Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
មកពី | mɔɔk pii | 1. because of 2. to result from |
9/5 |
Link to overview page
Link to dictionary
Making appointments for meetings — Cultural note
Indicating Agreement — Dialogue 2
តារា៖ វុទ្ធី! វុទ្ធីឯងគិតថាហេតុអីបានចំនួនអតិថិជនធ្លាក់ចុះខ្លាំងម្ល៉េះខែមុន?
វុទ្ធី៖ ខ្ញុំអត់ច្បាស់ដែរបង។ តែខ្ញុំគិតថា ប្រហែលជាមកពីខែមុនមានបុណ្យទានច្រើនពេក។
តារា៖ ហ្នឹងហើយ ខ្ញុំគិតអីចឹងដែរ។ / ប្រហែលហើយមើលទៅ។
Expressing dislikes 2A — Additional dialogue
តារា៖ ទៅបណ្ណាល័យ។ ទំនេរអត់? តស់ ទៅអានសៀវភៅជាមួយគ្នា។
បូរ៉ា៖ មុខខ្ញុំនឹងអានសៀវភៅ? ខ្ជិលអា៎។
តារា៖ ថី?
បូរ៉ា៖ មិនមែនថាមិនចូលចិត្តទេ។ ចូលចិត្តអានដែរ តែពិបាកត្រង់ ឆាប់ងងុយដេក។
តារា៖ មកពីមិនទាន់ទម្លាប់។ ទៅអត់?
បូរ៉ា៖ ទៅក៏ទៅ។
Expressing pain — Additional dialogue
រតនា៖ ខ្ញុំឈឺពោះតាំងពីព្រឹក អត់បាត់សោះ។ អត់ដឹងមកពីអី។
លក្ខិណា៖ ញ៉ាំអីខុសដឹង?
រតនា៖ អត់ដឹងដែរ។ តែប្រហែលមកពីខ្ញុំញ៉ាំម្ហូបសល់ពីម្សិលមិញហើយមើលទៅ។
លក្ខិណា៖ មានរាកអត់?
រតនា៖ ដូចជាអត់ផង។
លក្ខិណា៖ អញ្ចឹងមិនមែនមកពីញ៉ាំអីខុសទេមើលទៅ។ ប្រហែលរតនាឯងឈឺក្រពះហើយ។
Indicating disagreement — Dialogue 1
ស៊ីណា៖ សុជាតាឆ្លាតដល់ហើយ។ រៀនអីក៏ឆាប់ចាប់បានដែរ។ ញ៉ាំអីបានឆ្លាតទៅ សុជាតា?
សុជាតា៖ រៀនពូកែមិនមែនមកពីញ៉ាំអីបានរៀនពូកែឯណា។ មានតែខំប្រឹងរៀន។
ស៊ីណា៖ ខ្ញុំខំប្រឹងរៀនដែរតាស តែកន្លែងខ្លះខ្ញុំស្ដាប់គ្រូពន្យល់ម៉េចក៏នៅតែអត់យល់ដែរ។ មកពីអត់មានហ្សែនឆ្លាតទេដឹង។
សុជាតា៖ ហ្សែនឆ្លាតអីទេ។ ខ្ញុំក៏មានកន្លែងដែលខ្ញុំអត់យល់ដែរ។ ស៊ីណាមានចំណាយពេលរៀនថែមទៀតអត់ពេលទៅផ្ទះ?
ស៊ីណា៖ អត់ផង។ អូ ខ្ញុំតែដល់ផ្ទះ ដឹងតែភ្លឹងហើយ។ ប្រហែលមកពីអីចឹងហើយបានរៀនអត់សូវចេះសោះ។