KhmerPronunciationEnglish/Notes#occ
ជនបរទេស cɔɔn bɑɑrəteeh foreigner 3/3

Link to overview page
Link to dictionary

Expressing likes 2 — Cultural note


ជនជាតិខ្មែរចូលចិត្តធ្វើម្ហូបដោយដាក់ប្រហុកនៅក្នុងសម្ល មានសម្លប្រហើរ សម្លកកូរ ។ល។ ប្រហុកគឺជាគ្រឿងទេសម្យ៉ាងរបស់ខ្មែរដែលធ្វើអំពីត្រីបុកឲ្យហ្មត់និងផ្អាប់ទុកជនជាតិខ្មែរមួយចំនួននិងជនបរទេសភាគច្រើន មិនចូលចិត្តក្លិនរបស់ប្រហុកនោះទេ

Coffee And Soft Drink (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ បន្ទាប់ពីគាត់ហៅអ្នកបម្រើឲ្យមកគិតលុយនៅតុរបស់គាត់ហើយ អញ្ចឹងរូបភាពទី ១៣ នេះ គឺអ្នកបម្រើគាត់បានប្រាប់តម្លៃកាហ្វេរបស់គាត់ទៅដល់បុរសម្នាក់នោះអញ្ចឹងដោយសារតែកាហ្វេនៅទីនេះគឺជាកាហ្វេហាង បានន័យថាគាត់ញ៉ាំកាហ្វេនៅក្នុងហាង អញ្ចឹងយើងឃើញថាតម្លៃកាហ្វេដែលនៅក្នុងហាង គឺមានតម្លៃថ្លៃជាងកាហ្វេដែលនៅខាងក្រៅបានន័យថាពេលខ្លះ កាហ្វេដែលនៅខាងក្រៅគឺមានតម្លៃត្រឹមតែពីរពាន់ ឬក៏មួយពាន់ប្រាំរយក្នុងមួយកែវតែប៉ុណ្ណោះ ចំណែកឯកាហ្វេដែលលក់តាមរទេះ គឺមានតម្លៃតែមួយពាន់ ឬក៏មួយពាន់ប្រាំរយ[...]ក្នុងមួយកែវ ប៉ុន្តែប្រសិនបើយើងញ៉ាំកាហ្វេនៅក្នុងហាងធំដែលជាហាងលក្ខណៈសម្រាប់ជនបរទេស គឺ គឺមានតម្លៃថ្លៃ ដែលកាហ្វេខ្លះគឺអាចមានតម្លៃដល់ប្រាំដុល្លារ ឬក៏បីដុល្លារ ឬក៏បួនដុល្លារជាដើមអញ្ចឹងប្រហែលជាកាហ្វេនៅក្នុងទីនេះគឺថ្លៃ ដោយសារតែវាជាកាហ្វេហាង និងមានអ្នករត់តុត្រឹមត្រូវផងដែរ ដូច្នេះបន្ទាប់ពីគាត់ហៅអ្នកបម្រើឲ្យមកគិតលុយថ្លៃកាហ្វេរបស់គាត់នៅនឹងតុហើយ បុរសម្នាក់នោះ គាត់ក៏បានដកលុយ គាត់ក៏បានដកលុយចេញពីហោប៉ៅខោរបស់គាត់ អញ្ចឹងគាត់ក៏បានដកលុយ ហើយហុចលុយនោះទៅឲ្យអ្នកបម្រើដោយទឹកមុខញញឹមអញ្ចឹងបានន័យថាគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់គាត់នៅក្នុងហាងនោះហើយ ហើយគាត់ត្រូវបន្តដំណើរទៅមុខទៀតអញ្ចឹងដើម្បីទៅដើរលេងជាមួយកូនស្រីរបស់គាត់ គាត់ក៏ហៅអ្នកបម្រើឲ្យមកគិតលុយអញ្ចឹងនៅក្នុងរូបភាពនេះ គាត់ក៏បានហុចលុយថ្លៃកាហ្វេទៅឲ្យអ្នកបម្រើ រីឯអ្នកបម្រើ គាត់ក៏បានញញឹមមកដាក់បុរសនោះ ដែលជាបុរសនោះជាអតិថិជនរបស់គាត់ ហើយគាត់ក៏បានលើកដៃទទួលលុយថ្លៃកាហ្វេអញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញម្នាក់ប្រគល់លុយ និងម្នាក់ទទួលលុយថ្លៃកាហ្វេ ហើយពួកគេទាំងពីរអ្នកគឺមានទឹកមុខញញឹមដូចគ្នា ព្រោះបុរសម្នាក់នោះ គាត់បាននាំកូនស្រីរបស់គាត់មកញ៉ាំកាហ្វេនៅក្នុងហាង រីឯអ្នកបម្រើនោះ គាត់មានអតិថិជនចូលក្នុងហាងរបស់គាត់ ដូច្នេះពួកគេទាំងពីរអ្នកគឺសប្បាយរីករាយ

Tuk Tuk (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