KhmerPronunciationEnglish/Notes#occ
ប៉ោត paot square metal container used for holding oil, kerosene, water, etc. 2/2

Link to overview page
Link to dictionary

Doing The Dishes (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ គឺ បន្ទាប់ពីក្មេងប្រុសនោះលាងចានបានស្អាតហើយ គាត់ក៏បានយកចានដែលលាងរួចរាល់នោះទៅគរទុកនៅលើរទេះ ដើម្បីឲ្យស្ត្រីអ្នកលក់យកចាននោះទៅប្រើប្រាស់បន្តទៀត អញ្ចឹងគាត់លាងម្ដងមួយពីចានប្រឡាក់ដែលនៅក្នុងធុង ដែលយើងឃើញក្បែររទេះលក់មីនោះ គឺយើងឃើញមានធុងមួយ សម្រាប់ដាក់ចានប្រឡាក់ ហើយនៅលើរទេះលក់មី គឺមានចានស្អាត ដែលក្មេងប្រុសនោះបានលាងរួចរាល់ហើយដាក់ទៅលើនោះ ដែលយើងឃើញមានចានពណ៌ក្រហម ពណ៌បៃតងជាដើម ដែលក្មេងប្រុសនោះទើបតែលាងរួចគឺចានពណ៌ក្រហម អញ្ចឹងគាត់ដាក់ចានពណ៌ក្រហមទៅលើគេ ដើម្បីឲ្យស្ត្រីម្នាក់នោះគាត់យកទៅប្រើប្រាស់ ចំណែកឯនៅក្បែរធុងរទេះគឺយើងឃើញមានកូនធុងមួយ ឬក៏កូនប៉ោតមួយ សម្រាប់ដាក់ចានប្រឡាក់ដែលនៅក្បែរនោះ អញ្ចឹងក្មេងប្រុសនោះ ក្រោយពីគាត់លាងចានក្រហមហើយ គាត់ត្រូវយកចានផ្សេងទៀតទៅលាងដូចគ្នា អញ្ចឹងគាត់ត្រូវលាងទាំងអស់ ចំពោះចានដែលប្រឡាក់ ឬក៏ចានឆ្នាំងដែលប្រឡាក់ គាត់ត្រូវលាងចេញទាំងអស់ អញ្ចឹងគាត់លាងម្ដងមួយដើម្បីសម្អាតចានដែលប្រឡាក់

