KhmerPronunciationEnglish/Notes#occ
ផ្សាយ psaay 1. to issue, publish
2. to diffuse, spread, broadcast, propagate, disseminate
3. to announce
4. to tell
5. diffusion, spread, distribution
5/3

Link to overview page
Link to dictionary

Going To Bed (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ ប្រហែលជាព័ត៌មានអំពីទឹកជំនន់នោះចប់ ឬក៏ដោយសារតែគាត់ងងុយគេងខ្លាំង ដូច្នេះគាត់ក៏បានយកតេឡេមកបិទទូរទស្សន៍ អញ្ចឹងគាត់ក៏បានយកតេឡេមកចុចលើប៊ូតុង ឬក៏ចុចលើគ្រាប់ចុចតេឡេ ដើម្បីបញ្ជាឲ្យបិទទូរទស្សន៍ ដូច្នេះគាត់អត់ចាំបាច់ដើរទៅបិទទូរទស្សន៍ផ្ទាល់នោះទេ គឺគាត់គ្រាន់តែអង្គុយនៅលើគ្រែ ហើយប្រើប្រាស់ប្រដាប់បញ្ជា ឬក៏តេឡេចុចទៅលើទូរទស្សន៍ នោះទូរទស្សន៍នឹងបិទដែលនៅក្នុងរូបភាពទី ១៣ នេះ យើងឃើញគាត់កំពុងតែប្រើប្រាស់មេដៃរបស់គាត់ ដើម្បីចុចប៊ូតុងរបស់ទូរទស្សន៍ គាត់កំពុងតែចុចប៊ូតុងរបស់តេឡេ បន្ទាប់មកយើងឃើញទូរទស្សន៍ក៏ចាប់ផ្ដើមបិទអញ្ចឹងនៅពេលដែលទូរទស្សន៍បិទ យើងឃើញកញ្ចក់ទូរទស្សន៍គឺមានពណ៌ខ្មៅ អញ្ចឹងអត់មានរូបភាពអីផ្សាយទៀតទេ ដោយសារតែគាត់បិទទូរទស្សន៍នោះហើយ

Going To Bed (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថាបន្ទាប់ពីបើកទូរទស្សន៍រួច ក្មេងប្រុសម្នាក់នោះ គាត់ក៏បានអង្គុយសណ្ដូកជើងទាំងពីររបស់គាត់នៅលើគ្រែ ហើយអង្គុយមើលទូរទស្សន៍អំពីទឹកជំនន់ ដែលយើងឃើញទូរទស្សន៍ដែលនៅលើកូនទូ ដែលមានបីថតនោះ គឺកំពុងតែផ្សាយព័ត៌មានអំពីទឹកជំនន់ ដែលយើងឃើញមានបុរសម្នាក់ កំពុងតែជិះម៉ូតូកាត់ទឹកអញ្ចឹងនៅពេលដែលមានទឹកជំនន់ គឺធ្វើឲ្យយើងពិបាកធ្វើដំណើរ ដោយសារតែ[ទីកន្លែង] គ្រប់ទីកន្លែង គឺមានទឹកដក់ ឬក៏មានទឹកលិចអញ្ចឹងរាល់ការធ្វើដំណើរដោយថ្មើរជើង ឬក៏ការដើរ ឬក៏ការជិះម៉ូតូ ឬក៏ការជិះឡាន គឺនឹងមានការលំបាក ដោយសារតែយើងត្រូវជិះកាត់ទឹក ដូច្នេះវាអាចធ្វើឲ្យយើងមិនប្រុងប្រយ័ត្ន ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន នៅពេលដែលយើងធ្វើដំណើរនៅក្នុងទឹកអញ្ចឹងរូបភាពទី ១២ នេះ ក្មេងប្រុសម្នាក់នោះ គាត់កំពុងតែមើលព័ត៌មានអំពីទឹកជំនន់នៅក្នុងថ្ងៃនេះ

Going To Bed (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ យើងឃើញ បន្ទាប់ពីគាត់អង្គុយបានបន្តិចក្រោយមក គាត់នឹកចង់មើលទូរទស្សន៍ ដូច្នេះគាត់ក៏យកតេឡេមកបញ្ជា អញ្ចឹងយើងហៅថាតេឡេ ឬក៏ឧបករណ៍បញ្ជា យើងឃើញគាត់ចុចប៊ូតុងតេឡេ ដើម្បីបើកទូរទស្សន៍ អញ្ចឹងគាត់កំពុងតែមើលព័ត៌មាន ដោយយើងឃើញគាត់កំពុងតែចុចតេឡេដើម្បីបើកទូរទស្សន៍ ពេលនោះទូរទស្សន៍ក៏បានបើក ហើយទូរទស្សន៍កំពុងតែផ្សាយព័ត៌មានអំពីទឹកលិច ឬក៏ទឹកជំនន់នៅក្នុងថ្ងៃនេះ ដែលប្រហែលជាថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះយើងឃើញនៅក្នុងទូរទស្សន៍ គឺគេផ្សាយព័ត៌មានអំពីទឹកលិចដែលយើងឃើញនៅក្នុងទូរទស្សន៍នេះ យើងឃើញមានបុរសម្នាក់ គាត់ស្លៀកខោជើងខ្លី ពាក់អាវដៃខ្លីកាន់ឆត្រ ហើយគាត់កំពុងតែដើរនៅក្នុងទឹក ឬក៏ដើរលុយទឹក បានន័យថាគាត់កំពុងតែដើរនៅក្នុងទឹកជំនន់ ដែលប្រហែលជាមានភ្លៀងខ្លាំងនៅក្នុងថ្ងៃនេះ ដូច្នេះធ្វើឲ្យទីក្រុងគឺមានទឹកលិចដោយយើងឃើញនៅក្បែរបុរសម្នាក់នោះគឺមានឆ្កែមួយ កំពុងតែហែលទឹកផងដែរ អញ្ចឹងឆ្កែកំពុងតែហែលទឹកដោយសារតែមានទឹកជំនន់ មានទឹកលិចខ្លាំង ដូច្នេះហើយធ្វើឲ្យពិបាកនៅក្នុងការរស់នៅ ដែលមនុស្សនិងសត្វ ពិបាកក្នុងការរស់នៅ ដោយត្រូវឆ្លងទឹក ឬក៏ហែលទឹក ឬក៏ដើរកាត់ទឹកអញ្ចឹងនៅក្នុងនោះ នៅក្នុងទូរទស្សន៍នោះ យើងឃើញមានស្ត្រីម្នាក់ផងដែរ ដែលគាត់កំពុងតែយួរកាបូប ឬក៏យួរថង់អីវ៉ាន់របស់គាត់ លើកឲ្យផុតពីទឹក អញ្ចឹងគាត់កំពុងតែដើរ ហើយគាត់មិនចង់ឲ្យអីវ៉ាន់របស់គាត់សើម ឬក៏ទទឹក ដូច្នេះគាត់ព្យាយាមលើកឲ្យផុតទឹកអញ្ចឹងប្រហែលជាថ្ងៃនេះគឺជាថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង ឬក៏ថ្ងៃដែលមានទឹកជំនន់ ដូច្នេះហើយទើបមានព័ត៌មានអំពីទឹកជំនន់កើតឡើងនៅក្នុងថ្ងៃនេះ ដែលផ្សាយនៅក្នុងទូរទស្សន៍អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានបើកទូរទស្សន៍ មើលព័ត៌មានអំពីទឹកជំនន់នៅក្នុងថ្ងៃនេះ