KhmerPronunciationEnglish/Notes#occ
ពិនិត្យ piʔnɨt 1. to inspect, check, examine
2. to observe, investigate
3. to diagnose
4. to censor
34/13

Link to overview page
Link to dictionary

Issuing a command — Dialogue 2


ភ្នាក់ងារត្រួតពិនិត្យលោក សូមលោកបើកកាបូប ខ្ញុំសុំពិនិត្យខាងក្នុង
អ្នកដំណើរបាទ
ភ្នាក់ងារត្រួតពិនិត្យមានកន្ត្រៃ របស់ទឹកអត់ លោក?
អ្នកដំណើរអូ ខ្ញុំច្រឡំដាក់កន្ត្រៃមកតាមបាត់ហើយ
ភ្នាក់ងារត្រួតពិនិត្យសុំយកចេញ ហើយទុកចោលនៅកន្លែងនោះ

Going To The ATM (Sakanan) — 10


អញ្ចឹងនៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីយើងបានចុចលើគ្រាប់ចុចយល់ព្រម នារីម្នាក់នោះ គាត់ក៏បានរង់ចាំឲ្យម៉ាស៊ីនដំណើរការអញ្ចឹងបន្ទាប់ពីយើងយល់ព្រមហើយ ម៉ាស៊ីនក៏ចាប់ផ្ដើមដំណើរការរបស់វា ដើម្បីបញ្ចេញប្រាក់ចំនួន ១៥០០ ដុល្លារម៉ាស៊ីនបានធ្វើការរាប់ប្រាក់ទៅក្នុងគណនីរបស់គាត់ ឬក៏ពិនិត្យទៅលើសាច់ប្រាក់នៅក្នុងគណនីរបស់គាត់ តើគណនីរបស់គាត់ មានសាច់ប្រាក់គ្រប់គ្រាន់ចំនួន ១៥០០ ដុល្លារដែរទេ ដូច្នេះគឺយើងត្រូវរង់ចាំរយៈពេលមួយសន្ទុះ បាទ ឬក៏រយៈពេលបន្តិច ឬក៏ភាសាខ្មែរ ឬក៏ប្រជាជនខ្មែរនិយមហៅថា រយៈពេលមួយសន្ទុះ ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ក៏កំពុងតែឈររង់ចាំឲ្យម៉ាស៊ីនត្រួតពិនិត្យទៅលើគណនីរបស់គាត់ផងដែរ

Going To The ATM (Sakanan) — 11


ចូលដល់រូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីពិនិត្យគណនីរួចហើយ ម៉ាស៊ីនដកប្រាក់បានបញ្ចេញកាតអេធីអឹមរបស់គាត់ចេញមកក្រៅវិញ មុននឹងបញ្ចេញលុយអញ្ចឹងជាទូទៅគឺគាត់បញ្ចេញកាតអេធីអឹមមកវិញ បាទ នៅពេលដែលគាត់ពិនិត្យហើយ ថាតើមានទឹកប្រាក់គ្រប់គ្រាន់ដែរទេ បាទ ទោះជាគ្រប់គ្រាន់ មិនគ្រប់គ្រាន់ក៏ដោយ ម៉ាស៊ីនតែងតែបញ្ចេញកាតអេធីអឹមមកវិញ ហើយយើងត្រូវចាប់កាន់[ម៉ាស៊ីន]កាតអេធីអឹមនោះ ដើម្បីយកមកទុកអញ្ចឹងនៅក្នុងរូបភាពនេះ កាតអេធីអឹមគឺចេញមកក្រៅតាមរយៈកន្លែងដោតកាត អញ្ចឹងកន្លែងដោតកាតនៅកន្លែងណា ម៉ាស៊ីនអេធីអឹមនឹងបញ្ចេញកាតនៅកន្លែងនោះមកវិញយើងឃើញកាតអេធីអឹមពណ៌ទឹកក្រូចចេញពីរន្ធមួយ បាទ រន្ធមួយ រន្ធនោះគឺជារន្ធដែលបញ្ចេញ ឬក៏បញ្ចូលកាតអេធីអឹមអញ្ចឹងរូបភាពនេះ គឺកាតអេធីអឹម គឺចេញមកក្រៅ

