KhmerPronunciationEnglish/Notes#occ
គ្រឿងគ្រៅ krɨəŋ krɨv ingredient, part 3/2

Link to overview page
Link to dictionary

Fried Rice (Sakanan) — 01


ដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបទីនៅក្នុងរូបភាពទីយើងឃើញមាននារីម្នាក់ បាទ គាត់មានអាយុប្រហែលជា ២៣ ឆ្នាំ អញ្ចឹងនារីម្នាក់ហ្នឹង គាត់មានសក់វែង ហើយគាត់ចងសក់គាត់ទៅក្រោយ ដោយទម្លាក់ខាងមុខបន្តិចជារាងគេហៅថាសក់សេះ អញ្ចឹងនារីម្នាក់ហ្នឹង គាត់ពាក់អាវពណ៌ប្រផេះដៃខ្លី ហើយគាត់ដើរនៅតាមផ្លូវអញ្ចឹងនារីម្នាក់ហ្នឹង គាត់ដើរនៅតាមផ្លូវ ហើយគាត់ដើរមកដល់ហាងលក់មីឆា ឬក៏បាយឆាមួយកន្លែង អញ្ចឹងដែលយើងឃើញនៅចិញ្ចើមផ្លូវ យើងឃើញនៅចិញ្ចើមផ្លូវម្ខាង គឺយើងឃើញមានតូបបាយ មីឆា ឬក៏បាយឆាមួយកន្លែង ដែលយើងឃើញតូបនោះ គឺមានស្ត្រីម្នាក់ដែលជាអ្នកលក់ ឈរនៅក្នុងតូប ដែលស្ត្រីម្នាក់នោះ គាត់ពាក់អៀមពណ៌ខៀវ គាត់មានសក់ខ្លី ហើយគាត់ពាក់អាវពណ៌ដៃខ្លី អញ្ចឹងគាត់ពាក់អៀមពណ៌ខៀវ ដើម្បីការពារនៅពេលដែលគាត់ធ្វើបាយឆាឲ្យភ្ញៀវ មិនឲ្យខ្លាញ់ ឬក៏មិនឲ្យបាយឆាខ្ទាតប្រឡាក់អាវគាត់ ឬក៏ប្រឡាក់សំពត់គាត់ អញ្ចឹងដូច្នេះគាត់ពាក់អៀម គាត់ពាក់អៀមពណ៌ខៀវនៅលើខ្លួនរបស់គាត់ដើម្បីការពារខោអាវរបស់គាត់ ដែលស្ត្រីអ្នកលក់ម្នាក់នោះ គាត់កំពុងតែឈរនៅក្នុងតូបបាយឆារបស់គាត់ ដើម្បីធ្វើបាយឆាឲ្យភ្ញៀវ ដែលយើងឃើញនៅក្នុងតូបនោះ យើងឃើញមានចង្ក្រានមួយដ៏ធំ ហើយមានឆ្នាំងខ្ទះយ៉ាងធំនៅលើចង្ក្រាន អញ្ចឹងឆ្នាំងខ្ទះគឺជាឆ្នាំងដែលសម្រាប់ឆា ឬក៏ចៀនសាច់ ឆាបន្លែ និងឆាបាយ ឆាមីជាដើម អញ្ចឹងនៅពេលដែលយើងឆាឬក៏ចៀន យើងធ្វើម្ហូបដោយម្ហូបឆាឬក៏ម្ហូបចៀន យើងត្រូវប្រើប្រាស់ឆ្នាំងខ្ទះ ដែលនៅក្បែរឆ្នាំងខ្ទះ យើងឃើញមានដបគ្រឿងទេសជាច្រើន ដែលគ្រឿងទេស យើងហៅថាគ្រឿងទេសហ្នឹង គឺជាគ្រឿង[សម្រាប់] គ្រឿងគ្រៅសម្រាប់បន្ថែមទៅក្នុងម្ហូប ឬក៏បន្ថែមទៅក្នុងបាយឆាឬក៏មីឆា ដើម្បីឲ្យវាមានរសជាតិ អញ្ចឹងយើង ដើម្បីបន្ថែមឲ្យមានរសជាតិ ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ យើងត្រូវបន្ថែមគ្រឿង អញ្ចឹងគ្រឿងទាំងអស់ យើងហៅថាគ្រឿងទេសអញ្ចឹងមីឆារបស់គាត់ ឬក៏រទេះបាយឆារបស់គាត់ គឺនៅចិញ្ចើមផ្លូវម្ខាង ដោយអ្នកលក់ គាត់លក់នៅតាមចិញ្ចើមផ្លូវ អញ្ចឹងគាត់អត់មានហាងលក់ទេ ក៏ប៉ុន្តែនៅហាង ឬក៏តូបលក់នៅតាមចិញ្ចើមផ្លូវខ្លះ គឺមានរសជាតិឆ្ងាញ់មិនចាញ់មីឆា ឬក៏បាយឆានៅតាមហាងធំនោះទេ ដែលយើងឃើញនៅក្បែររទេះ ឬក៏តូបបាយឆារបស់គាត់ យើងឃើញមានតុមួយ ដែលតុនោះ យើងឃើញមានកូនកៅអីតូចមួយនៅក្បែរនោះ ហើយមានគ្រឿងផ្សំជាច្រើនដាក់នៅលើតុ អញ្ចឹងគ្រឿងផ្សំនេះក៏គាត់ដាក់សម្រាប់ឲ្យភ្ញៀវបន្ថែមទៅលើរសជាតិបាយឆារបស់គាត់ ប្រសិនបើភ្ញៀវអត់ទាន់ពេញចិត្តរសជាតិដែលគាត់ធ្វើនោះទេ ភ្ញៀវគាត់អាចបន្ថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់គាត់បានអញ្ចឹងនៅក្នុងរូបភាពទីនេះ គឺនារីម្នាក់ នារីវ័យក្មេងម្នាក់ ដែលមានវ័យ ២៣ ឆ្នាំហ្នឹង គាត់បានដើរមកដល់តូបបាយឆាមួយកន្លែង ដែលនៅក្បែរទីក្រុង ព្រោះយើងឃើញនៅក្រោយតូបបាយឆាគឺជាស្រមោលនៃទីក្រុងមួយ អញ្ចឹងគាត់កំពុងតែដើរនៅតាមផ្លូវ ហើយឃើញ[បាយ]តូបបាយឆាមួយកន្លែង

Fried Rice (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់បំពងខ្ទឹមរួចរាល់ហើយ អញ្ចឹងគាត់បំពងខ្ទឹមឡើងឈ្ងុយរួចរាល់ហើយ ដូច្នេះគាត់ក៏បានថែមសាច់ជ្រូកចូលទៅក្នុងនោះផងដែរ អញ្ចឹងដោយសារតែគាត់ហៅបាយឆានោះ គឺជាបាយឆាសាច់ជ្រូកលាយពងទា ដូច្នេះហើយគាត់បានបន្ថែមសាច់ជ្រូកចូលទៅក្នុងខ្ទះ អញ្ចឹងបន្ទាប់ពីគេបំពងខ្ទឹម គេត្រូវការថែមសាច់ជ្រូក ដោយសារតែសាច់ជ្រូក គឺវាពិបាកនៅក្នុងការចម្អិន បានន័យថាវាអត់ងាយឆ្អិន អញ្ចឹងវាអត់ឆាប់ឆ្អិននោះទេ ដូច្នេះដើម្បីឲ្យសាច់ជ្រូកឆ្អិនល្អ យើងត្រូវដាក់សាច់ជ្រូកមុនពេលដែលយើងដាក់បាយចូល ឬក៏មុនពេលដែលយើងដាក់គ្រឿងគ្រៅផ្សេងចូល ព្រោះគ្រឿងគ្រៅផ្សេងគឺអាចនឹងឆាប់ឆ្អិនជាងសាច់ជ្រូក ដូច្នេះយើងត្រូវធ្វើឲ្យសាច់ជ្រូកឆ្អិនល្អជាមុនសិន មុននឹងយើងដាក់គ្រឿងផ្សេងចូល អញ្ចឹងរូបភាពនេះគឺគាត់កំពុងតែដាក់សាច់ជ្រូកចូល ហើយឆាសាច់ជ្រូកឲ្យឆ្អិន បន្ទាប់មកទៀតគាត់ដាក់បន្លែចូល ដែលបន្លែមានដូចជាការ៉ុត មានដូចជាស្ពៃ មានដូចជាសណ្ដែកកួរជាដើម អញ្ចឹងបន្លែបាយឆាមានដូចជាការ៉ុត មានដូចជាសណ្ដែកកួរ មានដូចជាដំឡូងបារាំងជាដើម ដូច្នេះនៅក្នុងរូបភាពទីនេះ យើងឃើញគាត់ បន្ទាប់ពីគាត់ដាក់សាច់ជ្រូកហើយ គាត់បានដាក់បន្លែចូលទៀត ដូច្នេះគាត់ត្រូវច្របល់ ដើម្បីឲ្យបន្លែនិងសាច់នោះឆ្អិនឲ្យបានសព្វល្អ ព្រោះប្រសិនបើសាច់និងបន្លែអត់ឆ្អិនទេ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបាន ដោយពេលខ្លះបន្លែអាចមានមេរោគ បន្លែអាចមានមេរោគ ឬក៏សាច់អាចមានមេរោគ អញ្ចឹងប្រសិនបើយើងអត់ចម្អិនឲ្យបានឆ្អិនល្អទេ យើងអាចនឹងឆ្លងជំងឺផ្សេងនៅពេលដែលយើងញ៉ាំបន្លែឆៅ ឬក៏សាច់ជ្រូកឆៅនោះ បន្ទាប់ពីគាត់ដាក់បន្លែហើយ អ្នកលក់គាត់ក៏បានបន្ថែមទឹកត្រីចូលទៅក្នុងខ្ទះឆារបស់គាត់បន្ថែមទៀត អញ្ចឹងដោយសារតែបន្លែនិងសាច់គឺជាសាប មានរសជាតិសាប ដូច្នេះដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ យើងត្រូវបន្ថែមគ្រឿង ដូចជាទឹកត្រី ដូចជាប៊ីចេង ដូចជាអំបិលជាដើម ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ ដូច្នេះនៅពេលដែលគាត់ច្របល់សាច់ ជាមួយនឹងបន្លែឆ្អិនសព្វហើយ អញ្ចឹងគាត់ថែមទឹកត្រីចូល ដើម្បីឲ្យបន្លែនិងសាច់នោះ មានរសជាតិប្រៃបន្តិច មានរសជាតិប្រៃបន្តិច បន្ទាប់មកគាត់ដាក់បាយចូលទៅក្នុងខ្ទះផងដែរ អញ្ចឹងនៅពេលដែលយើងឆាបាយគឺយើង បន្ទាប់ពីយើងប្រើគ្រឿង ហើយនិងបន្លែ និងសាច់ដាក់ចូលក្នុងខ្ទះរួចរាល់ហើយ ចុងក្រោយបំផុត គឺគាត់ត្រូវដាក់បាយចូលទៅក្នុងខ្ទះនោះផងដែរ ព្រោះប្រសិនបើដាក់បាយមុន វាអាចធ្វើឲ្យខ្លោចបាយ ហើយអត់ឆ្អិនល្អទៀត ដោយសារតែសាច់ជ្រូកគឺអត់ងាយឆ្អិន ហើយបន្លែក៏អត់ងាយឆ្អិនដែរ ដូច្នេះយើងត្រូវប្រើប្រាស់សាច់ជ្រូក ដើម្បីឆាមុន បន្ទាប់មកនៅពេលដែលសាច់ជ្រូកឆ្អិនល្មមហើយ យើងត្រូវដាក់បន្លែឆាចូលទៀត ដើម្បីឲ្យបន្លែឆ្អិនតាមក្រោយ អញ្ចឹងនៅពេលដែលបន្លែនិងសាច់ឆ្អិនអស់ហើយ គឺយើងទើបដាក់បាយតាមក្រោយដើម្បីឲ្យវាឆ្អិន ព្រោះដោយសារតែបាយជាដាំមួយសាហើយ អញ្ចឹងយើងដាំម្ដងរួចហើយ ដូច្នេះវាឆ្អិនរួចហើយ អញ្ចឹងយើងគ្រាន់តែដាក់បាយចូលទៅក្នុងខ្ទះ ដើម្បីច្របល់ជាមួយនឹងគ្រឿង ជាមួយនឹងបន្លែ វាជាការស្រេច ដូច្នេះយើងត្រូវដាក់បាយចុងក្រោយគេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទីគឺនារីអ្នកលក់ ឬក៏អ្នកលក់ម្ចាស់តូបហ្នឹង គាត់ដាក់សាច់ជ្រូកមុនដំបូងចូលទៅក្នុងខ្ទះ បន្ទាប់មកគាត់ដាក់បន្លែ ហើយគាត់បានលាយគ្រឿង ដូចជាចាក់ទឹកត្រី ដាក់បន្ថែមស្ករជាដើម ចូលទៅក្នុងខ្ទះនោះ ដើម្បីលាយឲ្យមានរសជាតិឆ្ងាញ់ បន្ទាប់មកចុងក្រោយគេ គឺគាត់ដាក់បាយចូលទៅក្នុងខ្ទះ ដើម្បីឆាច្របល់ចូលគ្នាឲ្យសព្វ