KhmerPronunciationEnglish/Notes#occ
ប្រហើរ prɑhaə 1. to be highly aromatic, have a strong spicy smell, spicy/minty smelling, musky
2. short for សម្លប្រហើរ = kind of soup (made with lemon grass, smoked fish, and vegetables such as squash)
3/3

Link to overview page
Link to dictionary

Comparing or contrasting things 1 — Additional dialogue


នៅហាងលក់នំបញ្ចុក
អ្នករត់តុបង ត្រូវការកុម្ម៉ង់អីដែរ?
នារីនំបញ្ចុកសម្លអីលក់ដាច់ជាងគេ?
អ្នករត់តុដូចជាលក់ដាច់ស្មើគ្នាហ្នឹងបងតែ ... សម្លការីដូចភ្ញៀវហៅច្រើនជាងគេ បង
នារីអីចឹង យកនំបញ្ចុកសម្លការីម៉ោអីចឹងកញ្ញា ញ៉ាំអីដែរ?
កញ្ញាខ្ញុំយកសម្លប្រហើរ
...
កញ្ញាសម្លប្រហើរនៅហ្នឹងឆ្ងាញ់ជាងប្រហើរនៅកន្លែងមួយទៀត លើកមុនខ្ញុំទៅ

Getting Up (Sakanan) — 07


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់ច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញរបស់គាត់ហើយ នារីម្នាក់នោះបានយកច្រាសដុសធ្មេញមកដុសធ្មេញរបស់គាត់ អញ្ចឹងគាត់ដុសធ្មេញ ដុសសម្អាតធ្មេញរបស់គាត់យ៉ាងយកចិត្តទុកដាក់ គឺ គឺធ្វើតាមក្បួនដុសធ្មេញ ដែលគាត់ធ្លាប់បានរៀន គឺការដុសពីលើចុះក្រោម ពីក្រោមឡើងលើ ពីឆ្វេងទៅស្ដាំ អញ្ចឹងគាត់ដុសម្ដងមួយបានន័យថាធ្មេញរបស់គាត់ គាត់ដុសចុះឡើងហើយយើងឃើញថាថ្នាំដុសធ្មេញតែងតែមានពពុះ អញ្ចឹងនៅពេលដែលគាត់ដុស គឺមានពពុះចេញពីក្នុងមាត់គាត់យ៉ាងច្រើន ដូច្នេះពពុះនេះវាមិនមែនជាពពុះគ្រោះថ្នាក់នោះទេ គឺជាពពុះនៃថ្នាំដុសធ្មេញ ព្រោះថាថ្នាំដុសធ្មេញដែលយើងប្រើប្រាស់ គឺផ្សំពីសារធាតុជាច្រើន ដែលមានក្លិនប្រហើរ ឬក៏ការពារដង្កូវស៊ីធ្មេញ អញ្ចឹងវានឹងធ្វើ[...] ធ្វើការសម្អាតនូវកាកសំណល់ផ្សេងដែលនៅជាប់ធ្មេញនិងនៅក្នុងមាត់របស់យើង ដូច្នេះហើយ គាត់ដុសធ្មេញដើម្បីសម្អាត ហើយបំបាត់ក្លិនមាត់របស់គាត់ក្រោយពីក្រោកពីគេង បាទអញ្ចឹងមិនត្រឹមតែដុសធ្មេញនោះទេ នារីម្នាក់នោះ គាត់ដុសអណ្ដាតគាត់ផងដែរ ដូច្នេះការដុសសម្អាតធ្មេញ មាត់ធ្មេញ គឺយើងត្រូវការដុសទាំងអណ្ដាត ទាំងធ្មេញ ដើម្បីកម្ចាត់ក្លិនមាត់និងកាកសំណល់ផ្សេងៗ។

Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញ បន្ទាប់ពីកសិករ គាត់ប្រមូលផលស្រូវ ឬក៏គាត់ប្រឡេះគ្រាប់ស្រូវ បោកស្រូវចេញពីដើមស្រូវរួចរាល់ហើយ គាត់យកគ្រាប់ស្រូវនោះមកហាល អញ្ចឹងជាទូទៅគឺគ្រាប់ស្រូវ នៅពេលដែលយើងប្រមូលផលរួច គឺមានលក្ខណៈសើមបន្តិច អញ្ចឹងដើម្បីឲ្យវាស្ងួតល្អ ដើម្បីឲ្យគ្រាប់ស្រូវនោះស្ងួតល្អ គឺយើងត្រូវយកវាមកហាលក្រោមពន្លឺព្រះអាទិត្យ ដែលរូបភាពទី ១០ នេះ យើងឃើញមានផ្ទះមួយខ្នងពណ៌ប្រផេះ ហើយផ្ទះនោះគឺជាផ្ទះរបៀបដែល[អ្នក]នៅស្រុកស្រែ គឺគាត់ធ្វើផ្ទះខ្ពស់ផុតពីដី ដែលមានជើងសសរផងដែរ អញ្ចឹងនៅក្នុងផ្ទះនេះ យើងឃើញមានជើងសសរបួន ហើយមានកាំជណ្ដើរមួយដើម្បីឡើងទៅលើផ្ទះ អញ្ចឹងនៅខាងមុខផ្ទះគឺមានរានហាល ដោយឡើងពីកាំជណ្ដើរទៅ យើងឡើងទៅដល់រានហាល បន្ទាប់មកគឺយើងឃើញផ្ទះមានបង្អួច និងមានដំបូលមួយផងដែរ អញ្ចឹងផ្ទះនេះគឺជាផ្ទះរបៀបស្រុកស្រែ ដែលគេធ្វើខ្ពស់ផុតពីដី ដែលនៅក្បែរផ្ទះនោះគឺយើងឃើញមានពាងមួយ ពាងសម្រាប់ដាក់ទឹក អញ្ចឹងជាទូទៅនៅស្រុកស្រែចំការ គឺអត់មានទឹកម៉ាស៊ីននោះទេ ដូច្នេះហើយគឺកសិករ គាត់ប្រើប្រាស់ពាង ដើម្បីត្រងទឹកភ្លៀង អញ្ចឹងនៅពេលដែលមានភ្លៀងមក គឺកសិករត្រងទឹកភ្លៀងដាក់ចូលក្នុងពាងដើម្បីទុកប្រើប្រាស់ ហើយយើងឃើញនៅខាងក្រោយផ្ទះគឺមានភ្នំមួយ អញ្ចឹងភ្នំមួយនោះ គឺនៅជិតផ្ទះរបស់គាត់ ហើយមានដើមឈើជាច្រើនផងដែរ ដែលយើងឃើញដើមខ្លះ គឺជាដើមត្នោត ហើយដើមឈើផ្សេងទៀតជាច្រើនដែលដុះនៅក្បែរផ្ទះរបស់គាត់ ដោយយើងឃើញនៅខាងមុខផ្ទះគឺមានកន្ទេលមួយ ឬក៏តង់កៅស៊ូមួយពណ៌ខៀវ ហើយនៅលើតង់កៅស៊ូ ឬក៏នៅលើកន្ទេលពណ៌ខៀវនោះ គឺមានគ្រាប់ស្រូវពណ៌មាសជាច្រើន អញ្ចឹងគ្រាប់ស្រូវទុំគឺមានពណ៌មាស ឬក៏ពណ៌លឿង ហើយមានក្លិនក្រអូបផងដែរ គឺ អាចនៅពេលដែលយើងដើរក្បែរស្រូវទុំ គឺយើងមានក្រអូប ឬក៏ប្រហើរស្រូវទុំផងដែរ ការហាលស្រូវគឺយើងហាលនៅក្រោមពន្លឺព្រះអាទិត្យ អញ្ចឹងយើងឃើញព្រះអាទិត្យកំពុងតែរះ និងបញ្ចេញពន្លឺ និងបញ្ចេញកម្ដៅមកលើគ្រាប់ស្រូវដើម្បីឲ្យស្ងួត ដូច្នេះគ្រាប់ស្រូវដែលយើងទើបតែប្រមូលផលបានភ្លាមគឺមានសភាពសើមដូច្នេះហើយគឺយើងអត់អាចយកមកប្រើប្រាស់បានទេ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាឲ្យគ្រាប់ស្រូវស្ងួតជាមុនសិន មុននឹងយើងយកមកបោកឬក៏យកមកកិន ដើម្បីចេញជាអង្ករ អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺយើងឃើញកសិករ គាត់កំពុងតែហាលស្រូវរបស់គាត់នៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីឲ្យស្រូវរបស់គាត់ស្ងួត