Going To The ATM (Sakanan) — 06


អញ្ចឹងចូលដល់រូបភាពទីនៅក្នុងរូបភាពទីនារីម្នាក់នោះ គាត់ក៏បានឈរនៅខាងមុខម៉ាស៊ីនអេធីអឹម ឬក៏ម៉ាស៊ីនដកប្រាក់ បាទ ហើយដៃឆ្វេងរបស់គាត់ គាត់កាន់កាតអេធីអឹម បាទ អញ្ចឹងក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម យើងត្រូវមានកាតធនាគារមួយ ឬក៏គេហៅថាកាតអេធីអឹម យើងត្រូវបញ្ចូលកាតអេធីអឹមនោះទៅក្នុងម៉ាស៊ីនអេធីអឹម ឬក៏ម៉ាស៊ីនដកប្រាក់ អញ្ចឹងរូបភាពនេះ យើងឃើញថា ដៃឆ្វេង ដៃស្ដាំរបស់នារីនេះ បាទ នារីនេះ គាត់ប្រើប្រាស់ដៃស្ដាំរបស់គាត់ ដើម្បីកាន់កាតអេធីអឹមដាក់ចូលទៅក្នុងម៉ាស៊ីនអញ្ចឹងគាត់ដាក់ចូលនូវកាតនៅក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនពិនិត្យទៅលើអាខោនធនាគារ ឬក៏ពិនិត្យទៅលើគណនីធនាគាររបស់គាត់ថាត្រឹមត្រូវទេអញ្ចឹង ជាទូទៅ យើងប្រើប្រាស់ម៉ាស៊ីនអេធីអឹម យើងត្រូវប្រើកាត ដើម្បីដាក់ចូលក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យថា តើគណនីរបស់យើងត្រឹមត្រូវដែរទេ

Pickpocket (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីបុរសម្នាក់នោះគាត់ជិះជណ្ដើរយន្តរួចហើយ គាត់ក៏បានដើរត្រូវតម្រូវដើរចូលស្ថានីយ ក៏ប៉ុន្តែមុននឹងគាត់អាចដើរចូលស្ថានីយរថភ្លើងបាន គឺគាត់ត្រូវតែមានសំបុត្រ អញ្ចឹងគាត់ដើរមកដល់កន្លែងមួយ គឺជាកន្លែងពិនិត្យសំបុត្រ បាទ កន្លែងត្រួតពិនិត្យសំបុត្រ ដូច្នេះគឺយើងឃើញមានថា មានផ្លូវដើរ[ចំនួន]ជាច្រើន ដែលមានរបង ឬក៏របាំងទ្វារ មិនអនុញ្ញាតឲ្យមនុស្សដើរឆ្លងកាត់បានដោយសេរីនោះទេ អញ្ចឹងរបាំងពណ៌ទឹកក្រូច គឺបាំងផ្លូវជិតតែម្ដង អញ្ចឹងបានន័យថា ទាល់តែយើងដាក់សំបុត្រចូល ឬក៏ដាក់កាតចូល ហើយម៉ាស៊ីនស្គាល់ទើបរបាំងនោះបើកទ្វារឲ្យមនុស្សដើរកាត់បាន អញ្ចឹងយើងឃើញថា បុរសម្នាក់នោះ បានមកដើរមកដល់ខាងមុខរបាំងនោះ ហើយរបាំងនោះ ពុំទាន់បានបើកផ្លូវឲ្យបុរសនោះដើរនោះទេ អញ្ចឹងបុរសនោះចាំបាច់ត្រូវតែដាក់សំបុត្រ ឬក៏កាត ចូលទៅក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនបើកផ្លូវឲ្យ

