KhmerPronunciationEnglish/Notes#occ
ងងុយ ŋɔŋuy 1. to be sleepy
2. sleepiness
8/8

Link to overview page
Link to dictionary

Expressing sleepiness — Cultural note


ក្រោយពេលញ៉ាំបាយថ្ងៃត្រង់រួច មនុស្សមួយចំនួនមានអារម្មណ៍ងងុយគេង ដែលគេហៅថា ពុលបាយការគេងរយៈពេលខ្លីនៅពេលថ្ងៃហៅថា គេងថ្ងៃអ្នកខ្លះប្រើពាក្យថា សម្ងំ សំដៅលើការគេងមិនឲ្យលក់ខ្លាំងពេក គឺគ្រាន់តែទម្រេតខ្លួននិងបិទភ្នែកដើម្បីសម្រាក ប៉ុន្តែនៅដឹងខ្លួន

Expressing dislikes 2A — Additional dialogue


បូរ៉ាតារា ទៅណាហ្នឹង?
តារាទៅបណ្ណាល័យទំនេរអត់? តស់ ទៅអានសៀវភៅជាមួយគ្នា
បូរ៉ាមុខខ្ញុំនឹងអានសៀវភៅ? ខ្ជិលអា៎
តារាថី?
បូរ៉ាមិនមែនថាមិនចូលចិត្តទេចូលចិត្តអានដែរ តែពិបាកត្រង់ ឆាប់ងងុយដេក
តារាមកពីមិនទាន់ទម្លាប់ទៅអត់?
បូរ៉ាទៅក៏ទៅ

Going To Bed (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ ប្រហែលជាព័ត៌មានអំពីទឹកជំនន់នោះចប់ ឬក៏ដោយសារតែគាត់ងងុយគេងខ្លាំង ដូច្នេះគាត់ក៏បានយកតេឡេមកបិទទូរទស្សន៍ អញ្ចឹងគាត់ក៏បានយកតេឡេមកចុចលើប៊ូតុង ឬក៏ចុចលើគ្រាប់ចុចតេឡេ ដើម្បីបញ្ជាឲ្យបិទទូរទស្សន៍ ដូច្នេះគាត់អត់ចាំបាច់ដើរទៅបិទទូរទស្សន៍ផ្ទាល់នោះទេ គឺគាត់គ្រាន់តែអង្គុយនៅលើគ្រែ ហើយប្រើប្រាស់ប្រដាប់បញ្ជា ឬក៏តេឡេចុចទៅលើទូរទស្សន៍ នោះទូរទស្សន៍នឹងបិទដែលនៅក្នុងរូបភាពទី ១៣ នេះ យើងឃើញគាត់កំពុងតែប្រើប្រាស់មេដៃរបស់គាត់ ដើម្បីចុចប៊ូតុងរបស់ទូរទស្សន៍ គាត់កំពុងតែចុចប៊ូតុងរបស់តេឡេ បន្ទាប់មកយើងឃើញទូរទស្សន៍ក៏ចាប់ផ្ដើមបិទអញ្ចឹងនៅពេលដែលទូរទស្សន៍បិទ យើងឃើញកញ្ចក់ទូរទស្សន៍គឺមានពណ៌ខ្មៅ អញ្ចឹងអត់មានរូបភាពអីផ្សាយទៀតទេ ដោយសារតែគាត់បិទទូរទស្សន៍នោះហើយ

Going To Bed (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ ក្រោយពីគាត់ប្រាស់ខ្លួនគេងបន្តិចមក ប្រហែលជាគាត់ដោយសារតែគាត់អស់កម្លាំង អញ្ចឹងប្រហែលជាគាត់ដោយសារអស់កម្លាំងពេក ដោយគាត់មកពីក្រៅ ឬក៏គាត់ធ្វើការអស់កម្លាំងពេក គាត់គេងបន្តិច ក្រោយមកគាត់ក៏គេងលក់ អញ្ចឹងគាត់ក៏បានគេងលក់ ដោយយើងឃើញខ្យល់កង្ហារកំពុងតែបក់អញ្ចឹងគាត់បើកកង្ហារ ហើយគាត់គេងនៅលើគ្រែ អញ្ចឹងយើងឃើញខ្យល់កង្ហារកំពុងតែបក់មកលើគាត់ ហើយបុរសម្នាក់នោះគាត់ក៏បានគេងលក់ ដែលគាត់គេងឆាប់លក់ដោយសារតែគាត់អស់កម្លាំងអញ្ចឹងអ្នកខ្លះគាត់ពិបាកក្នុងការគេងលក់ ដោយសារតែគាត់ត្រូវគិតច្រើន អញ្ចឹងគាត់អាចប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេង ដោយអ្នកខ្លះគាត់អាចសម្ងំគេងមួយម៉ោង ឬក៏កន្លះម៉ោង មុននឹងគាត់អាចគេងលក់បាន ដោយសារតែគាត់នឹកគិតរឿងផ្សេងដែលគាត់បានធ្វើពីថ្ងៃ ឬក៏គាត់គិតថាតើថ្ងៃស្អែកគាត់នឹងត្រូវធ្វើអ្វីទៀតចំណែកឯក្មេងប្រុសម្នាក់នេះ ដោយសារតែគាត់អស់កម្លាំងខ្លាំងពេក និងដោយសារតែគាត់ងងុយគេងផង ដូច្នេះនៅពេលដែលគាត់គេងបានបន្តិច គឺគាត់បានគេងលក់ គឺគាត់អត់ប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេងដូចគេដទៃទៀតនោះទេអញ្ចឹងនៅក្នុងរូបភាពទី ១៥ គឺក្មេងប្រុសម្នាក់នោះគាត់ក៏បានគេងលក់

