KhmerPronunciationEnglish/Notes#occ
ស្រវឹង srɑvǝŋ 1. to be drunk, intoxicated
2. to be addicted (to something)
3. to be crazy (about something)
12/4

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 11


ចូលមកដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីពួកគេបដិសេធទៅលើរ៉ឺម៉កកង់បីនោះហើយ ពួកគេក៏បានបន្តដើរមកខាងមុខទៀត អញ្ចឹងយើងឃើញថាអ្នកទាំងបីគាត់បានដើរ ដោយបុរសពាក់អាវប្រផេះដៃខ្លី ស្លៀកខោជើងវែងនោះ គាត់ដើរនៅខាងមុខ បន្ទាប់មកមាននារីដែលពាក់អាវដៃខ្លីវៀល ខោខ្មៅ គាត់ដើរនៅកណ្ដាល ហើយបុរសដែលពាក់អាវបៃតងដៃខ្លីហើយខោជើងវែងពណ៌នោះ គាត់ដើរនៅខាងក្រោយគេ ពួកគេទាំងបីនាក់ដើរនៅក្នុងអាការៈស្រវឹងបន្តិច ដោយដើរទៅខាងមុខទៀត ព្រោះពួកគេមិនបានជិះរ៉ឺម៉កកង់បីនោះទេ ដោយសារតែម្ចាស់រ៉ឺម៉កកង់បី គាត់ទារថ្លៃខ្លាំងពេក យើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាម្ចាស់រ៉ឺម៉កកង់បីនោះ គាត់បានអង្គុយនៅលើកង់បីរបស់គាត់ ដោយបញ្ចេញទឹកមុខស្អុយ បានន័យថាយើងហៅថាមុខស្អុយ ដែលទឹកមុខមិនសប្បាយចិត្ត អញ្ចឹងនៅពេលដែលយើងមិនសប្បាយចិត្ត ឬក៏យើងធ្វើមុខមិនសប្បាយចិត្ត គេហៅថាមុខស្អុយ បានន័យថាយើងមិនសប្បាយចិត្តនោះទេ ដោយបុរសម្នាក់នេះ គាត់កំពុងតែមិនសប្បាយចិត្ត ដោយសារអតិថិជនរបស់គាត់ មិនជិះរ៉ឺម៉កកង់បីរបស់គាត់ ព្រោះថាគាត់បានកាត់តម្លៃខ្លាំងពេក អញ្ចឹងអតិថិជនគាត់មិនជិះ ហើយគាត់ដើរទៅមុខ ដែលធ្វើឲ្យគាត់ខកចិត្តនិងធ្វើមុខស្អុយ អង្គុយធ្វើមុខស្អុយ

