KhmerPronunciationEnglish/Notes#occ
នឿយ nɨəy to be tired, weary, exhausted, burdened 6/4

Link to overview page
Link to dictionary

Going To Bed (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការចូលគេងអញ្ចឹងជាទូទៅមនុស្សយើង ក្រោយពីពេលដែលធ្វើការ ឬក៏ក្រោយពីពេលដែលយើងមកពីខាងក្រៅនឿយហត់ អញ្ចឹងជាទូទៅយើងតែងតែចូលគេងនៅពេលយប់ជាធម្មតាគឺយើងចូលគេងនៅពេលយប់ ហើយក្រោកនៅពេលព្រឹក ដើម្បីទៅធ្វើការ ឬក៏បំពេញការងារ ឬក៏ទៅរៀន ឬក៏ទៅធ្វើការសិក្សានានា

Going To Bed (Sakanan) — 01


អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានក្មេងប្រុសម្នាក់ ដែលក្មេងប្រុសម្នាក់ហ្នឹង មើលទៅគាត់នៅក្មេងដែរទេ ប្រហែលជាគាត់មានអាយុប្រហែលជាម្ភៃឆ្នាំ ដែលយើងឃើញគាត់ពាក់អាវដៃខ្លីពណ៌ខៀវ ដែលអាវរបស់គាត់មានកូនហោប៉ៅតូចមួយនៅខាងឆ្វេងអញ្ចឹងនៅលើទ្រូងខាងឆ្វេង គឺមានកូនហោប៉ៅតូចមួយ ដែលកូនហោប៉ៅនោះគឺសម្រាប់ដាក់លុយ ឬក៏ដាក់សម្ភារៈផ្សេងដែលគាត់ចង់យកតាមខ្លួន អញ្ចឹងរបស់តូចដូចជាលុយ ដូចជាប៊ិច ឬក៏កូនសៀវភៅផ្សេងហ្នឹង គាត់អាចដាក់តាមខ្លួនបាន ដោយគាត់ដាក់ចូលទៅក្នុងកូនហោប៉ៅតូចដែលនៅលើអាវខាងស្ដាំ ឬក៏ ឬក៏ហោប៉ៅអាវដែលនៅខាងស្ដាំ នៅលើទ្រូងខាងស្ដាំអញ្ចឹងរូបភាពទីនេះ យើងឃើញក្មេងប្រុសម្នាក់ហ្នឹង គាត់កំពុងតែស្ងាប ដោយគាត់ស្ងាបដោយហាមាត់ធំនិងបិទភ្នែក ហើយលើកដៃម្ខាងឡើងទៅលើ ដៃម្ខាងទៀតគាត់យកមកខ្ទប់មាត់ គឺគាត់កំពុងតែពត់ខ្លួននិងស្ងាប ព្រោះប្រហែលជាគាត់នឿយហត់ ដោយសារតែគាត់ទើបតែមកពីក្រៅ ឬក៏ដោយសារតែគាត់អស់កម្លាំង ដោយសារតែគាត់ធ្វើការ ឬក៏គាត់ដើរលេងហត់ អញ្ចឹងគាត់អស់កម្លាំងដូច្នេះហើយគាត់ក៏បានពត់ខ្លួនហើយស្ងាប ដែលជាកាយវិការមួយ បានន័យថាយើងកំពុងតែងុយគេងអញ្ចឹងជាទូទៅនៅពេលដែលយើងងុយគេង ឬក៏អស់កម្លាំង យើងតែងតែស្ងាប ហើយនៅពេលដែលយើងស្ងាប គឺយើងពត់ខ្លួន ដើម្បីឲ្យយើងបានស្រួលខ្លួនបន្តិច អញ្ចឹងនៅពេលដែលយើងពត់ខ្លួន គឺយើងមានអារម្មណ៍ថាស្រួលខ្លួនដែលជាក់ស្ដែងយើងឃើញក្នុងរូបភាពនេះគឺក្មេងប្រុសម្នាក់នោះ គាត់បានលើកដៃឆ្វេងរបស់គាត់ឡើងទៅលើត្រង់ខ្ពស់ ហើយគាត់ក្ដាប់ដៃរបស់គាត់ អញ្ចឹងម្រាមដៃរបស់គាត់ក្ដាប់ចូលគ្នា ហើយដៃម្ខាងទៀតរបស់គាត់ ដែលជាដៃខាងស្ដាំ គាត់យកមកខ្ទប់មាត់ដែលគាត់កំពុងតែស្ងាបអញ្ចឹងគាត់កំពុងតែស្ងាបដោយហាមាត់ធំហើយយកដៃរបស់គាត់មកខ្ទប់មាត់របស់គាត់ ដោយកាយវិការពត់ខ្លួន ព្រោះតែគាត់អស់កម្លាំង និងងងុយគេងជាខ្លាំង