Doing The Dishes (Sakanan) — 09


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្រោយពីគាត់ដុសខ្លាំងដុសចាននោះខ្លាំងម្ដងទៀតហើយ អញ្ចឹងគាត់ដុសចាននោះឡើងវិញម្ដងទៀតដោយខ្លាំងជាងមុន ដោយគាត់ប្រើកម្លាំងខ្លាំងជាងមុន ហើយគាត់បានដុសមួយសន្ទុះ ក្រោយមកគាត់ក៏បានលើកចាននោះពិនិត្យមើលម្ដងទៀត អញ្ចឹងគាត់យកដៃឆ្វេងរបស់គាត់កាន់ចាន ហើយលើកឡើង ហើយភ្នែករបស់គាត់សម្លឹងទៅមើលចាន ហើយពិនិត្យ អញ្ចឹងលើកនេះគាត់មានទឹកមុខញញឹម ដោយសារតែចាននោះគឺភ្លឺ បានន័យថាគាត់ដុសអស់ស្នាមប្រឡាក់ហើយ អញ្ចឹងយើងឃើញចានរបស់គាត់គឺមានពន្លឺចែងចាំង បានន័យថាពន្លឺចែងចាំង បានន័យថាអស់ស្នាមប្រឡាក់ និងមានទឹកតិចដែលស្រក់ចុះមក ដោយសារតែគាត់លាងនឹងទឹកសាប៊ូ ដូច្នេះចាននឹងសើម ហើយមានទឹកស្រក់ចុះមកជាក់ជាពុំខាន ប៉ុន្តែអ្វីដែលសំខាន់គឺចានរបស់គាត់ គាត់បានដុសស្អាតហើយ អញ្ចឹងគាត់អង្គុយពិនិត្យមើលចានរបស់គាត់ ដោយយកដៃឆ្វេងលើកចាននោះឡើងលើ ហើយដៃស្ដាំកាន់អេប៉ុងដើម្បីដុសសម្អាតចាន

Shopping For A T-Shirt (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីអ្នកលក់ក៏បានណែនាំអាវយឺតពណ៌ខៀវមួយទៅដល់គាត់អញ្ចឹងរូបភាពទីនេះ គាត់ក៏បានយកអាវយឺតពណ៌ខៀវដែលនៅជាប់ស្មាអាវនោះមក អញ្ចឹងគាត់បានយកអាវនោះមកពិនិត្យយ៉ាងយូរមុននឹងគាត់ ដោយគាត់ពិនិត្យនៅលើស្មាអាវនោះដោយយើងឃើញនៅក្នុងរូបភាពនេះ គាត់ហាក់ដូចជាពេញចិត្តនឹងអាវយឺតមួយនោះផងដែរ ដោយគាត់មានទឹកមុខញញឹម ហើយគាត់ចាប់កាន់អាវយឺតនោះដោយដៃទាំងពីររបស់គាត់អញ្ចឹងគាត់កំពុងតែត្រួតពិនិត្យអាវរបស់គាត់នោះ ឬក៏អាវយឺតដែលអ្នកលក់ឲ្យគាត់នោះ ថាតើវាស្អាតដែរទេ អញ្ចឹងគាត់ពិនិត្យតាំងពីថ្នេរនិងតាំងពីសាច់ក្រណាត់ជាដើម ដោយគាត់ពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថាពេលខ្លះអាវ ប្រសិនបើយើងអត់ពិនិត្យទេ វាអាចនឹងធ្វើឲ្យយើងខុស ព្រោះពេលខ្លះថ្នេររបស់វាគឺអត់ជាប់ល្អទេអញ្ចឹងថ្នេរអត់ជាប់ល្អ អញ្ចឹងវាអាចធ្វើឲ្យឆាប់រហែក ឬក៏សាច់ក្រណាត់អត់ល្អ ពាក់ទៅយើងអត់ស្រួលខ្លួននោះទេ ដូច្នេះមុននឹងសម្រេចចិត្តទិញអាវ យើងត្រូវពិនិត្យឲ្យបានហ្មត់ចត់ ព្រោះថាប្រសិនបើយើងទិញខុសគឺវាពាក់អត់ស្រួល ហើយវាឆាប់រហែកទៀតផងអញ្ចឹងជាក់ស្ដែងរូបភាពទីនេះ បុរសម្នាក់នោះ គាត់បានយកអាវនោះមកពិនិត្យយ៉ាងយកចិត្តទុកដាក់មុននឹងគាត់

