KhmerPronunciationEnglish/Notes#occ
សមរម្យ sɑmrum to be good, logical (somewhat formal), neat and attractive, charming, fashionable, decent, right and proper, appropriate 3/3

Link to overview page
Link to dictionary

Coffee And Soft Drink (Sakanan) — 00 Introduction

សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំកាហ្វេអញ្ចឹងភាគច្រើន ប្រជាជនកម្ពុជា គាត់ចូលចិត្តញ៉ាំកាហ្វេ ហើយកាហ្វេដែលគាត់ចូលចិត្តញ៉ាំហ្នឹង ភាគច្រើនគឺញ៉ាំនៅតាមហាង ព្រោះគាត់អត់សូវមានពេលឆុងខ្លួនឯងទេប៉ុន្តែមានអ្នកខ្លះគាត់ចូលចិត្តទិញកាហ្វេ គ្រាប់កាហ្វេមក ដើម្បីឆុងខ្លួនឯងញ៉ាំនៅផ្ទះតែយើងភាគច្រើនគឺញ៉ាំនៅហាង អាចជាហាងតូចឬក៏ជាហាងធំហើយអ្នកខ្លះទៀតគាត់ចូលចិត្តញ៉ាំតាមរទេះ បានន័យថានៅកម្ពុជា ក៏មានការលក់កាហ្វេតាមរទេះផងដែរ អញ្ចឹងប្រសិនបើយើងអត់ចង់ទៅហាង យើងអាចទិញតាមរទេះបាន នៅពេលដែលគេមកលក់ក្បែរផ្ទះយើង ឬក៏យើងឃើញនៅតាមផ្លូវ យើងអាចឈប់ទិញបាន ដោយមានតម្លៃថោកផងដែរ យើង[…] ហៅថាមានតម្លៃសមរម្យ

Laundry (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដាក់ខោអាវពណ៌របស់គាត់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវរួចហើយ បុរសម្នាក់នោះ គាត់ក៏បានចាក់ទឹកសាប៊ូ បាទ គាត់ចាក់ទឹកសាប៊ូចូលទៅក្នុងកែវមួយ អញ្ចឹងយើងបោកខោអាវជាមួយនឹងទឹកសាប៊ូឬក៏សាប៊ូម្សៅ ដោយជាទូទៅសាប៊ូម្សៅ នៅក្នុងប្រទេសកម្ពុជាគេចូលចិត្តប្រើសម្រាប់បោកខោអាវជាង ព្រោះវាមានតម្លៃសមរម្យ ដែលយើងអាចប្រើប្រាស់បានគ្រប់គ្នា អញ្ចឹងនៅក្នុងប្រទេសកម្ពុជា យើងបោកខោអាវជាមួយនឹងសាប៊ូម្សៅ ប៉ុន្តែនៅក្នុងរូបភាពនេះ គឺគាត់ប្រើប្រាស់សាប៊ូទឹក អញ្ចឹងសាប៊ូទឹកឬក៏សាប៊ូរាវហ្នឹងគឺមានគុណភាពដូចគ្នាជាមួយនឹងសាប៊ូម្សៅ ប៉ុន្តែគ្រាន់តែថាសាប៊ូទឹកគឺ គឺឆាប់រលាយនៅក្នុងទឹកជាង ដោយសារតែវាជាទឹកស្រាប់ អញ្ចឹងហើយនៅក្នុងរូបភាពនេះ នៅពេលដែលយើងបោកខោអាវជាមួយនឹងម៉ាស៊ីន យើងត្រូវប្រើសាប៊ូទឹក ដើម្បីបោកជាមួយនឹងខោអាវ ដើម្បីលាងជម្រះស្នាមប្រឡាក់ចេញពីខោអាវរបស់យើង

Tuk Tuk (Sakanan) — 09


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេចូលទៅកាន់រ៉ឺម៉កកង់បីហ្នឹងហើយ ពួកគេក៏បាននិយាយថ្លៃ តថ្លៃទៅដល់រ៉ឺម៉កកង់បី ថាពីកន្លែងក្លឹបនោះទៅផ្ទះរបស់គេយកចំនួនប៉ុន្មាន ពេលនោះម្ចាស់រ៉ឺម៉កកង់បីនោះក៏បានឆ្លើយថា ១០ ដុល្លារ អញ្ចឹងពួកគេក៏បានភ្ញាក់ផ្អើល ព្រោះថាតម្លៃនោះគឺថ្លៃខ្លាំងពេក ហើយយើងឃើញនៅក្នុងរូបភាពនេះ គឺអ្នកទាំងបីនោះ គាត់បានបញ្ចេញអាការៈភ្ញាក់ផ្អើល ដោយគាត់បានហាមាត់ធំហើយបើកភ្នែកធំដោយភ្ញាក់ផ្អើលថាហេតុអ្វីក៏ថ្លៃយ៉ាងនេះ ព្រោះផ្ទះរបស់គេនៅជិតនឹងកន្លែងដែលគេផឹកស៊ីនោះទេ ប៉ុន្តែរ៉ឺម៉កកង់បីនោះយកថ្លៃតម្លៃខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងឃើញអ្នករត់រ៉ឺម៉កកង់បីនោះ គាត់ពុំបានចុះថ្លៃនោះទេ ដោយគាត់នៅតែអង្គុយនៅលើរ៉ឺម៉កកង់បី ហើយនិយាយទៅកាន់បុរសទាំងបីនាក់នោះ ការអង្គុយហើយនិយាយទៅកាន់អតិថិជនបែបនេះ គឺជាការមិនសមរម្យនោះទេ ព្រោះថានៅពេលដែលគេមកនិយាយជាមួយយើង ជាសុជីវធម៌ យើងត្រូវក្រោកឈរនិយាយទៅកាន់គេវិញ ព្រោះថាអ្នកដែលមកនិយាយជាមួយយើងគឺឈរ អញ្ចឹងយើងគួរតែឈរដើម្បីនិយាយជាមួយគេវិញ ដើម្បីជាការគួរសម និងរក្សាសុជីវធម៌ អញ្ចឹងជាទូទៅប្រសិនបើយើងកំពុងតែអង្គុយ ហើយមាននរណាម្នាក់ដើរមកសួរយើង យើងគួរតែងើបឈរ ដើម្បីនិយាយទៅកាន់គេវិញ ធ្វើបែបនេះ គឺគេហៅថាយើងមានសីលធម៌និងមានសុជីវធម៌ល្អជាមួយនឹងអ្នកដទៃ ប៉ុន្តែយើងឃើញនៅក្នុងរូបភាពទីនេះ បុរសដែលជាម្ចាស់រ៉ឺម៉កកង់បី គាត់ពុំបានក្រោកឈរនោះទេ ដោយគាត់នៅតែអង្គុយនៅលើរ៉ឺម៉ករបស់គាត់និយាយទៅកាន់អតិថិជនរបស់គាត់ ហើយគាត់បានយកតម្លៃខ្ពស់ខ្លាំងទៅកាន់អតិថិជនរបស់គាត់ ធ្វើឲ្យអតិថិជនរបស់គាត់ ដែលជាមិត្តភក្តិទាំងបីនាក់នោះ គឺមានការភ្ញាក់ផ្អើលនឹងតម្លៃនោះយ៉ាងខ្លាំង