KhmerPronunciationEnglish/Notes#occ
ដូចមុន douc mun as before 3/3

Link to overview page
Link to dictionary

Comparing or contrasting things 2 — Additional dialogue


មីងសានម្សិលមិញ ជួបអន្ទិតកូនលោកបងសំឥឡូវ ធំជាងមុនច្រើនណាស់ ហើយចេះដឹងខុសត្រូវជាងមុន
មីងផលហ្នឹងអ៎? ចេះដឹងខុសត្រូវជាងមុនម៉េចទៅ?
មីងសានចេះជម្រាបសួរ ចេះយកទឹកមកទទួលភ្ញៀវ ហើយនិយាយសាច់ការ អត់និយាយច្រើនតែពីសតែពាសដូចមុនអេ៎

Pickpocket (Sakanan) — 10


ចូលមកដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីរថភ្លើងមកដល់គោលដៅទីពីរហើយ រថភ្លើងនោះក៏បានឈប់ ហើយរថភ្លើងបានបើកទ្វារ ដោយទ្វាររបស់រថភ្លើងនោះបើកចេញឆ្វេងស្ដាំដូចមុនដែរ ហើយមានអ្នកដំណើរជាច្រើន មានប្រុស មានស្រី ដើរចេញពីក្នុងរថភ្លើងនោះ អញ្ចឹងយើងឃើញថា មានអ្នកដំណើរចេញពីទ្វារទាំងពីរនោះតែម្ដង ដោយយើងឃើញមានបុរសពាក់អាវផ្កាឈូក ដែលមានវ័យ ២៥ ឆ្នាំនោះ ក៏បានចេញពីរថភ្លើងនោះផងដែរ ពេលនេះគាត់ដើរដោយយកដៃទាំងពីរជ្រែងហោប៉ៅ បានន័យថាយកដៃទាំងពីរ លូកទៅក្នុងហោប៉ៅសងខាងរបស់គាត់ ហើយគាត់បានដើរចេញមកក្រៅ ដោយពុំបានចាប់អារម្មណ៍អ្វីទាំងអស់ ដូច្នេះគាត់ពុំទាន់ដឹងថា មានមនុស្សលួចកាបូបរបស់គាត់នោះទេ

Cutting One’s Finger (Sakanan) — 02


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាបុរសដដែល គាត់កំពុងតែនៅក្នុងផ្ទះបាយ ហើយចិតបន្លែដូចមុនអញ្ចឹង អញ្ចឹងគាត់ចិតការ៉ុតមួយចំណិតទៅមួយចំណិតតូចជាច្រើន ដាក់នៅលើតុ ក៏ប៉ុន្តែនៅក្នុងរូបភាពទីនេះ យើងឃើញថាបុរសនោះបានបើកភ្នែកធំហើយញេញធ្មេញរបស់គាត់ចេញធ្មេញសស្ងាចតែម្ដង ព្រោះថាគាត់មានអារម្មណ៍ថា ហាក់ដូចជាឈឺយ៉ាងខ្លាំង ព្រោះនៅពេលដែលយើងឈឺ យើងនឹងបើកភ្នែកធំហើយញេញធ្មេញដើម្បីសម្ដែងអំពីការឈឺចាប់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺបុរសនោះ គាត់បានចិតបន្លែ ហើយគាត់ពុំបានយកចិត្តទុកដាក់ទៅនឹងការងាររបស់គាត់ដែលកំពុងធ្វើនោះទេ បាទ គាត់ពុំបានយកចិត្តទុកដាក់នោះទេ អញ្ចឹងហើយធ្វើឲ្យដៃឆ្វេងរបស់គាត់ដែលកាន់កាំបិតនោះ ចិតត្រូវនឹងដៃរបស់គាត់ អញ្ចឹងធ្វើឲ្យគាត់មុតដៃ បាទ អញ្ចឹងដៃស្ដាំរបស់គាត់ត្រូវបានមុតនឹងកាំបិត ដូច្នេះហើយធ្វើឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំង អញ្ចឹងនៅពេលដែលយើងកាន់កាំបិត របស់មុតស្រួចផ្សេងយើងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច បាទ ព្រោះថាប្រសិនបើយើងមិនបានប្រុងប្រយ័ត្ននោះទេ កាំបិតរបស់មុតស្រួចផ្សេងអាចនឹងមុតយើង[ជាយថាហេតុបាន] ព្រោះរបស់ស្រួចនិងកាំបិត គឺងាយនឹងមុតខ្លាំងណាស់ បាទ ងាយនឹងមុតខ្លាំងណាស់ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឲ្យកុំឲ្យមានគ្រោះថ្នាក់ ព្រោះប្រសិនបើមុត មានគ្រោះថ្នាក់ យើងអាចនឹងមានការឈឺចាប់ មានឈាមហូរ ក៏ដូចជាខាតពេលវេលានៅក្នុងការទៅមន្ទីរពេទ្យជាដើម ហើយខាតថវិកាក្នុងការព្យាបាលវា ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលកាន់របស់ស្រួចមុត ដូចជាកាំបិតនិងអំបែងជាដើម ដូចនៅក្នុងរូបភាពនេះ បុរសនេះ គាត់ពុំបានប្រយ័ត្ននៅក្នុងការចិតបន្លែនោះទេ ដូច្នេះហើយ បានធ្វើឲ្យកាំបិតរបស់គាត់មុតដៃស្ដាំរបស់គាត់ ដែលធ្វើឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំង