Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
សិក្ខាសាលា | sekkʰaa saalaa, səkkʰaa saalaa | 1. seminary 2. seminar |
9/3 |
Link to overview page
Link to dictionary
Asking for directions 2 — Dialogue 2
សុខា៖ ចរិយា!
ចរិយា៖ អូ សុខា! ចៃដន្យម៉េះ។ ម៉ោប្រជុំមែន?
សុខា៖ ហ្នឹងហើយ ម៉ោប្រជុំ។ ចុះចរិយាម៉ោមានការអីអ៎?
ចរិយា៖ ខ្ញុំម៉ោចូលរួមសិក្ខាសាលា ប៉ុន្តែដើររកសាលហ្នឹងអត់ឃើញសោះ។ សាលទន្លេចតុមុខ ចរិយាដឹងថានៅណាអេ៎?
ចរិយា៖ ខ្ញុំអត់សូវច្បាស់ដែរ។ ទើបម៉ោសណ្ឋាគារហ្នឹងលើកទី ១ ដែរ។ ចុះគេដាក់ថានៅជាន់ទីម៉ាន?
សុខា៖ គេអត់មានសរសេរដាក់ថាជាន់ទីប៉ុន្មានហ្នឹងអា៎ បានពិបាករក។ អ្នកសរសេរហ្នឹងក៏យ៉ាប់ដែរ។ ទៅសួរបុគ្គលិកអូតែលម៉ងទៅ លឿនជាងហ្ន៎។
Indicating disagreement — Dialogue 2
ផានិត៖ សិក្ខាសាលាង៉ៃហ្នឹងអត់សូវមានអ្នកម៉ោសោះ។ ម៉ោពីប្រធានបទហ្នឹង គេអត់សូវចាប់អារម្មណ៍មែនហ្ន៎?
សុគន្ធ៖ ខ្ញុំគិតថាមិនមែនម៉ោពីប្រធានបទអេ៎។ ម៉ោពីយើងដាក់ម៉ោងអត់សូវល្អ គេពិបាកម៉ោ។
ផានិត៖ ប៉ុន្តែ ខ្ញុំឃើញសិក្ខាសាលាផ្សេងៗ គេដាក់ម៉ោងហ្នឹងដែរតាស។ ម៉ោពីម៉ោងយើងជាន់ជាមួយម៉ោងគេ ហើយគេទៅសិក្ខាសាលាផ្សេងអស់ទេដឹង។
សុគន្ធ៖ វាមិនដែល។ បើយើងគិតមើលទៅ អ្នកដែលពាក់ព័ន្ធនឹងប្រធានបទង៉ៃហ្នឹងក៏មិនសូវមានច្រើនដែរទេ ហើយអ្នកដែលអត់សូវពាក់ព័ន្ធ ប្រហែលគេគិតថា “អ៊ឹស អត់សូវពាក់ព័ន្ធផង ខ្ជិលទៅម៉ងទៅ”។
ផានិត៖ ហ្នឹងហើយ អាហ្នឹងមិនដូចខ្ញុំនិយាយដែរ? ថាប្រធានបទយើងអត់សូវមានអ្នកចាប់អារម្មណ៍។
Requesting information — Additional dialogue
ជាងថត៖ បាទ បងចង់សួរទាក់ទងនឹងអីដែរ?
ភ្ញៀវ៖ ក្រុមហ៊ុនខ្ញុំត្រូវបើកសិក្ខាសាលាខែក្រោយនេះ ហើយខាងខ្ញុំត្រូវការជាងថតសម្រាប់ថតវីដេអូពេលសិក្ខាសាលា។ ចង់ដឹងថាខាងអូនឯងមានទទួលថតសិក្ខាសាលាអត់ទេ?
ជាងថត៖ ថតតាសបង។ សិក្ខាសាលាបងធ្វើង៉ៃណាដែរ? ហើយពីម៉ោងម៉ានដល់ម៉ោងម៉ានដែរបង?
ភ្ញៀវ៖ ធ្វើនៅង៉ៃទី ១៥ ខែក្រោយ ពីម៉ោង ២ ដល់ម៉ោង ៥។
ជាងថត៖ ចុះធ្វើនៅណាដែរបង? ហើយមានអ្នកចូលរួមប្រហែលម៉ាននាក់ដែរ?
ភ្ញៀវ៖ ប្រហែលជា ១០០ នាក់។ ធ្វើនៅសណ្ឋាគារ។ តម្លៃថតប្រហែលជាម៉ានដែរ?
ជាងថត៖ បាទបង ខ្ញុំសុំសួរខ្លះៗសិន ដើម្បីខ្ញុំអាចដឹងថាត្រូវការបុគ្គលិកម៉ាននាក់ ហើយត្រូវការឧបករណ៍អីគេខ្លះ អីចឹងអា៎បង។
ភ្ញៀវ៖ ហ្នឹងហើយ បានតាស។