Cold Season (Sakanan) — 02


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាក្មេងប្រុសម្នាក់នោះបានក្រោកឡើងអញ្ចឹងនៅក្នុងរូបភាពទីគឺក្មេងប្រុសនោះ គាត់ក្រោកពីគេងក៏ប៉ុន្តែគាត់ពុំទាន់បានដើរចេញពីគ្រែនោះទេ ដោយគាត់គ្រាន់តែងើបអង្គុយបាទ មុនគាត់ នៅក្នុងរូបភាពទីគាត់គេងនៅលើខ្នើយ ប៉ុន្តែនៅក្នុងរូបភាពទីក្មេងប្រុសម្នាក់នោះ គឺគាត់ងើបអង្គុយឡើង ដោយជើងរបស់គាត់ដណ្ដប់នៅក្នុងភួយបាទ ជើងរបស់គាត់ គឺដាក់ដណ្ដប់នៅក្នុងភួយហើយគាត់អង្គុយដោយលើកដៃរបស់គាត់ឡើងលើមួយចំហៀង និងយកមួយចំហៀងទៀត យកមកខ្ទប់មាត់របស់គាត់ដែលកំពុងតែស្ងាបអញ្ចឹងយើងឃើញថា ក្មេងប្រុសម្នាក់នោះគេងដោយពាក់អាវសម្រាប់គេងយប់ គឺមានអាវដៃវែងពណ៌លឿងបាទ គាត់ងើបពីគេង ក៏ប៉ុន្តែគាត់មិនទាន់បាត់ងងុយគេងនោះទេដោយយើងឃើញថា យើងមើលមាត់របស់គាត់ មាត់របស់គាត់គឺកំពុងតែស្ងាប ហើយគាត់កំពុងតែធ្វើកាយវិការ ដើម្បីពត់ខ្លួនអញ្ចឹងជាទូទៅ ក្រោយពីយើងងើបពីគេង យើងតែងតែមានអារម្មណ៍ និងមានកាយវិការមួយគឺស្ងាបនិងពត់ខ្លួន ហើយយើងមើលមកក្មេងនេះ គាត់កំពុងតែស្ងាប ហើយដៃរបស់គាត់មួយចំហៀង គាត់កំពុងតែយកទៅខ្ទប់នឹងមាត់របស់គាត់បាទ ហើយមួយចំហៀងទៀតគាត់លើកឡើងលើ ព្រោះ ធ្វើបែបនេះ គឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនមែនទែន បន្ទាប់ពីយើងងើបពីគេងភ្លាមនោះផងដែរ