Going To The ATM (Sakanan) — 01


នៅក្នុងរូបភាពទីបាទ នៅក្នុងរូបភាពទីយើងឃើញថា មានស្ត្រីម្នាក់ ឬក៏នារីម្នាក់ បាទ គាត់មានអាយុប្រហែលជាម្ភៃប្រាំឆ្នាំ អញ្ចឹងនារីនោះ គាត់មានសក់វែងពណ៌ខ្មៅ គាត់ពាក់អាវពណ៌ទឹកសមុទ្រដៃវែង បាទ ហើយគាត់ស្លៀកសំពត់ពណ៌ ហើយនៅលើឆ្វេង ខាងឆ្វេងដៃរបស់គាត់ គាត់បាន ស្មារបស់គាត់ គាត់បានស្ពាយកាបូបធំមួយ អញ្ចឹងគាត់ស្ពាយកាបូបធំពណ៌នៅលើស្មាខាងស្ដាំរបស់គាត់ បាទ នៅលើស្មាខាងស្ដាំ ហើយដៃទាំងពីររបស់គាត់ គាត់បានចាប់កូនកាបូបមួយ អញ្ចឹងកូនកាបូបនោះ គឺជាកូនកាបូបលុយ បាទ ដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបលុយពណ៌ទឹកក្រូច ហើយគាត់ពិនិត្យមើលទៅក្នុងកាបូបលុយនោះ អញ្ចឹងគាត់ពិនិត្យមើលហើយ គាត់បានដឹងថា កាបូបរបស់គាត់គឺមិនមានលុយនោះទេ យើងឃើញរូបភាពលុយដែលមានដុះស្លាបកំពុងតែហោះ អញ្ចឹងនៅក្នុងរូបភាពនេះ បានន័យថាលុយរបស់គាត់គឺហោះចេញពីកាបូបអស់ហើយ បានន័យថាគាត់ចំណាយលុយនៅក្នុងកាបូបលុយរបស់គាត់អស់ទាំងអស់តែម្ដង ទើបគាត់គិតអំពីលុយដែលមានស្លាបហោះចេញ អញ្ចឹងនារីម្នាក់នោះ បានពិនិត្យទៅលើកាបូបលុយរបស់គាត់ ហើយគាត់ដឹងថា គាត់បានចំណាយលុយនៅក្នុងកាបូបអស់ហើយ ដូច្នេះគាត់ត្រូវការលុយបន្ថែមទៀត

Going To The ATM (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់បានពិនិត្យកាបូបលុយរបស់គាត់ ហើយគាត់អត់មានឃើញលុយនៅក្នុងកាបូបលុយរបស់គាត់នោះទេ អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានដើរមកកាន់ធនាគារមួយអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា គាត់បានស្ពាយកាបូបធំរបស់គាត់នៅស្មាខាងស្ដាំ បាទ ហើយដៃម្ខាងរបស់គាត់ខ្ទប់កាបូប ឬក៏កាន់កាបូប ដើម្បីកុំឲ្យកាបូបយោល អញ្ចឹងនៅពេលដែលយើងដើរ យើងត្រូវកាន់កាបូប ឬក៏ស្ពាយកាបូប កាបូបស្ពាយរបស់យើងហ្នឹង យើងត្រូវកាន់ ព្រោះថានៅពេលដែលយើងមិនកាន់ វានឹងយោលយោក ឬក៏យោលចុះឡើងដែលធ្វើឲ្យយើងពិបាកដើរ អញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ដើរបណ្ដើរ កាន់កាបូបទប់ឲ្យនឹងបណ្ដើរ ដើម្បីងាយស្រួលក្នុងការដើរគាត់បានដើរមកដល់ធនាគារមួយ ដែលយើងឃើញថានៅខាងលើមាត់ទ្វារ គឺគេមានដាក់សញ្ញាធនាគារ ហើយធនាគារនោះ គឺមានទ្វារចូលចំនួនពីរ បាទ ទ្វារចូលចំនួនពីរ ប៉ុន្តែទ្វារធនាគារ ជាទូទៅគឺបិទដូច្នេះនៅពេលដែលអតិថិជនចូល អតិថិជនត្រូវបើកទ្វារដើម្បីចូល ព្រោះធនាគារបិទទ្វារ ដើម្បីរក្សាសុវត្ថិភាព ជាទូទៅទ្វារធនាគារ គឺជាទ្វារកញ្ចក់ ដែលអាចឲ្យយើងមើលឃើញខាងក្នុងបាន ដូច្នេះទោះជាបិទក៏ដោយ ក៏យើងអាចដឹងថា មានបុគ្គលិកនៅបម្រើការនៅក្នុងធនាគារឬក៏អត់ដែរ

