KhmerPronunciationEnglish/Notes#occ
បៀរ biǝ beer
Notes: also written ប៊ីយេរ, ប៊ីយែរ
7/5

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 05


ចូលមកដល់រូបភាពទីរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេរង់ចាំមួយសន្ទុះក្រោយមក អ្នកបម្រើក៏បានត្រលប់មកវិញ អញ្ចឹងអ្នកបម្រើត្រលប់មកវិញ នៅពេលនោះអ្នកបម្រើបានប្រាប់អំពីតម្លៃ ដែលពួកគេត្រូវបង់ទៅឲ្យហាង ដោយតម្លៃអំពីមុខម្ហូប ជាមួយនឹងស្រាបៀរដែលគេកំពុងញ៉ាំ អញ្ចឹងអ្នកបម្រើបានប្រាប់អំពីតម្លៃទៅដល់អ្នកទាំងបីថា អស់ចំនួនប៉ុន្មាន អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ប្រហែលជាអស់ចំនួន ៣០ ដុល្លារ ដែលនៅក្នុងនោះយើងឃើញ បន្ទាប់ពីអ្នកបម្រើប្រាប់ទៅដល់អ្នកទាំងបីថា អស់ចំនួន ៣០ ដុល្លារ ហើយ នារីម្នាក់ដែលអង្គុយនៅកណ្ដាល ក៏បានយកលុយចំនួន ៣០ ដុល្លារ ហុចទៅឲ្យម្ចាស់ហាង ឬក៏អ្នកបម្រើ ដើម្បីបង់ថ្លៃម្ហូបហើយនិងស្រាដែលពួកគេបានញ៉ាំ អញ្ចឹងពួកគេទាំងបីនាក់ញ៉ាំស្រាម្នាក់មួយដបជាមួយនឹងម្ហូបផ្សេងទៀតដែលនៅលើតុ ដូច្នេះហើយទើបអស់តម្លៃ ៣០ ដុល្លារ បន្ទាប់មកពួកគេក៏បានចូលលុយគ្នា បានន័យថាពួកគេចេញចំណែកម្នាក់ ១០ ដុល្លារដើម្បីឲ្យទៅថ្លៃម្ហូប[នោះ]គេនោះ អញ្ចឹងបានន័យថា ពួកគេចេញស្មើគ្នា បានន័យថាម្នាក់ ១០ ដុល្លារ ម្នាក់ ១០ ដុល្លារ ដែលសរុបទៅចំនួន ៣០ ដុល្លារ បន្ទាប់មកនារីម្នាក់នោះក៏យកលុយនោះឲ្យទៅអ្នកបម្រើ ដើម្បីបង់ថ្លៃម្ហូបនិងស្រា បន្ទាប់មក ដើម្បីពួកគេត្រលប់ទៅផ្ទះវិញ

Tuk Tuk (Sakanan) — 06


បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេបានបង់លុយថ្លៃស្រា ឬក៏ថ្លៃម្ហូបរួចរាល់ហើយ ពួកគេក៏បានដើរត្រលប់ទៅផ្ទះ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេរៀងស្រវឹងបន្តិច ដោយសារតែគេញ៉ាំស្រាម្នាក់មួយដប អញ្ចឹងបានធ្វើឲ្យពួកគេរៀងស្រវឹង អញ្ចឹងអាការៈស្រវឹងគឺយើងមានអារម្មណ៍ថាវិលមុខ ឬក៏ឈឺក្បាលបន្តិចបន្តួច ហើយពេលខ្លះប្រសិនបើយើងញ៉ាំស្រាបៀរច្រើន ឬក៏ញ៉ាំស្រាច្រើន វាបណ្ដាលឲ្យយើងក្អួតផងដែរ ព្រោះថានៅពេលដែលជាតិអាល់កុលនៅក្នុងខ្លួនយើងច្រើន វានឹងបណ្ដាលឲ្យយើងក្អួត ឬក៏ឲ្យយើងឈឺក្បាល ដូច្នេះហើយយើងមិនត្រូវញ៉ាំស្រាបៀរ ឬក៏ស្រាច្រើននោះទេ ជាក់ស្ដែងនៅក្នុងរូបភាពទីនេះ អ្នកទាំងបីគឺញ៉ាំស្រាតែម្នាក់មួយដបតែប៉ុណ្ណោះ ក៏ប៉ុន្តែវាបានធ្វើឲ្យគេស្រវឹងបន្តិច ដែលធ្វើឲ្យពួកគេពិបាកក្នុងការដើរ ហើយពួកគេមានអាការៈវិលមុខនិងឈឺក្បាល យើងឃើញនៅក្នុងរូបភាពនេះ គឺបុរសដែលពាក់អាវពណ៌បៃតងដៃខ្លី គាត់បានយកដៃម្ខាងរបស់គាត់ទៅច្រត់ក្បាល បានន័យថាគាត់កំពុងតែវិលមុខ អញ្ចឹងគាត់មានអាការៈស្រវឹង ពិបាកដើរ ដោយគាត់វិលមុខ ហើយនារីនិងបុរសម្នាក់ទៀត គាត់កំពុងតែដើរបណ្ដើរ និយាយគ្នាបណ្ដើរ ដោយគាត់និយាយគ្នាលេង ឬក៏គាត់និយាយគ្នាអំពីការងារ ឬក៏ការសិក្សាផ្សេងអញ្ចឹងបានន័យថាពួកគេបានញ៉ាំស្រាម្នាក់មួយដបហើយ បន្ទាប់មកពួកគេត្រលប់ទៅផ្ទះ ដោយមានអាការៈស្រវឹងបន្តិចបន្តួច ប៉ុន្តែពួកគេមិនស្រវឹងខ្លាំងនោះទេ ដោយពួកគេអាចទប់ស្មារតីរបស់ពួកគេបាន

