើកបរ ប្រសិនបើយើងប្រើប្រាស់កប៉ាល់នៅលើផ្ទៃទន្លេគឺវារាក់ ហើយវាតូច អញ្ចឹងកប៉ាល់អាចនឹងកឿង អាចមិនទៅមុខ អញ្ចឹងកប៉ាល់អត់ទៅមុខទេ នៅពេលដែលបើកនៅទន្លេ ដូច្នេះគេត្រូវបើកនៅសមុទ្រ ដែលកប៉ាល់ជាទូទៅគឺដឹកកុងតឺន័រ បានន័យថាដឹកទូកុងតឺន័រ ដើម្បីដឹកជញ្ជូនទំនិញ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ អាចជាកប៉ាល់ចេញពីប្រទេសចិនទៅដល់ប្រទេសអាមេរិក ឬក៏ចេញពីប្រទេសកម្ពុជាទៅរកប្រទេសថៃជាដើម ដែលនៅលើនោះគឺមានទំនិញជាច្រើន ដែលនៅក្នុងកុងតឺន័រ អញ្ចឹងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ដឹកជញ្ជូនទំនិញតាមផ្លូវទឹក វាអាចមានការយឺតយ៉ាវជាងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ទំនិញតាមផ្លូវអាកាស និងតាមផ្លូវគោក ព្រោះផ្លូវទឹកគឺមាន គឺយើងបើកបរបានយឺតហើយផ្ទៃទឹកធំ គឺមានរលក ដូច្នេះគឺមានឧបសគ្គច្រើន ក្នុងការដឹកទំនិញតាមផ្ទៃទឹក ប៉ុន្តែប្រសិនបើយើងដឹកទំនិញតាមផ្លូវអាកាស គឺងាយស្រួល គឺវាលឿន អញ្ចឹងយើងអាចដឹកបានឆាប់រហ័ស ដូច្នេះនៅក្នុងរូបភាពនេះ គឺជាការដឹកជញ្ជូនទំនិញតាមផ្ទៃទឹក ប្រហែលជាការដឹកទំនិញពីប្រទេសចិនទៅប្រទេសវៀតណាមជាដើម ដែលទំនិញទាំងអស់នោះ គេដាក់នៅក្នុងកុងតឺន័រ ហើយគេដាក់នៅលើកប៉ាល់ដើម្បីដឹកជញ្ជូន