Tuk Tuk (Sakanan) — 06


បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេបានបង់លុយថ្លៃស្រា ឬក៏ថ្លៃម្ហូបរួចរាល់ហើយ ពួកគេក៏បានដើរត្រលប់ទៅផ្ទះ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេរៀងស្រវឹងបន្តិច ដោយសារតែគេញ៉ាំស្រាម្នាក់មួយដប អញ្ចឹងបានធ្វើឲ្យពួកគេរៀងស្រវឹង អញ្ចឹងអាការៈស្រវឹងគឺយើងមានអារម្មណ៍ថាវិលមុខ ឬក៏ឈឺក្បាលបន្តិចបន្តួច ហើយពេលខ្លះប្រសិនបើយើងញ៉ាំស្រាបៀរច្រើន ឬក៏ញ៉ាំស្រាច្រើន វាបណ្ដាលឲ្យយើងក្អួតផងដែរ ព្រោះថានៅពេលដែលជាតិអាល់កុលនៅក្នុងខ្លួនយើងច្រើន វានឹងបណ្ដាលឲ្យយើងក្អួត ឬក៏ឲ្យយើងឈឺក្បាល ដូច្នេះហើយយើងមិនត្រូវញ៉ាំស្រាបៀរ ឬក៏ស្រាច្រើននោះទេ ជាក់ស្ដែងនៅក្នុងរូបភាពទីនេះ អ្នកទាំងបីគឺញ៉ាំស្រាតែម្នាក់មួយដបតែប៉ុណ្ណោះ ក៏ប៉ុន្តែវាបានធ្វើឲ្យគេស្រវឹងបន្តិច ដែលធ្វើឲ្យពួកគេពិបាកក្នុងការដើរ ហើយពួកគេមានអាការៈវិលមុខនិងឈឺក្បាល យើងឃើញនៅក្នុងរូបភាពនេះ គឺបុរសដែលពាក់អាវពណ៌បៃតងដៃខ្លី គាត់បានយកដៃម្ខាងរបស់គាត់ទៅច្រត់ក្បាល បានន័យថាគាត់កំពុងតែវិលមុខ អញ្ចឹងគាត់មានអាការៈស្រវឹង ពិបាកដើរ ដោយគាត់វិលមុខ ហើយនារីនិងបុរសម្នាក់ទៀត គាត់កំពុងតែដើរបណ្ដើរ និយាយគ្នាបណ្ដើរ ដោយគាត់និយាយគ្នាលេង ឬក៏គាត់និយាយគ្នាអំពីការងារ ឬក៏ការសិក្សាផ្សេងអញ្ចឹងបានន័យថាពួកគេបានញ៉ាំស្រាម្នាក់មួយដបហើយ បន្ទាប់មកពួកគេត្រលប់ទៅផ្ទះ ដោយមានអាការៈស្រវឹងបន្តិចបន្តួច ប៉ុន្តែពួកគេមិនស្រវឹងខ្លាំងនោះទេ ដោយពួកគេអាចទប់ស្មារតីរបស់ពួកគេបាន

Tuk Tuk (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា នៅលើតុនេះ នៅលើតុរបស់ពួកគេអម្បាញ់មិញ គឺមានស្រាចំនួនបីដប អញ្ចឹងពួកគេមកទីនេះ គឺញ៉ាំភេសជ្ជៈគឺជាស្រា បាទ ដែលថាស្រាគឺមានច្រើនប្រភេទ មានដូចជាប៊ីយេរ មានដូចជាស្រាបៀរ មានដូចជាស្រាក្រហម ឬក៏ស្រាវិស្គីជាដើម អញ្ចឹងស្រាគឺសុទ្ធតែមានជាតិអាល់កុលទាំងអស់ អញ្ចឹងវាអាចធ្វើឲ្យយើងស្រវឹងបាន អញ្ចឹងហើយនៅពេលដែលយើងស្រវឹង យើងមិនអាចបើកបរ ឬក៏ធ្វើដំណើរបាននោះទេ ប្រសិនបើយើងស្រវឹង យើងមិនអាចបើកបរបាននោះទេ ព្រោះវាខុសនឹងច្បាប់ ហើយបង្កឲ្យមានគ្រោះថ្នាក់ផងដែរម្យ៉ាងវិញទៀត ការញ៉ាំស្រា គឺបណ្ដាលឲ្យប៉ះពាល់សុខភាព ដូច្នេះហើយយើងមិនត្រូវឲ្យញ៉ាំច្រើននោះទេ អញ្ចឹងយើងញ៉ាំតែបន្តិចបន្តួចបានហើយ ព្រោះថានៅពេលដែលយើងញ៉ាំច្រើន វាអាចប៉ះពាល់ដល់សុខភាពយើង វាអាចធ្វើឲ្យយើងឈឺ វាអាចធ្វើឲ្យយើងឈឺក្បាល វាអាចធ្វើឲ្យយើងឈឺក្រពះជាដើម អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថា អ្នកទាំងបីកំពុងតែញ៉ាំស្រាម្នាក់មួយដប ហើយគេបានយកទឹកកកដែលនៅក្នុងធុង បាទ មានធុងមួយដែលដាក់ទឹកកក គេយកទឹកកកដែលនៅក្នុងធុងនោះដាក់ចូលកែវរបស់គេ បាទ អញ្ចឹងគេទាំងបីនាក់បានយកទឹកកកដាក់ចូលក្នុងកែវ បន្ទាប់មកគេចាក់ស្រាចូលទៅក្នុងកែវរបស់គេដើម្បីញ៉ាំ អញ្ចឹងពួកគេញ៉ាំស្រាដើម្បីកំដរអារម្មណ៍ ហើយអង្គុយស្ដាប់ភ្លេងនៅក្នុងក្លឹប ដែលគេធ្វើបែបនេះ គឺបន្ទាប់ពីចេញពីធ្វើការ ដើម្បីលំហែអារម្មណ៍

