KhmerPronunciationEnglish/Notes#occ
ហាន់ han to slice, to cut into small pieces
Notes: also written ហ័ន
15/5

Link to overview page
Link to dictionary

Breaking A Bowl (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចិតបានបន្តិចក្រោយមក អញ្ចឹងគាត់កំពុងតែចិត ប្រើប្រាស់កាំបិតចិតដុំការ៉ុតជាចំណិតតូចហាន់ជាចំណិតតូចបានបន្តិចក្រោយមក យើងឃើញកែងដៃរបស់គាត់ក៏បានប៉ះទៅនឹងចានគោម ដែលនៅក្បែរដៃនោះ អញ្ចឹងចានគោមដែលគាត់ដាក់នៅក្បែរនឹងកែងដៃរបស់គាត់ ដែលដាក់នៅនឹងជ្រុងតុ ឬក៏ដាក់នៅនឹងជិតជ្រុងតុ អញ្ចឹងកែងដៃរបស់គាត់បានប៉ះនឹងចានគោម ដូច្នេះធ្វើឲ្យចានគោមនោះធ្លាក់ពីលើតុអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញថា កែងដៃរបស់គាត់បានប៉ះនឹងចានគោម ហើយចានគោមបានធ្លាក់ពីលើតុចុះមកក្រោម អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញគាត់បានហាមាត់ អញ្ចឹងគាត់ហាមាត់ធំនិងបើកភ្នែកធំសម្លឹងមើលចានគោម បានន័យថាគាត់ភ្ញាក់ផ្អើល ដោយសារតែគាត់ធ្វេសប្រហែស ធ្វើឲ្យកែងដៃរបស់គាត់ប៉ះចានគោម ធ្វើឲ្យចានគោមធ្លាក់ពីលើតុ អញ្ចឹងគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើង នៅក្នុងរូបភាពនេះ គឺយើងឃើញដៃរបស់គាត់កំពុងតែកាន់កាំបិតម្ខាង ហើយដៃម្ខាងទៀតកំពុងតែកាន់ការ៉ុត ចំណែកឯភ្នែករបស់គាត់និងមាត់របស់គាត់គឺហាមាត់និងបើកភ្នែកធំសម្លឹងមើលចានគោម ដោយសារតែគាត់ភ្ញាក់ផ្អើល ព្រោះតែគាត់ធ្វេសប្រហែស ធ្វើឲ្យកែងដៃរបស់គាត់ប៉ះចានគោមធ្លាក់ពីលើតុ

Fruits (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់កាត់ល្ហុងនោះជាកង់តូចរួចរាល់ហើយ គាត់ក៏បានយកជ្រញ់ អញ្ចឹងនៅពេលដែលយើងហាន់បន្លែ ហាន់ផ្លែឈើ ឬក៏ហាន់សាច់ គឺយើងតែងតែប្រើប្រាស់ជ្រញ់ដើម្បីទ្រាប់ ព្រោះថាប្រសិនបើយើងហាន់ផ្ទាល់ទៅនឹងតុ ទៅនឹងឥដ្ឋជាដើម វាអត់ស្អាត ហើយវាអាចធ្វើឲ្យតុរបស់យើងខូចខាតបានដោយសារតែមុខកាំបិត ដូច្នេះយើងត្រូវប្រើជ្រញ់ដើម្បីទ្រាប់ក្នុងការហាន់ ដើម្បីងាយស្រួលហាន់ អញ្ចឹងជាក់ស្ដែងបុរសដែលជាអ្នកលក់នោះ គាត់បានយកជ្រញ់ គាត់បានយកល្ហុងទៅហាន់លើជ្រញ់ជាមួយនឹងកាំបិតរបស់គាត់ អញ្ចឹងបន្ទាប់ពីគាត់ហាន់ហើយ ដុំល្ហុងតូចឬក៏កង់ល្ហុងនោះ គឺនៅលើជ្រញ់ទាំងអស់ ដូច្នេះគាត់ងាយស្រួលក្នុងការប្រមូលដាក់ចូលក្នុងថង់ អញ្ចឹងបន្ទាប់ពីគាត់កាត់កង់ហើយ គាត់គ្រាន់តែលើកជ្រញ់របស់គាត់ចាក់ល្ហុងទាំងនោះចូលទៅក្នុងថង់គឺជាការស្រេចអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញដៃម្ខាងរបស់អ្នកលក់នោះ គាត់ចាប់មាត់ថង់បើកឡើង ហើយគាត់យកដៃម្ខាងទៀតលើកជ្រញ់ឡើងលើ ហើយចាក់កង់ល្ហុងដែលតូចនោះ ចូលទៅក្នុងថង់ទាំងអស់ ដើម្បីលក់ឲ្យអតិថិជនរបស់គាត់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចិតល្ហុងជាដុំកង់តូចរួចរាល់ហើយ ដូច្នេះគាត់ចាក់ចូលទៅក្នុងថង់ ដើម្បីឲ្យអតិថិជនរបស់គាត់

Breaking A Bowl (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ បន្ទាប់ពីគាត់សម្អាតផ្ទះបាយរបស់គាត់ និងគាត់យកចានថ្មីមកហើយ បុរសម្នាក់នោះ គាត់ក៏បានបន្តការចិតបន្លែរបស់គាត់បន្តទៀត អញ្ចឹងយើងឃើញគាត់នៅឈរនៅខាងមុខតុរបស់គាត់ ឈរនៅក្បែរតុ ហើយដៃរបស់គាត់ទាំងពីរ ក៏ចាប់ផ្ដើមកាន់កាំបិត និងកាន់បន្លែដើម្បីចិតបន្លែបន្តទៀត ប៉ុន្តែលើកនេះគាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់អត់ដាក់ចានគោមថ្មីរបស់គាត់នៅក្បែរដៃរបស់គាត់ទេ ព្រោះគាត់ខ្លាចនៅពេលដែលគាត់ចិតបន្លែ ដៃរបស់គាត់ធ្វើឲ្យចានគោម ប៉ះចានគោម ធ្វើឲ្យចានគោមធ្លាក់បែកម្ដងទៀតអញ្ចឹងគាត់បានដាក់ចានគោមរបស់គាត់នៅឆ្ងាយពីដៃរបស់គាត់ ដោយគាត់ដាក់នៅក្បែរបន្លែរបស់គាត់វិញ ហើយគាត់បន្តការចិតបន្លែរបស់គាត់ ដោយគាត់ហាន់ការ៉ុតជាចំណិតតូចដោយដៃម្ខាងគាត់កាន់កាំបិត ដៃម្ខាងគាត់កាន់ដើមមើមការ៉ុត អញ្ចឹងគាត់ហាន់ការ៉ុតជាចំណិតតូចសម្រាប់ធ្វើម្ហូប ដែលនៅក្បែរដៃរបស់គាត់ម្ខាងទៀត គឺយើងឃើញមានបន្លែជាច្រើននៅលើតុ ដូចជាប៉េងប៉ោះ ដូចជាការ៉ុត ដូចជាខ្ទឹមបារាំង និងដូចជាម្ទេសប្លោកជាដើមអញ្ចឹងគាត់កំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយរបស់គាត់ សម្រាប់អាហារថ្ងៃនេះ សម្រាប់ជាអាហារពេលថ្ងៃត្រង់ ឬក៏សម្រាប់ជាអាហារពេលល្ងាច ដោយគាត់ចិតបន្លែដែលមានការប្រុងប្រយ័ត្នជាងមុន ព្រោះគាត់ខ្លាចធ្វើឲ្យបែកចានគោមម្ដងទៀត ដោយសារតែពេលមុន ដោយសារតែគាត់ធ្វេសប្រហែស ដូច្នេះធ្វើឲ្យគាត់ ធ្វើឲ្យបែកចានគោមរបស់គាត់អញ្ចឹងនៅពេលដែលគាត់ធ្វើឲ្យបែកចានគោម គាត់ត្រូវតែបោសសម្អាតចានគោម ឬក៏អំបែងចានគោមចេញពីផ្ទះបាយឲ្យស្អាត ដូច្នេះលើកនេះ គាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់ចិតបន្លែដោយមានការប្រុងប្រយ័ត្ន និងមិនធ្វើឲ្យបែកចានគោមម្ដងទៀតនោះទេ

