KhmerPronunciationEnglish/Notes#occ
ហ្គេម keem, kɛɛm game 10/4

Link to overview page
Link to dictionary

Laundry (Sakanan) — 13


បន្ទាប់មកនៅក្នុងរូបភាពទី ១៣ ចូលដល់រូបភាពទី ១៣ បន្ទាប់ពីគាត់ហាលខោអាវហើយ បុរសម្នាក់នោះ គាត់ក៏បានចូលមកក្នុងផ្ទះរបស់គាត់វិញ បាទ ព្រោះថាគាត់ហាលខោអាវនៅខាងក្រៅផ្ទះ [នៅ]ហាលក្ដៅ អញ្ចឹងគាត់ត្រូវចូលមកក្នុងផ្ទះរបស់គាត់វិញ ដើម្បីរង់ចាំឲ្យខោអាវគាត់ស្ងួត ដូច្នេះប្រសិនបើគាត់រង់ចាំនៅខាងក្រៅ គឺមានរយៈពេលយូរហើយក្ដៅ អញ្ចឹងគាត់អាចនឹងក្ដៅ ឬក៏អាចធ្វើឲ្យគាត់មិនស្រួលនៅក្នុងខ្លួន ព្រោះថាគាត់ឈរហាលក្ដៅ ដូច្នេះគាត់ត្រូវចូលមកក្នុងផ្ទះ ដើម្បីរកម្លប់ ហើយអង្គុយលេងចុចទូរស័ព្ទ ដើម្បីរង់ចាំរហូតដល់ខោអាវរបស់គាត់ស្ងួតវិញ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថា គាត់កំពុងតែអង្គុយនៅលើសាឡុងមួយ បាទ អញ្ចឹងគាត់អង្គុយនៅលើសាឡុង ដោយដៃរបស់គាត់ដាក់នៅលើបង្កាន់ដៃសាឡុង ហើយខ្នងរបស់គាត់ផ្អែកទៅលើបង្អែករបស់សាឡុងនោះ បាទ ហើយដៃម្ខាងទៀត គាត់កំពុងតែចុចទូរស័ព្ទ ដោយភ្នែករបស់គាត់មើលទៅក្នុងទូរស័ព្ទ នៅក្នុងនេះគាត់អាចជាលេងហ្វេសប៊ុក ឬក៏គាត់អាចឆាតជាមួយនឹងមិត្តភក្តិរបស់គាត់ គាត់អាចផ្ញើសារទៅលេងមិត្តភក្តិរបស់គាត់ជាដើម ឬក៏គាត់កំពុងតែលេងហ្គេមទូរស័ព្ទជាដើម ដូច្នេះគាត់អង្គុយលេងហ្គេមទូរស័ព្ទ ឬក៏គាត់លេងទូរស័ព្ទរបស់គាត់ដោយអង្គុយលើសាឡុង ដើម្បីរង់ចាំឲ្យខោអាវរបស់គាត់ស្ងួត