Tuk Tuk (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ពួកគេទាំងបីនាក់បានហៅអ្នកបម្រើមក ដែលនៅក្នុងរូបភាពនេះយើងឃើញថា ពួកគេទាំងបីនាក់ដដែលកំពុងតែអង្គុយនឹងតុ ហើយនៅលើតុរបស់ពួកគេ គឺមានស្រាចំនួនបីដប ជាមួយនឹងកែវចំនួនបី ហើយនិងធុងទឹកកកចំនួនមួយ ដែលធុងទឹកកកនោះសម្រាប់ដាក់ទឹកកក ហើយនារីម្នាក់ដែលអង្គុយកណ្ដាល គាត់បានលើកដៃមួយឡើងដើម្បីជាសញ្ញាហៅទៅដល់អ្នកបម្រើ ឬក៏ម្ចាស់ហាង អញ្ចឹងគាត់លើកដៃជាសញ្ញាហៅអ្នកបម្រើឬក៏ម្ចាស់ហាងដើម្បីឲ្យមកគិតលុយ ពេលនោះគាត់ក៏បានប្រាប់ទៅម្ចាស់ហាងថា គាត់ញ៉ាំស្រាចំនួនអស់បីដប អញ្ចឹងបានន័យថាគាត់ញ៉ាំតែចំនួនបីដបតែប៉ុណ្ណោះ គឺបានន័យថាគាត់ញ៉ាំតែបន្តិចទេ ព្រោះប្រសិនបើញ៉ាំច្រើន អាចធ្វើឲ្យគាត់ស្រវឹងខ្លាំង ឬក៏បណ្ដាលឲ្យគាត់មានគ្រោះថ្នាក់ ឬក៏ប៉ះពាល់ដល់សុខភាពគាត់ជាដើម ដូច្នេះហើយគាត់ញ៉ាំស្រាតែចំនួនបីដប សម្រាប់គ្នាបីនាក់ បានន័យថាម្នាក់មួយដប អញ្ចឹងនៅពេលដែលគាត់ញ៉ាំរួចហើយ ភ្លេងក៏បញ្ចប់ បន្ទាប់មកគាត់ក៏ហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយ ពេលនោះអ្នកបម្រើក៏មក ដែលយើងឃើញអ្នកបម្រើគឺគាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយគាត់រាងចំណាស់បន្តិចមើលទៅ ដោយក្នុងដៃរបស់គាត់គឺមានកាន់កូនសៀវភៅមួយនិងប៊ិចមួយដើម ដើម្បីកត់ត្រានូវអ្វីដែលភ្ញៀវចង់បាន បានន័យថានៅពេលដែលគាត់កាន់បែបនេះ នៅពេលដែលភ្ញៀវហៅគាត់ គាត់មក ហើយនៅពេលដែលភ្ញៀវកុម្ម៉ង់អ្វីផ្សេងញ៉ាំ គាត់អាចកត់ត្រាចូលទៅក្នុងកូនសៀវភៅនោះបានដើម្បីកុំឲ្យភ្លេច