Hospital (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្រុមសង្គ្រោះបឋមរបស់គ្រូពេទ្យ អញ្ចឹងក្រុមគ្រូពេទ្យគាត់បានមកដល់កន្លែងកើតហេតុ ហើយមកមើលបុរសម្នាក់នោះ អញ្ចឹងយើងឃើញមានពេទ្យចំនួនពីរនាក់ ពេទ្យចំនួនពីរនាក់ ដែលគាត់ស្លៀកពាក់ឯកសណ្ឋានជាពេទ្យ គឺពាក់អាវ ខោ និងមានចងបូរសញ្ញារូបពេទ្យ គឺសញ្ញាបូកលេខពណ៌ក្រហម សញ្ញាបូកពណ៌ក្រហមនៅនឹងដៃស្ដាំរបស់គាត់ ហើយគាត់បានទៅត្រួតពិនិត្យទៅលើបុរសដែលគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ អញ្ចឹងគាត់បានស្ទាបនឹងបានលើកបុរសដែលមានគ្រោះថ្នាក់នោះមកដាក់នៅលើហ្វ្រង់កាមួយ អញ្ចឹងគាត់នាំគ្នាសែងបុរសម្នាក់នោះ ប៉ុន្តែដោយសារបុរសម្នាក់នោះ គាត់មានគ្រោះថ្នាក់ចរាចរណ៍ដែលប៉ះពាល់ទៅនឹងជើង និងដៃ និងគាត់ឈឺខ្លួន ដោយសារតែគាត់បោកទៅនឹងថ្នល់ខ្លាំងពេក អញ្ចឹងនៅពេលដែលគាត់ដួល គាត់បោកទៅនឹងថ្នល់ខ្លាំង ដូច្នេះបានធ្វើឲ្យគាត់ឈឺយ៉ាងខ្លាំង អញ្ចឹងនៅពេលដែលពេទ្យគាត់លើកបុរសម្នាក់នោះដាក់ហ្វ្រង់កា គឺធ្វើឲ្យគាត់ឈឺ និងស្រែកយ៉ាងខ្លាំង ដោយសារតែគាត់មានរបួស ដូច្នេះពេទ្យនឹងព្យាយាមលើកថ្នមដើម្បីកុំឲ្យរបួសកាន់តែធ្ងន់ធ្ងរ ដោយសារតែបុរសម្នាក់នោះគាត់ងើបអត់រួច ដោយសារតែបុរសម្នាក់នោះគាត់ងើបដើរអត់រួចដោយខ្លួនឯង ដូច្នេះពេទ្យត្រូវសែងគាត់ដោយប្រើប្រាស់ហ្វ្រង់កា អញ្ចឹងពេទ្យជាដំបូងគាត់លើកបុរសម្នាក់នោះពីថ្នល់ ហើយដាក់នៅលើហ្វ្រង់កា ដើម្បីសែងដាក់ចូលឡានពេទ្យ