Phone (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ គឺយើងឃើញដៃមួយកំពុងតែកាន់ទូរស័ព្ទ ហើយលេងល្បែងកម្សាន្តនៅក្នុងទូរស័ព្ទ អញ្ចឹងទូរស័ព្ទគឺមានមុខងារច្រើន បានន័យថាយើងអាចប្រើប្រាស់បានច្រើន ទូរស័ព្ទដៃ គឺយើងអាចចាក់ចម្រៀង យើងអាចមើលជាវីដេអូ យើងអាចទាក់ទងទៅកាន់មិត្តភក្តិរបស់យើង ដែលការនិយាយទូរស័ព្ទ ឬក៏ការផ្ញើសារ យើងអាចថតរូបបាន ចំណែកឯមុខងារមួយទៀត គឺជាមុខងារល្បែងកម្សាន្ត បានន័យថា នៅពេលដែលយើងអផ្សុក យើងនៅម្នាក់ឯង អត់មានមិត្តភក្តិនៅជាមួយ អញ្ចឹងយើងអផ្សុក ដូច្នេះយើងចង់លេងល្បែង យើងអាចលេងល្បែងនៅក្នុងទូរស័ព្ទបាន បានន័យថាជាល្បែងកម្សាន្ត ឬក៏ជាហ្គេមនៅក្នុងទូរស័ព្ទ ដែលនៅក្នុងរូបភាពនេះ គឺជាហ្គេមតម្រៀបផ្លែឈើ បានន័យថាយើងត្រូវតម្រៀបផ្លែឈើឲ្យដូចគ្នា នោះយើងអាចឈ្នះ អញ្ចឹងនៅក្នុងទូរស័ព្ទដៃ គឺទាំងអស់ គឺគ្រប់ទូរស័ព្ទដៃ គឺសុទ្ធតែមានល្បែងកម្សាន្ត ដើម្បីកំដរកុំឲ្យយើងអផ្សុកបាន អញ្ចឹងនៅពេលដែលយើងអផ្សុក នៅពេលដែលយើងនៅម្នាក់ឯង គឺយើងអាចប្រើប្រាស់ទូរស័ព្ទ ដើម្បីលេងល្បែងកម្សាន្ត ឬក៏លេងហ្គេមនៅក្នុងទូរស័ព្ទបាន ដោយឥតគិតថ្លៃ បានន័យថាហ្គេមនៅក្នុងទូរស័ព្ទគឺយើងអត់គិតលុយនោះទេ ដូច្នេះមនុស្សម្នាក់ដែលប្រើប្រាស់ទូរស័ព្ទ គឺគាត់ចូលចិត្តលេងហ្គេមនៅក្នុងទូរស័ព្ទគាត់ផងដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១១ នេះ គឺយើងឃើញមានមនុស្សកំពុងតែលេងហ្គេមនៅក្នុងទូរស័ព្ទរបស់គាត់

Phone (Sakanan) — 12


ចូលមកដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ គឺ ក្រៅពីមុខងារលេងហ្គេមនោះ យើងឃើញគេអាចប្រើប្រាស់ទូរស័ព្ទរបស់គេ ដើម្បីស្វែងរកទីតាំងផងដែរ អញ្ចឹងទូរស័ព្ទទំនើបបច្ចុប្បន្នគឺមានប្រព័ន្ធ GPS ដែលយើងហៅថាប្រព័ន្ធ GPS គឺជាប្រព័ន្ធមួយដែលអាចឲ្យយើងស្វែងរកទីតាំងដែលយើងចង់ទៅបាន ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ នេះ គឺគាត់កំពុងតែស្វែងរកហាងកាហ្វេ ដែលយើងឃើញគាត់មានអក្សរហាងកាហ្វេនៅលើអេក្រង់ទូរស័ព្ទរបស់គាត់ នៅកន្លែងស្វែងរក អញ្ចឹងគាត់អាចវ៉ៃអក្សរ ឬក៏វាយអក្សរផ្សេងឬក៏ឈ្មោះទីកន្លែងដែលគាត់ចង់ទៅ អញ្ចឹងគ្រាន់តែវាយនៅក្នុងកន្លែងស្វែងរក កន្លែងដែលគាត់ចង់ទៅ នោះផែនទីនៅក្នុងទូរស័ព្ទនឹងបង្ហាញប្រាប់យើងថាតើយើងត្រូវទៅតាមផ្លូវណាខ្លះ ដើម្បីទៅដល់ទីកន្លែងដែលយើងចង់ទៅ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១២ នេះ គឺគាត់ប្រើប្រាស់ទូរស័ព្ទរបស់គាត់ ដើម្បីស្វែងរកហាងកាហ្វេ អញ្ចឹងគាត់វាយពាក្យ ហាងកាហ្វេ ចូលទៅក្នុងកន្លែងស្វែងរក ឬក៏ប្រអប់ស្វែងរក បន្ទាប់មកគាត់ចុចលើពាក្យស្វែងរក ដូច្នេះផែនទីនោះនឹងបង្ហាញទីតាំងហាងកាហ្វេដែលគាត់ចង់ទៅ ហើយនិងទីតាំងដែលគាត់កំពុងតែនៅ ដូច្នេះគាត់អាចដឹងថាតើដើម្បីពីទីតាំងដែលគាត់កំពុងតែនៅ ទៅដល់ហាងកាហ្វេដែលគាត់ចង់ទៅ គឺត្រូវប្រើប្រាស់ចំណាយពេលប៉ុន្មាន ហើយនិងត្រូវទៅតាមផ្លូវណាខ្លះ ដូច្នេះយើងមានភាពងាយស្រួល ដោយយើងអត់ចាំបាច់កាន់ផែនទីធំនៅក្នុងដៃយើងនោះទេ គឺយើងគ្រាន់តែប្រើប្រាស់ទូរស័ព្ទចល័តរបស់យើង ដើម្បីស្វែងរកផ្លូវដែលយើងចង់ទៅ គឺងាយស្រួលជាងការកាន់ផែនទីធំនៅក្នុងខ្លួន ដែលវាពិបាកនៅក្នុងការទុកដាក់នៅក្នុងខ្លួនរបស់យើង ដូច្នេះយើងអាចប្រើប្រាស់ទូរស័ព្ទ ដើម្បីជាកម្មវិធីសម្រាប់នាំផ្លូវរបស់យើងទៅកាន់ទីកន្លែងដែលយើងចង់ទៅបាន ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ នេះ គឺគេប្រើប្រាស់ទូរស័ព្ទ ដើម្បីស្វែងរកហាងកាហ្វេ ដើម្បីទៅញ៉ាំកាហ្វេ ឬក៏ដើម្បីទៅជួបមិត្តភក្តិរបស់គេនៅទីនោះ

