KhmerPronunciationEnglish/Notes#occ
ទុរេន tuʔreen, tʰuureen durian
Notes: also written ធូរេន
20/4

Link to overview page
Link to dictionary

Expressing dislikes 1 — Cultural note


តើក្លិនផ្លែទុរេនឈ្ងុយក្រអូបទេសម្រាប់អ្នក? ជនជាតិផ្សេងភាគច្រើនមិនចូលចិត្តក្លិនរបស់ផ្លែទុរេននោះទេប៉ុន្តែ ជនជាតិខ្មែរជាទូទៅចូលចិត្តក្លិននិងរសជាតិផ្លែទុរេនខ្លាំងណាស់ទុរេនដែលល្បីថាឆ្ងាញ់គឺទុរេនមកពីខេត្តកំពត

Saying “I want X” — Dialogue 1


នៅតូបលក់ផ្លែឈើ
អ្នកលក់បង ត្រូវការទិញអីដែរ?
ភ្ញៀវមានទុរេនអេ៎?
អ្នកលក់បាទ មានតាសបងអញ្ជើញខាងនេះ បង
ភ្ញៀវទុរេនកំពតយើងមែន?
អ្នកលក់បាទ ទុរេនកំពត បងទើបមកដល់ម្សិលមិញ
ភ្ញៀវថ្លឹងនេះម៉ោអីចឹងរកទិញចេកទុកសែនតិច
អ្នកលក់ចេកមានតាសបងនៅខាងនេះ បងបងយកចេកអីដែរ? ចេកណាំវ៉ា ឬក៏ចេកអំបូង? ចេកពងមាន់ក៏មាន
ភ្ញៀវយកចេកណាំវ៉ាស្និតម៉ោហើយយកក្រូចពោធិ៍សាត់ម៉ាគីឡូផង
អ្នកលក់បាទ បងចាំខ្ញុំរៀបចំជូន

Fruits (Sakanan) — 10 Durian


បន្ទាប់មកទៀតគឺយើងឃើញមានរូបភាពផ្លែទុរេន អញ្ចឹងផ្លែទុរេនគឺជាផ្លែមួយប្រភេទ ដែលមានសំបករឹងនិងមានបន្លារឹង អញ្ចឹងផ្លែទុរេនគឺប្រសិនបើយើងប៉ះមិនប្រយ័ត្ន វាអាចធ្វើឲ្យយើងមុតដៃបាន ហើយផ្លែទុរេនជាទូទៅគឺមានសំបកពណ៌បៃតង ទោះបីជាវាទុំក៏ដោយ ក៏វាមានសំបកពណ៌បៃតងដែរ ហើយដើម្បីញ៉ាំផ្លែទុរេនបាន យើងត្រូវតែពុះសំបកវាចេញ ដោយយើងគ្រាន់តែយកកាំបិតមកឆូតសំបកវា ហើយចាប់ហែកសំបកនោះជាការស្រេច នឹង វានឹង យើងអាចឃើញសាច់របស់វាពណ៌លឿង ដែលសាច់របស់វាគឺមានលក្ខណៈជាក្លែបដូចក្លែបក្រូចដែរ ប៉ុន្តែវាធំជាងផ្លែក្រូច ហើយសាច់របស់វាគឺមានរសជាតិផ្អែម អត់មានរសជាតិជូរទេ អញ្ចឹងយើងឃើញសាច់របស់វា ហើយសាច់របស់វាក្រាស់ ដែលជាទូទៅទុរេនគឺយើងអត់ញ៉ាំសំបកហើយក៏អត់ញ៉ាំគ្រាប់ដែរ គឺយើងញ៉ាំវាតែសាច់តែប៉ុណ្ណោះ ដែលសាច់របស់វាគឺមានពណ៌លឿង

Fruits (Sakanan) — 10 Jackfruit


បន្ទាប់មកទៀតរូបភាពទី ១០ ដដែល យើងឃើញមានផ្លែខ្នុរ ផ្លែខ្នុរគឺមានរូបរាងស្រដៀងនឹងផ្លែទុរេន គ្រាន់តែថាបន្លារបស់វាច្រើនជាងផ្លែទុរេន ហើយបន្លារបស់វាអត់មុតដូចបន្លាទុរេននោះទេ គឺសំបករបស់វាគឺទន់តិចអញ្ចឹងយើងអាចចាប់កាន់សំបកខ្នុរបាន ក៏ប៉ុន្តែយើងអត់អាចចាប់កាន់សំបកទុរេនបានទេ គឺវាធ្វើឲ្យយើងមុតដៃ អញ្ចឹងខ្នុរគឺ ដើម្បីយើងញ៉ាំបាន គឺយើងត្រូវតែបកសំបកវាដូចជាសំបកទុរេនដែរ ហើយសំបកខ្នុរគឺមានលក្ខណៈទន់ជាងសំបកទុរេន ហើយផ្លែខ្នុរ គឺយើង ពេលខ្ចីយើងអាចយកផ្លែវាមកធ្វើជាសម្លបាន គឺយើងអាចស្លបាន ស្លកកូរ ឬក៏ស្លសម្លផ្សេងបាន នៅក្នុងប្រទេសកម្ពុជាគឺយើងចូលចិត្តយកផ្លែខ្នុរមកស្លកកូរនៅពេលដែលវាខ្ចី ចំណែកឯពេលវាទុំ គឺសាច់របស់វាឡើងពណ៌លឿង អញ្ចឹងវាមានរសជាតិផ្អែម ហើយមានក្លិនក្រអូប ដូច្នេះយើងញ៉ាំ អាចញ៉ាំសាច់ខ្នុរបាន ចំណែកឯគ្រាប់របស់វាឆៅ គឺយើងញ៉ាំអត់កើតទេ គឺយើងអត់អាចញ៉ាំគ្រាប់ខ្នុរឆៅទេ គឺយើងអាចយកទៅស្ងោរឲ្យឆ្អិន អញ្ចឹងភាគច្រើននៅក្នុងប្រទេសកម្ពុជា យើងតែងតែស្ងោរគ្រាប់ខ្នុរដើម្បីញ៉ាំ បន្ទាប់ពីយើងញ៉ាំសាច់រួច តែគ្រាប់ខ្នុរជាទូទៅមានរសជាតិសាប អញ្ចឹងនៅពេលដែលយើងស្ងោរ គឺយើងត្រូវដាក់ថែមអំបិលបន្តិចដើម្បីវាមានរសជាតិប្រៃ អញ្ចឹងយើងអាចញ៉ាំសាច់ខ្នុរបានផង យើងអាចញ៉ាំគ្រាប់បានផងនៅពេលដែលវាឆ្អិន ហើយខ្នុរគឺមានក្លិនក្រអូប និងមានសំបកមានបន្លាទន់ដែលយើងអាចចាប់កាន់បាន ដូច្នេះទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលមាននៅក្នុងប្រទេសកម្ពុជា ហើយផ្លែឈើទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលអាចជំនួយសុខភាពរបស់យើង អត់មានរាងកាយរឹងមាំបាន ដូច្នេះយើងត្រូវតែឧស្សាហ៍ញ៉ាំផ្លែឈើ ដើម្បីឲ្យមានសុខភាពល្អទាំងអស់គ្នា