Doing The Dishes (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដុស ខំប្រឹងដុសសម្អាតមួយសន្ទុះ ក្រោយមកយើងឃើញចានរបស់គាត់នៅតែប្រឡាក់ដដែល អញ្ចឹងបានន័យថាចាននោះគឺប្រឡាក់ខ្លាំង គឺប្រឡាក់ខ្លាញ់ ឬក៏ប្រឡាក់ជាតិទឹកស៊ុប ឬក៏ជាតិច្រើន ដូច្នេះវាពិបាកនឹងការដុសសម្អាតខ្លាំងណាស់ អញ្ចឹងគាត់ត្រូវតែធ្វើការដុសសម្អាតម្ដងទៀត ដែលនៅក្នុងរូបភាពនេះយើងឃើញថា បន្ទាប់ពីគាត់ដុសបន្តិចក្រោយមក គាត់លើកចានឡើងមើល ថាតើចាននោះស្អាតហើយឬនៅ អញ្ចឹងប្រសិនបើចានអត់ទាន់ស្អាត គាត់ដុសបន្ថែមទៀត ប៉ុន្តែបើចានស្អាតហើយ គាត់នឹងយកចាននោះទៅលាងជម្រះដើម្បីយកទៅទុក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់យកដៃឆ្វេងរបស់គាត់កាន់ចានឡើង ហើយគាត់លើកចានឡើងលើ អញ្ចឹងចានដែលគាត់កំពុងតែដុសអម្បាញ់មិញនេះ គាត់លើកឡើងលើ ហើយពិនិត្យ អញ្ចឹងភ្នែករបស់គាត់មើលយ៉ាងយកចិត្តទុកដាក់ទៅក្នុងចាននោះ ថាតើចាននោះបាត់អស់ស្នាមប្រឡាក់ហើយឬនៅ ឬក៏លាងជម្រះបានស្អាតហើយឬនៅ អញ្ចឹងគាត់ក៏បានលើកចាននោះឡើងមើលយ៉ាងយកចិត្តទុកដាក់បំផុត ហើយដៃម្ខាងទៀតរបស់គាត់ គឺជាដៃស្ដាំ ដែលគាត់កំពុងតែកាន់អេប៉ុងសម្រាប់លាងចាន អញ្ចឹងប្រសិនបើចាននោះអត់ទាន់ស្អាតល្អទេ គាត់យកអេប៉ុងដែលនៅដៃខាងស្ដាំនោះ ដុសចានបន្ថែមទៀតអញ្ចឹងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសនោះ គាត់ពិនិត្យមើលថាតើចាននោះគាត់លាងបានស្អាតហើយឬនៅ

Shopping For A T-Shirt (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះគាត់បានពិនិត្យអាវគាត់យ៉ាងយកចិត្តទុកដាក់រួចមក គាត់ក៏បានយកអាវនោះមកអញ្ចឹងគាត់បានយកអាវនោះមក ដោយគាត់ យើងឃើញគាត់បានដោះអាវរបស់គាត់ដែលកំពុងតែពាក់ចេញអញ្ចឹងអម្បាញ់មិញគាត់ពាក់អាវយឺតពណ៌ ដើម្បីមកទិញ ប៉ុន្តែនៅពេលដែលគាត់ គាត់ត្រូវដោះអាវយឺតពណ៌នោះចេញ ហើយពាក់ជំនួសដោយអាវយឺតពណ៌ខៀវ ដែលគាត់កាន់អម្បាញ់មិញចូលអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញគាត់បានស៊កក្បាលចូលទៅក្នុងកអាវមុន អញ្ចឹងក្បាលរបស់គាត់ស៊កចូលទៅក្នុងកអាវ បន្ទាប់មកគាត់យកដៃឆ្វេង ដៃស្ដាំរបស់គាត់ដាក់ចូលទៅក្នុងដៃអាវដើម្បីពាក់អញ្ចឹងគាត់យកដៃឆ្វេងរបស់គាត់ដាក់ចូលក្នុងដៃអាវរួចរាល់ហើយ បន្ទាប់មកគាត់យកដៃឆ្វេងរបស់គាត់ម្ខាងទៀត ដៃស្ដាំគឺគាត់ដាក់ចូលក្នុងដៃអាវហើយ បន្ទាប់មកគាត់យកដៃឆ្វេងលូកចូលទៅក្នុងដៃអាវម្ខាងទៀតដើម្បីពាក់ អញ្ចឹងដៃឆ្វេងរបស់គាត់កំពុងតែលើកឡើងលើ ដើម្បីដាក់ចូលក្នុងដៃអាវ ហើយដៃស្ដាំកំពុងតែទាញខ្លួនអាវដើម្បីទម្លាក់ចុះក្រោម អញ្ចឹងពេលខ្លះពាក់អាវយឺតគឺរៀងពិបាកបន្តិច ដោយសារតែវាអត់មានឡេវទេ អាវយឺតអត់មានឡេវទេ ដូច្នេះយើងត្រូវពាក់ក្បាលមុន បន្ទាប់មកយើងដាក់ដៃទាំងពីររបស់យើងចូលទៅក្នុងដៃអាវដើម្បីពាក់វា ហើយពេលខ្លះខ្លួនអាវគឺវាអត់ធ្លាក់ចុះទេ ដោយវានៅរមួលនៅខាងលើ ដូច្នេះដើម្បីឲ្យខ្លួនអាវធ្លាក់ចុះ យើងត្រូវតែចាប់ទាញខ្លួនអាវទម្លាក់ចុះក្រោមជាក់ស្ដែងនៅរូបភាពទីនេះ បុរសម្នាក់នេះ គាត់កំពុងតែទាញខ្លួនអាវ ដើម្បីទម្លាក់ចុះក្រោម ដើម្បីបិទបាំងខ្លួនរបស់គាត់