Phone (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញទូរស័ព្ទចល័តដដែល ប៉ុន្តែលើកនេះគឺគេបើកកម្មវិធីប្រតិទិន បានន័យថានៅក្នុងទូរស័ព្ទមួយ គឺមានមុខងារច្រើនមែនទែន បានន័យថាយើងអាចប្រើប្រាស់វាបានច្រើនប្រភេទ ដោយយើងអាចលេងហ្គេមផង យើងអាចមើលវីដេអូ យើងអាចស្ដាប់ចម្រៀង យើងអាចទាក់ទងទៅមិត្តភក្តិ ហើយក៏យើងអាចដឹងអំពីថ្ងៃខែ ឬក៏ដឹងអំពីកាលបរិច្ឆេទបាន អញ្ចឹងយើងអាចដឹងអំពីថ្ងៃខែ ឬក៏កាលបរិច្ឆេទបាននៅក្នុងទូរស័ព្ទរបស់យើង ដោយយើងប្រើប្រាស់កម្មវិធីប្រតិទិន អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ឬក៏មិត្តភក្តិរបស់គាត់មានខួបកំណើតនៅក្នុងថ្ងៃណា អញ្ចឹងគាត់អាចបើកទូរស័ព្ទរបស់គាត់ ដើម្បីឆែកមើលប្រតិទិនបាន អញ្ចឹងនៅក្នុងប្រតិទិនគឺយើងអាចឆែកមើលថាថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ហើយក៏យើងអាចសរសេរនៅការចងចាំរបស់យើងមួយចំនួន ឬក៏ការកត់ត្រាមួយចំនួន ថាតើថ្ងៃទីប៉ុន្មាន យើងមានកម្មវិធីអី ដូចជាឧទាហរណ៍ថា នៅក្នុងថ្ងៃទី ១០ ខែ មេសា ឬក៏ថ្ងៃទី ១០ ខែ សីហា គឺគាត់មានកម្មវិធីខួបកំណើតមិត្តភក្តិរបស់គាត់ ដូច្នេះគាត់អាចសរសេរកត់ត្រាទុកនៅលើប្រតិទិនរបស់គាត់ ថានៅថ្ងៃទី ១០ គឺមានខួបកំណើតមិត្តភក្តិ ដូច្នេះនៅពេលដែលថ្ងៃទី ១០ គឺទូរស័ព្ទនឹងរោទ៍ឡើង ដើម្បីរំលឹកយើងថា យើងមានកម្មវិធីនៅក្នុងថ្ងៃនោះ ដូច្នេះវាងាយស្រួលជាងការប្រើប្រាស់ប្រតិទិននៅខាងក្រៅ បានន័យថានៅប្រតិទិនខាងក្រៅគឺយើងត្រូវការកត់ត្រាទុកចាំខ្លួនឯង ហើយយើងត្រូវការរំលឹក ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ គឺងាយស្រួល គឺទូរស័ព្ទនឹងជាអ្នករំលឹកយើងតែម្ដង ថាយើងនៅក្នុងថ្ងៃនេះគឺយើងត្រូវធ្វើអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះ គឺទូរស័ព្ទជាអ្នករំលឹកយើងតែម្ដង ដូច្នេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺគាត់កំពុងតែមើលប្រតិទិនដែលនៅក្នុងទូរស័ព្ទរបស់គាត់