Going To Bed (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បាន បន្ទាប់ពីគាត់ពត់ខ្លួនរួចរាល់ហើយ អញ្ចឹងគាត់ស្ងាប គាត់អស់កម្លាំង ដោយសារតែគាត់មកពីក្រៅនឿយហត់ ឬក៏មកពីធ្វើការនឿយហត់ ឬក៏មកពីរៀននឿយហត់ អញ្ចឹងគាត់ក៏បានអស់កម្លាំង ហើយក៏បានគិតទៅដល់គ្រែគេងរបស់គាត់អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែដើរសំដៅទៅក្នុងបន្ទប់គេងរបស់គាត់ ដោយយើងឃើញគាត់ដើរបណ្ដើរ គិតទៅរកគ្រែគេងបណ្ដើរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ ដែលនៅក្នុងរូបភាពទីគឺគាត់កំពុងតែដើរសំដៅទៅបន្ទប់គេង ដើម្បីចូលគេងនៅក្នុងបន្ទប់របស់គាត់ ដោយយើងឃើញគាត់កំពុងតែគិតទៅដល់គ្រែគេងមួយ ដែលគ្រែគេងដែលគាត់កំពុងតែគិតនោះ យើងឃើញមានពូកមួយដែលនៅពីលើគ្រែ អញ្ចឹងគ្រែគេងគឺមានជើងបួន ហើយមានរាងទ្រវែង គឺខុសពីតុបន្តិច ដោយសារតែតុគឺមានខ្លះរាងជ្រុង ខ្លះរាងមូល ហើយខ្លីជាងគ្រែ ប៉ុន្តែគ្រែគឺវែង ដោយសារសម្រាប់យើងគេងអញ្ចឹងគ្រែមានជើងបួន ហើយនៅលើគ្រែគឺ ជាទូទៅគឺយើងដាក់ពូក ហើយនិងដាក់ខ្នើយ ក៏ប៉ុន្តែបើសិនជានៅក្នុងស្រែ នៅតាមទីជនបទ ឬក៏ស្រុកស្រែចំការ ពេលខ្លះគាត់អត់មានពូកទេ អញ្ចឹងគាត់គេងគ្រែដោយប្រើកន្ទេល ឬក៏កម្រាល អញ្ចឹងគាត់គ្រាន់តែក្រាលកន្ទេល ក៏គាត់អាចគេងបានដែរ ប៉ុន្តែវាអត់ទន់ដូចពូកនោះទេ អញ្ចឹងជាទូទៅនៅទីក្រុង គឺយើងគេងដោយដាក់ក្រាលដោយសារពូក អញ្ចឹងបន្ទាប់ពីយើងដាក់គ្រែហើយ គឺយើងដាក់ពូកនៅលើគ្រែ ចំណែកឯនៅជនបទ គឺយើងដាក់គ្រែហើយ គឺយើងក្រាលកន្ទេលនៅលើគ្រែ ហើយគេងតែម្ដង អញ្ចឹងការគេងលើកន្ទេល គឺអត់សូវស្រួលខ្លួនទេដោយសារវារឹង អញ្ចឹងវាអាចធ្វើឲ្យយើងឈឺខ្លួន ក៏ប៉ុន្តែបើយើងគេងនៅលើពូក គឺវាទន់ស្រួល អញ្ចឹងយើងអាចគេងលក់ស្រួលបានដែលជាក់ស្ដែងយើងឃើញគ្រែគេងរបស់ក្មេងប្រុសម្នាក់នេះ ដែលកំពុងតែគិត គឺយើងឃើញមានពូកមួយនៅលើគ្រែ ហើយមានខ្នើយកើយមួយនៅលើគ្រែនោះផងដែរអញ្ចឹងគាត់កំពុងតែដើរសំដៅទៅបន្ទប់គេងរបស់គាត់ ដោយដើរបណ្ដើរ គិតអំពីគ្រែគេងរបស់គាត់បណ្ដើរ