Going To The ATM (Sakanan) — 15


នៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីយើងចាប់ទាញលុយចេញពីម៉ាស៊ីនអេធីអឹមហើយ យើងត្រូវរាប់លុយមើលនោះ ឲ្យបាន លុយនោះ មើលឲ្យបានច្បាស់ គឺយើងត្រូវពិនិត្យសាច់ប្រាក់ ហើយរាប់នូវចំនួន ថាតើម៉ាស៊ីនអេធីអឹមរបស់យើងបញ្ចេញលុយគ្រប់ចំនួនដែលយើងត្រូវការដែរទេ ឬក៏បញ្ចេញលុយគ្រប់ចំនួននូវអ្វីដែលយើងដកនោះដែរទេ ប្រសិនបើមិនគ្រប់ចំនួនទេ គឺយើងត្រូវប្ដឹង ឬក៏យើងត្រូវទៅនិយាយប្រាប់ទៅដល់បុគ្គលិករបស់ធនាគារ ថាម៉ាស៊ីនអេធីអឹមបញ្ចេញលុយមិនបានគ្រប់ចំនួននោះទេ ដូច្នេះប្រសិនបើម៉ាស៊ីនអេធីអឹមបញ្ចេញលុយគ្រប់ចំនួន យើងត្រូវរាប់ឲ្យបានច្បាស់ មុននឹងដាក់ចូលទៅក្នុងកាបូបនៅក្នុងរូបភាពទី ១៥ នេះ នារីម្នាក់នោះ គាត់បានពិនិត្យសាច់ប្រាក់ និងពិនិត្យចំនួនទឹកប្រាក់របស់គាត់ថាគ្រប់ចំនួនរួចហើយ ដូច្នេះក្រៅពីពិនិត្យសាច់ទឹកប្រាក់ថាគ្រប់ចំនួនហើយឬនៅ យើងត្រូវពិនិត្យទឹកប្រាក់នោះផងដែរ ថាតើលុយនោះជាលុយត្រឹមត្រូវពិតប្រាកដ ឬក៏លុយក្លែងក្លាយ ប្រសិនបើយើងដកចំលុយក្លែងក្លាយ យើងត្រូវប្ដឹងទៅធនាគារនោះភ្លាមបន្ទាប់ពីយើងដកប្រាក់ ដើម្បីបញ្ជាក់ថា លុយនោះ គឺជាលុយក្លែងក្លាយ ក៏ប៉ុន្តែប្រសិនបើលុយនោះជាលុយពិតប្រាកដ យើងត្រូវរាប់ឲ្យបានច្បាស់លាស់ថាតើលុយនោះគ្រប់ចំនួនដែលយើងត្រូវការដែរទេ បាទ ប្រសិនបើគ្រប់ចំនួនតម្រូវការហើយ យើងអាចយកមកទុកបាន ហើយធ្វើដំណើរទៅវិញ ប៉ុន្តែប្រសិនបើមិនគ្រប់ទេ យើងត្រូវទៅប្ដឹងធនាគារម្ដងទៀតដូចគ្នានៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានពិនិត្យសាច់ប្រាក់រួចរាល់ហើយ ហើយសាច់ប្រាក់របស់គាត់គឺគ្រប់ចំនួន ហើយនិងត្រឹមត្រូវទៅតាមអ្វីដែលគាត់ត្រូវការ ដូច្នេះគាត់ក៏បានយកសាច់ប្រាក់នោះ ដាក់ទៅក្នុងកាបូបលុយពណ៌ទឹកក្រូចរបស់គាត់អញ្ចឹងគាត់ក៏បានយកលុយនោះ ដាក់ចូលទៅក្នុងកាបូបលុយពណ៌ទឹកក្រូចរបស់គាត់ តាមតម្រូវការរបស់គាត់