Breaking A Bowl (Sakanan) — 01


អញ្ចឹងនៅក្នុងរូបភាពទីដែលនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលបុរសម្នាក់នោះ យើងឃើញគាត់មានវ័យប្រហែលជា ២៥ ឆ្នាំ អញ្ចឹងគាត់ពាក់អាវដៃខ្លីពណ៌លឿង គាត់ពាក់អាវដៃខ្លីពណ៌លឿង ហើយគាត់កំពុងតែឈរនៅក្នុងផ្ទះបាយរបស់គាត់ ដែលគាត់ឈរនៅខាងមុខតុមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់កាំបិត អញ្ចឹងដៃឆ្វេងរបស់គាត់កាន់កាំបិត ហើយដៃស្ដាំគឺកាន់បន្លែដែលជាការ៉ុត អញ្ចឹងយើងឃើញគាត់កំពុងតែចិតបន្លែនៅក្នុងផ្ទះបាយរបស់គាត់ ដែលយើងឃើញគាត់កំពុងតែហាន់ការ៉ុតជាចំណិតតូចដោយប្រើកាំបិតរបស់គាត់ អញ្ចឹងកាំបិតរបស់គាត់ប្រហែលជាមុត ដូច្នេះគាត់អាចចិតបន្លែជាចំណិតតូចដូចជាចិតដុំការ៉ុតជាចំណិតតូចបានយ៉ាងងាយស្រួល និងបានរហ័ស ហើយគាត់ប្រហែលជាកំពុងតែធ្វើសម្ល ឬក៏គាត់កំពុងតែធ្វើស៊ុបសម្រាប់អាហារនៅក្នុងថ្ងៃនេះ ដូច្នេះគាត់យកកាំបិតមកចិតបន្លែ ដោយយើងឃើញនៅក្បែរដៃរបស់គាត់ នៅក្បែរដៃឆ្វេងរបស់គាត់ គឺមានចានគោមមួយដែលមានពណ៌ផ្កាឈូក អញ្ចឹងគាត់ដាក់ចានគោមនៅក្បែរដៃរបស់គាត់ ដែលនៅកែងតុ ឬក៏នៅជ្រុងតុ ហើយគាត់កំពុងតែបន្តចិតបន្លែរបស់គាត់ ដោយយើងឃើញនៅឆ្វេងដៃរបស់គាត់ នៅខាងឆ្វេងដៃរបស់គាត់ យើងឃើញមានបន្លែជាច្រើនផ្សេងទៀត ដែលគាត់ដាក់នៅលើតុសម្រាប់ធ្វើការហាន់ អញ្ចឹងបន្ទាប់ពីគាត់ចិតការ៉ុតមួយនេះហើយ ឬក៏ហាន់ការ៉ុតជាដុំតូចហើយ គាត់នឹងចិតបន្តចិតបន្លែផ្សេងទៀតដែលនៅលើតុ ដែលយើងឃើញនៅលើតុ យើងឃើញមានប៉េងប៉ោះចំនួនយើងឃើញមានខ្ទឹមបារាំង យើងឃើញមានមើមការ៉ុតនិងយើងឃើញមានម្ទេសប្លោកផងដែរអញ្ចឹងគាត់ប្រហែលជាកំពុងតែធ្វើម្ហូបសម្រាប់អាហារថ្ងៃនេះ ឬក៏សម្រាប់អាហារពេលព្រឹក សម្រាប់អាហារពេលល្ងាច ឬក៏សម្រាប់អាហារពេលថ្ងៃត្រង់ អញ្ចឹងគាត់ធ្វើម្ហូបដោយខ្លួនឯង គឺគាត់អត់ទិញពីផ្សារមកទេ ហើយគាត់អត់ប្រើប្រាស់ ឬក៏គាត់អត់មាននរណាម្នាក់ដើម្បីជួយចម្អិនម្ហូបឲ្យគាត់ទេ អញ្ចឹងគាត់ធ្វើម្ហូបខ្លួនឯងដើម្បីញ៉ាំ