Tuk Tuk (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា នៅលើតុនេះ នៅលើតុរបស់ពួកគេអម្បាញ់មិញ គឺមានស្រាចំនួនបីដប អញ្ចឹងពួកគេមកទីនេះ គឺញ៉ាំភេសជ្ជៈគឺជាស្រា បាទ ដែលថាស្រាគឺមានច្រើនប្រភេទ មានដូចជាប៊ីយេរ មានដូចជាស្រាបៀរ មានដូចជាស្រាក្រហម ឬក៏ស្រាវិស្គីជាដើម អញ្ចឹងស្រាគឺសុទ្ធតែមានជាតិអាល់កុលទាំងអស់ អញ្ចឹងវាអាចធ្វើឲ្យយើងស្រវឹងបាន អញ្ចឹងហើយនៅពេលដែលយើងស្រវឹង យើងមិនអាចបើកបរ ឬក៏ធ្វើដំណើរបាននោះទេ ប្រសិនបើយើងស្រវឹង យើងមិនអាចបើកបរបាននោះទេ ព្រោះវាខុសនឹងច្បាប់ ហើយបង្កឲ្យមានគ្រោះថ្នាក់ផងដែរម្យ៉ាងវិញទៀត ការញ៉ាំស្រា គឺបណ្ដាលឲ្យប៉ះពាល់សុខភាព ដូច្នេះហើយយើងមិនត្រូវឲ្យញ៉ាំច្រើននោះទេ អញ្ចឹងយើងញ៉ាំតែបន្តិចបន្តួចបានហើយ ព្រោះថានៅពេលដែលយើងញ៉ាំច្រើន វាអាចប៉ះពាល់ដល់សុខភាពយើង វាអាចធ្វើឲ្យយើងឈឺ វាអាចធ្វើឲ្យយើងឈឺក្បាល វាអាចធ្វើឲ្យយើងឈឺក្រពះជាដើម អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថា អ្នកទាំងបីកំពុងតែញ៉ាំស្រាម្នាក់មួយដប ហើយគេបានយកទឹកកកដែលនៅក្នុងធុង បាទ មានធុងមួយដែលដាក់ទឹកកក គេយកទឹកកកដែលនៅក្នុងធុងនោះដាក់ចូលកែវរបស់គេ បាទ អញ្ចឹងគេទាំងបីនាក់បានយកទឹកកកដាក់ចូលក្នុងកែវ បន្ទាប់មកគេចាក់ស្រាចូលទៅក្នុងកែវរបស់គេដើម្បីញ៉ាំ អញ្ចឹងពួកគេញ៉ាំស្រាដើម្បីកំដរអារម្មណ៍ ហើយអង្គុយស្ដាប់ភ្លេងនៅក្នុងក្លឹប ដែលគេធ្វើបែបនេះ គឺបន្ទាប់ពីចេញពីធ្វើការ ដើម្បីលំហែអារម្មណ៍

