Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
រថយន្ត | rʊət yʊən | motor vehicle, automobile, truck Notes: ជើង ត |
8/5 |
Link to overview page
Link to dictionary
Making suggestions in which the speaker is included — Dialogue 2
វិចិត្រ៖ ពេលដល់ហ្គារ៉ាស់សាំងមុខហ្នឹង ខ្ញុំសុំចូលចាក់សាំងតិចសិនណា។
ផារី៖ មានអី។ ស្តុបខាងមុខ ហ្នឹងមែន?
វិចិត្រ៖ ហ្នឹងហើយ។ ចូលតាម៉ាភ្លែតអេ៎។
Boats (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការជិះទូក អញ្ចឹងជាទូទៅមធ្យោបាយនៅក្នុងការធ្វើដំណើរគឺមានបី គឺមាន យើងឃើញការធ្វើដំណើរតាមផ្លូវគោក ដែលយើងមានថ្នល់ មានផ្លូវថ្នល់ មានផ្លូវលំ មានផ្លូវជាតិជាដើម ហើយមួយទៀតផ្លូវគោកដែរ ដែលយើងហៅថាផ្លូវដែក អញ្ចឹងការធ្វើដំណើរតាមផ្លូវដែកគឺយើងជិះរថភ្លើង អញ្ចឹងរថភ្លើងរត់តាមផ្លូវដែក ហើយឡាន ឬក៏រថយន្ត ម៉ូតូ គឺយើងរត់លើផ្លូវថ្នល់ ឬផ្លូវជាតិ ដែលយើងហៅថាផ្លូវគោក ហើយមធ្យោបាយធ្វើដំណើរមួយប្រភេទទៀត គឺយើងធ្វើដំណើរតាមផ្លូវអាកាស អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវអាកាស គឺយើងជិះយន្តហោះ ចំណែកឯមធ្យោបាយធ្វើដំណើរមួយវិញទៀតនោះ ដែលយើងតែងតែប្រើប្រាស់ដែរ គឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវទឹកបាន គឺយើងត្រូវប្រើប្រាស់ទូក ដែលទូកមានដូចជាទូកអុំ ទូកចែវ ឬក៏ទូកម៉ាស៊ីនជាដើម អញ្ចឹងទូកខ្លះធំ ទូកខ្លះតូច ទៅតាមប្រភេទនៃទូកនីមួយៗ ហើយពេលខ្លះយើងចង់ជិះទូកលេងកម្សាន្តតាមទឹក ក៏យើងអាចជិះទូកបានផងដែរ ដោយទូកក៏មានដំណើរកម្សាន្តដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺជាការជិះទូកកម្សាន្តតាមផ្លូវទឹក នៅលើទឹក អញ្ចឹងយើងអាចជិះទូកកម្សាន្ត នៅមើលនៅលើទេសភាព ជុំវិញមាត់ទឹក ហើយក៏ដូចជាទេសភាព ដែលនៅលើច្រាំងក្បែរទឹកទន្លេផងដែរ
Motorcycle Taxi (Sakanan) — 02
Rainy Season (Sakanan) — 05
Pickpocket (Sakanan) — 01