Doing The Dishes (Sakanan) — 01


អញ្ចឹងនៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការលាងចានដែលប្រើប្រាស់រួច ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញហាងលក់គុយទាវមួយកន្លែង ដែលហាងនោះគឺជាតូបមួយដែលនៅចិញ្ចើមផ្លូវ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានស្ត្រីម្នាក់ គាត់កំពុងតែឈរនៅក្នុងតូបគុយទាវរបស់គាត់ ដែលនៅក្នុងនោះយើងឃើញមានឆ្នាំងគុយទាវ មានចានគុយទាវ គឺមានចានគោមជាច្រើន ដែលដាក់នៅខាងស្ដាំដៃស្ត្រីម្នាក់នោះ ហើយមានគ្រឿងផ្សំរសជាតិជាច្រើនដែលនៅក្បែរចានគោមនោះ ដែលនៅចំកណ្ដាលគឺជាឆ្នាំងគុយទាវ អញ្ចឹងស្ត្រីម្នាក់នោះ គាត់កំពុងតែដៃម្ខាងកាន់វែក គាត់កាន់វែកដួសគុយទាវចេញពីទឹកឆ្នាំងស៊ុប ដែលឆ្នាំងស៊ុបនៅខាងក្រោមជាប់នឹងរទេះរបស់គាត់ គាត់កំពុងតែដួសសរសៃមី ឬក៏សរសៃគុយទាវដែលស្រុសរួចចេញពីទឹកស៊ុប ដើម្បីដាក់ចូលទៅក្នុងចាន អញ្ចឹងដៃខាងឆ្វេងរបស់គាត់គឺកំពុងតែកាន់ចានគោមមួយ គាត់កាន់ចានគោមមួយនៅក្នុងដៃខាងឆ្វេង ដើម្បីត្រងយកមីដែលដួសចេញពីទឹកស៊ុបនោះនៅខាងក្រោម នៅលើតុរបស់គាត់ ឬក៏នៅលើរទេះរបស់គាត់ គឺមានចានគោមមួយផ្សេងទៀត អញ្ចឹងបានន័យថាហាងមីរបស់គាត់ប្រហែលជាឆ្ងាញ់ ដែលមានភ្ញៀវចូលញ៉ាំច្រើន អញ្ចឹងគាត់ធ្វើច្រើន គាត់ធ្វើមីច្រើន ឬក៏គាត់ធ្វើមីទឹកស៊ុបច្រើន ដើម្បីបម្រើដល់អតិថិជនរបស់គាត់ ដែលយើងឃើញស្ត្រីម្នាក់នោះគឺគាត់ពាក់អាវពណ៌ខៀវដៃខ្លី ដោយដៃរបស់គាត់ម្ខាងកាន់វែក និងដៃម្ខាងរបស់គាត់កាន់ចានដើម្បីដាក់គុយទាវ ដែលគុយទាវរបស់គាត់គឺជាគុយទាវដែលលក់នៅចិញ្ចើមផ្លូវហើយនៅក្បែរធុងគុយទាវរបស់គាត់ គឺយើងឃើញមានធុងមួយទៀត ឬក៏យើងហៅថាប៉ោត ឬក៏ធុង ដែលធុងនោះសម្រាប់ដាក់ចានដែលប្រឡាក់ អញ្ចឹងជាទូទៅការលក់គុយទាវគឺគេអត់លាងចានភ្លាមទេ គឺលុះត្រាតែគេលក់ចប់ ទើបគេលាងចាន ដោយសារតែភ្ញៀវច្រើននឹងចានច្រើន ដូច្នេះគេលាងអត់ទាន់នោះទេ អញ្ចឹងអ្នកលក់ត្រូវទិញចានមកឲ្យច្រើន ដើម្បីផ្គត់ផ្គង់ភ្ញៀវ ដើម្បីដាក់ឲ្យភ្ញៀវញ៉ាំឲ្យបានគ្រប់គ្រាន់ ចំណែកឯចានដែលប្រឡាក់គេលាងតាមក្រោយជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញនៅលើរទេះមីរបស់គាត់ ឬក៏នៅលើរទេះដែលលក់គុយទាវរបស់គាត់ យើងឃើញមានចានគោមជាច្រើនកំពុងតែតម្រៀបគរលើគ្នា ចំណែកឯចានប្រឡាក់គឺនៅក្នុងធុងខាងក្រោម គឺក៏មានច្រើនដែរ អញ្ចឹងស្ត្រីម្នាក់នេះ គាត់គឺជាអ្នកលក់គុយទាវដែលឆ្ងាញ់ គុយទាវរបស់គាត់គឺឆ្ងាញ់ អញ្ចឹងមានភ្ញៀវញ៉ាំគុយទាវគាត់ច្រើន ដែលជាក់ស្ដែងយើងឃើញនៅលើតុដែលនៅក្បែរធុងគុយទាវ ឬក៏រទេះគុយទាវស្ត្រីម្នាក់នោះ គឺឃើញមាននារីម្នាក់ ដែលគាត់ពាក់អាវពណ៌ប្រផេះដៃខ្លី គាត់មានសក់វែង ប៉ុន្តែគាត់ទម្លាក់សក់គាត់ចុះ គាត់កំពុងតែអង្គុយញ៉ាំគុយទាវ អញ្ចឹងយើងឃើញដៃរបស់គាត់ម្ខាងកាន់ចានមីឡើង ដៃម្ខាងទៀតកាន់ចង្កឹះចាប់សរសៃមីដើម្បីញ៉ាំ អញ្ចឹងចានមីគាត់កំពុងតែញ៉ាំមី ឬក៏ញ៉ាំគុយទាវស៊ុប ដែលគាត់បានកុម្ម៉ង់ពីស្ត្រីម្នាក់នោះ ដោយយើងឃើញនៅលើតុរបស់គាត់ គឺមានចានគ្រឿងផ្សំរសជាតិជាច្រើន ដែលមានដូចជាម្ទេស មានដូចជាអំបិល មានដូចជាស្ករស មានដូចជាប៊ីចេងជាដើម អញ្ចឹងគេដាក់គ្រឿងផ្សំនៅលើតុ ដើម្បីឲ្យអតិថិជនរបស់គេផ្សំគ្រឿងទៅតាមចិត្តទៅតាមរសជាតិដែលគេចូលចិត្ត ដែលនៅក្នុងរូបភាពនេះ គឺស្ត្រីម្នាក់នោះ គាត់កំពុងតែញ៉ាំគុយទាវ ឬក៏មីទឹកស៊ុបដែលគាត់បានកុម្ម៉ង់ អញ្ចឹងយើងឃើញថាទោះបីជាតូបរបស់គាត់លក់នៅតាមចិញ្ចើមផ្លូវ ក៏ប៉ុន្តែគុយទាវរបស់គាត់គឺមានរសជាតិឆ្ងាញ់ ដែលធ្វើឲ្យអតិថិជនជាច្រើនមកទិញនូវគុយទាវរបស់គាត់