Tuk Tuk (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ

Tuk Tuk (Sakanan) — 01


អញ្ចឹងយើងមកមើលរូបភាពទីទាំងអស់គ្នាតែម្ដង នៅក្នុងរូបភាពទីយើងឃើញមានមនុស្សប្រុសស្រីជាច្រើន អង្គុយនៅក្នុងកន្លែងមួយ អញ្ចឹងកន្លែងនោះ មើលទៅដូចជាកន្លែងផឹកស៊ី ឬក៏កន្លែងក្លឹបរាត្រីជាដើម ដែលយើងឃើញថាមានមនុស្សជាច្រើន កំពុងតែអង្គុយញ៉ាំស្រា និងអង្គុយស្ដាប់ភ្លេង ដោយនៅទីនោះគឺមានភ្លេងកំដរ អញ្ចឹងបានន័យថាពួកគេចេញមកក្រៅ ដើម្បីស្ដាប់ភ្លេងកំដរនាថ្ងៃសម្រាក ឬក៏បន្ទាប់ពីការបំពេញការងារនឿយហត់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺមានតុចំនួនបី បាទ ដែលមានមនុស្សជាច្រើននៅក្នុងតុនោះ ដែលយើងឃើញតុនៅកណ្ដាល គឺមានមនុស្សប្រុសស្រីចំនួនបីនាក់ អញ្ចឹងប្រុសស្រីចំនួនបីនាក់នោះគឺជាមិត្តភក្តិនឹងគ្នា ដែលយើងឃើញបុរសទីដែលគាត់អង្គុយនៅខាងឆ្វេងដៃ បាទ គាត់អង្គុយនៅលើកៅអីមួយ ដែលកៅអីនោះមានជើងកៅអីចំនួនបួន ហើយមានបង្អែកមួយផងដែរ អញ្ចឹងគាត់អង្គុយលើកៅអីដោយដាក់ដៃនៅលើតុ ហើយគាត់ផ្អែកទៅលើបង្អែក បុរសនោះពាក់អាវដៃខ្លីពណ៌បៃតង ហើយគាត់ស្លៀកខោជើងវែងពណ៌ ដែលគាត់ពាក់ស្បែកជើងប៉ាតា បុរសនោះមានអាយុប្រហែលជា ២០ ឆ្នាំ ដែលគាត់មានសក់បះឡើងទៅលើ បាទ គាត់ធ្វើជាម៉ូត អញ្ចឹងម៉ូតសក់របស់គាត់គឺបះឡើងទៅលើ គាត់អង្គុយជាមួយនឹងនារីម្នាក់ដែលអង្គុយនៅកណ្ដាល នារីម្នាក់នោះ គឺគាត់ពាក់អាវវៀលពណ៌ ដៃវែង ហើយគាត់ស្លៀកខោពណ៌ខ្មៅជើងវែង អញ្ចឹងនារីម្នាក់នោះ គាត់បានចងសក់បួងឡើងទៅលើ អញ្ចឹងនៅពេលដែលយើងចងសក់បួងឡើងទៅលើ សម្រាប់នារី គេហៅថាបួង នៅពេលដែលយើងចងសក់ឡើងទៅលើ គេហៅថាបួងសក់ អញ្ចឹងនារីម្នាក់នោះ គាត់ពាក់អាវដៃវែង ហើយវៀល ចំណែកបុរសម្នាក់ទៀតដែលជាមិត្តភក្តិរបស់គាត់ដែរនោះ គឺគាត់ពាក់អាវពណ៌ប្រផេះ ដៃខ្លី ហើយស្លៀកខោជើងវែង អ្នកទាំងបីកំពុងតែអង្គុយទល់មុខគ្នា ពួកគេកំពុងតែញ៉ាំស្រាបៀរម្នាក់មួយដបដើម្បីនិយាយគ្នាលេងអំពីការងារ ឬក៏អំពីការសិក្សា បន្ទាប់ពីគេសម្រាក ឬក៏ចេញពីធ្វើការ បានន័យថាគេមកទីនេះ ដើម្បីស្ដាប់ភ្លេងលំហែអារម្មណ៍ អញ្ចឹងគេមកដើម្បីស្ដាប់ភ្លេងនិងលំហែអារម្មណ៍ ដោយការញ៉ាំ ជួបជុំគ្នាញ៉ាំអាហារជាមួយគ្នា និងញ៉ាំស្រាបៀរបន្តិចបន្តួច ដែលយើងឃើញនៅលើតុរបស់ពួកគេ គឺមានដបស្រា ក៏ដូចជាកែវស្រា ហើយនិងធុងដាក់ទឹកកកផងដែរអញ្ចឹងទឹកកកគេដាក់នៅក្នុងធុងមួយ ទឹកកក យើងដាក់នៅក្នុង យើងយកមកដាក់នៅក្នុងកែវ ហើយចាក់ស្រាចូលទៅក្នុងកែវ ដើម្បីឲ្យវាត្រជាក់ ដូច្នេះហើយទើបគេដាក់ទឹកកកនៅក្នុងធុងមួយ នៅពេលដែលយើងត្រូវការទឹកកក យើងអាចយកទឹកកកនោះមកដាក់ក្នុងកែវស្រាយើងបាន