KhmerPronunciationEnglish/Notes#occ
ស្គែន skɛɛn scan 3/1

Link to overview page
Link to dictionary

Phone (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីគឺទូរស័ព្ទនេះ គឺយើងឃើញគាត់កំពុងតែចុចលេខកូដ ដើម្បីដោះសោ អញ្ចឹងទូរស័ព្ទស៊េរីទំនើប ដើម្បីកុំឲ្យគេចូលលេងប៉ះពាល់ទូរស័ព្ទរបស់យើងបាន យើងតែងតែចាក់សោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់ អញ្ចឹងជាធម្មតា ទូរស័ព្ទស៊េរីទំនើបខ្លះ គឺគេប្រើប្រាស់លេខកូដសម្ងាត់ រីឯទូរស័ព្ទខ្លះទៀត គេប្រើប្រាស់មុខងារស្គែនក្រយៅដៃ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញមានដៃមួយ ដៃនោះគឺជាដៃខាងស្ដាំ គាត់កំពុងតែកាន់ទូរស័ព្ទ ហើយយកមេដៃរបស់គាត់ចុចទៅលើលេខនៅលើទូរស័ព្ទ នៅលើអេក្រង់ទូរស័ព្ទ ដើម្បីបញ្ចូលលេខសម្ងាត់ អញ្ចឹងគាត់ប្រើប្រាស់លេខសម្ងាត់ដើម្បីចាក់សោទូរស័ព្ទរបស់គាត់ អញ្ចឹងនៅពេលដែលទូរស័ព្ទចាក់សោ បានន័យថាទូរស័ព្ទនោះ យើងអត់អាចប្រើប្រាស់បាននោះទេ បានន័យថាអេក្រង់របស់វា ឬក៏មុខងាររបស់វានៅក្នុងទូរស័ព្ទត្រូវបានគាំងទាំងអស់ លុះត្រាតែយើងដោះសោចេញ អញ្ចឹងពីមុនយើងអត់មានលេខសម្ងាត់នោះទេ ទូរស័ព្ទយើងអត់មានលេខសម្ងាត់ទេ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្ន គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងទូរស័ព្ទ គឺគេប្រើប្រាស់ការចាក់សោដោយប្រើប្រាស់លេខសម្ងាត់ ហើយប្រសិនបើទូរស័ព្ទទំនើបកាន់តែទំនើប គឺយើងមានមុខងារស្គែនក្រយៅដៃ ដូច្នេះទាល់តែអ្នកដែលមានក្រយៅដៃដូចទៅនឹងទូរស័ព្ទនោះទើបអាចស្គែនក្រយៅដៃដោះសោបាន អញ្ចឹងនៅក្នុងរូបភាពទីគឺជាការដោះសោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់