KhmerPronunciationEnglish/Notes#occ
ស្រួលបួល sruǝl buəl 1. to be comfortable
2. excellent, magnificent, superb
3. happily ended, safely ended
4. careful, perfect
5. logical, consistent, proper, well, pleasant
3/2

Link to overview page
Link to dictionary

Hospital (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ ក្រោយពេលចូលសម្រាកនៅក្នុងមន្ទីរពេទ្យបានមួយរយៈ ក្រោយមកយើងឃើញបុរសម្នាក់នោះ គាត់ក៏ចាប់ផ្ដើមរៀនដើរឡើងវិញ ប៉ុន្តែដោយសារតែជើងរបស់គាត់អត់ទាន់ជាស្រួលបួល អញ្ចឹងជើងរបស់គាត់អត់ទាន់ជាស្រួលបួលនោះទេ ដូច្នេះការរៀនដើររបស់គាត់គឺត្រូវពឹងផ្អែកទៅលើឈើច្រត់ ដោយយើងឃើញនៅក្នុងរូបភាពនេះឪពុកម្ដាយរបស់គាត់ជួយទប់គាត់សងខាង គឺនៅឆ្វេងមួយនិងនៅស្ដាំមួយ ដោយឪពុករបស់គាត់គឺឈរនៅខាងឆ្វេង និងម្ដាយរបស់គាត់ឈរទប់គាត់នៅខាងស្ដាំ ចំណែកឯគាត់ ដៃទាំងសងខាងរបស់គាត់ គឺកាន់ឈើច្រត់ចំនួនពីរ ហើយគាត់កំពុងតែរៀនដើរនៅតាមផ្លូវ ដើម្បីឲ្យជើងរបស់គាត់ស៊ាំទៅនឹងការដើរឡើងវិញព្រោះដោយសារតែជើងរបស់គាត់បាក់ ដូច្នេះពិបាកនៅក្នុងការដើរណាស់ នៅពេលដែលគាត់ជាភ្លាមអញ្ចឹងហើយគាត់ត្រូវការប្រើប្រាស់ឈើច្រត់ដើម្បីជាជំនួយនៅក្នុងការដើរ

Pickpocket (Sakanan) — 01


នៅក្នុងរូបភាពទីយើងឃើញថាមានបុរសម្នាក់ គាត់កំពុងតែឈរនៅក្នុងស្ថានីយរថភ្លើង បាទ បុរសនោះមានអាយុប្រហែលជា ២៥ ឆ្នាំ គាត់ពាក់អាវពណ៌ផ្កាឈូក ដៃខ្លី ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ បុរសនោះពាក់ស្បែកជើងប៉ាតាពណ៌ ហើយដៃម្ខាងរបស់គាត់កំពុងតែច្រត់ទៅក្នុងហោប៉ៅ បាទ ដៃម្ខាងរបស់គាត់ច្រត់ទៅក្នុងហោប៉ៅ ឬក៏យើងអាចហៅម្យ៉ាងទៀតថា លូកទៅក្នុងហោប៉ៅ អញ្ចឹងដៃម្ខាងទៀតរបស់គាត់ កំពុងតែឈរចុចទូរស័ព្ទ បាទ គាត់កំពុងតែលេងទូរស័ព្ទជាមួយមិត្តភក្តិរបស់គាត់ ដូចជាគាត់កំពុងតែលេងសារ ឬក៏គាត់លេងឆាតទៅកាន់មិត្តភក្តិរបស់គាត់នៅក្នុងហ្វេសប៊ុក ឬក៏ប្រព័ន្ធបណ្ដាញសង្គមផ្សេងព្រោះថាបច្ចុប្បន្ននេះ មនុស្សយើងភាគច្រើន ជាពិសេសយុវវ័យ គាត់ចូលចិត្តលេងឆាតនិងលេងបណ្ដាញសង្គមជាមួយមិត្តភក្តិរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយ នៅពេលដែលគាត់កំពុងតែឈរ ឬក៏មានពេលទំនេរបន្តិចបន្តួច គាត់នឹងយកទូរស័ព្ទរបស់គាត់ ដើម្បីទំនាក់ទំនងទៅមិត្តភក្តិរបស់គាត់ជាក់ជាពុំខាន អញ្ចឹងដូចយើងឃើញនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់កំពុងតែចុចទូរស័ព្ទរបស់គាត់ ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ នៅក្បែរបុរសម្នាក់នោះ យើងឃើញមានមនុស្សពីរនាក់ផ្សេងទៀត ដែលមួយនោះគឺជាមនុស្សស្រី ដែលយើងឃើញគាត់ពាក់អាវដៃខ្លីនិងស្លៀកសំពត់ ហើយមានសក់វែង មនុស្សស្រីម្នាក់នោះ គាត់កំពុងតែឈរកាន់កាបូបមួយ បាទ គាត់ឈរនៅក្បែរបុរសនោះ ដើម្បីរង់ចាំរថភ្លើងដូចគ្នា ហើយនៅចំហៀងបុរសនោះមួយទៀត គឺមានបុរសម្នាក់ផ្សេងទៀត ដែលពាក់អាវពណ៌លឿងដៃខ្លី បាទ ពួកគេកំពុងតែឈរចាំរថភ្លើងនៅក្នុងស្ថានីយរថភ្លើងមួយ អញ្ចឹងជាទូទៅនៅក្នុងប្រទេសនីមួយៗតែងតែមានស្ថានីយរថភ្លើង ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជា គឺពុំទាន់ដំណើរការស្រួលបួលនៅឡើយទេ ដូច្នេះនៅប្រទេសកម្ពុជា ឬក៏ប្រទេសខ្មែរ ពុំទាន់មានស្ថានីយរថភ្លើងដែលជាទីពេញនិយមនោះទេ អញ្ចឹងប្រជាជនគាត់អត់ចូលចិត្តធ្វើដំណើរតាមរថភ្លើងនោះទេ ដោយសារតែវាពិបាក យើងពុំទាន់មានផ្លូវរថភ្លើងគ្រប់ទីកន្លែង អញ្ចឹងហើយប្រជាជនចូលចិត្តធ្វើដំណើរតាមរថយន្ត ឬក៏តាមឡាន តាមម៉ូតូជាដើម អញ្ចឹងមធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងនេះ គឺយើងពុំសូវធ្វើដំណើរនោះទេ ប៉ុន្តែការធ្វើដំណើរតាមរថភ្លើងពេញនិយមនៅក្នុងប្រទេសផ្សេងទៀត ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ីជាដើម អញ្ចឹងពួកគេមានស្ថានីយរថភ្លើង ដើម្បីសម្រាប់ឲ្យប្រជាជនរបស់គេធ្វើដំណើរ