Tuk Tuk (Sakanan) — 01


អញ្ចឹងយើងមកមើលរូបភាពទីទាំងអស់គ្នាតែម្ដង នៅក្នុងរូបភាពទីយើងឃើញមានមនុស្សប្រុសស្រីជាច្រើន អង្គុយនៅក្នុងកន្លែងមួយ អញ្ចឹងកន្លែងនោះ មើលទៅដូចជាកន្លែងផឹកស៊ី ឬក៏កន្លែងក្លឹបរាត្រីជាដើម ដែលយើងឃើញថាមានមនុស្សជាច្រើន កំពុងតែអង្គុយញ៉ាំស្រា និងអង្គុយស្ដាប់ភ្លេង ដោយនៅទីនោះគឺមានភ្លេងកំដរ អញ្ចឹងបានន័យថាពួកគេចេញមកក្រៅ ដើម្បីស្ដាប់ភ្លេងកំដរនាថ្ងៃសម្រាក ឬក៏បន្ទាប់ពីការបំពេញការងារនឿយហត់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺមានតុចំនួនបី បាទ ដែលមានមនុស្សជាច្រើននៅក្នុងតុនោះ ដែលយើងឃើញតុនៅកណ្ដាល គឺមានមនុស្សប្រុសស្រីចំនួនបីនាក់ អញ្ចឹងប្រុសស្រីចំនួនបីនាក់នោះគឺជាមិត្តភក្តិនឹងគ្នា ដែលយើងឃើញបុរសទីដែលគាត់អង្គុយនៅខាងឆ្វេងដៃ បាទ គាត់អង្គុយនៅលើកៅអីមួយ ដែលកៅអីនោះមានជើងកៅអីចំនួនបួន ហើយមានបង្អែកមួយផងដែរ អញ្ចឹងគាត់អង្គុយលើកៅអីដោយដាក់ដៃនៅលើតុ ហើយគាត់ផ្អែកទៅលើបង្អែក បុរសនោះពាក់អាវដៃខ្លីពណ៌បៃតង ហើយគាត់ស្លៀកខោជើងវែងពណ៌ ដែលគាត់ពាក់ស្បែកជើងប៉ាតា បុរសនោះមានអាយុប្រហែលជា ២០ ឆ្នាំ ដែលគាត់មានសក់បះឡើងទៅលើ បាទ គាត់ធ្វើជាម៉ូត អញ្ចឹងម៉ូតសក់របស់គាត់គឺបះឡើងទៅលើ គាត់អង្គុយជាមួយនឹងនារីម្នាក់ដែលអង្គុយនៅកណ្ដាល នារីម្នាក់នោះ គឺគាត់ពាក់អាវវៀលពណ៌ ដៃវែង ហើយគាត់ស្លៀកខោពណ៌ខ្មៅជើងវែង អញ្ចឹងនារីម្នាក់នោះ គាត់បានចងសក់បួងឡើងទៅលើ អញ្ចឹងនៅពេលដែលយើងចងសក់បួងឡើងទៅលើ សម្រាប់នារី គេហៅថាបួង នៅពេលដែលយើងចងសក់ឡើងទៅលើ គេហៅថាបួងសក់ អញ្ចឹងនារីម្នាក់នោះ គាត់ពាក់អាវដៃវែង ហើយវៀល ចំណែកបុរសម្នាក់ទៀតដែលជាមិត្តភក្តិរបស់គាត់ដែរនោះ គឺគាត់ពាក់អាវពណ៌ប្រផេះ ដៃខ្លី ហើយស្លៀកខោជើងវែង អ្នកទាំងបីកំពុងតែអង្គុយទល់មុខគ្នា ពួកគេកំពុងតែញ៉ាំស្រាបៀរម្នាក់មួយដបដើម្បីនិយាយគ្នាលេងអំពីការងារ ឬក៏អំពីការសិក្សា បន្ទាប់ពីគេសម្រាក ឬក៏ចេញពីធ្វើការ បានន័យថាគេមកទីនេះ ដើម្បីស្ដាប់ភ្លេងលំហែអារម្មណ៍ អញ្ចឹងគេមកដើម្បីស្ដាប់ភ្លេងនិងលំហែអារម្មណ៍ ដោយការញ៉ាំ ជួបជុំគ្នាញ៉ាំអាហារជាមួយគ្នា និងញ៉ាំស្រាបៀរបន្តិចបន្តួច ដែលយើងឃើញនៅលើតុរបស់ពួកគេ គឺមានដបស្រា ក៏ដូចជាកែវស្រា ហើយនិងធុងដាក់ទឹកកកផងដែរអញ្ចឹងទឹកកកគេដាក់នៅក្នុងធុងមួយ ទឹកកក យើងដាក់នៅក្នុង យើងយកមកដាក់នៅក្នុងកែវ ហើយចាក់ស្រាចូលទៅក្នុងកែវ ដើម្បីឲ្យវាត្រជាក់ ដូច្នេះហើយទើបគេដាក់ទឹកកកនៅក្នុងធុងមួយ នៅពេលដែលយើងត្រូវការទឹកកក យើងអាចយកទឹកកកនោះមកដាក់ក្នុងកែវស្រាយើងបាន