Fried Rice (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទី [១]៧ រូបភាពទី [១]៧ យើងឃើញអ្នកលក់ គាត់ក៏ចាប់ផ្ដើមទៅយកខ្ទះចម្អិនបាយឆា ដែលនៅក្នុងរូបភាពនេះ យើងឃើញអ្នកលក់គាត់បានឆួលភ្លើង គាត់បានគូសឈើគូស ដែលមានភ្លើង ហើយគាត់យកភ្លើងនោះទៅឆួលនឹងចង្ក្រានហ្គាសរបស់គាត់ អញ្ចឹងជាទូទៅនៅតាមតូប ឬក៏តាមហាងនានា គឺគេនៅពេលដែលគេចម្អិនម្ហូប គឺគេប្រើភ្លើងហ្គាស ដែលជាឧស្ម័ន អញ្ចឹងហ្គាសគឺជាឧស្ម័នដែលអាចដុតឆេះ ដោយពេលខ្លះ យើងអាចគ្រាន់តែប្រើប្រាស់ឈើគូសបន្តិច ដើម្បីដាក់ទៅជិតហ្គាស គឺវាអាចធ្វើឲ្យឆេះបានភ្លាមដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់យកឈើគូសមួយដើមទៅឆួលទៅនឹងភ្លើងហ្គាស ឬក៏ទៅឆួលនឹងផ្សែងហ្គាស ដែលចេញមកពីចង្ក្រាន ដូច្នេះធ្វើឲ្យមានភ្លើងចេញពីចង្ក្រាន អញ្ចឹងគាត់បានដាក់ឆ្នាំងខ្ទះទៅលើភ្លើងចង្ក្រាននោះ ដើម្បីឲ្យឆ្នាំងហ្គាស[...]ក្ដៅ អញ្ចឹងគាត់ចាប់ផ្ដើមឆាបាយឲ្យអតិថិជនរបស់គាត់ ដោយគាត់ដាក់ឆ្នាំងខ្ទះទៅលើភ្លើង ដើម្បីឲ្យក្ដៅ បន្ទាប់មកទៀតគាត់ក៏បានដាក់ប្រេងឆាចូលទៅក្នុងខ្ទះ អញ្ចឹងជាទូទៅនៅពេលដែលយើងឆាបាយ ឬក៏ចៀនសាច់ យើងត្រូវប្រើប្រេងឆា ឬក៏ខ្លាញ់ ព្រោះប្រសិនបើយើងអត់ប្រើប្រេងឆា ឬក៏ខ្លាញ់ទេ វាអាចធ្វើឲ្យខ្លោចឆ្នាំងបាន អញ្ចឹងឆ្នាំងខ្លោចគឺបានន័យថាឆ្នាំងនោះឡើងពណ៌ខ្មៅ ហើយធុំក្លិនឈ្ងៀម អញ្ចឹងយើងអត់អាចធ្វើម្ហូបបានទេ ដូច្នេះយើងត្រូវប្រើខ្លាញ់ ឬក៏ប្រេងឆា ដើម្បីជំនួយ ហើយម្យ៉ាងវិញទៀតខ្លាញ់និងប្រេងឆាគឺអាចធ្វើឲ្យបាយ ឬក៏សាច់របស់យើងចៀនទៅអត់ជាប់ខ្ទះ បានន័យថាវាអត់ខ្លោច អញ្ចឹងយើងអាចចៀនបាយ ឬក៏ឆាបាយបានយ៉ាងស្រួលដោយមិនជាប់ខ្ទះ ដូច្នេះយើងត្រូវប្រើប្រាស់ប្រេងឆា ឬក៏ខ្លាញ់ ដើម្បីចាក់ចូលទៅក្នុងខ្ទះនៅពេលដែលយើងដាក់ខ្ទះចូលទៅលើភ្លើង បន្ទាប់មកទៀតយើងឃើញថា បន្ទាប់ពីគាត់ចាក់ខ្លាញ់ឬក៏ប្រេងឆាចូលទៅក្នុងខ្ទះហើយ អញ្ចឹងយើងឃើញអ្នកលក់ គាត់ក៏បានយកខ្ទឹមមកហាន់ជាចំណិតដើម្បីចាក់ចូលទៅក្នុងខ្ទះឆានោះផងដែរ អញ្ចឹងជាទូទៅនៅពេលដែលយើងឆាបាយ នៅពេលដែលយើងឆាបាយ យើងត្រូវប្រើប្រាស់ខ្ទឹម ដើម្បីបំពងសិន អញ្ចឹងអ្នកលក់គាត់បានបំពងខ្ទឹម ដែលដាក់ខ្ទឹមចូលទៅក្នុងខ្ទះ ដែលមានខ្លាញ់កំពុងតែក្ដៅ ដូច្នេះនៅពេលដែលយើងបំពងខ្ទឹម គឺយើងអាចធ្វើឲ្យខ្ទឹមនោះគឺឈ្ងុយ បានន័យថាខ្ទឹមបំពងគឺមានក្លិនឈ្ងុយ អញ្ចឹងដើម្បីឲ្យបាយឆារបស់គាត់កាន់តែមានក្លិនឈ្ងុយ ដូច្នេះគាត់ត្រូវការបំពងខ្ទឹមជាមុនសិន មុននឹងគាត់ដាក់ឆាបាយ អញ្ចឹងរូបភាពទីនេះ គឺអ្នកលក់គាត់ចាប់ផ្ដើមរៀបចំឆ្នាំងខ្ទះរបស់គាត់ ដើម្បីឆាបាយ ដែលគាត់ជាដំបូង គាត់ចាប់ផ្ដើមបំពងខ្ទឹមជាមុនសិន ដោយបំពងខ្ទឹម ដាក់ខ្ទឹមចូលទៅក្នុងឆ្នាំងខ្ទះ ដែលមានខ្លាញ់ឬក៏ប្រេងឆាកំពុងតែក្ដៅ