Going To Bed (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ ដោយសារតែគាត់ងងុយគេងខ្លាំង អញ្ចឹងគាត់ក៏បានបិទភ្លើង ហើយក៏គាត់ក៏បានបិទទូរទស្សន៍ ហើយគាត់ក៏បានគេងនៅលើគ្រែ អញ្ចឹងគាត់ក៏បានគេងដោយដណ្ដប់ភួយ ដោយគាត់កើយនៅលើខ្នើយអញ្ចឹងក្បាលរបស់គាត់កើយនៅលើខ្នើយ ហើយគាត់យកភួយមកដណ្ដប់ ដែលអម្បាញ់មិញគាត់អង្គុយសណ្ដូកជើងនៅលើភួយ ប៉ុន្តែនៅពេលដែលគាត់គេង គឺគាត់ចូលទៅក្រោមភួយ បានន័យថាគាត់ដណ្ដប់ភួយ ប្រហែលជាអាកាសធាតុនៅថ្ងៃនេះ គឺរៀងត្រជាក់បន្តិចអញ្ចឹងដោយសារតែមានមេឃភ្លៀង ហើយមានទឹកជំនន់ ដូច្នេះអាកាសធាតុប្រហែលជាត្រជាក់បន្តិច ដូច្នេះធ្វើឲ្យគាត់រងា មានអារម្មណ៍ថាត្រជាក់ អញ្ចឹងគាត់ត្រូវដណ្ដប់ភួយដើម្បីឲ្យមានភាពកក់ក្ដៅ អញ្ចឹងគាត់ ប្រសិនបើគាត់អត់បើកកង្ហារទេ គឺអាចធ្វើឲ្យគាត់ហប់នៅក្នុងបន្ទប់ ដោយសារតែបន្ទប់របស់គាត់គឺហប់ អញ្ចឹងគាត់ត្រូវបើកកង្ហារឲ្យមានខ្យល់ចេញចូល ក៏ប៉ុន្តែដោយសារតែអាកាសធាតុត្រជាក់ អញ្ចឹងគាត់ត្រូវការដណ្ដប់ភួយ គេងដណ្ដប់ភួយ ដើម្បីឲ្យគាត់មានភាពកក់ក្ដៅបានអញ្ចឹងនៅក្នុងរូបភាពទី ១៤ យើងឃើញគាត់កំពុងតែប្រាស់ខ្លួនគេង គឺគាត់កំពុងតែប្រាស់ខ្លួនគេងនៅលើពូក ហើយកើយនៅលើខ្នើយ ដោយគាត់គេងដណ្ដប់ភួយផងដែរអញ្ចឹងគាត់គេងផ្អៀងមកស្ដាំ បានន័យថាគាត់ផ្អៀងមកស្ដាំ ដើម្បីងាយស្រួលគេងអញ្ចឹងអ្នកខ្លះគាត់ទម្លាប់គេងផ្អៀងទៅឆ្វេង អ្នកខ្លះគាត់ទម្លាប់គេងផ្អៀងមកស្ដាំ រីឯអ្នកខ្លះទៀតគាត់ទម្លាប់គេងផ្ងារឡើងលើអញ្ចឹងទៅតាមទម្លាប់នីមួយៗ អ្នកខ្លះគាត់គិតថាគេងផ្អៀងគឺងាយស្រួលគេង អ្នកខ្លះគេងផ្ងារគឺងាយស្រួលគេងអញ្ចឹងគេ គាត់ បុរសម្នាក់នេះ គាត់គេងទៅតាមទម្លាប់របស់គាត់ ដើម្បីឲ្យងាយស្រួលគេងនិងឆាប់គេងលក់

Going To Bed (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ នៅពេលដែលគាត់គេង អញ្ចឹងជាទូទៅ នៅពេលដែលយើងគេង គឺយើងគេងលក់ គឺយើងអត់ដឹងខ្លួនទេ ក៏ប៉ុន្តែក្មេងប្រុសម្នាក់នោះ គាត់ប្រហែលជាគិតរឿងផ្សេងច្រើនពេកពីថ្ងៃ ឬក៏គាត់បានមើលអ្វីផ្សេងដូច្នេះវាធ្វើឲ្យគាត់យល់សប្តិឃើញយក្សអញ្ចឹងនៅពេលដែលគាត់កំពុងតែគេងលក់នោះ គឺធ្វើឲ្យគាត់យល់សប្តិឃើញយក្ស ដែលយក្សនោះគឺ យើងឃើញនៅក្នុងនេះ រូបភាពទី ១៦ គឺមានមុខមាត់អាក្រក់ ដែលយក្សនោះគឺមានមុខពណ៌បៃតង ហើយមានចង្កូមពីរវែងលៀនចេញតាមមាត់មក អញ្ចឹងយក្សគឺមានត្រចៀកខុសពីមនុស្សយើង គឺមានមុខមាត់គួរឲ្យខ្លាច ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺវាមានមុខពណ៌បៃតង មានត្រចៀកស្រួច ហើយភ្នែករបស់វាគឺធំចង្កូមវែងហើយចង្កូមវាគឺលៀនចេញតាមភ្នែក តាមមាត់អញ្ចឹងយើងឃើញយក្សគឺមានពាក់មួកមួយ ឬក៏ពាក់មកុដ ដែលជាមកុដសម្រាប់យក្សពាក់ អញ្ចឹងយក្សគឺមានមុខមាត់អាក្រក់ អញ្ចឹងប្រហែលជាគាត់គិតរឿងផ្សេងពីថ្ងៃ ដូច្នេះធ្វើឲ្យគាត់យល់សប្តិអាក្រក់ ដោយសារតែយក្សគឺជាមនុស្សអាក្រក់ អញ្ចឹងនៅពេលដែលយល់សប្តិឃើញយក្ស គឺបានន័យថាគាត់កំពុងតែយល់សប្តិអាក្រក់ក៏ប៉ុន្តែដោយសារតែគាត់អស់កម្លាំងខ្លាំង និងគាត់ងងុយគេងខ្លាំងពេក ដូច្នេះគាត់មិនបានភ្ញាក់ដឹងខ្លួន ដោយសារតែការយល់សប្តិឃើញយក្សនោះទេអញ្ចឹងគាត់នៅតែបន្តគេងលង់លក់នៅលើគ្រែ នៅក្នុងបន្ទប់គេងរបស់គាត់ ជាបន្តទៀត ទោះបីជាគាត់យល់សប្តិឃើញយក្សក៏ដោយ ក៏គាត់អត់ភ្ញាក់ដែរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ គឺគាត់អស់កម្លាំងខ្លាំង ដូច្នេះហើយទើបគាត់យល់សប្តិឃើញយក្សក៏គាត់នៅតែបន្តគេង នៅតែបន្តដំណេករបស់គាត់ ឬក៏គាត់គេងបន្តយ៉ាងលង់លក់ យ៉ាងស្កប់ស្កល់

Going To Bed (Sakanan) — 01


អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានក្មេងប្រុសម្នាក់ ដែលក្មេងប្រុសម្នាក់ហ្នឹង មើលទៅគាត់នៅក្មេងដែរទេ ប្រហែលជាគាត់មានអាយុប្រហែលជាម្ភៃឆ្នាំ ដែលយើងឃើញគាត់ពាក់អាវដៃខ្លីពណ៌ខៀវ ដែលអាវរបស់គាត់មានកូនហោប៉ៅតូចមួយនៅខាងឆ្វេងអញ្ចឹងនៅលើទ្រូងខាងឆ្វេង គឺមានកូនហោប៉ៅតូចមួយ ដែលកូនហោប៉ៅនោះគឺសម្រាប់ដាក់លុយ ឬក៏ដាក់សម្ភារៈផ្សេងដែលគាត់ចង់យកតាមខ្លួន អញ្ចឹងរបស់តូចដូចជាលុយ ដូចជាប៊ិច ឬក៏កូនសៀវភៅផ្សេងហ្នឹង គាត់អាចដាក់តាមខ្លួនបាន ដោយគាត់ដាក់ចូលទៅក្នុងកូនហោប៉ៅតូចដែលនៅលើអាវខាងស្ដាំ ឬក៏ ឬក៏ហោប៉ៅអាវដែលនៅខាងស្ដាំ នៅលើទ្រូងខាងស្ដាំអញ្ចឹងរូបភាពទីនេះ យើងឃើញក្មេងប្រុសម្នាក់ហ្នឹង គាត់កំពុងតែស្ងាប ដោយគាត់ស្ងាបដោយហាមាត់ធំនិងបិទភ្នែក ហើយលើកដៃម្ខាងឡើងទៅលើ ដៃម្ខាងទៀតគាត់យកមកខ្ទប់មាត់ គឺគាត់កំពុងតែពត់ខ្លួននិងស្ងាប ព្រោះប្រហែលជាគាត់នឿយហត់ ដោយសារតែគាត់ទើបតែមកពីក្រៅ ឬក៏ដោយសារតែគាត់អស់កម្លាំង ដោយសារតែគាត់ធ្វើការ ឬក៏គាត់ដើរលេងហត់ អញ្ចឹងគាត់អស់កម្លាំងដូច្នេះហើយគាត់ក៏បានពត់ខ្លួនហើយស្ងាប ដែលជាកាយវិការមួយ បានន័យថាយើងកំពុងតែងុយគេងអញ្ចឹងជាទូទៅនៅពេលដែលយើងងុយគេង ឬក៏អស់កម្លាំង យើងតែងតែស្ងាប ហើយនៅពេលដែលយើងស្ងាប គឺយើងពត់ខ្លួន ដើម្បីឲ្យយើងបានស្រួលខ្លួនបន្តិច អញ្ចឹងនៅពេលដែលយើងពត់ខ្លួន គឺយើងមានអារម្មណ៍ថាស្រួលខ្លួនដែលជាក់ស្ដែងយើងឃើញក្នុងរូបភាពនេះគឺក្មេងប្រុសម្នាក់នោះ គាត់បានលើកដៃឆ្វេងរបស់គាត់ឡើងទៅលើត្រង់ខ្ពស់ ហើយគាត់ក្ដាប់ដៃរបស់គាត់ អញ្ចឹងម្រាមដៃរបស់គាត់ក្ដាប់ចូលគ្នា ហើយដៃម្ខាងទៀតរបស់គាត់ ដែលជាដៃខាងស្ដាំ គាត់យកមកខ្ទប់មាត់ដែលគាត់កំពុងតែស្ងាបអញ្ចឹងគាត់កំពុងតែស្ងាបដោយហាមាត់ធំហើយយកដៃរបស់គាត់មកខ្ទប់មាត់របស់គាត់ ដោយកាយវិការពត់ខ្លួន ព្រោះតែគាត់អស់កម្លាំង និងងងុយគេងជាខ្លាំង